ទាំងនេះគឺតារាកូនភ្លោះ កំពុងរះក្នុងរង្វង់សិល្បៈខ្មែរនាពេលបច្ចុប្បន្ន

ក្រឡេកមកមើលសង្គមសិល្បៈខ្មែរ​គេពុំសូវឃើញមានសិល្បករ-សិល្បការិនី ជាកូនភ្លោះច្រើននោះទេ ប៉ុន្តែក៏នៅមានចំនួនតិចតួចតាមដែលកត់សម្គាល់បាន។ ដូច្នេះ យើងមកស្គាល់មុខតារាកូនភ្លោះកំពុងរះក្នុងរង្វង់សិល្បៈនាពេលបច្ចុប្បន្ន៖

១. តារាចម្រៀង ស៊ិន សុភា និង តារាចម្រៀង ស៊ិន សុភ័ក្ត្រ ៖ សុភា និង សុភ័ក្ត្រ ត្រូវគេស្គាល់ជាក្រុម Twin Boys។ កូនភ្លោះគូនេះ បានសហការចាប់ដៃគ្នាផលិតបានចម្រៀងជាច្រើនបទ ក្នុងនោះក៏មានការចូលរួមពី តារាចម្រៀង គង់ ចាន់រដ្ឋា ផងដែរ។ គង់ ចាន់រដ្ឋា គឺជាគូដណ្តឹងរបស់ តារាចម្រៀង ស៊ិន សុភា និងជាអនាគតបងថ្លៃរបស់ ស៊ិន សុភ័ក្ត្រ។

២. តារាចម្រៀង ឈិត សុវណ្ណបញ្ញា និង ប្អូនស្រីភ្លោះ ឈិត សុវណ្ណនុកា ៖ ខុសបន្តិចពីបងប្អូនភ្លោះប្រុសខាងលើ បងប្អូនភ្លោះស្រីរបស់ ឈិត សុវណ្ណបញ្ញា មិនមែនជាអ្នកចម្រៀងដូចនាងនោះទេ ប៉ុន្តែ ឈិត សុវណ្ណនុកា ធ្លាប់បានចូលរួមសម្តែង MV នៅក្នុងផលិតកម្ម ហង្សមាស ជាមួយ ​ឈិត សុវណ្ណបញ្ញា ជាច្រើនបទផងដែរ។

៣. តារាម៉ូដែល ម៉ានិត និងប្អូនប្រុសភ្លោះ ម៉ានុត ៖ បច្ចុប្បន្ន ម៉ានិត ជាតារាម៉ូដែលម្នាក់ចំណុះក្រោមក្រុមហ៊ុន CIM។ កំលោះសង្ហានេះរមែងចេញមុខដើរបង្ហាញម៉ូដតាមកម្មវិធីធំៗ ជាក់ស្តែង កន្លងទៅថ្មីៗនេះ ម៉ានិត បានចូលរួមដើរបង្ហាញម៉ូដ Collection Spring / Summer 2023 របស់ Rottanak Shop។ គួរឱ្យភ្ញាក់ផ្អើល គេស្រាប់តែគេប្រទះឃើញ ម៉ានុត ដែលជាប្អូនប្រុសភ្លោះរបស់ ម៉ានិត មកចូលរួមដើរបង្ហាញម៉ូដដែរ។ កន្លងមក ម៉ានុត ដ៏ធ្លាប់ចូលរួមដើរបង្ហាញម៉ូដជាមួយបងប្អូនភ្លោះដែរ គ្រាន់តែមិនញឹកញាប់ពេក។

ក្រៅពីបងប្អូនភ្លោះ ៣ គូខាងលើនេះ ក៏មានកូនភ្លោះប៉ុន្មានគូរទៀតដែរ ដែលកើតចេញពីឈាមជ័រអ្នកសិល្បៈ គ្រាន់តែពេលនេះពួកគេនៅតូចៗ ហើយយើងមិនទាន់អាចសន្មត់ថា តើកូនភ្លោះទាំងនោះនឹងដើរលើវិថីសិល្បៈតាមគន្លងឪពុកម្តាយឬយ៉ាងណា?

អ៊ូ អេ​ល​លី​ណា និង អ៊ូ អេ​លី​សា ៖ អេ​ល​លី​ណា និង អេ​លី​សា ជាកូនស្រីភ្លោះរបស់ ប្តីប្រពន្ធតារាកំប្លែង លោក អ៊ូ ប៉ុណ្ណារ៉ាត់ ហៅ នាយ​ក្រឹម​ និង​ ស្រីលាភ។ ដ្បិតនៅតូចក៏ពិតមែន តែកូនស្រីភ្លោះគូរនេះពិតជាមានមុខមាត់ នឹងដុងសិល្បៈដូចឪពុកម្តាយជាខ្លាំង។

កូនប្រុសស្រីភ្លោះទាំង ៣ របស់អតីតតារាសម្តែង ជុំ ស៊ីថា ៖ គ្រប់គ្នាបានដឹងហើយថា អតីតតារាសម្តែង ជុំ ស៊ីថា មានកូនភ្លោះប្រុសស្រីដល់ទៅ ៣ នាក់។ កូនភ្លោះទាំង៣នោះអាចនឹងមានមុខក្នុងវិស័យសិល្បៈឬយ៉ាងណាទេ ខណៈឪពុកបានចាកឆ្ងាយពីសិល្បៈយូរហើយ ចំណែក ម្តាយជាអនិកជនអាមេរិក ហើយកូនទាំង ៣ ក៏មានសញ្ជាតិជាពលរដ្ឋអាមេរិកទាំង ៣ នាក់រួចស្រេចបាច់ហើយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

នាដកា-សមាគមកាយឫទ្ធិនារីកម្ពុជាហាត់សម ត្រៀមស្វាគមន៍គណៈប្រតិភូក្នុងនាមជាម្ចាស់ផ្ទះ

កម្ពុជា​មាន​សេចក្ដី​រីករាយ​និង​មោទកភាព​បំផុត​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​នៃ​ការ​រៀប​ចំ មហា​សន្និបាត​កាយឫទ្ធិ​នារី​ពិភពលោក លើកទី៣៩ និង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ លើកទី៤២ របស់​សហគមន៍ OB-PS ក្រោម​ប្រធានបទ «យើង​

Ariana Grande ពន្លះសេតវិមានធ្ងន់ៗ ក្រោយយកចម្រៀងនាងដាក់ក្នុងវីដេអូវាយខ្នោះជនអន្តោប្រវេសន៍

តារាចម្រៀងប៉ុបអាមេរិក Ariana Grande បានស្នើឱ្យសេតវិមានកុំប្រើប្រាស់តន្ត្រីរបស់នាង បន្ទាប់ពីស្ថាប័ននេះបានយកបទចម្រៀងរបស់នាងទៅប្រើក្នុងវីដេអូលើបណ្ដាញសង្គម ដើម្បីផ្សព្វផ្សាយអំពីគោលនយោបាយអន្តោប្រវេសន៍។ វីដេអូខ្លីលើ TikTok ដែលបានបង្ហោះកាលពីថ្ងៃច័ន្ទ បានបង្ហាញរូបភាពភ្នាក់ងារព្រំដែនកំពុងដាក់ខ្នោះលើមនុស្សជាច្រើន ដោយប្រើបទចម្រៀង “Bye” ដែលជាបទល្បីប្រចាំឆ្នាំ ២០២៤ របស់ Grande ជាភ្លេងអម។ វីដេអូនោះមានចំណងជើងថា៖ “Bye-bye… ប្រធានាធិបតី

ការសម្ដែងដ៏លេចធ្លោពី Shakira ញ៉ាំងឱ្យពិធីបើកការប្រកួត World Cup 2026 នៅម៉ិកស៊ីកូកាន់តែអធិកអធម

វត្តមានរបស់កំពូលតារាចម្រៀង Shakira, លោក Andrea Bocelli, តារាចម្រៀង K-pop Ejae ពីរឿង ‘Kpop Demon Hunters’ និងការបង្ហាញខ្លួនដ៏ភ្ញាក់ផ្អើលពីសំណាក់តារាស្រីហូលីវូដ Salma Hayek បានធ្វើឱ្យពិធី

ត្រៀមហើយនៅ? រត់ជាមួយ អេនណា ដើម្បីផ្សព្វផ្សាយទេសចរណ៍រដូវកាលបៃតង និងជួយកុមារកម្ពុជា

ត្រៀម​ខ្លួន​ហើយ​ឬ​នៅ? ចូល​រួម​រត់​ជាមួយ​បវរ​កញ្ញា​ស្រអែម​ស្រស់ កុយ អេនណា លើ​កំពូល​ភ្នំ​គិរីរម្យ នៅ​ក្នុង​ព្រឹត្តិការណ៍​រត់​ដើម្បី​ផ្សព្វផ្សាយ​ទេសចរណ៍​ក្នុង​រដូវ​កាល​​បៃតង និង​រត់​ដើម្បី​ជួយ​ដល់​កុមារ​កម្ពុជា។

ទីបំផុត JayX ម្ចាស់​ជយលាភី The Next Level: RapStar រដូវកាលទី១ ប្រកាសចូលជាតារាក្រោមផលិតកម្មបារមី

បន្ទាប់​ពី​ប្រកួតប្រជែងយ៉ាងស្វិតស្វាញ​អស់​ជាច្រើន​ខែ ហើយ​​ក្លាយ​ជា​ម្ចាស់​ជយលាភី The Next Level: RapStar រដូវកាលទី១កាលពីជាង ១ ខែមុន ពេលនេះ JayX ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​ក្នុង​ការ​ចូល​ជា​តារា​របស់​ផលិតកម្ម​

បំបែកកំណត់ត្រាផ្ទួនៗ! “Lemonade” ក្លាយជាអាល់ប៊ុមទី ៨ ជាប់ៗគ្នារបស់ aespa ដែលលក់ដាច់ខ្ទង់លានបន្ទះ

អាល់ប៊ុមខ្នាតពេញទី ២ របស់ក្រុមចម្រៀងនារី aespa មានចំណងជើងថា "Lemonade" អាចលក់ដាច់បានជាង ១.០៣ លានបន្ទះ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា។ នេះបើតាមការប្រកាសរបស់ផលិតកម្ម SM Entertainment

YouTuber Susanna ដែលជាប្អូនជីដូនមួយរបស់ Seulgi ទទួលមរណភាព

បងប្អូនជីដូនមួយរបស់ Seulgi សមាជិកក្រុម Red Velvet និងជាម្ចាស់គណនី YouTube ឈ្មោះ Susanna បានទទួលមរណភាពក្នុងវ័យ ៣០ ឆ្នាំ កាលពីថ្ងៃទី ៧ ខែមិថុនា កន្លងទៅ ដោយបានបន្សល់ទុកវីដេអូចុងក្រោយរួមគ្នា។

វ័យចូល ៤៥ ឆ្នាំ Bosco Wong បញ្ជាក់ថាគ្មានគម្រោងរៀបការឡើយ ខណៈមានក្តីសុខជាមួយជីវិតបច្ចុប្បន្ន

តារាសម្តែងហុងកុង Bosco Wong បានទម្លាយឱ្យដឹងថា លោកគ្មានបំណងនឹងរៀបការនោះទេ ដោយបានពន្យល់ថា ទស្សនៈរបស់លោកចំពោះទំនាក់ទំនងស្នេហា និងគ្រួសារ ត្រូវបានជះឥទ្ធិពលយ៉ាងជ្រៅពីបទពិសោធន៍

ក្រសួងវប្បធម៌ នឹងរៀបចំកម្មវិធីមហោស្រពល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ក្រោមប្រធានបទ «ចង្កឹះមួយបាច់»

ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ នឹង​រៀបចំ​កម្មវិធី​មហោស្រព​ល្ខោន​និយាយ​ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ក្រោម​ប្រធានបទ «ចង្កឹះ​មួយ​បាច់» រយៈពេល ២ ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ ១-២ ខែ​តុលា ឆ្នាំ ២០២៦ ខាង​មុខ​នេះ នៅ​រាជធានី​ភ្នំពេញ

សម្រាកអស់ ២ឆ្នាំ Red Velvet ជុំគ្នាម្ដងទៀត បញ្ចេញអាល់ប៊ុមថ្មីជូន ReVeluv

ក្រុមចម្រៀង Red Velvet បច្ចុប្បន្នកំពុងផលិតស្នាដៃអាល់ប៊ុមថ្មី ដោយគ្រោងនឹងត្រឡប់មកវិញនៅក្នុងខែ សីហា ខាងមុខ។ នេះបើផ្អែកតាមការចុះផ្សាយរបស់ Allkpop នៅថ្ងៃទី១១ ខែ មិថុនា នេះ។