Ng Man Tat ជាតារាសម្ដែងជើងចាស់ម្នាក់ដែលប៉ិនប្រសប់ខាងកំប្លុកកំប្លែង វត្ដមានរបស់លោកតែងធ្វើឱ្យមហាជនមានភាពសប្បាយរីករាយអស់កង្វល់។ ប៉ុន្ដែនៅពីក្រោយស្នាមញញឹមរបស់លោកបានបង្កប់នូវភាពជូរចត់ជាច្រើនរាប់មិនអស់ ដោយសារជីវិតពិតរបស់លោកមិនរីករាយដូចក្នុងភាពយន្ដកុនឡើយ។

ជាក់ស្ដែង មហាជនភាគច្រើនស្គាល់រូបលោកតាមរយៈភាពយន្ដរបស់លោក ទិន ហ្វី ដោយអ្នកទាំងពីរជាដៃគូសម្ដែងយ៉ាងស៊ីចង្វាក់គ្នាក្នុងទសវត្សរ៍ឆ្នាំ ៩០។ លោក Ng Man Tat កើតនៅថ្ងៃទី ២ ខែ មករា ឆ្នាំ ១៩៥១ ក្នុងខេត្ត FuJian ប្រទេសចិន។ លោកធំធាត់ឡើងក្នុងគ្រួសារមិនសូវធូរធារត្រូវពឹងផ្អែកលើប្រាក់ចំណូលពីឳពុកតែម្នាក់ ដូច្នេះទើបលោកត្រូវសិក្សាបណ្ដើររកការងារបណ្ដើរដើម្បីជួយសម្រាលបន្ទុកគ្រួសារទាំងវ័យក្មេង។
ក្រឡេកមកមើលអាជីពជាអ្នកសិល្បៈ ផ្ដើមដំបូងឳពុករបស់តារាប្រុសរូបនេះបានជំទាស់ និងផ្ដាច់ការមិនឱ្យលោកចូលធ្វើជាតារាសម្ដែងឡើយ។ ប៉ុន្ដែទេពកោសល្យ និងការស្រឡាញ់ចូលចិត្តសិល្បៈតាំងពីក្មេងលោកក៏ប្រឆាំងជាមួយឳពុកហើយព្យាយាមជ្រៀតចូលសិល្បៈធ្វើជាតារាសម្ដែងរបស់ទូរទស្សន៍ TVB នៅអាយុ ២២ ឆ្នាំ។ បន្ទាប់ពីតស៊ូសម្ដែងជាតួអង្គនាយរងអស់រយៈពេលប្រមាណ ៦ ឆ្នាំរូបលោកក៏មានឱកាសសម្ដែងជាតួសំខាន់ក្នុងរឿង “Chor Lau Heung” ក្នុងឆ្នាំ ១៩៧៩។ ពេលវេលាអំណោយផលបូកផ្សំនឹងទេពកោសល្យរឿង “Chor Lau Heung” ធ្វើឱ្យលោកមានកេរ្ដិ៍ឈ្មោះល្បីល្បាញខ្លាំង និងរកបានប្រាក់ចំណូលច្រើនក្រាស់ក្រែល។

អ្វីដែលគួរឱ្យសោកស្ដាយនោះ មានភាពល្បីល្បាញមិនបាន ១ ឆ្នាំផង រូបលោកក៏ធ្លាក់ខ្លួនជំពាក់បំណុលគេរាប់សិបម៉ឺនដុល្លារអាមេរិក ប្រាក់ដែលធ្លាប់មានកាន់ពេញដៃក៏អស់ពីខ្លួនដោយសារតែវក់លេងល្បែង ស្រី ផឹកស្រា និងចាយប្រាក់ដូចជះទឹក។ ហេតុផលនេះដែរធ្វើឱ្យទូរទស្សន៍ TVB សម្រេចដកការងារចេញពីលោកស្ទើរអស់ រហូតលោកគ្មានលទ្ធភាពក្នុងការរកប្រាក់ថែមទាំងជំពាក់បំណុលគេជុំទិសទៀត។
លើសពីនេះអ្វីដែលធ្វើឱ្យលោកកាន់តែស្រេ្ដស និងមានសម្ពាធនោះគឺមិត្តភក្ដិជិតដិតទាំងឡាយដែលធ្លាប់រាប់អានរូបលោកបែរជាគ្មាននរណារវល់អើពើ និងគេចចេញបាត់ស្រមោលអស់ ដោយកាលនោះលោកបានទៅសុំជំនួយពីមិត្តជិតស្និទ្ធដូចជាតារាប្រុស Chow Yun Fat និងមួយចំនួនទៀតតែជាលទ្ធផលគ្មាននរណាព្រមជួយលោកឡើយ។

តារាប្រុស Ng Man Tat ធ្លាប់បានបង្ហើបថា នាពេលនោះឆាកជីវិតរបស់លោកគឺខ្មៅងងឹតសូន្យឈឹងរកផ្លូវដើរលែងឃើញព្រោះអស់រលីងពីខ្លួនទាំងប្រាក់ ទាំងការងារ និងមិត្តភក្ដិ។ មិនតែប៉ុណ្ណោះ ស្មុគស្មាញ អស់សង្ឃឹមពេកលោកប៊ិះនឹងសម្លាប់ខ្លួនទៅហើយដើម្បីបញ្ចប់រឿងទាំងអស់។
កន្លងផុតទៅមួយរយៈទើបលោកដឹងពីបំណងល្អរបស់មិត្តភក្ដិរបស់លោក ពួកគេមិនឱ្យប្រាក់លោកខ្ចីព្រោះតែចង់ឱ្យរូបលោកភ្ញាក់រលឹក និងកែប្រែខ្លួនវិញឈប់ដើរផ្លូវខុសតទៅទៀត។ ក្រោយមកលោកព្យាយាមកែប្រែខ្លួន រៀនសូត្របន្ថែមពីការសម្ដែង និងចង់វិលត្រលប់ចូលសិល្បៈវិញ។ តែប្រវត្ដិមិនល្អទើបធ្វើឱ្យរូបលោកពិបាកក្នុងការរករឿងសម្ដែង និងមិនត្រូវបានគេស្វាគមន៍ឡើយ។

តែយ៉ាងណាមិញ ជីវិតរបស់តារាប្រុស Ng Man Tat ហាក់មានពន្លឺឡើងវិញបន្ដិចបន្ទាប់ពីរូបលោកបានជួបជាមួយតារាសម្ដែងប្រុសលោក ទិន ហ្វី នៅអំឡុងឆ្នាំ ១៩៩០។ លោក ទិន ហ្វី បានជួយជ្រោមជ្រែង និងឱ្យការងារលោកសម្ដែងជាច្រើនដូចជារឿង Triad Story, The Top Bet, Love On Delivery, God Of Cookery, Hail The Judge, Shaolin Soccer និងផ្សេងៗទៀត។
ថ្វីបើមានការជួយជ្រោមជ្រែងពីលោក ទិន ហ្វី ប៉ុន្ដែដោយសារលោក Ng Man Tat មានជាប់ជំពាក់ជំពិនស្នេហាជាមួយនឹងនារីដល់ទៅ ៣ នាក់ទើបធ្វើឱ្យជីវិតរបស់លោកមានភាពរញ៉េរញ៉ៃមិនចេះចប់។ លោកបានរៀបការលើកដំបូងជាមួយតារាស្រីហុងកុង Mak Lee Lee ក្នុងឆ្នាំ ១៩៧៦ និងទទួលបានចំណងដៃកូនស្រីភ្លោះ ហើយលោកក៏បានលែងលះភរិយាទី ១ ក្នុងឆ្នាំ ១៩៩៤។ ក្រោយមកទៀត លោកក៏លង់ស្រឡាញ់តារាស្រី Lo Siu Chi និងសម្រេចចិត្តរៀបការហើយទទួលបានចំណងដៃកូនស្រីម្នាក់ទៀត។ លុះដល់ឆ្នាំ ១៩៩៦ លោកក៏បានរៀបការជាមួយតារាស្រី Hou ShanYan និងទទួលបានកូនប្រុស ស្រីចំនួន ២ នាក់បន្ថែមទៀត។ បន្ទុកគ្រួសារធ្វើឱ្យលោកត្រូវប្រឹងប្រែងធ្វើការ និងរកប្រាក់ដើម្បីចិញ្ចឹមកូនៗ បើទោះជា ឈឺ ឬហត់នឿយយ៉ាងណាក៏ត្រូវតែទ្រាំ។

និយាយពីស្ថានភាពសុខភាពរបស់លោកវិញ ទង្វើដែលលោកប្រព្រឹត្ដកាលពីនៅក្មេងដូចជាផឹកស្រា និងជក់បារី ធ្វើឱ្យសុខភាពរបស់លោកទ្រុឌទ្រោមហើយធ្លាក់ខ្លួនឈឺប៊ិះនឹងបាត់បង់ជីវិតក្នុងឆ្នាំ ២០១៤ ដោយសារមានជំងឺបេះដូង និងទឹកនោមផ្អែម។ ថ្វីបើត្រូវបានក្រុមគ្រូពេទ្យសង្គ្រោះទាន់ពេលវេលា ប៉ុន្ដែសុខភាពរបស់លោកមិនបានជាសះស្បើយ ១០០ ភាគរយទេ ជារឿយៗ ត្រូវដាក់អុកស៊ីសែនដើម្បីសម្រួលដល់ការដកដង្ហើម ជាពិសេសនៅពេលដែលហត់នឿយខ្លាំង។
រហូតដល់ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០២១ សារព័ត៌មានតូចធំជាច្រើនរបស់ប្រទេសចិនបានចុះផ្សាយថា លោកត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ដោយសារជំងឺមហារីកថ្លើមធ្វើទុក្ខ។ ស្នាក់នៅមន្ទីរពេទ្យមិនទាន់បានមួយសប្ដាហ៍ត្រឹមត្រូវលោកក៏ទទួលមរណៈភាពនៅថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០២១ នៅអាយុ ៧០ ឆ្នាំ។

រឿងស្ដាយក្រោយមួយដែលលោក Ng Man Tat ធ្លាប់បានសារភាពគឺទាក់ទិននឹងចំណងមិត្តភាពរបស់លោក និងតារាសម្ដែងប្រុស ទិន ហ្វី។ លោកបានលើកឡើងក្នុងបទសម្ភាសន៍មួយកាលពីឆ្នាំ ២០១៩ ថា៖ អ្នកទាំងពីរមិនបានឈ្លោះប្រកែក និងឈប់រាប់អានគ្នាដូចពាក្យចចាមអារ៉ាមនោះទេ ទំនាក់ទំនងគឺនៅតែល្អប្រសើរ ប៉ុន្ដែដោយសារលោកមានជំងឺរ៉ាំរ៉ៃជាប់ខ្លួនទើបមិនមានឱកាសសម្ដែងរួមគ្នាទៀត។
លោកបន្ថែមថា ណាមួយអ្នកទាំងពីរជាប់រវល់រៀងៗខ្លួនទើបធ្វើឱ្យមិនសូវបានទាក់ទងគ្នា យូរៗ ទៅលោកក៏មានអារម្មណ៍ថាឃ្លាតឆ្ងាយ និងមិនដឹងគួរនិយាយអ្វី ឬគួរទាក់ទងទៅតារាប្រុស ទិន ហ្វី ឬក៏អត់? វាពិតជារឿងដ៏គួរឱ្យស្ដាយមួយ។ បើសិនមានឱកាសរូបលោកពិតជាចង់សម្ដែងរួមគ្នាជាមួយលោក ទិន ហ្វី ម្ដងទៀត។

អ្វីដែលធ្វើឱ្យមហាជនមិនអស់ចិត្តនោះអ្នកទាំងពីរមិនទាន់បានចាប់ដៃគូសម្ដែងរឿងរួមគ្នាសារជាថ្មីម្ដងទៀតផង តារាប្រុស Ng Man Tat ក៏បានទទួលមរណៈភាពដោយសារតែជំងឺមហារីកថ្លើមបន្សល់ត្រឹមតែវីដេអូឃ្លីប និងរឿងចាស់ៗ ឃើញហើយពិតជាស្រណោះខ្លាំង៕



មានបទពិសោធន៍ច្រើនឆ្នាំជាអ្នកសរសេរ និងបកប្រែមាតិកានៅស្ថាប័នព័ត៌មានក្នុងស្រុកទាក់ទងព័ត៌មានកម្សាន្ដ និងចំណេះដឹងផ្សេងៗ។ បច្ចុប្បន្នជាអ្នកសរសេរមាតិកានៃ AMS Infotainment ស្រីពេជ្រ នឹងនាំយកនូវអត្ថបទថ្មី និងប្លែកៗ ហើយមានគុណភាពជូនដល់អ្នកអានទាំងអស់គ្នា។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ពេលវេលាទាំង ៥ ដែលអ្នកមិនគួរងូតទឹក ព្រោះអាចមានផលប៉ះពាល់ដល់សុខភាព
បំណិនជីវិត, បទយកការណ៍, សុខភាពនិងសម្រស់
• 10/03/2026
កុំជឿពាក្យមនុស្សប្រុសបោក បើមាត់និយាយថាស្រឡាញ់តែមិនបង្ហាញទង្វើទាំង ៥ នេះ
បទយកការណ៍, របាយការណ៍រសនិយម, ស្នេហានិងទំនាក់ទំនង
• 19/08/2025
សមនឹងកេរ្តិ៍ឈ្មោះមែន! តារាចម្រៀង ៨ រូបនេះ ជាសេដ្ឋីនីសម្បូរទ្រព្យសម្បត្តិច្រើនបំផុតលើពិភពលោក
បទយកការណ៍, របាយការណ៍ព័ត៌មានកម្សាន្ត, សង្គមសិល្បៈ
• 19/08/2025
មកស្គាល់តារា K-pop ដើមកំណើតជាជនជាតិចិនទាំង ៩រូប ល្បីល្បាញលំដាប់ពិភពលោក
បទយកការណ៍, របាយការណ៍ព័ត៌មានកម្សាន្ត, សង្គមសិល្បៈ
• 19/08/2025
មានហេតុផលបែបនេះទើបក្រុមហ៊ុននីមួយៗហាមប្រាមមិនឱ្យតារាខេប៉ុបមានស្នេហា
បទយកការណ៍, របាយការណ៍ព័ត៌មានកម្សាន្ត, សង្គមសិល្បៈ
• 14/08/2025
ឈុត cute cute ពេជ្រ សូលីកា ពេលឡើងឆាក ស័ក្តិសមនឹងរូបរាងតូចទ្រមែ
បទយកការណ៍, របាយការណ៍ព័ត៌មានកម្សាន្ត, សង្គមសិល្បៈ
• 14/08/2025
អត្ថបទកម្សាន្ត
មើលទាំងអស់ ➧
កីឡាករក្បាច់គុនឡាត់វេរបស់ភូមា ដាវ លីឌុច ហៅ វណ្ណដា ថាជាគ្រូបង្វឹកថ្មី
ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍, សង្គមសិល្បៈ
• 02/04/2026
មិនត្រឹមបានជួបគ្នាចៃដន្យ នៅផែនៃដែនសមុទ្ទកម្ពុជា តារាចម្រៀងរ៉េបល្បីឈ្មោះរបស់កម្ពុជា វណ្ណដា និងកីឡាប្រដាល់ល្បីឈ្មោះ Dave Leduc /ដាវ លីឌុច បានបញ្ចេញថ្វីដៃ សាកកម្លាំងគ្នាក្នុងស្ទីល៍ប្រដាល់ Lethwei ថែមទៀតផង
ស៊ីន យូប៊ីន ត្រូវតែងតាំងជាឯកអគ្គរដ្ឋទូតវប្បធម៌កម្ពុជា សម្រាប់មហោស្រពភាពយន្តសិល្បៈអាស៊ីនៅឆ្នាំនេះ
ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍, សង្គមសិល្បៈ
• 02/04/2026
តារាសម្ដែងស្រី ស៊ីន យូប៊ីន ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវប្បធម៌កម្ពុជា សម្រាប់មហោស្រពភាពយន្តសិល្បៈអាស៊ីនៅឆ្នាំនេះ។ កញ្ញាបានចែករំលែកដំណឹងដ៏រីករាយនេះកាលពីប៉ុន្មានថ្ងៃមុន នៅលើ Instagram អមដោយរូបភាព និង Certificate របស់
Ryu Hwa-young អតីតសមាជិក T-ara ប្រកាសរៀបការជាមួយមិត្តប្រុសក្រៅរង្វង់សិល្បៈ
ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍, សង្គមសិល្បៈ
• 01/04/2026
នៅថ្ងៃទី១ ខែមេសា នេះ Ryu Hwa-young បានប្រកាសគម្រោងរៀបអាពាហ៍ពិពាហ៍ជាមួយមិត្តប្រុសអ្នកជំនួញ ដែលនឹងមកដល់នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២៦។
Taeyang ត្រៀមត្រឡប់មកវិញជាមួយស្នាដៃទោល ខណៈជិតឡើងឆាក Coachella
ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍, សង្គមសិល្បៈ
• 01/04/2026
Taeyang សមាជិកនៃក្រុមចម្រៀង BigBang កំពុងត្រៀមខ្លួនបង្ហាញវត្តមានជាថ្មីក្នុងនាមជាតារាចម្រៀងទោល ក្រោយខកខានចេញស្នាដៃថ្មីអស់ ៣ ឆ្នាំមកហើយនោះ។
Comeback បែប All-Kill! BTS ជាប់ឈ្មោះលើគ្រប់តារាងសំខាន់ៗរបស់ Billboard
ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍, ភាពយន្តនិងតន្រ្តី
• 01/04/2026
ក្រុម BTS បានគ្រប់គ្រងតារាង Billboard ជាមួយបទ SWIM និងអាល់ប៊ុម ARIRANG ដោយទទួលបានជោគជ័យមានឈ្មោះលើគ្រប់តារាងសំខាន់ៗរបស់ Billboard បញ្ជាក់ពីប្រជាប្រិយភាពមិនថមថយ ទោះសម្រាកអស់ជិត ៤ឆ្នាំ។
តារាសម្ដែង ម៉េង ប៊ុនទ្បូ ធ្លាក់ខ្លួនឈឺធ្ងន់ចូលពេទ្យ ដោយសារជំងឺបែកសរសៃជើងខាងឆ្វេង
ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍, សង្គមសិល្បៈ
• 01/04/2026
តារាសម្ដែងប្រុស ម៉េង ប៊ុនទ្បូ ត្រូវបានចូលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមួយកន្លែង ដោយសារទ្បើងកម្ដៅរហូតដល់ ៤០ អង្សា បណ្ដាលមកពីជំងឺបែកសរសៃជើងខាងឆ្វេង(សរសៃវ៉ែនរត់ទៅបេះដូង) និងរលាកបំពង់កធ្ងន់ធ្ងរ។ នេះបើយោង
Taylor Swift ត្រូវគេប្ដឹងពីបទរំលោភលើកម្មសិទ្ធិបញ្ញា ចំពោះអាល់ប៊ុម “The Life of a Showgirl”
ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍, សង្គមសិល្បៈ
• 31/03/2026
នៅថ្ងៃទី៣០ ខែមីនា នេះ សិល្បការិនីម្នាក់ឈ្មោះ Maren Wade បានប្ដឹង Taylor Swift ដោយចោទប្រកាន់ថា អាល់ប៊ុមចុងក្រោយដែលមានចំណងជើង "The Life of a Showgirl" បានរំលោភលើសិទ្ធិម៉ាកពាណិជ្ជកម្ម
ម្ចាស់ប្រ៊េន HK7 លោកស្រី អ៊ឹម សុគន្ធា ព្រមលើកលែង និងផ្ដល់ឱកាសឱ្យ VJ សុភា កែខ្លួន
ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍, សង្គមសិល្បៈ
• 31/03/2026
ឱកាសមិនមែនមានច្រើនដង! ម្ចាស់ប្រ៊េន HK7 លោកស្រី អ៊ឹម សុគន្ធា បានសម្រេចចិត្តដកពាក្យបណ្ដឹងពី VJ សុភា ព្រមទាំងបានលើកលែងទោស និងផ្ដល់ឱកាសដើម្បីកែខ្លួនជាថ្មី ដ្បិតបុគ្គលរូបនេះបានលួចយកសម្ភារៈកាមេរ៉ាមួយកាបូបដែលមានតម្លៃជិត ២
សាន្ត កុសុមៈ រវល់កិច្ចការបង្រៀនយ៉ាងណា ក៏មិនភ្លេចវេទិកា «យុវជនក្នុងកិច្ចការពារវប្បធម៌»
ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍, សង្គមសិល្បៈ
• 31/03/2026
បើទោះក្លាយជាគ្រូបង្រៀនបឋមសិក្សា ក៏កញ្ញានៅតែមិនបោះបង់អាជីពសិល្បៈ និងចូលរួមក្នុងការផ្សព្វផ្សាយពីវប្បធម៌ខ្មែរដែរ ដូចថ្មីៗនេះកញ្ញាតារាសម្ដែង និងជាគ្រូបង្រៀនបានមកចូលរួមកម្មវិធីរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
ពេជ្រ វត្តីសារ៉ាវឌ្ឍី គ្រងឈុតទេវតាឆ្នាំថ្មី បង្ហាញអត្តសញ្ញាណ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ
ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍, សង្គមសិល្បៈ
• 30/03/2026
ផ្អើលអស់មនុស្សម្នាមកចោមរោមមើលក្បួនដង្ហែទេវតាឆ្នាំថ្មី នៅម្ដុំទីតាំងនៃសាលាតិចណូ ដែលមានទាំងតួអង្គទេវតា នាម៉ឺនមន្ត្រី អ្នកហែហម ប្រដាប់ដោយសម្លៀកបំពាក់បុរាណខ្មែរ យ៉ាងល្អឥតខ្ចោះ ប្រៀបបីដូចទេវតាប្រតិស្ឋាន
កម្មវិធីពិសេសរបស់ AMS INFOTAINMENT
ក្លឹបស្នេហ៍ ជាកម្មវិធីបែបឌីជីថលថ្មីមួយ ដែលបានផ្តល់កន្លែងយល់ចិត្តសម្រាប់យុវវ័យយករឿងក្នុងចិត្តមកចែករំលែក ពិភាក្សា និងរកដំណោះស្រាយ ទៅលើរឿងរ៉ាវស្នេហា គ្រាប់រសជាត។ ក្លឹបស្នេហ៍ នឹងដើរតួជាមិត្តភក្តិដ៏ស្និតស្នាលដែលបងប្អូនអាចប្រាប់រឿងក្នុងចិត្ត ពិភាក្សាចែករំលែកបទពិសោធន៍ ស្នេហ៍ ជូនដល់អ្នកទស្សនាទាំងអស់គ្នា។
ជាមាតិការឌីជីថល ដែលនិយាយពីភាពយន្តទាំងក្នុង និងក្រៅស្រុកមកជូនអ្នកដែលនិយមចូលចិត្តភាពយន្ត។ ការបង្កើតនូវកម្មវិធីនេះក្នុងគោលបំណងដើម្បី ពាំនាំនៅភាពយន្តប្លែកៗ សាច់រឿង តួរសម្តែង អំពីការផលិតផ្សេងៗដែលទស្សនិកជនមិនធ្លាប់បានដឹង។ មិនត្រឹមតែប៉ុណ្ណោះក៏ចូលរួមចំណែកផ្សព្វផ្សាយភាពយន្តក្នុងស្រុកឲ្យបានដល់ទស្សនិកជន និងអ្នកគាំទ្រផងដែរ។
ជាកម្មវិធីដែលប្រមូលផ្ដុំចងក្រងយ៉ាងលម្អិត ពីប្រវត្តិសិល្បករ-សិល្បការិនីល្បីៗនៅជុំវិញពិភពលោក។ នៅក្នុងកម្មវិធីនេះ នឹងនាំអ្នកទស្សនាដឹងនូវរឿងរ៉ាវអាថ៌កំបាំងជាច្រើន នៅពីក្រោយភាពល្បីល្បាញ និងការបាត់មុខពីវិស័យសិល្បៈនៃសិល្បករទាំងនោះ។
ជាកម្មវិធីសម្រាប់អ្នកដែលចូលចិត្តទស្សនាប្រភេទរឿងខ្លីៗដែលមានតួអង្គរៀបរាប់វែកញែករឿងរ៉ាវប្លែកៗបែបអបិយជំនឿដែលពួកគេបានដឹង និងបានជួបប្រទះតាមរយៈរូបភាពផ្សេងៗដូចជាការអានសៀវភៅការរៀននៅសាលាការជួបជាមួយមិត្តភ័ក្ដិ និងបទពិសោធន៍នៅក្នុង Social Media។
ជាកម្មវិធីប្រមូលផ្ដុំដោយព័ត៌មានកម្សាន្តដ៏សម្បូរបែប។ យើងនឹងនាំអ្នកទាំងអស់គ្នាស្វែងយល់នូវរឿងរ៉ាវប្រចាំថ្ងៃ របស់តារាល្បីៗទាំងថ្នាក់ជាតិ-អន្តរជាតិ តំបន់ទេសចរណ៍ស្អាតៗ និងព័ត៌មានកម្សាន្តប្លែកៗជុំវិញពិភពលោក។
ជាកម្មវិធីដែលប្រមូលផ្ដុំចងក្រងយ៉ាងលម្អិត ពីប្រវត្តិសិល្បករ-សិល្បការិនីល្បីៗនៅជុំវិញពិភពលោក។ នៅក្នុងកម្មវិធីនេះ នឹងនាំអ្នកទស្សនាដឹងនូវរឿងរ៉ាវអាថ៌កំបាំងជាច្រើន នៅពីក្រោយភាពល្បីល្បាញ និងការបាត់មុខពីវិស័យសិល្បៈនៃសិល្បករទាំងនោះ។
កម្មវិធីតាមចិត្ត ម៉ូម៉ូ ជាតួអង្គម្នាក់ដើរតួជាមិត្តភ័ក្ដិរបស់អ្នកទស្សនា ដែលនាងនឹងនិយាយពីបទពិសោធន៍អាហារថ្មីៗ និងកន្លែងដើរលេងប្លែកៗ ក្នុងក្រុងភ្នំពេញ។ កម្មវិធីនេះ មិនមែនផ្ដោតតែលើការបង្ហាញពីអាហារមួយមុខប៉ុណ្ណោះទេ វាជាបទពិសោធន៍ Vlog ខ្លីរបស់ក្មេងស្រីម្នាក់បង្កើតឡើងក្នុងបំណងអោយអ្នក ទស្សនាស្គាល់ពីអ្វីដែលនាងចូលចិត្ត ហើយអាចទទួលបានព័ត៌មានគ្រប់ជ្រុងពីកន្លែងទាំងនោះ។
ភ្នាក់ងារស៊ីកាដា (CICADA Agent) គឺជាភាពយន្តកំប្លែងបែបយុវវ័យនិយាយពីការបើកអាជីវកម្មខ្នាតតូចមួយ ដែលមានសេវាកម្មរៀបចំកម្មវិធី និងជំនាញទីផ្សារឌីជីថល ដោយមានបុគ្គលិក៦នាក់ មានអត្តចរិក និងជំនាញផ្សេងៗគ្នា ។ លោកធីម ប៉ គឺជា CEO ពុលអាវធំ ជាបុគ្គលខ្វះបទពិសោធន៍ និងឲ្យតម្លៃទ្រឹស្តីច្រើនជាងការអនុវត្តន៍ ។ លោកភី ភូ បុគ្គលិកច្បាស់លាស់ខ្លាំងកាន់ខាងផ្នែកប្រតិបត្តិការជាមនុស្សឈាមត្រជាក់មិនសូវយល់មុខអ្នកណា ធ្វើឱ្យគ្រប់គ្នាមិនសូវចូលចិត្តជាពិសេសគឺស្រីគុជ បុគ្គលិកផ្នែកជំនួយការទូទៅ។ ស្រីគុជ ពូកែអួតចេះសព្វចេះគ្រប់ទាំងមិនដឹងថាច្បាស់លាស់មួយណាឱ្យប្រាកដតែឧស្សាហ៍ព្យាយាម តែងនិយាយដើមភី ភូសឹងតែរាល់ថ្ងៃជាមួយនឹងដេវីដ អ្នកទទួលខុសត្រូវផ្នែកមាតិកា។ ដេវីដ ត្បិតតែពូកែរកគំនិតថ្មីៗទាំងទំនងនិងអត់ទំនង ក៏មានបញ្ហាផ្ទាល់ខ្លួននៅក្នុងគ្រួសារដែលប៉ះពាល់ដល់ការងារផងដែរ មិនខុសពីវាចា បុគ្គលិកផ្នែកទំនាក់ទំនងអតិថិជន ជាស្រីស្អាតប្រចាំក្រុមហ៊ុននោះទេ។ ក្រៅពីបញ្ហាគ្រួសារ វាចាក៏មានរឿងមិនចេះតិចនៅក្រុមហ៊ុនដែរ ព្រោះនាងជាស្រីស្អាត អីចឹងហើយតែងមានអតិថិជនតាមញ៉ែរហូតមានរឿងឈ្លោះគ្នាក្នុងក្រុមហ៊ុនជាមួយធីម ប៉ផង ប៉ះពាល់ផ្លូវអារម្មណ៍វណ្ណរ៉ុង អាយធីក្រអើតក្រទម ដែលលួចស្រឡាញ់វាចា។ ពួកគេតែងតែឈ្លោះគ្នា តែសហការគ្នាបានយ៉ាងល្អក្នុងការបំពេញការងារជាក្រុម។ ពួកគេបានយល់ឃើញថាឱ្យតែមានឆន្ទៈ ខិតខំប្រឹងប្រឺងធ្វើការ មានជំនាញនិងក្តីស្រម៉ៃរួមគ្នា នោះនឹងអាចសម្រេចបាននូវគោលដៅរួមមួយរបស់ក្រុមហ៊ុន ហើយនឹងធ្វើឱ្យអាជីវកម្មទទួលបានជោគជ័យ។ ក៏ប៉ុន្តែភាពជាក់ស្តែងមិនដូចជាការគិតនោះទេ កង្វះបទពិសោធនិងជំនាញជាក់លាក់ សកម្មភាពស្តែងចេញពីបុគ្គលិកលក្ខណៈ ភាពក្មេងខ្ចីក្នុងការប្រឈមនឹងឧបសគ្គ របៀបក្នុងការដោះស្រាយបញ្ហាក្នុងក្រុមនិងបញ្ហាជាមួយអតិថិជន បានធ្វើឱ្យក្រុមហ៊ុនរបស់គេនៅទីបំផុតឈានដល់ការផ្អាកមួយរយៈ…។
ព្រះនាងកង្កែប ជាសាច់រឿង និយាយពីយុវវ័យមួយក្រុម ធ្វើការក្នុងការិយាល័យស្ថាបត្យកម្ម និង Interrior design។ ព្រះនាងកង្កែប ជាបុគ្គលិកចូលចិត្តជួយ និងយកចិត្តទុកដាក់មនុស្សជុំវិញខ្លួន ប៉ុន្តែអត្តចរិតរបស់នាងកង្កែប បែរជាមិនត្រូវចិត្តនឹងតួអង្គប្រុសទៅវិញ។ ទោះយ៉ាងណាក៏ដោយ ទង្វើល្អរបស់នាងកង្កែប បានធ្វើឲ្យកម្លោះសង្ហាក្នុងការិយាល័យរបស់នាង ដណ្ដើមយកបេះដូងនាងបន្តិចម្ដងៗ បូករួមទាំងតួឯកប្រុសផងដែរ។ ព្រះនាងកង្កែប ជាខ្សែភាពយន្ដ ផលិតដោយ AMS Infotainment មាន ២០ ភាគ សម្រាប់ផ្សាយទស្សនា ក្នុងមួយភាគពី ១៥ នាទី ទៅ ២០ នាទី។
ព្រះនាងកង្កែប បង្កើតឡើងក្នុងគោលបំណង ចង់បង្ហាញពីទិដ្ឋភាពពិតរបស់យុវវ័យ ដែលចាប់ផ្ដើមប្រឡូកចូលវិស័យការងារលើកដំបូង។ ជាធម្មតាជីវិតការងារ តែងមានមនុស្សជាច្រើនប្រភេទ ធ្វើការជាមួយគ្នា ហើយយុវវ័យបច្ចុប្បន្ននេះ មានសមត្ថភាពច្រើន និងខ្លាំងរៀងៗខ្លួន ប៉ុន្តែពេលខ្លះពួកគេអាចនឹងខ្វះចន្លោះផ្នែកណាមួយក្នុងការធ្វើការជាមួយអ្នកផ្សេងទៀត។ ដូច្នេះបូកផ្សំនឹងជីវិតការងារ និងស្នេហាបែបយុវវ័យ « ព្រះនាងកង្កែប » បង្កើតឡើងដើម្បីបង្ហាញអ្នកទស្សនាពីទស្សនៈវិជ្ជមានក្នុងជីវិតការងារ និងស្នេហាបែបយុវវ័យ។ អតិថិជនគោលដៅក្នុងខ្សែភាពយន្ដនេះ ផ្ដោតសំខាន់តែលើយុវវ័យ អាយុចាប់ពី ១៨ ដល់ ២៥ ឆ្នាំ។
នយាត្រា ជាកម្មវិធីកំសាន្តបែបដំណើរកំសាន្តផ្សងព្រេងរវាងតួអង្គ ២ នាក់ ដែលពួកគាត់បានទទួលបេសកកម្ម ក្នុងកម្មវិធី វនយាត្រា ក្នុងការរុករកស្វែងរក ធ្វើដំណើរឆ្ពោះទៅកាន់តំបន់ធម្មជាតិ ដ៏ស្រស់ស្អាតជាច្រើន ទូទាំងប្រទេសកម្ពុជា។
មិនត្រឹមតែនាំអ្នកទាំងអស់គ្នាអោយស្គាល់ក៏ដូចជា ទស្សនាតំបន់ កំសាន្ត បែបធម្មជាតិដ៏ល្អអស្ចារ្យនោះទេពួកគាត់ក៏ នឹងបង្ហាញផងដែរអំពីតិចនិក ក៏ដូចជាគន្លឹះសំខាន់ៗ ជាច្រើនផងដែរ ពីការរៀប ចំខ្លួន ក៏ដូចជាការរៀបចំ សំភារៈសំរាប់ទុកប្រើប្រាស់ ជាជំនួយក្នុងការ ដើរកំសាន្ត ក្នុងព្រៃ កោះ សមុទ្រ ទន្លេ ជ្រោះ ព្រែក ដងស្ទឹង ដងអូរ ផងដែរ។
បន្ថែមពីលើនេះតួអង្គទាំង២ និងចែករំលែក នូវបទ ពិសោធន៍ល្អៗការយល់ដឹង បន្ថែមអំពី បរិស្ថាន ជំរុញ អោយមាន ការថែរក្សា ក៏ដូចជាការ ស្រលាញ់បរិស្ថាន យល់ដឹង បន្ថែមពី គុណសម្បត្តិ គុណតំលៃ នៃ សម្បត្តិ ធម្មជាតិ និង ជីវភាព ទំនៀម ទំលាប់របស់ប្រជាជនក្នុងតំបន់ និង សហគមន៍ ផងដែរ។
កម្មវិធីបង្ហាញភាពច្នៃប្រឌិត ក្នុងការបង្កើតជាសិល្បៈក្នុងការស្លៀកពាក់ប្រចាំថ្ងៃដល់យុវវ័យកម្ពុជា។ រាល់គំនិតថ្មីៗ សុទ្ធតែចេញពីអ្នករចនាម៉ូតក្មេងៗ និង Instagram celebrity។ មិនត្រឹមតែអ្នកផ្ដល់គំនិតថ្មីៗនោះទេ កាឡៃម៉ូត ក៏ជាកន្លែងមួយដែលប្រមូលផ្ដុំ និងលើកតម្កើងអ្នករចនាម៉ូតក្នុងស្រុកខ្មែរ ឲ្យកាន់តែទទួលបានការចាប់អារម្មណ៍ពីមហាជនផងដែរ។
កម្មវិធី “ចង់ដឹងរឿងគេ” រដូវកាលទី១ គឺជាកម្មវិធីសំភាសន៍ ជជែកកម្សាន្តបែបយុវវ័យ ដែលនាំយកនូវភាពសប្បាយរីករាយ បំផ្លាញអស់ទុក្ខកង្វល់ ភាពតានតឹង តាមរយៈការចង់ដឹងរឿង ការលេងហ្គេមសប្បាយៗ ការទទួលពិន័យហួសចិត្តៗ ពីតារាកិត្តិយស ដែលមានសមត្ថភាព ប្លែកៗ លើសពីការរំពឹងទុក សាមញ្ញ តែទាក់ទាញ គ្រប់រឿងរ៉ាវ របស់តារាកិត្តិយស នឹងត្រូវលាតត្រដាងនៅក្នុងកម្មវិធី។ គោលគំនិតសំខាន់គឺចង់បង្ហាញ់ពីទេពកោសល្យតារាកិត្តិយសដែលខុសប្លែកពីអ្នកដទៃ ព្រមទាំងផ្តល់កិច្ចសំភាសន៍ដែលគិតបែបវិជ្ជាកម្សាន្តសប្បាយរីករាយ ។
ការថែទាំសុខភាពគឺជារឿងសំខាន់សម្រាប់មនុស្សគ្រប់រូប។ សុខភាពត្រូវបានគេផ្តល់តម្លៃនិងចាត់ចំណាត់ថ្នាក់លេខ១សម្រាប់ការរស់នៅរបស់មនុស្ស ក៏ប៉ុន្តែដោយសារតែកត្តាជីវភាព និងភាពមមាញឹកនៃការប្រកបអាជីវកម្ម ឬ ការបំពេញការងារប្រចាំថ្ងៃ ធ្វើអោយមនុស្សភាគច្រើនមិនសូវបានខ្វល់ខ្វាយ ឬ ភ្លេចពីការថែទាំសុខភាព ដែលនេះគឺជាកត្តាដែលធ្វើអោយការរស់នៅរបស់មនុស្សបច្ចុប្បន្ន ប្រឈមមុខទៅនឹងការកើតជំងឺផ្សេងៗ ម្យ៉ាងវិញទៀត ដោយសារតែកំណើនប្រជាជនធ្វើអោយតម្រូវការម្ហូបអាហារនិងរបស់ប្រើប្រាស់ផ្សេងៗមានការកើនឡើង ជាហេតុធ្វើអោយការដាំដុះឬការផលិតអាហារនិងរបស់ប្រើប្រាស់ផ្សេងៗបន្ថែមនូវសារធាតុគីមីដែលប៉ះពាល់ដល់សុខភាពរបស់អ្នកបរិភោគនិងប្រើប្រាស់។ Green Box គឺជាកម្មវិធីមួយដែលផ្តោតលើបញ្ហាសុខភាពជាចំបង ក្នុងកម្មវិធីនេះនឹងនិយាយពីអត្ថប្រយោជន៍នៃបន្លែផ្លែឈើ របបអាហារ គន្លឹះសុខភាព និង ផលប៉ះពាល់ផ្សេងៗ ដើម្បីអោយទស្សនិកជនទទួលបានចំណេះដឹងពីការថែទាំសុខភាព។
ការថែទាំសុខភាពគឺជារឿងសំខាន់សម្រាប់មនុស្សគ្រប់រូប។ សុខភាពត្រូវបានគេផ្តល់តម្លៃនិងចាត់ចំណាត់ថ្នាក់លេខ១សម្រាប់ការរស់នៅរបស់មនុស្ស ក៏ប៉ុន្តែដោយសារតែកត្តាជីវភាព និងភាពមមាញឹកនៃការប្រកបអាជីវកម្ម ឬ ការបំពេញការងារប្រចាំថ្ងៃ ធ្វើអោយមនុស្សភាគច្រើនមិនសូវបានខ្វល់ខ្វាយ ឬ ភ្លេចពីការថែទាំសុខភាព។
មិនថាអ្នកប្រកបរបរទទួលទានអ្វី អ្នករកប្រាក់ចំណូលបានច្រើនកំរិតណា សុខភាពរបស់អ្នកគឺជារឿងសំខាន់បំផុតដែលអ្នកត្រូវតែដឹង និងអនុវត្តថែទាំ។
ស្ទូឌីយ៉ូ១១ COVER ៖ បង្កើតឡើងបែបច្នៃប្រឌិតឡើងវិញពីសាច់ភ្លេង និងការច្រៀងដោយរក្សានូវទម្រង់បទចម្រៀងម្ចាស់ដើមទាំងស្រុង។ មាតិកានេះ នឹងបញ្ជ្រាបអត្ថន័យ និងរូបភាពនៃគ្រប់រឿងរ៉ាវរបស់ជិវិតយុវវ័យ ដោយបន្ថែមនូវការអប់រំបែបប្រយោល រួមជាមួយការបង្ហាញទីតាំងស្រស់ស្អាតនានា ដើម្បីជាគ្រឿងកំដរអារម្មណ៍ដល់អ្នកស្ដាប់ និងអ្នកទស្សនា ឲ្យបានធូរស្រាលជាប្រចាំថ្ងៃ។
កម្មវិធីអផ្សុក ជាបណ្ដុំមាតិកាឌីជីថលបែបកម្សាន្ដប្លែកៗសម្រាប់អ្នកទស្សនាក្រោយពីការមមាញឹកពីការងារ សម្រាកនៅផ្ទះទំនេរ អាចទស្សនាកម្មវិធីអផ្សុកក្នុងការផ្ដល់ជាគំនិតថ្មីៗ ដើម្បីបង្កើតជាមុខម្ហូបងាយៗច្រើនប្រភេទផ្សេងៗគ្នា ។
មិនត្រឹមតែបង្ហាញពីវិធីធ្វើម្ហូបនោះទេ អផ្សុកក៏នឹងបង្ហាញពីមាតិកាជាច្រើនទៀតដែលពាក់ព័ន្ធនឹងការច្នៃវត្ថុប្រើប្រាស់(DIY) ដែលមានស្រាប់នៅក្នុងផ្ទះ ឬរបស់ប្រើប្រាស់ដែលត្រូវបានបោះចោល យកមកកែច្នៃឲ្យក្លាយជារបស់ប្រើប្រាស់ដ៏មានប្រយោជន៍ឡើងវិញផងដែរ។
កម្មវិធីផ្ដល់ចំណេះដឹងខ្លីៗ បង្កើតឡើងដើម្បីផ្ដល់ជាការយល់ដឹងមួយ ចំណាយពេលតិច លើមាតិការអនឡាញ។ មាតិការដែលមកនិយាយមានច្រើនបែបដូចជា ចំណេះដឹងអបិយជំនឿ ការអប់រំ និងវប្បធម៌ប្រពៃណីជាដើម។ រាល់ចម្ងល់ពិតឬមិនពិត ដែលមានការបកស្រាយច្បាស់លាស់ ពីប្រភពនៃប្រធានបទ។
នៅក្នុងសង្គមកម្ពុជាយើង មនុស្សភាគច្រើនមិនសូវហានបញ្ចេញឬបង្ហាញរឿងរ៉ាវអាថ៌កំបាំងផ្ទាល់ខ្លួនជាសាធារណៈនោះទេ ជាហេតុធ្វើអោយរឿងមួយចំនួនក្លាយជារឿងដែលនាំបញ្ហាបន្ថែមដល់សង្គម ឬនៅតែកើតមានឡើងដដែលៗចំពោះបុគ្គលដទៃ រីឯ បុគ្គលខ្លះ មានប្រវត្តិតស៊ូគួរអោយកោតសរសើ និង ជាគំរូល្អសម្រាប់បុគ្គលដទៃ តែគួរអោយស្តាយ ដែលពេលខ្លះពួកគេមិនមានឳកាសចែករំលែកដល់អ្នកដទៃ។ ដូច្នេះវាជាមូលហេតុ ដែលជំរុញអោយខ្ញុំនិងក្រុមការងារផលិតកម្មវិធីបើកសោជីវិត-Unlock the Life នេះឡើង។ បើកសោជីវិត-Unlock the Life ជាប្រភេទវីដេអូបង្ហាញពីខ្សែរជីវិតពិតរបស់បុគ្គលណាម្នាក់ដែលបង្ហាញពីភាពតស៊ូអត់ធ្មត់ ក្នុងជីវិត ដែលមានទាំងភាពរីករាយ និង ជូចត់។ កម្មវិធីនេះផលិតឡើងក្នុងគោលបំណងដើម្បីជំរុញនិងលើកទឹកចិត្តអោយទាំងបុរសនិងស្រ្តីព្រមទាំងភេទទី៣មានភាពក្លាហានក្នុងការបង្ហាញរឿងពិតដែលជាប្រយោជន៍ដល់សង្គម និង ដើម្បីចែករំលែកបទពិសោធន៍របស់បុគ្គលជោគជ័យដល់សាធារណៈជនព្រមទាំងផ្តល់មេរៀនជីវិតល្អៗដល់អ្នកទស្សនា ក៏ដូចជាំផ្តល់សារអប់រំ និង ការជំរុញលើកទឹកចិត្តដល់អ្នកគាំទ្រ។






















Account
Security
Favourite Content