ហាង​កាហ្វេ​ប្លែក​ៗ​ទាំង ៤ ​កន្លែង​ នៅ​​បាត់​ដំបង មាន concept design មិនខ្វះកន្លែងថតរូបស្អាតៗ

ពេល​មាន mission ចុះ​ទៅ​ធ្វើ​ការ​នៅ​ខេត្ត​ម្ដង​ៗ អ្នក​ចូលចិត្ត​ផឹក​កាហ្វេ​ច្បាស់​ជានឹ​ក​ដល់​រសជាតិ និង​ក្លិន​កាហ្វេ​ដែល​ធ្លាប់​ផឹក​រាល់​ថ្ងៃ​ហើយ​មែន​អត់? លើក​ក្រោយ​បើ​សិន​ជា​ប្រិយមិត្ត​បាន​ចុះ​ទៅ​ខេត្ត​បាត់ដំបង​ ប្រិយមិត្ត​ប្រហែល​ជា​អាច​នឹក​រសជាតិ​កាហ្វេ និង​បរិយាកាស​ហាង​នៅ​ក្នុង​ខេត្ត​បាត់​ដំបង​វិញ​ក៏​ថា​បាន។ AMS Infotainment សូម​ជ្រើសរើស​យក​ហាង​កាហ្វេ ៤​កន្លែង​​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខេត្ត​បាត់​ដំបង​ ដែល​មាន​បរិយាកាស​ស្អាត​ប្លែក​មក​ណែនាំ​អ្នក​ទាំង​អស់​គ្នា​ឲ្យ​បាន​ស្គាល់​៖

១. Maison MC Café

Maison MC Café គឺ​ជា​ហាង​កាហ្វេ​ដែល​រៀប​ចំ​ឡើង​ជា concept ផ្ទះ​បុរាណ​ខ្មែរ​ជំនាន់​ ២០០០ មាន​ទីតាំង​ស្ថិត​នៅ ក្នុង​ភូមិ​ អូរតាគាំ​ ៣​ ឃុំ​ទួលតាឯក​ ស្រុក​បាត់ដំបង​ ខេត្ត​បាត់ដំបង។ បរិយាកាស​នៅ​ទី​នោះ មាន​សភាព​ស្ងប់ស្ងាត់ ត្រជាក់​ល្ហឹម ខ្យល់​អាកាស​បរិសុទ្ធ​អម​ទៅ​ដោយ​រុក្ខជាតិ​ តូច ធំ​ដុះ​ជុំវិញ អ្វី​ដែល​ពិសេស​នៅ​ខាងក្រោយ​ផ្ទះ​កាហ្វេ​ មាន​ផ្លូវ​រថភ្លើងរត់​កាត់​ទៅ​មក ​ដែលតែងតែថ្ពក់យកចិត្ត​អ្នក​ផឹក​កាហ្វេ​ឲ្យ​ទទួល​បាន​នូវ​អារម្មណ៍​ប្លែក​ខុស​ពី​បរិយាកាស​ហាង​កាហ្វេ​ដទៃ។ បរិយាកាស​ដ៏​ល្អ​ ក្រេប​រសជាតិ​ភេសជ្ជៈ​ដ៏​ស្រទន់​ បូករួម​ទាំង​អាហារ​មាន​ឱជារស​ ឋិត​ក្រោម​ដំបូល​ផ្ទះ​បុរាណ​ដ៏​ត្រជាក់​ល្ហឹម​ នៃ​ទឹកដី​ដង​ស្ទឹង​សង្កែ​ នឹង​ធ្វើ​ឲ្យ​អារម្មណ៍​លោក​អ្នក​ បំភ្លេច​អស់​រាល់​ទុក្ខ​កង្វល់​នានា​ ដែល​ធ្វើ​ឲ្យ​ជីវិត​អាប់អួ​បាន​មួយ​កម្រិត។

ទីតាំង៖https://goo.gl/maps/dZo4SeDFNPbYGhF7A

២. Le Tropique Café

សម្រាប់​អ្នក​ដែល​ចូលចិត្ត​ទៅ​ហាង​កាហ្វេ​ដើម្បី​ថតរូប​ស្អាត​ៗ​ច្រើន «Le Tropique Café» កាហ្វេ​គឺ​ជា​កន្លែង​មួយ​ដែល​អាច​បំពេញ​តាម​ក្ដី​ស្រមៃ​របស់​អ្នក​បាន។ Le Tropique Café មាន​បរិយាកាស​ស្រស់ស្រាយ​ជាមួយ​ដើម​រុក្ខជាតិ​តូច​ធំ មាន​ផ្ការីក​ស្គុះស្គាយ មាន​អាកាស​ធាតុ​ត្រជាក់​ល្មម ទីធ្លា​ធំ​ទូលាយ ​បែប private តិចៗ និង​មាន​អាហារ​ជា​ច្រើន​មុខ​សម្រាប់​ស្វាគមន៍​អ្នក​ទេសចរ​មក​ពី​ទី​ជិត​ឆ្ងាយ។ ទោះ​មាន​ឈ្មោះ​ជា​ហាង​កាហ្វេ​ក្ដី តែ ​Le Tropique Café បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​គ្រប់​ខេត្ត​ក្រុង​ឲ្យ​ស្គាល់​ខេត្ត​បាត់​ដំបង។

ទីតាំង៖https://goo.gl/maps/S8TnChxCpe1tcKjQ7

៣. Mojo milk tea

ប្លែក ទាក់ទាញ​ cute ទាន់សម័យ «Mojo Milk Tea» បាន​ទាញ​ចិត្ត​អតិថិជន ​ជា​ពិសេស​យុវជន​ឲ្យ​ចង់​ទៅ​ផឹក​កាហ្វេ ថតរូប និង​ជួបជុំ​គ្នា​នៅ​ទី​នោះ។ Mojo milk tea មាន​កន្លែង​ផឹក​កាហ្វេ​ជា​លក្ខណៈ ​outdoor និង Indoor ដែល​អាច​ឲ្យ​អតិថិជន​ទាំង​អស់​ងាយស្រួល​នៅ​ក្នុង​ការ​ជ្រើសរើស​កន្លែង​អង្គុយ​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត។ លក្ខណៈ​ពិសេស​របស់​ Mojo milk tea មួយ​ទៀត​គឺ​មាន​កន្លែង​ថត​រូប​ស្អាត​ៗ មាន concept បែប​អឺរ៉ុប ហើយ​ភ្ញៀវ​ដែល​ចូល​ផឹក​កាហ្វេ​ភាគ​ច្រើន​ជា​យុវជន ពី​ព្រោះ​ថា​យុវជន​ចូលចិត្ត​ធ្វើ​ខ្លួន​ស្អាត​ៗ និង​ធ្វើ​អ្វី​សប្បាយ​ៗ​ជាមួយ​មិត្តភ័ក្ដិ​ក្នុង​ពេល​ទំនេរ។

ទីតាំង៖ https://goo.gl/maps/GBA2W3gwbijo8k9q7

៤. Romcheik 5 Rooftop Café

«Romcheik 5 Rooftop Café» មាន​concept ឌីស្សាញ​ប្លែក​ដោយ​បូក​បញ្ចូល​គ្នា​រវាង​រចនាបថ​បែប​បុរាណ និង​សម័យ​មើល​ទៅ​ស្រឡះ​ភ្នែក និង​មាន​លក្ខណៈ​ជា​បែប Minimalist art។ ដូច្នេះ​ហើយ​មិន​ថា​អ្នក​ចូលចិត្ត​ផឹក​កាហ្វេ ឬ​អ្នក​មិន​ចេះ​ផឹក​ក៏​អាច​ទៅ​សម្រាក​លំហែ​លេង​នៅ​ទី​នេះ​បាន​ដែរ។ ជា​លទ្ធផល​លោកអ្នក​នឹង​ទទួល​បាន​នូវ​អារម្មណ៍​ថ្មី ប្លែក ស្ងប់ស្ងាត់ relax និង​មាន​ក្ដី​សុខ​ជាមួយ​ជីវិត​ខ្លួន​ឯង​បន្ទាប់​ពី​បាន​អង្គុយ​ស្រូប​ខ្យល់ និង​មើល​ធម្មជាតិ​នៅ​ទីនេះ។

ទីតាំង៖https://goo.gl/maps/pEufSUH7zmpVTZ3k7


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

នាដកា-សមាគមកាយឫទ្ធិនារីកម្ពុជាហាត់សម ត្រៀមស្វាគមន៍គណៈប្រតិភូក្នុងនាមជាម្ចាស់ផ្ទះ

កម្ពុជា​មាន​សេចក្ដី​រីករាយ​និង​មោទកភាព​បំផុត​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​នៃ​ការ​រៀប​ចំ មហា​សន្និបាត​កាយឫទ្ធិ​នារី​ពិភពលោក លើកទី៣៩ និង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ លើកទី៤២ របស់​សហគមន៍ OB-PS ក្រោម​ប្រធានបទ «យើង​

Ariana Grande ពន្លះសេតវិមានធ្ងន់ៗ ក្រោយយកចម្រៀងនាងដាក់ក្នុងវីដេអូវាយខ្នោះជនអន្តោប្រវេសន៍

តារាចម្រៀងប៉ុបអាមេរិក Ariana Grande បានស្នើឱ្យសេតវិមានកុំប្រើប្រាស់តន្ត្រីរបស់នាង បន្ទាប់ពីស្ថាប័ននេះបានយកបទចម្រៀងរបស់នាងទៅប្រើក្នុងវីដេអូលើបណ្ដាញសង្គម ដើម្បីផ្សព្វផ្សាយអំពីគោលនយោបាយអន្តោប្រវេសន៍។ វីដេអូខ្លីលើ TikTok ដែលបានបង្ហោះកាលពីថ្ងៃច័ន្ទ បានបង្ហាញរូបភាពភ្នាក់ងារព្រំដែនកំពុងដាក់ខ្នោះលើមនុស្សជាច្រើន ដោយប្រើបទចម្រៀង “Bye” ដែលជាបទល្បីប្រចាំឆ្នាំ ២០២៤ របស់ Grande ជាភ្លេងអម។ វីដេអូនោះមានចំណងជើងថា៖ “Bye-bye… ប្រធានាធិបតី

ការសម្ដែងដ៏លេចធ្លោពី Shakira ញ៉ាំងឱ្យពិធីបើកការប្រកួត World Cup 2026 នៅម៉ិកស៊ីកូកាន់តែអធិកអធម

វត្តមានរបស់កំពូលតារាចម្រៀង Shakira, លោក Andrea Bocelli, តារាចម្រៀង K-pop Ejae ពីរឿង ‘Kpop Demon Hunters’ និងការបង្ហាញខ្លួនដ៏ភ្ញាក់ផ្អើលពីសំណាក់តារាស្រីហូលីវូដ Salma Hayek បានធ្វើឱ្យពិធី

ត្រៀមហើយនៅ? រត់ជាមួយ អេនណា ដើម្បីផ្សព្វផ្សាយទេសចរណ៍រដូវកាលបៃតង និងជួយកុមារកម្ពុជា

ត្រៀម​ខ្លួន​ហើយ​ឬ​នៅ? ចូល​រួម​រត់​ជាមួយ​បវរ​កញ្ញា​ស្រអែម​ស្រស់ កុយ អេនណា លើ​កំពូល​ភ្នំ​គិរីរម្យ នៅ​ក្នុង​ព្រឹត្តិការណ៍​រត់​ដើម្បី​ផ្សព្វផ្សាយ​ទេសចរណ៍​ក្នុង​រដូវ​កាល​​បៃតង និង​រត់​ដើម្បី​ជួយ​ដល់​កុមារ​កម្ពុជា។

ទីបំផុត JayX ម្ចាស់​ជយលាភី The Next Level: RapStar រដូវកាលទី១ ប្រកាសចូលជាតារាក្រោមផលិតកម្មបារមី

បន្ទាប់​ពី​ប្រកួតប្រជែងយ៉ាងស្វិតស្វាញ​អស់​ជាច្រើន​ខែ ហើយ​​ក្លាយ​ជា​ម្ចាស់​ជយលាភី The Next Level: RapStar រដូវកាលទី១កាលពីជាង ១ ខែមុន ពេលនេះ JayX ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​ក្នុង​ការ​ចូល​ជា​តារា​របស់​ផលិតកម្ម​

បំបែកកំណត់ត្រាផ្ទួនៗ! “Lemonade” ក្លាយជាអាល់ប៊ុមទី ៨ ជាប់ៗគ្នារបស់ aespa ដែលលក់ដាច់ខ្ទង់លានបន្ទះ

អាល់ប៊ុមខ្នាតពេញទី ២ របស់ក្រុមចម្រៀងនារី aespa មានចំណងជើងថា "Lemonade" អាចលក់ដាច់បានជាង ១.០៣ លានបន្ទះ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា។ នេះបើតាមការប្រកាសរបស់ផលិតកម្ម SM Entertainment

YouTuber Susanna ដែលជាប្អូនជីដូនមួយរបស់ Seulgi ទទួលមរណភាព

បងប្អូនជីដូនមួយរបស់ Seulgi សមាជិកក្រុម Red Velvet និងជាម្ចាស់គណនី YouTube ឈ្មោះ Susanna បានទទួលមរណភាពក្នុងវ័យ ៣០ ឆ្នាំ កាលពីថ្ងៃទី ៧ ខែមិថុនា កន្លងទៅ ដោយបានបន្សល់ទុកវីដេអូចុងក្រោយរួមគ្នា។

វ័យចូល ៤៥ ឆ្នាំ Bosco Wong បញ្ជាក់ថាគ្មានគម្រោងរៀបការឡើយ ខណៈមានក្តីសុខជាមួយជីវិតបច្ចុប្បន្ន

តារាសម្តែងហុងកុង Bosco Wong បានទម្លាយឱ្យដឹងថា លោកគ្មានបំណងនឹងរៀបការនោះទេ ដោយបានពន្យល់ថា ទស្សនៈរបស់លោកចំពោះទំនាក់ទំនងស្នេហា និងគ្រួសារ ត្រូវបានជះឥទ្ធិពលយ៉ាងជ្រៅពីបទពិសោធន៍

ក្រសួងវប្បធម៌ នឹងរៀបចំកម្មវិធីមហោស្រពល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ក្រោមប្រធានបទ «ចង្កឹះមួយបាច់»

ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ នឹង​រៀបចំ​កម្មវិធី​មហោស្រព​ល្ខោន​និយាយ​ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ក្រោម​ប្រធានបទ «ចង្កឹះ​មួយ​បាច់» រយៈពេល ២ ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ ១-២ ខែ​តុលា ឆ្នាំ ២០២៦ ខាង​មុខ​នេះ នៅ​រាជធានី​ភ្នំពេញ

សម្រាកអស់ ២ឆ្នាំ Red Velvet ជុំគ្នាម្ដងទៀត បញ្ចេញអាល់ប៊ុមថ្មីជូន ReVeluv

ក្រុមចម្រៀង Red Velvet បច្ចុប្បន្នកំពុងផលិតស្នាដៃអាល់ប៊ុមថ្មី ដោយគ្រោងនឹងត្រឡប់មកវិញនៅក្នុងខែ សីហា ខាងមុខ។ នេះបើផ្អែកតាមការចុះផ្សាយរបស់ Allkpop នៅថ្ងៃទី១១ ខែ មិថុនា នេះ។