មកស្គាល់ ឡាក់គី​ ដំរី​វិចិត្រករ​កម្ពុជា​តែមួយ​គត់​ និង​ទូត​សុច្ឆន្ទៈ​ដំរី​នៃ​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វ​ព្រៃ​ភ្នំ​តាម៉ៅ

ឡាក់​គី ជា​កូន​ដំរី​ញី​តូច​ ១ ក្បាល​ត្រូវ​បាន​សង្គ្រោះ​ពី​ព្រៃ​ក្នុង​ខេត្ត​កោះ​កុង កាលពី​ឆ្នាំ​ ១៩៩៩​ ក្នុង​គ្រា​ដែល​ទើប​អាយុ ៦​ ខែ​ និង​ធំធាត់​ឡើង​នៅ​ក្នុង​​សួន​សត្វ​ភ្នំ​តា​ម៉ៅ​អស់​រយៈ​ពេល​ជាង​ ២០​ ឆ្នាំ​មក​ហើយ​។ ឡាក់គី​ ត្រូវ​បាន​ចិញ្ចឹម​បីបាច់​ដោយ​យុវជន​ឈ្មោះ ទ្រី​ ស៊ីថេង​ ដែល​ទទួល​មើល​ថែទាំ​កូន​ដំរី​នេះ​ ហើយ​វា​តែង​តែ​ដើរ​តាម​គេ​គ្រប់​ពេល​វេលា។​​ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍។

បច្ចុប្បន្ន​នេះ ​ឡាក់គី​ បាន​ក្លាយ​ជា​ដំរី​វិចិត្រករ​កម្ពុជា​តែមួយ​គត់​ ដែល​មាន​ជំនាញ​ខាង​គំនូរ​ និង​ជា​ទូត​សុច្ឆន្ទៈ​ដំរី​នៃ​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វ​ព្រៃ​ភ្នំ​តាម៉ៅ ដែល​បាន​​ចូលរួម​ជួយ​ទ្រទ្រង់​ដល់​មជ្ឈ​មណ្ឌល​សង្គ្រោះ​ជីវិត​សត្វ​ព្រៃ​ភ្នំ​តាម៉ៅ​តាម​រយៈ​គំនួរ​របស់​ខ្លួន​​។ គំនូរ​ជា​ច្រើន​ផ្ទាំង​របស់ ​ឡាក់​គី ​ត្រូវ​បាន​ដាក់​លក់​នៅ​ជុំ​វិញ​ពិភព​លោក​ចាប់​ពី​នៅ​មជ្ឈ​មណ្ឌល​ដែល​ខ្លួន​វា​កំពុង​គូរ​ផ្ទាល់ ​និង​តាម​ពិព័រណ៍​ស្នាដៃ​សិល្បៈ​របស់​វា​។

ដោយ​ឡែក​កាល​ពី​ដើម​ខែ​តុលា​នេះ អង្គការ​សម្ព័ន្ធ​មិត្ត​សត្វ​ព្រៃ​ បាន​រៀបចំ​ពិធី​សម្ពោធ​នៃ​ការ​តាំង​ពិព័រណ៍​ដំរី​ឡាក់គី ​នឹង​បើក​ជូន​សាធារណៈ​ជន​ចូល​ទស្សនា​នៅ​វិចិត្រសាល​នៃ​សណ្ឋាគារ Rosewood ចាប់​ពី​ថ្ងៃ ៤ តុលា ដល់ ០៤ ​វិច្ឆិកា ឆ្នាំ ២០២២ ។ ការ​តាំង​ពិព័រណ៍​នេះ​បាន​បង្ហាញ​អំពី​ផ្ទាំង​គំនូរ​ក្រណាត់​ដ៏​អស្ចារ្យ​ចំនួន ១៧ ផ្ទាំង​របស់​ ឡាក់គី។

ជា​ក្ដី​រំពឹង អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​សង្ឃឹម​ថា​ស្នាដៃ​សិល្បៈ​នេះ​នឹង​ជួយ​ឱ្យ​មនុស្ស​ជំនាន់​ក្រោយ​បាន​មើល​ឃើញ​សត្វ​ព្រៃ​ដ៏​ស្រស់​ស្អាត​ទាំង​នេះ ដែល​សត្វ​ខ្លះ​ជិត​ផុត​ពូជ និង​បាន​ស្វែង​យល់​បន្ថែម​អំពី​ការ​ជួញ​ដូរ​សត្វ​ព្រៃ​ខុស​ច្បាប់។ ជា​មួយ​នឹង​ការ​យល់​ដឹង​កាន់​តែ​ច្រើន សង្ឃឹម​ថា ការ​ជួញដូរ​ខុស​ច្បាប់​នឹង​ត្រូវ​បាន​កាត់​បន្ថយ»។

បណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត នាយកនីតិប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធមិត្ត​សត្វ​ព្រៃ​បាន​មាន​ប្រសាសន៍​ថា “ស្នាដៃ​សិល្បៈ​របស់​ឡាក់​គី​បាន​គូស​បញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការ​ការពារ​សត្វព្រៃ និង​ព្រៃ​ឈើ​នៅ​ប្រទេស​កម្ពុជា” ។ កញ្ញា​បណ្ឌិត​បាន​បន្ត​ទៀត​ថា “គំនូរ​ដ៏​វិចិត្រ​និង​រស់​រវើក​របស់​ឡាក់​គី​ក៏​បង្ហាញ​ពី​ទំនាក់ទំនង​មនោសញ្ចេតនា​ដែល​មនុស្ស និង​សត្វ​អាច​មាន​នៅ​ពេល​បាន​នៅ​ស្និទ្ធស្នាល​ជា​មួយ​គ្នា ក្នុង​បរិយាកាស​ដែល​មាន​សុវត្ថិភាព និង​មាន​សុខុមាលភាព​ល្អ។

ចង់​ដឹង​ថា​វិចិត្រករ​ដំរី​ឡាក់គី​របស់​កម្ពុជា​ យើង​មាន​ទេពកោសល្យ​ក្នុង​ការ​គូរ​គំនូរ​ប៉ុនណា​លោក​អ្នក​អាច​ចូល​ទៅ​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ៖


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ