គន្លឹះងាយៗ ដើម្បីបានរាងស្អាតដូចតារាសម្តែង និងតារាម៉ូដែល ឃឹម ហ្សានីត!

លោក ឃឹម ហ្សានីត ជាតារាសម្តែងពោរពេញដោយទេពកោសល្យ និងសមត្ថភាពសម្តែង ទាំងប្រភេទរឿងបុរាណ និងរឿងសម័យ។ មិនតែប៉ុណ្ណោះ លោកក៏ជាតារាម៉ូដែលអាជីពដ៏ប៉ិនប្រសប់ម្នាក់ផងដែរ។ លោក ជាតារា​ម៉ូដែល​ក្នុងក្រុម SUN Super Models Cambodia  តែម្នាក់គត់ដែលបាន​ចេញ​ទៅ​ប្រទេស​ហ្វីលីពីន ដើម្បី​ចូល​រួម​ប្រកួត​កម្មវិធី Mister United Continents Cambodia 2016។

តារាសម្តែង និងតារាម៉ូដែលរូបនេះ បានសម្រេចចិត្តរៀបការសាងគ្រួសារនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០១៩ ជាមួយគូស្នេហ៍ឈ្មោះថា កែវ ស្រីពៅ ជាគ្រូពេទ្យម្នាក់បម្រើការនៅមន្ទីរពេទ្យរដ្ឋ។ មកទល់ពេលនេះ ចំណងប្តីប្រពន្ធអ្នកទាំងពីរមានកូនស្រីម្នាក់ជាចំណងដៃ ឈ្មោះថា នីសា។

ងាកមកការងារសិល្បៈវិញ ថ្វីដ្បិតតែ លោក ឃឹម ហ្សានីត រៀបការមានកូន១ទៅហើយក្តី ប៉ុន្តែទីផ្សារការងារសិល្បៈលោកនៅតែខ្ពស់ត្រដែតមិនថមថយ ដោយទទួលបានការថតច្រើនជាហូរហែ ពិសេសរឿងភាគទូរទស្សន៍តែម្តង ថែមទាំងស្ថិតក្នុងតំណែងតួឯកថែមទៀតផង។ តាមការឱ្យដឹង ជារឿយៗលោកក៏ទទួលបានការងារថតស៉្បតពាណិជ្ជកម្មឱ្យបណ្តាក្រុមហ៊ុនធំៗជាច្រើនផងដែរ។

ដោយឡែក សម្រាប់រូបសម្បត្តិវិញ តារាសម្តែង និងជាតារាម៉ូដែលរូបនេះពិតមានស្រស់សង្ហា ទោះបីមានកូន១ក៏ពិតមែន តែលោកនៅតែរក្សាបានរូបរាងដងខ្លួនសង្ហា សាច់ដុំ៦កង់ មិនប្រួលប្រែឡើយ។ 

និយាយពីគន្លឹះថែរក្សារាងកាយឱ្យនៅស្ថិតស្ថេរ តារាសម្តែងកម្ពស់ ១.៨៥ នេះថា គន្លឹះរក្សាឱ្យស្អាតរបស់លោកគឺងាយៗហើយមានតែ២ប៉ុណ្ណោះ គឺហាត់ប្រាណ និងរបបអាហារ។ តួយ៉ាង សម្រាប់លោកឱ្យតែមានពេល គឺលោកឆ្លៀតហាត់ប្រាណឱ្យបានទៀងទាត់ ចំណែករបបអាហារជារឿងសំខាន់មួយទៀត គឺត្រូវអាហារដែលល្អៗសម្រាប់រូបរាងកាយ និងគ្រប់គ្រងរបបអាហារឱ្យបានល្អ ហើយប្រសិនគេងបានគ្រប់គ្រាន់ទៀតគឺកាន់តែល្អ។

ដូច្នេះសម្រាប់លោកអ្នកដែលចង់ថែរក្សារូបរាងកាយឱ្យបានល្អអាចសាកល្បងវិធីងាយៗរបស់ លោក ឃឹម ហ្សានីត បាន។ ឆ្លៀតឱកាសនេះ លោកប៉ា នីសា ក៏បានផ្តាំផ្ញើរឱ្យគ្រប់គ្នាថែរក្សាសុខភាពឱ្យបានល្អ ចូលរួមហាត់ប្រាណឱ្យបានទៀងទាត់ វាមិនត្រូវជួយឱ្យសុខភាពល្អប៉ុណ្ណោះទេ ថែមទាំងមានរូបរាងស្អាតថែមទៀតផង។

តាមរយៈរូបថតបង្ហោះលើបណ្តាញសង្គម ជាធម្មតា លោក ឃឹម ហ្សានីត និងភរិយា តែងឆ្លៀតពេលហាត់ប្រាណជាមួយគ្នា ជាហេតុអ្នកទាំងពីរមានរូបរាងស្រស់ស្អាតគួរជាទីចាប់អារម្មណ៍៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្ទីល៍តែងខ្លួនព្រះនាង ជេនណា និងព្រះនាង អេម៉ា ស្រស់ស្អាតម្យ៉ាងម្នាក់ថ្ងៃចូលរួមមង្គលការប្អូន ទេព បូព្រឹក្ស

ព្រះ​នាង នរោត្តម ជេនណា និង​ម្ចាស់​បង​របស់​ទ្រង់ ព្រះ​នាង នរោត្តម អេម៉ា ជា​សែ​រាជ​វង្ស​ដែល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​វ័យ​ក្មេង។ ដ្បិត​​ជា​បង​ប្អូន​បង្កើត តែ​បើ​មើល​ពី​ស្ទីល៍​នៃ​ការ​តែង​ខ្លួន​របស់​ព្រះ​នាង​​ទាំង២ ​មាន​ភាព​ខុស​គ្នា តែ​ស្រស់​ស្អាត និង​ទាក់ទាញ​ម្យ៉ាង​ម្នាក់

សមាជិកក្រុម K-pop TREASURE ដែលមកខ្មែរថ្ងៃមុន ក៏ចាប់អារម្មណ៍បទ “Pop Out” របស់ N.John ដែរ

Haruto ដែល​ជា​សមាជិក TREASURE និង​ជា​ក្រុម K-Pop ដែល​បាន​មក​ប្រទេស​កម្ពុជា​កាលពី​ចុង​ខែ​កុម្ភៈ ឆ្នាំ ២០២៦ កន្លង​ទៅ​នោះ បាន​ចាប់​អារម្មណ៍​ជាមួយ​បទ​ចម្រៀង​កូន​ខ្មែរ ដែល​បកស្រាយ​ដោយ N.John តាម​ការ​សំណូមពរ​របស់​អ្នក​គាំទ្រ​នៅ

The Zero Project បញ្ចេញ​សមាសភាព​គ្រូបង្វឹក ៣ នាក់ទាំងខ្មែរ និងកូរ៉េ សុទ្ធសឹងតែមិនធម្មតា

កម្មវិធី The Zero Project បាន​បង្ហាញ​បង្ហាញ​ពី​សមាសភាព​គ្រូ​បង្វឹក​ហើយ ក្រោយ​ថ្ងៃ​ចុះ​ហត្ថលេខា​ជា​ផ្លូវការ​ជាមួយ​ក្រុមហ៊ុន MOREA ដែល​ជា​ម្ចាស់​ឧបត្ថម្ភ​ធំ។ The Zero Project ដែល​មាន​លោក បាន ចន្ទី នាយក​គ្រប់គ្រង​កម្មវិធី បញ្ជាក់​ថា កម្មវិធី

ផ្ដើមចេញក្ដីស្រមៃច្នៃចេញជារូបភាព! Bloodline ស្នាដៃរឿងគំនូររូបភាពរបស់កូនខ្មែរដំបូងបង្អស់នៅលើ webtoon

ជាមោទនភាពថ្មីមួយសម្រាប់វិស័យសិល្បៈឌីជីថលកម្ពុជាដោយកន្លងមក បើយើងនិយាយពីការអានរឿងគំនូររូបភាព (Webtoon) យើងតែងតែនឹកឃើញដល់ស្នាដៃ

តារាកំប្លែង ប៉េងប៉ោង ប្រកាសលក់ផ្ទះបន្ទាន់ ដើម្បីយកប្រាក់ព្យាបាលម្ដាយ

ដើម្បី​អ្នក​ម្ដាយ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ តារា​កំប្លែង ប៉េងប៉ោង សុខ​ចិត្ត​ប្រកាស​លក់​ផ្ទះ​ដែល​ជា​កេរ្តិ៍មរតក​ចុង​ក្រោយ​របស់​ឪពុក ខណៈ​មិន​អាច​ទុក​ម្ដាយ​ចោល​ឱ្យ​នៅ​បែប​នេះ ណា​ដើម្បី​ត្រៀម​លក្ខណៈ​

រឿង The King’s Warden របស់ Park Ji-hoon ក្លាយជាភាពយន្តមានអ្នកទស្សនាច្រើនបំផុតលំដាប់ទី ៣

ខ្សែភាពយន្តរឿង The King's Warden ដែល Park Ji-hoon សម្ដែងជាតួឯក បានក្លាយជាភាពយន្តដែលមានអ្នកទិញសំបុត្រចូលទស្សនាច្រើនជាងគេបំផុតលំដាប់ទី ៣ ក្នុងប្រវត្តិសាស្ត្រភាពយន្តកូរ៉េ ខណៈបន្តស្ថិតនៅតំណែងខ្ពស់លើ

មង្គលការប្អូនប្រុស ទេព បូព្រឹក្ស ចូលរួមដោយតារាប្រុសស្រីល្បីៗ មានទាំងសែរាជវង្ស

ទិដ្ឋភាព​មង្គល​ការ​ប្អូន​ប្រុស​បង្កើត​របស់ អ្នក​នាង ទេព បូព្រឹក្ស កាល​ពី​ម្សិល​មិញ ប្រៀប​បី​ដូច​វេទិកា​បង្ហាញ​សម្រស់ ដ្បិត​មាន​ការ​ចូល​រួម​ពី​សំណាក់​តារា​ប្រុស​ស្រី​ល្បីៗ នៅ​ក្នុង​ស្រុក អម​ដោយ​វត្តមាន​ដ៏​ខ្ពង់​ខ្ពស់​របស់ព្រះនាង នរោត្តម ជេនណា និងម្ចាស់បងរបស់ទ្រង់

ស្អាតខ្លាំង ឱក សុគន្ធកញ្ញា អ្នកដឹកដៃកូនក្រមុំថ្ងៃមង្គលការប្អូន ទេព បូព្រឹក្ស ហើយឈុតដូរជាហូរហែ

តារា​ចម្រៀង​ស្រី​ល្បី​ជួរ​មុខ​នៅ​កម្ពុជា ឱក សុគន្ធកញ្ញា បាន​បង្ហាញ​សម្រស់​យ៉ាង​ត្រចង់ត្រចះ​ក្នុង​នាម​ជា​អ្នក​ដឹកដៃ​កូន​ក្រមុំ គិន សិលាទេព្ពី ដែល​ជា​ប្អូន​ថ្លៃ​តារា​ស្រី ទេព បូព្រឹក្ស។ ម្ចាស់​បទ «ស្នាមស្នេហ៍​សមុទ្រ​រាម»

ការ Comeback របស់ BTS ជះផលចំណេញដល់វប្បធម៌កូរ៉េ លើសតែពីវិស័យខេប៉ុប

កាលពីរាត្រីថ្ងៃទី២១​ ខែមីនា កន្លងទៅ ក្រុមចម្រៀងខេប៉ុបប្រជាប្រិយភាពលំដាប់សកល BTS បានវិលត្រឡប់មករួមគ្នាជាថ្មីក្នុងរយៈពេលជិត ៤ឆ្នាំតាមរយៈកម្មវិធីប្រគំតន្រ្ដី Arirang នៅទីលានប្រវត្តិសាស្ត្រ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)