ទោះប៉ះទង្គិចសំឡេងគាំទ្រ ពេជ្រ វត្តីសារ៉ាវឌ្ឍី នៅតែមានការប្តេជ្ញាចិត្តខ្ពស់

ដោយសាររឿងរ៉ាវឌឺដងផ្លែផ្កាគ្នារវាងអ្នកកាន់​ទំព័រហ្វេសប៊ុកផ្លូវការ Miss Grand Cambodia និងការម៉ាកងាយ​អ្នកគាំទ្ររបស់ VIP Sponsor រួមទាំងភាពរឹងរូស​​របស់អ្នកគ្រប់គ្រងកម្មវិធីដែលមិនព្រមផ្លាស់ប្តូរឈុតតំណាងជាតិថ្មីឱ្យស័ក្កិសម Miss Grand Cambodia 2022 ជាងឈុត «កាហ្វេសែនមនោរម្យភូមិភាគឦសាន» បានធ្វើឱ្យប៉ះទង្គិចសំឡេងគាំទ្រ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី Miss Grand Cambodia 2022 ខ្លាំងក្លា រហូតកម្ពុជា​ខកខានមិនបានចូលក្នុងតារាង Top 10 pre- arrived។

ទោះបីជាខកខានឱកាសពិសេសមួយនេះ ប៉ុន្តែ វត្តីសារ៉ាវឌ្ឍី មិនរុញរាចំពោះការប្រកួតប្រជែងនេះឡើយ ដោយនាងបានប្រមូលអារម្មណ៍ កម្លាំងចិត្ត មករៀបចំគ្រប់យ៉ាង ដើម្បីនាំយកទៅប្រកួតនៅវេទិកាអន្តរជាតិ ដែលការប្រកួតនឹងចាប់ផ្តើមនាពេលដ៏ខ្លីខាងមុខនេះ។

តួយ៉ាង នៅព្រឹកមិញនេះ Miss Grand Cambodia 2022 បានធ្វើដំណើរចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ ឆ្ពោះទៅប្រទេសថៃ និង​ហោះ​ទៅដល់ឥណ្ឌូណេស៊ី ដើម្បីចូលរួមការប្រកួតអន្តរជាតិ Miss Grand International 2022 នៅកោះបាលី។ ពេជ្រ វត្តីសារ៉ាវឌ្ឍី សំពះលាមាតុប្រទេសដោយទឹកមុខស្រស់ថ្លា ពោរពេញដោយថាមពល និងភាពជឿជាក់បំផុត។

អ្នកគាំទ្រវិស័យបវរកញ្ញាមើលឃើញយ៉ាងច្បាស់ថា ស្រីស្អាតរូបនេះត្រៀមខ្លួនជាស្រេចហើយ សម្រាប់តំណាងឱ្យកម្ពុជាលើវេទិកាប្រកួតអន្តរជាតិនេះ តាមរយៈវីដេអូជាច្រើនដែលនាងបានបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការ កាលពីយប់មិញនេះ។ 

គួរឱ្យកត់សម្គាល់គ្រប់ការបង្ហោះ ពេជ្រ វត្តីសារ៉ាវឌ្ឍី តែងតែចូលទៅខមមិនពាក្យមួយឃ្លាថា «នាងខ្ញុំ ពេជ្រ វត្តីសារ៉ាវឌ្ឍី Miss Grand Cambodia 2022 នាងខ្ញុំនឹងខិតខំអោយអស់ពីសមត្ថភាព សម្រាប់ការប្រកួតអន្តរជាតិខាងមុខនេះ សូមថ្លែងអំណរគុណចំពោះការគាំទ្ររបស់អ្នកទាំងអស់គ្នា បងប្អូនទាំងគ្នាជាកម្លាំងចិត្តរបស់នាងខ្ញុំ» ដែលនេះសបញ្ជាក់ឱ្យឃើញថា នាងនៅតែមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រឡងនេះ បើទោះជាមានរឿងធ្វើឱ្យប៉ះទង្គិចសំឡេងគាំទ្រនាងក៏ដោយ។

ទន្ទឹមការប្តេជ្ញាចិត្ត Miss Grand Cambodia 2022 រូប​នេះ​ក៏ទទូចសូមឱ្យប្រជាជនកម្ពុជាគាំទ្រ និងលើកចិត្តនាងសម្រាប់ការប្រកួតនៅ Miss Grand International ពិសេស ចូលរួមបោះឆ្នោតគាំទ្រនាងអំឡុងពេលប្រកួតអន្តរជាតិ ដើម្បីនាងមានឱកាសជាប់ទៅវគ្គបន្តបន្ទាប់។

សូមជម្រាបថា កាលពីប៉ុន្មានថ្ងៃមុន កូនអ្នកខេត្តព្រះសីហនុរូបនេះ បានលើកដៃសំពះសុំទោសប្រជាជនកម្ពុជាម្តងរួចមកហើយចំពោះកំហុសឆ្គងទាំងឡាយដែលនាងបាន និងមិនបានធ្វើព្រម​ទាំងចូលរួមបោះឆ្នោតគាំទ្ររូបនាងឡើងវិញ ប៉ុន្តែជាលទ្ធផលកម្ពុជាមិនបានជាប់ក្នុងតារាង Top 10 pre- arrived នោះទេ គឺបានត្រឹមលេខរៀងទី១៧ ប៉ុណ្ណោះ។ 

មកទល់ពេលនេះ គេនៅមិនទាន់ដឹងថា ពេជ្រ វត្តីសារ៉ាវឌ្ឍី អាចបន្ទន់ចិត្តប្រជាជនកម្ពុជាឱ្យបោះឆ្នោតគាំទ្រនាងវិញឬយ៉ាងណាទេ ខណៈអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនមានការអាណិតអាសូរដល់រូបនាងដែលរងថ្មបាក់ពីស្ថាប័ន តែក៏មានអ្នកខ្លះក្រាញ់ននាលថា មិនចូលរួមបោះឆ្នោតដាច់ខាតព្រោះខឹងសម្បារលើ VIP Sponsor ដែលម៉ាកងាយប្រមាថអ្នកគាំទ្រ និងភាពមិនចុះញ៉មរបស់អ្នកគ្រប់គ្រង ដោយឡែក អ្នកកាន់កាប់ page បានងាកមកប្រើយុទ្ធសាស្រ្តត្រជាក់លួងលោមឱ្យគ្រប់គ្នាបោះឆ្នោតគាំទ្រវិញ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​