សុខ ពិសី អាចត្រឡប់មកប្រឡូកវិស័យភាពយន្តវិញ ពេលរយាលដៃពីការងារ

ជាង ១០ ឆ្នាំមកហើយ ដែលតារាចម្រៀងសាច់សដូចសំឡី កញ្ញា សុខ ពិសី ឈរជើងជាតារាចម្រៀងប្រចាំផលិតកម្ម សាន់ដេ។ បច្ចុប្បន្ននាងត្រូវបានគេចាត់ទុកជាគ្រាប់ពេជ្រប្រចាំផលិតកម្មនេះថែមទៀតផង ដោយខាងផលិតកម្ម​ ផលិត​ទាំង​ចម្រៀង និងភាពយន្ត​ឲ្យ​នាង។

ក្នុងកិច្ចសម្ភាសន៍មួយកាលពី​ពេល​ថ្មីៗ​នេះ ម្ចាស់​បទ «ស្រលាញ់បង ឈឺចាប់ម្ល៉េះ» បានឱ្យដឹងថា ក្រៅពីស្នាដៃបទចម្រៀងថ្មីៗ ផលិតកម្មសាន់ដេ ក៏ធ្លាប់ជជែកជាមួយនាងរឿងថតភាពយន្តដែរ តែនាងខ្លួនឯងដែលមិនមានពេលវេលាគ្រប់់គ្រាន់សម្រាប់ថត ដោយសារជាប់រវល់ចេញច្រៀង Concert តាមបណ្តាខេត្តច្រើន ម៉្យាងរវល់មុខជំនួញផ្ទាល់ខ្លួនផង ទើបមិនមានពេលគ្រប់គ្រាន់ទទួលថតភាពយន្ត ប៉ុន្តែពេលការងាររៀងធូរស្បើយជាងនេះ នាងប្រហែលជាអាចនឹងប្រឡូកក្នុង​វិស័យភាពយន្តដូចពីមុនវិញ។

ជាង១ ទសវត្សរ៍ក្នុងផលិតកម្ម សាន់ដេ តារាចម្រៀងវ័យ ៣២ ឆ្នាំនេះថា សព្វថ្ងៃនាងគ្មានគម្រោង និងគំនិតផ្លាស់ប្តូរផលិតកម្មនោះទេ តែជាក់ស្តែងបែបណាត្រូវមើលទៅតាមពេលវេលាទៅមុខទៀត។ ប៉ុន្តែ រាល់ថ្ងៃនាងរស់នៅសប្បាយចិត្តក្នុងផលិតកម្មនេះ ព្រោះផលិតកម្មគោរព ផ្តល់តម្លៃ ចំណែកក្រុមការងារវិញក៏ចុះសម្រុងគ្នាល្អដូចបងប្អូន សំខាន់ជាងគេ គឺផលិតកម្មមិនបិទសិទ្ធសេរីភាពក្នុងការទទួលកម្មវិធីក្រៅៗនោះទេ។ 

ឆាប់ៗនេះ តារាស្រីរាង​ស្រឡូននឹងបញ្ចេញស្នាដៃចម្រៀងថ្មីជាច្រើនបទជាបែបខ្សែរឿង ដើម្បីឱ្យអ្នកគាំទ្រស្តាប់កម្សាន្ត ហើយស្នាដៃថ្មីនេះក៏មានការចូលរួមច្រៀងជាមួយ លោក ឆាយ វីរៈយុទ្ធ ផងដែរ។ ថៅកែស្រី Tea Live មិនបានឱ្យដឹងចំនួនបទចម្រៀង​ត្រៀមចេញនោះទេ ប្រាប់តែថា ឆាប់នេះនឹងទម្លាក់លើទីផ្សារហើយ ព្រោះថត និងកាត់រួចរាល់អស់ហើយ។

គេនៅចាំបានថា សុខ ពិសី បានបន្សល់ស្នាដៃភាពយន្តច្រើនគួរសមកាលពីប៉ុន្មានឆ្នាំមុន ក្រោមស្នាដៃផលិតរបស់ផលិតកម្ម សាន់ដេ។ ក្នុងនោះ ភាពយន្តដែលនាងធ្លាប់បានសម្តែង និងទទួលបានប្រជាប្រិយភាពរួមមាន រឿង «​ព្រាយ​ដែកគោល​» «​ព្រាយ​ក្បាល​ ៨» «សង្សារ​ខ្មោច» និងរឿង «​អា​ឡេវ​ចូល​ក្រុង​» ជាដើម៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ដំណឹងល្អសម្រាប់ Carat! SEVENTEEN ប្រកាសបន្ដកិច្ចសន្យាគ្រប់សមាជិកទាំង ១៣ នាក់ដដែល

ក្រុមចម្រៀងបុរសលំដាប់ពិភពលោក SEVENTEEN បានធ្វើឱ្យអ្នកគាំទ្រ ជាពិសេស Carat នៅទូទាំងសកលលោករំភើប និងកក់ក្តៅជាខ្លាំងបន្ទាប់ពី S.Coups

ព្រះនាង ជេនណា ក្នុងឈុតទេវតាឆ្នាំថ្មី ព្រះនាម ព្រះនាង « រាក្យសាទេវី»

TVC ថ្មី​របស់​ព្រះនាង នរោត្តម ជេនណា នៅ​ក្នុង​ការ​អបអរ​ឱកាស​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ដែល​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ គេ​សង្កេត​ឃើញ​ថា​ទ្រង់​បាន​សម្ដែង ២ តួ​អង្គ ក្នុង​នោះ​មាន​១​គឺ​ជា​តួអង្គ​ទេវតា ព្រះនាង «រាក្យសាទេវី»។ បើ​ទោះ​

មានហេតុផលបែបនេះ ទើប Tiffany សម្រេចចុះអេតាស៊ីវិលជាមួយ Byun Yo Han មុនចូលរោងមង្គល

នៅក្នុងកម្មវិធី Please Take Care of My Refrigerator ដែលបានចាក់ផ្សាយកាលពីថ្ងៃទី ៥ ខែមេសា កន្លងទៅ Tiffany សមាជិកក្រុម Girls' Generation បានចែករំលែករឿងរ៉ាវដ៏ផ្អែមល្ហែមអំពីជីវិតអាពាហ៍ពិពាហ៍របស់នាង

Angelina Jolie ប្ដេជ្ញានឹងចូលរួមផ្សព្វផ្សាយទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក

ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​លើក​នេះ​កំពូល​តារា​ហូលីវូដ Angelina Jolie បាន​ជួប​ជាមួយ​ថ្នាក់​ដឹកនាំ​តាម​ស្ថាប័ន​ក្រសួង និង​ថ្នាក់​ខេត្ត​ជាច្រើន​រូប​រួច​មក​ហើយ។ ដោយ​ថ្មី​ៗ​នេះ​ក្រៅពី​ទៅ​មើល​វិទ្យាល័យ​សំឡូត ក្នុង​គោល​បំណង​​

តួឯកស្រីរឿង Cinderella កញ្ញា Lily James បានមកទស្សនកិច្ចនៅកម្ពុជា និងបានលេងល្បែងប្រជាប្រិយខ្មែរ

​​តួ​ឯក​ស្រីក្នុង​រឿង​ដ៏​ល្បី​ល្បាញ​ជុំ​វិញ​ពិភពលោក «Cinderella» ឆ្នាំ ២០១៥ កញ្ញា Lily James បាន​មក​ធ្វើ​ដំណើរ​មក​ទស្សនកិច្ច​នៅ​កម្ពុជា កាល​ពី​ពេល​ថ្មីៗកន្លង​ទៅ​នេះ តាម​រយៈ​អង្គការ unicef ដែល​នាងជាអ្នក​គាំទ្រ UNICEF UK ហើយបាន

Carmen សមាជិកក្រុមនារី Heart2Heart របស់ផលិតកម្ម SM សរសេរជាភាសាខ្មែរនៅក្នុង weverse

កាលពីរសៀលថ្ងៃទី ៤ ខែឧសភា នេះអ្នកគាំទ្រកម្ពុជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីបានឃើញ Carmen សមាជិកនៃក្រុមចម្រៀងនារី Heart2Heart

បានទាំង Date បានទាំងចំណូល! យុវជនចិនចាត់ទុកការងារ Delivery ជាការណាត់ជួបសង្សារ

យុវជននៅក្នុងប្រទេសចិនកំពុងចាត់ទុកការងារជាអ្នកដឹកជញ្ជូនអាហារ ជាទម្រង់នៃការណាត់ជួបជាមួយដៃគូ ដែលអាចចំណាយពេលជាមួយគ្នា កាត់បន្ថយភាពហត់នឿយ តានតឹង និងបានកម្រៃក្នុងគ្រាតែមួយ។

Mark បញ្ចប់កិច្ចសន្យាជាមួយ SM សម្រេចចាកចេញពីក្រុម NCT

នៅថ្ងៃទី៣ ខែមេសា​ នេះ​ SM Entertainment បានប្រកាសថា Mark នឹងបញ្ចប់កិច្ចសន្យាផ្ដាច់មុខជាមួយនឹងផលិតកម្ម ខណៈបញ្ចប់សកម្មភាពការងារទាំងស្រុងក្នុងនាមជាសមាជិក NCT រួមទាំងក្រុម NCT 127 និង

ក្រសួងធំៗ៣ រួមគ្នាអំពាវនាវឱ្យបញ្ឈប់ផលិតមាតិកាអសីលធម៌ ប៉ះពាល់តម្លៃស្ត្រីខ្មែរ

ក្រសួង​ធំៗ ៣ របស់​កម្ពុជា រួម​មាន ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ, ក្រសួង​ព័ត៌មាន និង​ក្រសួង​កិច្ច​ការី បាន​រួម​គ្នា​ជា​ធ្លុង​មួយ ធ្វើ​ការ​ហាម​ឃាត់​នូវ​ការ​ផលិត ផ្សព្វផ្សាយ និង​ចែក​ចាយ​មាតិកា​នៅ​លើ​គ្រប់​បណ្ដាញ​សង្គម ដែល​បង្ក​ការ​ប៉ះពាល់​ដល់ វប្បធម៌ ប្រពៃណី ទំនៀម

យុវជននាំគ្នាប្រើរូប Kris Jenner ដើម្បីបន់ស្រន់សុំភាពមានបាន ជោគជ័យ និងសំណាងល្អ

យុវជនចិននាំគ្នាប្ដូររូប Profile នៅលើបណ្តាញសង្គមទៅជារូបថតរបស់ Kris Jenner ដែលជាអ្នកម្ដាយគ្រួសារត្រកូល Kardashian-Jenner ដើម្បីបន់ស្រន់សុំឱ្យទទួលបានភាពជោគជ័យ សំណាងល្អ និងភាពស៊ីវិល័យ ក្លាយជានិន្នាការថ្មី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី