អបអរខួប១០ឆ្នាំ ម៉ុង ម៉ានិត នឹងផលិតចម្រៀងចាស់ៗរបស់​ខ្លួនឡើងវិញ ជាចំណងដៃដល់អ្នក​គាំទ្រ

រាប់ពីឆ្នាំ១០១២ មកទល់ឆ្នាំ២០២២នេះ រយៈពេល១០ឆ្នាំគត់ ដែលលោក ម៉ុង ម៉ានិត បានដើរលើវិថីសិល្បៈ ក្នុងនាមជាតារាចម្រៀង និងអ្នកនិពន្ធបទភ្លេង។ ១០ឆ្នាំ ឬហៅបានថា «១ទសវត្សរ៍» ក្នុងវិស័យសិល្បៈចម្រៀងខ្មែរ ម៉ានិត បន្សល់បទពិសោធន៍ច្រើនរាប់មិនអស់ជាមួយអ្នកគាំទ្រ។ ដូច្នេះ ដើម្បីអបអរសាទរខួប១០នៃដំណើរជីវិតលើវិថីសិល្បៈរបស់លោក និងអ្នកគាំទ្រ ម្ចាស់បទ “មាននាងក៏ធុញ គ្មានបងក៏ធុញ” បានប្រកាសឱ្យដឹងថា លោកនឹងធ្វើ Re-Recording & Remake ចម្រៀងកាល១០ឆ្នាំមុនរបស់លោកឡើងវិញ ទុកជាចំណងដៃដល់អ្នកគាំទ្រ ដែលបានកំដរលោកដើរវិស័យមួយនេះ។

តារាចម្រៀងឯករាជ្យ ម៉ុង ម៉ានិត បង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការលោកថា «១០ឆ្នាំនៃខ្ញុំនិងអ្នក! ខ្ញុំបាទមានកិត្តិយសសូមប្រកាសការ Re-Recording & Remake នៃចម្រៀងរបស់ខ្ញុំកាលពី១០ឆ្នាំមុន ជូនអ្នកទាំងអស់គ្នា។

អ្នកទាំងអស់គ្នាថាស្ដាប់បទរបស់ខ្ញុំតាំងពីនៅក្មេងៗ ឯខ្ញុំក៏ផលិតបទទាំងនេះតាំងពីនៅក្មេងៗដូចគ្នា។ នេះជាកាដូជូនដល់អ្នកវិញ ដែលតែងតែគាំទ្រស្មោះពីចិត្តចំពោះរូបខ្ញុំ។ ១០ឆ្នាំនេះពិតជាពិសេសណាស់សម្រាប់ខ្ញុំ ខ្ញុំក៏ជឿថា វាក៏ពិសេសសម្រាប់អ្នកដូចគ្នា។ មានរឿងដែលត្រូវអបអរច្រើនណាស់សម្រាប់ខ្ញុំ។​ អបអរគម្រប់ខួប១០ឆ្នាំនៃចម្រៀងចាស់ៗរបស់ខ្ញុំ​ អបអរគម្រប់ខួបនៃអាជីពជាតារាចម្រៀងរបស់ខ្ញុំ អបអរគម្រប់ខួប១០ឆ្នាំនៃការគាំទ្ររបស់អ្នកចំពោះរូបខ្ញុំ។ សូមរីករាយឆាប់ៗនេះ នឹងចូលរួមអបអរ១០ឆ្នាំនៃខ្ញុំនិងអ្នកជាមួយខ្ញុំ​ និង Cottage Coffee»

ក្រៅពីការ Re-Recording & Remake ចម្រៀង ១០ឆ្នាំមុនឡើងវិញ ចៅប្រុសអ្នកនិពន្ធជើងចាស់ អ្នកស្រី ពាន់ ភួងបុប្ផា ក៏បាន Recreate Moment ឬការរៀបចំថតឡើងវិញឲ្យស្រដៀងនឹងកាលពី១០ឆ្នាំមុនផងដែរ។

ភ្ជាប់ជាមួយរូបភាព Recreate Moment ម៉ានិត បានរំលឹកអនុស្សាវរីយ៍ដែលបានឆ្លងកាត់រយៈពេល១០ឆ្នាំមកនេះថា « I am you but Stronger… នេះគឺជារូប Recreate Moment ឬការរៀបចំថតឡើងវិញឲ្យស្រដៀងនឹងកាលពី១០ឆ្នាំមុន នៅពេលដែលបានបង្ហោះចម្រៀងរបស់ខ្ញុំនៅក្នុងYouTube។ ខ្ញុំជឿថាអ្នកប្រាកដជាចាំបាន មើលហើយគួរឲ្យចង់សើចម្យ៉ាង។ ខ្ញុំចាប់ផ្ដើមដោយខ្វះខាតចំណុចជាច្រើន គ្មានឧបករណ៍តន្ត្រីល្អ គ្មានstudioល្អ គ្មានកាមេរ៉ាល្អ គ្មានក្រុមការងារល្អ មានតែមិត្តភក្តិ ក្រុមគ្រួសារ និងបងៗគ្នាឯងៗជួយធ្វើភ្លេង ជួយrecord ជួយបង្រៀន។ មើលត្រលប់ទៅវិញទើបដឹងថា ដំណើរដើរបានវែងឆ្ងាយណាស់ ថ្ងៃនេះខ្ញុំបានក្លាយជាតារាចម្រៀង អ្នកនិពន្ធបទភ្លេងនាំមុខក្នុងប្រទេសកម្ពុជា។ ការប្រឹងប្រែង និងឧបសគ្គមេរៀនជាច្រើន ក៏បានរៀនសូត្រច្រើន។ អ្នកគាំទ្រចម្រៀងរបស់ខ្ញុំ ជាកិត្តិយសដ៏ធំរបស់ខ្ញុំ ហើយការគាំទ្រសិល្បៈចម្រៀង original និងសិល្បករខ្មែរគ្រប់រូបជាស្នូលនៃការរីកចម្រើនលើវិស័យនេះ។ ខ្ញុំបាទម៉ានិត សូមអរគុណ។ នេះគឺ 10 years of me and you»

យ៉ាងណាមិញ តារាចម្រៀងឯករាជ្យរូបនេះ មិនបានបញ្ជាក់ឱ្យដឹងចំនួនបទចម្រៀងដែលនឹង Re-Recording & Remake នោះទេ ប៉ុន្តែអ្នកគាំទ្រលោកពិតជារំភើប និងរំជួលចិត្តខ្លាំងណាស់ពេលដែលប្រកាសឱ្យដឹងដំណឹងនេះ។ ដើម្បីទទួលបានកាលបរិច្ឆេទច្បាស់លាស់ និងព័ត៌មានលម្អិតផ្សេងៗ លោកអ្នកអាចតាមដានលើទំព័រហ្វេសប៊ុកផ្លូវការរបស់ ម៉ុង ម៉ានិត ឈ្មោះថា Manith Jupiter៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

RM រងរបួសកជើង ខណៈកម្មវិធីប្រគំតន្ត្រី Comeback នឹងមកដល់នៅថ្ងៃទី២១ ខាងមុខ

យោងតាម Big Hit Music បានឱ្យដឹងថា RM បានរងរបួសកជើងកាលពីថ្ងៃទី ១៩ ខែមីនា ពោលគឺត្រឹមតែពីរថ្ងៃប៉ុណ្ណោះ មុនពេលកម្មវិធីប្រគំតន្ត្រី Comeback ដែលអ្នកគាំទ្រទន្ទឹងរង់ចាំ នឹងមកដល់នៅថ្ងៃទី២១ នេះ។

ការវិលត្រលប់របស់ BTS រកចំណូលចូលកូរ៉េ ៧០ ពាន់លានដុល្លារ ខណៈក្លាយជា BTS-Nomics ផ្លាស់ប្ដូរសេដ្ឋកិច្ចពិភពលោក

ការវិលត្រលប់មកវិញជាមួយអាល់ប៊ុម Arirang 2026 របស់ក្រុមចម្រៀង BTS ត្រូវបានអ្នកជំនាញសេដ្ឋកិច្ចកូរ៉េខាងត្បូងព្យាករណ៍ថានឹងបង្កើតបានជា BTS-nomics

ក្មេងស្រីវ័យ ១២ឆ្នាំម្នាក់សន្សំលុយអាំងប៉ាវ យកមកបើកអាជីវកម្ម ខណៈហ៊ានឱ្យប្រាក់ខែម្ដាយជាង ៤០០ដុល្លារ

ក្មេងស្រីអាយុ ១២ ឆ្នាំម្នាក់ បានបង្ហាញពីទេពកោសល្យជាអ្នករកស៊ីតាំងពីវ័យក្មេង ដោយបានយកប្រាក់សន្សំរបស់ខ្លួនទៅទិញហាងលក់សម្ភារៈសិក្សាមួយ និងបានជួលម្តាយឱ្យមកជួយលក់ ជាមួយប្រាក់ខែ ៣ ០០០ យ័ន ឬប្រហែល

ហែលកាត់រឿងអាស្រូវរាប់ឆ្នាំ​ T.O.P នឹងបញ្ចេញអាល់ប៊ុមទោលទី១ ក្រោយប្រឡូក ២០ឆ្នាំក្នុងវិស័យខេប៉ុប

ទីភ្នាក់ងាររបស់ T.O.P បានប្រកាសនៅថ្ងៃទី២០ ខែមីនានេះ ថា លោកនឹងបញ្ចេញអាល់ប៊ុមចម្រៀងទោលដំបូងបង្អស់របស់ខ្លួននៅខែក្រោយ ដើម្បីអបអរសាទរខួប ២០ ឆ្នាំនៃអាជីពសិល្បៈរបស់លោក ក្រោយ

ឆ្នាំនេះ CIFF នាំយកភាពយន្តសម័យយុគមាស ៣ រឿងរបស់លោកស្រី អួង កន់ធួក មកចាក់បញ្ចាំង

មនុស្ស​ទៅ កេរ្តិ៍​ឈ្មោះ​នៅ ដ្បិត​លោក​ស្រី អួង កន់ធួក ឬ សិតា អួង លែង​មាន​វត្តមាន​នៅ​លើ​លោក​នេះ​ក៏​ដោយ ប៉ុន្តែ​ស្នាដៃ​ភាពយន្ត​របស់​លោក​ស្រី នៅ​តែ​បន្ត​សាយ​ភាយ​ដល់​ពេល​បច្ចុប្បន្ន ដើម្បី​ឱ្យ​កូន​ចៅ​ជំនាន់​ក្រោយ បាន​

THE BOYZ ប្រកាសបញ្ចប់កិច្ចសន្យា តែ ONE HUNDRED LABEL ទាត់ចោល ខណៈបកស្រាយរាល់ការចោទប្រកាន់

នៅថ្ងៃទី១៩ ខែមីនានេះ ទីភ្នាក់ងារ ONE HUNDRED LABEL បានថ្លែងថា ខ្លួននឹងមិនទទួលយកសំណើរបស់សមាជិកក្រុម THE BOYZ ក្នុងការបញ្ចប់កិច្ចសន្យាផ្តាច់មុខនោះទេ ខណៈសមាជិកចំនួន ៩រូបបានលើកឡើងពីបញ្ហាធ្ងន់

តារាប្រុសស្រីល្បីៗ ចូលរួមកម្មវិធី ការវិវត្តន៍សម្លៀកបំពាក់នៃរបាំព្រះរាជទ្រព្យ

ទស្សនីយភាព​សម្ដែង​ ការវិវត្តន៍នៃសម្លៀកបំពាក់របាំព្រះរាជទ្រព្យខ្មែរ កាល​ពី​ម្សិល​មិញ មាន​វត្តមាន សិល្បករ​ក្នុង​ស្រុក តារា​ប្រុស​ស្រី​ល្បីៗ ជា​ច្រើន​រូប​ចូល​រួម ក្នុងនោះសូម្បី​តែ​តារា​រ៉េប វណ្ណដា និង​លោក ជី ដេវីត ក៏​មាន​វត្តមាន​

Changbin ក្រុម Stray Kids ទិញអាផាតមិនថ្មី ក្នុងតម្លៃជាង ៦.៣ លានដុល្លារ

តារាខេប៉ុប Changbin បានទិញអចលនទ្រព្យមួយកន្លែងនៅតំបន់ Apgujeong ទីក្រុងសេអ៊ូល ក្នុងតម្លៃ ៩.៤ ពាន់លានវ៉ុន ឬប្រហែល ៦.៣ លានដុល្លារអាមេរិក ដោយមានការរាយការណ៍ថា លោកបានទូរទាត់ថ្លៃអាផាត

នាយក្រិន អាការបានប្រសើរ និងជិតចេញពីពេទ្យបាន តែអាណិតមិនទាន់ដឹងថាឪពុកចែកឋាន

អាការ​ជំងឺ​រលាក​ស្រោមខួរ​របស់​តារា​កំប្លែង​រាង​តូច​ល្អិត នាយ ក្រិន ដែល​មាន​ឈ្មោះ​ពិត ទេស សុជន កាន់តែ​ធូរស្រាល និង​ប្រសើរ​ឡើង​ហើយ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក សាវិន ហ្វីលីព ដែល​បាន​នៅ​ជួយ​មើល​ថែរក្សា នាយ ក្រិន

តារាប្រុសក្នុងដួងចិត្ត! Park Ji Hoon ទទួលបានការសរសើរខ្លាំង ក្រោយជួយចេញថ្លៃព្យាបាលឱ្យអ្នកចាត់ការផ្ទាល់ខ្លួន

រឿងរ៉ាវដ៏គួរឱ្យរំភើបចិត្តមួយរបស់តារាចម្រៀង និងតារាសម្តែង Park Ji Hoon តួឯកប្រុសក្នុងរឿង Weak Heros Class 1&2 កំពុងតែល្បីល្បាញពេញបណ្តាញសង្គម

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី