អបអរសាទរ! តារាចម្រៀង អេដា កំពុងពពោះកូនដំបូង 

គេនៅចាំបានថា តារាចម្រៀងឯករាជ្យស្រីដ៏មានប្រជាប្រិយភាព គឺម្ចាស់បទ “ភ្លើង” អេដា បានសម្រេចដឹកដៃគូស្នេហ៍​រូបសង្ហាប្រារព្ធពិធីភ្ជាប់ពាក្យតាមបែបប្រពៃណីខ្មែរយ៉ាងគគ្រឹកគគ្រេង ក្រោមវត្តមាន​ពីសំណាក់ភ្ញៀវកិត្តិយស និងមិត្តភ័ក្តសិល្បករ-សិល្បការិនីយ៉ាងច្រើនកុះករ កាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២២។

គិតមកទល់ពេលនេះអ្នកទាំងពីរភ្ជាប់ពាក្យបានរយៈពេលជិត៥ ខែហើយ ស្រាប់តែមុននេះបន្តិច តារាចម្រៀងស្រី​រូប​នេះ ប្រកាសឱ្យដឹងដំណឹងរីករាយមួយ ដោយនាងគូដណ្តឹង គឺលោក អេលែន តាន់ កំពុងទទួលបានសមាជិកដំបូង ជាដំណក់ឈាមរួមគ្នា។ អនាគតអ្នកម៉ាក់រូបនេះក៏​ទើប​​បង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការដោយក្តីរំភើបរីករាយថា «ជីវិតរបស់យេីង​ នឹងជួបតែភាពរីករាយ ហេីយសុភមង្គលដែលមិនអាចកាត់ថ្លៃបានមួយទៀត​ ក៏កំពុងតែធ្វេីដំណេីរមករកពួកយេីងផងដែរ អរគុណសំរាប់ការប្រទានពរជ័យមួយនេះ​ With love comes joy!  Another blessing is coming our way. We are very thankful and grateful. »

ទោះជាយ៉ាងណា អេដា មិនទាន់ឲ្យដឹងពីភេទកូន​ក្នុង​ពោះនៅ​ឡើយ។ បន្ទាប់ពីឃើញការបង្ហោះនេះ សិល្បករ-សិល្បការិនី រួមទាំងហ្វេនៗអ្នកគាំទ្រជាច្រើនបាននាំគ្នាចូលទៅ Comment អបអរសាទរដល់អ្នកទាំងពីរដែលកំពុងទទួលបានសមាជិកថ្មី។

សូមជម្រាបថា តារាចម្រៀងឯករាជ្យ អេដា បានប្រកាសជាសាធារណ: ​ពីទំនាក់ទំនងរបស់នាង និងគូស្នេហ៍ អេលែន តាន់ កាលពីថ្ងៃ១១ ខែវិច្ឆិកា ឆ្នាំ ២០១៧ ដែលជាថ្ងៃខួបកំណើតរបស់នាង និងជាថ្ងៃសម្ពោធបទចម្រៀង  «មានអ្នកថែឬនៅ» ជាការនិពន្ធទំនុកច្រៀង និងបទភ្លេងដោយនាងផ្ទាល់ និងមានការសហការរៀបរៀងតន្ត្រីដោយ Noly records។ ពេលនោះ គូស្នេហ៍របស់ Adda គឺជាតួប្រុសក្នុងបទចម្រៀងតែម្តង។ ចំណងស្នេហាអ្នកទាំងពីរកាន់តែ​ផ្អែមល្ហែមឡើងរាល់ៗថ្ងៃរហូតឈានដល់ការលុតជង្គង់សុំរៀបការយ៉ាងរ៉ូម៉ែនទិច។ មិនយូរប៉ុន្មាន អេដា បានសម្រេចដឹកដៃគូស្នេហ៍ជាជនជាតិបរទេសរូបសង្ហា ប្រារព្ធពិធីភ្ជាប់ពាក្យតាមបែបប្រពៃណីខ្មែរ​ក្រោយ​ចូលឆ្នាំខ្មែរ​។ 

តាមអ្វីដែលធ្លាប់បង្ហោះលើបណ្តាញសង្គមកន្លងមក ម្ចាស់បទ «ពីរនាក់បានហើយ» មានបំណងរៀបចំពិធីមង្គលការបែបតូចៗនៅមាត់ឆ្នេរសមុទ្រ នៅអំឡុងខែតុលា ខាងមុខនេះ ប៉ុន្តែពេលនេះនាងទទួលបានសមាជិកថ្មីហើយ ដូច្នេះគេនៅពុំទាន់ដឹងថា តើគម្រោងរៀបការមាត់ឆ្នេរដែលគ្រោងអញ្ញើញភ្ញៀវត្រឹម ១៥ នាក់នោះនឹងអាចកើតឡើងតាមការគ្រោងឬអត់ទេ? មានតែរង់ចាំការធ្វើបច្ចុប្បន្នភាពរបស់តារាចម្រៀងរូបនេះ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Giselle ក្រុម aespa បើកចិត្តអំពីរឿងសម្រកទម្ងន់ថា «ការធ្វើជា K-Pop Idol ហើយមានសុខភាពល្អ គឺពិបាកទៅរួចណាស់»

Giselle សមាជិកក្រុម aespa បានបើកចិត្តយ៉ាងស្មោះត្រង់អំពីបញ្ហាផ្ទាល់ខ្លួនជាច្រើន រួមទាំងការឆ្លើយសំណួរទាក់ទងនឹងការផ្លាស់ប្តូរទម្ងន់ និងសុខភាពរបស់នាង ក្នុងអំឡុងពេលការ Live ផ្ទាល់នាពេលថ្មីៗនេះ។

D Nation ប្រកាសចែកផ្លូវជាមួយ Park Bom សមាជិកក្រុម 2NE1 ក្រោយរួមការងារអស់រយៈពេល ៨ ឆ្នាំ

តារាចម្រៀង Park Bom សមាជិក 2NE1 បានសម្រេចចិត្តបញ្ចប់កិច្ចសន្យា និងចែកផ្លូវគ្នាជាផ្លូវការជាមួយផលិតកម្ម D Nation ហើយ។

បទចម្រៀងរបស់តារាប្រុស ZIYU ត្រូវបានប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនជ្រើសរើសជាបទលើកទឹកចិត្ត​សិស្សប្រឡងចូលមហាវិទ្យាល័យជាតិ

រយៈពេល ២ ថ្ងៃមុនការប្រឡងចូលមហាវិទ្យាល័យជាតិ បទចម្រៀងទោលរចនាបថចិនបុរាណមានចំណងជើងថា Beyond The Peak របស់តារាចម្រៀង និងសម្ដែងវ័យក្មេង Ziyu ត្រូវបានប្រព័ន្ធផ្សព្វផ្សាយផ្លូវការជាច្រើនដូចជា Anhui Video,

សូម​ប្រយ័ត្ន! ជន​ខិល​ខូច​ប្រើ​ឈ្មោះ «សមាគម​សិល្បករ​ខ្មែរ» ដើររៃ​អង្គាស​ប្រាក់បោក​ប្រាស់​ពលរដ្ឋ

សមាគម​សិល្បករ​ខ្មែរ បាន​ប្រកាស​ជូន​ដំណឹង​ដល់​សាធារណៈ​ជន​ឱ្យ​ប្រុង​ប្រយ័ត្ន ព្រោះ​មាន​ជន​ខិល​ខូច​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ប្រើ​ឈ្មោះ​ សមាគម​សិល្បករ​ខ្មែរ ដើរ​រៃ​អង្គាស​ថវិកា​តាម​ទី​សាធារណៈ ដោយ​ភូតភរ​ថា​​ជួយ​ជន​

ADOR បន្ទាបសំណងជំងឺចិត្តដែលប្ដឹងទាមទារពី Danielle និង Min Hee Jin ពី ២៨ លាន មកត្រឹម ២១ លានដុល្លារ

យោងតាមការចុះផ្សាយរបស់ The Korea Times នៅថ្ងៃទី ៥ ខែមិថុនា នេះ ADOR បានកាត់បន្ថយចំនួនទឹកប្រាក់នៃការទាមទារសំណងជំងឺចិត្ត ក្នុងបណ្ដឹងប្រឆាំងនឹង Danielle អតីតនាយកប្រតិបត្តិ Min Hee-jin និង

Sandara Park ត្រូវបានប្រកាសតែងតាំងជាទូតផ្សព្វផ្សាយ សម្រាប់ការិយាល័យកិច្ចការកូរ៉េនៅក្រៅប្រទេស

កាលពីថ្ងៃទី៥ ខែមិថុនា តារាចម្រៀងចាស់វស្សាសាច់ចាំ Sandara Park ត្រូវបានប្រកាសតែងតាំងជា​ទូតផ្សព្វផ្សាយសម្រាប់ការិយាល័យកិច្ចការកូរ៉េនៅក្រៅប្រទេសរបស់កូរ៉េខាងត្បូង។

Sophy Odom តំណាងឲ្យកម្ពុជាចូលរួមប្រកួត Mrs Tourism Queen International 2026

ប្រទេស​កម្ពុជា​មាន​អ្នក​តំណាង​ចូលរួម​ប្រកួត Mrs Tourism Queen International 2026 ដែល​កំពុង​រៀបចំ​ការ​ប្រកួត​នៅ​ប្រទេស​ថៃ នោះ​គឺ​អ្នកនាង Sophy Odom ជា Mrs. Cambodia Tourism Queen International 2026 ដ៏​លេចធ្លោ និង​

ទូតចិនប្រចាំហ្វីលីពីនអញ្ជើញតារាសម្ដែង Zhang Linghe ឱ្យធ្វើដំណើរទស្សនកិច្ច និងជួបជុំអ្នកគាំទ្រនៅទីក្រុងម៉ានីឡា

ប្រជាប្រិយភាពរបស់តារាសម្ដែងចិនលំដាប់ជួរមុខ និងជាតួឯកប្រុសក្នុងរឿង "Pursuit of Jade"  Zhang Linghe កំពុងតែហក់ឡើងយ៉ាងខ្លាំងនៅលើឆាកអន្តរជាតិ។ ជាក់ស្ដែងកាលពីថ្ងៃពុធ ទី៤ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ លោក Jing Quan

ទ្រព្យសម្បត្តិរបស់ Taylor Swift ហក់ឡើងដល់ ២ ពាន់លានដុល្លារ វ៉ាដាច់តារាស្រីជុំវិញពិភពលោក

ទស្សនាវដ្តី Forbes បានវាយតម្លៃថា Taylor Swift មានទ្រព្យសម្បត្តិសរុបហក់ឡើងដល់ ២ ពាន់លានដុល្លារអាមេរិក ក្លាយជាសេដ្ឋីនីដែលមានទ្រព្យច្រើនបំផុតក្នុងចំណោមតារាចម្រៀងស្រីទាំងអស់នៅលើពិភពលោក។

វណ្ណដា ទៅដល់ណាក៏ក្មេងៗ​ចោលរោមទទួលរាក់ទាក់ ស្រលាញ់មិនប្រែ

មួយ​រយៈ​នេះ​កំពូល​តារា​រ៉េប វណ្ណដា រៀង​ស្ងប់ស្ងាត់​បន្តិច​ពី​ការ​ចេញ​បទ​ចម្រៀង​ថ្មី និង​ការ​សម្ដែង​ផ្សេង​ៗ។ ដោយ​លោក​ផ្ដោត​លើ​ការ​សម្រាក និង​ដើរ​លំហែ​ច្រើន​ជាមួយ​មិត្តភ័ក្តិ​នៅ​តាម​បណ្ដា​ខេត្ត​នានា ពិសេស​គឺ​ខេត្ត​ដែល​មាន​សមុទ្រ និង​

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី