វិស័យបវរកញ្ញានៅកម្ពុជាបច្ចុប្បន្ន ត្រូវគេមើលឃើញថា កាន់តែមានសន្ទុះខ្លាំងឡើងរាល់ថ្ងៃ ដោយបេក្ខភាពម្នាក់ៗបានពាំនាំយកជយលាភីផ្សេងៗពីឆាកអន្តរជាតិមកកម្ពុជាវិញជាបន្តបន្ទាប់ ធ្វើឱ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់ឡើង។
គួរឱ្យកត់សម្គាល់ ក្រោយត្រឡប់មកពីប្រកួតប្រជែងសម្រស់នៅវេទិកាអន្តរជាតិវិញ បវរកញ្ញាសឹងតែគ្រប់គ្នាកាន់កាន់តែមានប្រជាប្រិយភាព និងចាប់ផ្តើមមានហាងឆេងទីផ្សារសិល្បៈខ្ពស់ឡើង ដោយទទួលបានការងារពេញៗដៃ ហើយតម្លៃខ្លួនក៏មានការកើនឡើងទ្វេដងទៅតាមនោះដែរ។ ក្រឡេកមកមើលវិស័យសិល្បៈនាពេលបច្ចុប្បន្នវិញនោះ គេឃើញមានអតីតបវរកញ្ញាជាច្រើនកាន់តែឡើងកូដខ្លាំង បន្ទាប់ពីផ្ទេរមកុដឱ្យអ្នកជំនាន់ក្រោយរយៈពេលជាច្រើនឆ្នាំ។ មកស្គាល់អតីតបវរកញ្ញាដែលកំពុងឡើងកូដខ្លាំង បើទោះពួកគេផ្ទេរមកុដឱ្យអ្នកជំនាន់ក្រោយរួចជាច្រើនឆ្នាំហើយក៏ដោយ។
១. ប៊ី សុធារី Miss Universe Cambodia 2017 បច្ចុប្បន្នជា Miss Charm Cambodia 2020 ត្រៀមចេញទៅប្រកួតនៅប្រទេសវៀតណាម តែដោយសារបញ្ហាការរាតត្បាតជំងឺកូវីដ-១៩ កម្មវិធីនេះត្រូវពន្យារពេលរៀបចំរហូតដល់ពេលនេះ។ យ៉ាងណាមិញ ក្រោយត្រឡប់ពីប្រកួត Miss Universe 2017 នៅសហរដ្ឋអាមេរិក តារាម៉ូដែលរាងខ្ពស់ស្រឡះនេះ កាន់តែមានទីផ្សារសិល្បៈ ដោយទទួលបានការងារថតម៉ូដ ថតស៉្បតពាណិជ្ជកម្ម និងថតប្រម៉ូតផលិតផលជាច្រើនមុខ។
ប៉ុន្មានឆ្នាំចុងក្រោយនាងបានវិវត្តន៍ខ្លួនចូលវិស័យសម្តែងតាមរយៈការសម្តែងរឿងភាគបុរាណខ្មែរ។ បើទោះបីជាការសម្តែងនាងនៅមិនទាន់ផ្ទុះការគាំទ្រខ្លាំង តែស្រីស្អាតរូបនេះត្រូវមហាជនពោលសរសើរពីទេពកោសល្យសម្តែង មិនចាញ់រៀមច្បងប៉ុន្មានឡើយ។


២. រឿន ណាត Miss Universe Cambodia 2018 ក្រោយត្រឡប់មកពីប្រកួតនៅប្រទេសថៃ ស្រីស្អាត រឿន ណាត ទទួលបានឱកាសសម្តែងភាពយន្តពីផលិតករក្នុងស្រុកជាបន្តបន្ទាប់ រីឯការងារដើរបង្ហាញម៉ូដ និងថតផលិតផលក៏កញ្ញាទទួលបានជាហូរហែ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ បវរកញ្ញាមានប្រភពពីខេត្តកំពង់ចាមរូបនេះ ត្រូវប៉ាន់ការថតសម្អាងខ្លាំងណាស់។
ដ្បិតមិនបញ្ជាក់ឱ្យដឹងពីតួលេខជាក់លាក់ ប៉ុន្តែកន្លងមក រឿន ណាត ធ្លាប់ទទួលស្គាល់ប្រាប់ចំពោះមុខអ្នកសារព័ត៌មានក្នុងស្រុកថា តម្លៃពលកម្ម ឬគេនិយមហៅតម្លៃខ្លួនរបស់នាងពិតជាការកើនឡើងខ្ពស់ប្រាកដមែន ក្រោយត្រឡប់ពីប្រកួតនៅអន្តរជាតិវិញ។


៣. សំណាង អេលីណា Miss Universe Cambodia 2019 ក្រោយត្រឡប់ពីការប្រកួតនៅសហរដ្ឋអាមេរិកវិញ តារាម៉ូដែលរូបស្រស់នេះ ទទួលបានការងារសិល្បៈច្រើនជាហូរហែ តែមានរឿងម៉្យាងដែលនាងមិនទទួលនៅពេលនោះ គឺការថតភាពយន្ត។ តែឥឡូវនាងបានសម្រេចចិត្តហក់ចូលវិស័យភាពយន្តជាលើកដំបូង ក្រោមស្នាដៃតែងនិពន្ធរបស់អ្នកស្រី ពាន់ ភួងបុប្ផា ដែលនាំឱ្យកេរ្តិ៍ឈ្មោះនាងកាន់តែល្បីល្បាញថែមមួយកម្រិតទៀត។


៤. រ៉េត សារីតា Miss Universe Cambodia 2020 ប្រិយមិត្តអ្នកអានមួយចំនួន ពិតជ្រាបហើយថា បវរកញ្ញារាងតូចច្រឡឹងរូបនេះ មានឈ្មោះបោះសំឡេងក្នុងអាជីពពិធីការិនី និងតារាសម្តែង តាំងពីមុនចូលប្រឡងបវរកញ្ញាចក្កវាឡកម្ពុជាម៉្លេះ។ ប៉ុន្តែក្រោយត្រឡប់ពីប្រកួត Miss Universe 2020 នៅសហរដ្ឋអាមេរិកវិញ នាងកាន់តែមានប្រជាប្រិយភាព និងការងារច្រើនឡើង លើសពីអ្វីដែលធ្លាប់ទទួលបានពីមុនទៅទៀត។


៥. ហេង ចន្ថា Miss Grand Cambodia 2016 ជារឿងគួរឱ្យសោកស្តាយដែលស្រីស្អាត ចន្ថា មិនមានឱកាសតំណាងឱ្យកម្ពុជាលើកឆាកអន្តរជាតិនៅសហរដ្ឋអាមេរិកនោះទេ ព្រោះនាងមិនបានទទួលទិដ្ឋាការពីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាដល់ទៅ២លើក ក្រោមហេតុផលខ្លាចនាងមិនត្រឡប់មកកម្ពុជាវិញ។
ក្រោយខកខានឱកាសនោះ ហេង ចិន្ថា បានងាកមកស្រវាការងារសិល្បៈវិញ ដោយនាងទទួលបានការងារណែនពេញដៃ ទាំងការសម្តែង ថតស៉្បត និងថតផ្សព្វផ្សាយផលិតផលនានា រួមទាំងការថតសម្អាងការផងដែរ ធ្វើឱ្យកេរ្តិ៍ឈ្មោះនាងល្បីល្បាញរហូតសព្វថ្ងៃ។


៦. ខ្លឹម ស្រីគា Miss Grand Cambodia 2017 បើទោះបីការប្រកួតអន្តរជាតិកាលពីឆ្នាំពី ២០១៧ មិនទទួលបានជោគជ័យ ប៉ុន្តែតារាស្រីរាងខ្ពស់ស្រឡះនេះ មិនស្រុតធ្លាក់ប្រជាប្រិយភាពឡើយ ក្រោយត្រឡប់ពីការប្រកួតវិញ។
អណ្តែតខ្ពស់សុខៗ ស្រាប់តែតារាស្រីរូបនេះបាត់មុខពីសិល្បៈអស់មួយរយៈ ដោយសារនាងឡើងគីឡូខ្លាំងពេក។ មិនយូរប៉ុន្មាននាងបានប្តេជ្ញាសម្រកយកគីឡូពីមុនមកវិញ ធ្វើឱ្យទីផ្សារការងារសិល្បៈត្រឡប់មករកនាងវិញជាហូរហែ ទាំងការថតប៉្រូម៉ូតផលិតផល ការផ្សព្វផ្សាយផលិតផល និងការថតភាពយន្តជាដើម។ ស្រីគា ធ្លាប់ទម្លាយឱ្យអ្នកសារព័ត៌មានក្នុងស្រុកដឹងថា នាងមិនរើសអើងតួអង្គដែលផលិតករផ្តល់ឱ្យទេ តែបើតួអង្គតូចខ្លាំងពេកក៏នាងមិនទទួលថតដែរ។


៧. ដេត ស្រីនាថ Miss Grand Cambodia 2019 ស្រីនាថ ក៏មិនខុសពី ហេង ចិន្ថា ប៉ុន្មានទេ គឺនាងមិនបានចូលរួមប្រកួតកម្មវិធីអន្តរជានោះទេក្រោយទទួលបានតំណែងជា Miss Grand Cambodia 2019 ដោយសារក្រុមគ្រួសារបារម្ភពីសុវត្ថិភាពនាងពេលចេញទៅប្រកួតនៅប្រទេស វេណេហ្សូអេឡា។
យ៉ាងណា បន្ទាប់ពីសម្រេចចិត្តបោះបង់ឱកាសដ៏មានតម្លៃនេះ នាងបានងាកចាប់ឱកាសការងារសិល្បៈផ្សេងៗដូចជា ការថតប៉្រូម៉ូត និងថតផ្សព្វផ្សាយផលិតផល និងការងារផ្សេងៗជាច្រើនទៀត ជំរុញឱ្យប្រជាប្រិយភាពនាងកើនឡើងកាន់តែខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ។


៨. សេង រដ្ឋា Miss Grand Cambodia 2020 គេនៅចាំថា សេង រដ្ឋា បានសម្រេចចិត្តបោះបង់តំណែង Miss Grand Cambodia 2020 ឱ្យទៅមិត្តរួមជំនាន់ គឺកញ្ញា លីវ ជីលី ព្រោះបញ្ហាផ្ទៃក្នុងមួយចំនួនជាមួយស្ថាប័នគ្រប់គ្រង។ មិនបានតំណាងឱ្យកម្ពុជាលើវេទិកាអន្តរជាតិនៅថៃក៏ពិតមែន តែស្រីស្រស់មកពីខេត្តកំពង់ធំនេះ មានហាងឆេងខ្ពស់ ទទួលបានការងារថតផ្សព្វផ្សាយជាច្រើន បន្ទាប់មកក៏ទទួលបានឱកាសថតភាពយន្តលើកដំបូង ជារឿងបុរាណលាយសម័យ ធ្វើឱ្យប្រជាប្រិយភាពនាងកើនឡើងកាន់តែខ្លាំង។
ទោះមមាញឹកខ្លាំង ប៉ុន្តែនាងមិនបោះបង់ចោលការដើរបង្ហាញឡើយ ដោយនាងនៅតែលេចវត្តមានពេលមានតាមកម្មវិធីសំខាន់ៗជាញឹកញាប់។ ហ្វេនៗអ្នកគាំទ្រវិស័យ Beauty Pageant រំពឹងថា នាងនឹងត្រឡប់មកអង្រួនវិស័យ Beauty Pageant ម្តងទៀតនៅពេលខាងមុខនេះ។


៩. លីវ ជីលី Miss Grand Cambodia 2020 ជីលី ជាបេក្ខភាពកម្ពុជាចូលដល់តំណែង Top 20 ក្នុងកម្មវិធី Miss Grand International 2019 ធ្វើឱ្យប្រជាប្រិយភាពនាងផ្ទុះឡើងយ៉ាងខ្លាំងក្លាពេលត្រឡប់មកកម្ពុជាវិញ។ នាងទទួលបានការងារច្រើនហូរហែ រួមមានការថតស៉្បតពាណិជ្ជកម្ម ការថតផលិតផល ថត MV និងការថតសម្អាងការផងដែរ។ មិនតែប៉ុណ្ណោះ នាងថែមទាំងបើកអាជីវកម្មមួយទៀតផង។


១០. ហង្ស សូរិយាន់ Miss Global Cambodia 2018 បច្ចុប្បន្នជា 1st Runner Up Miss Grand Cambodia 2022។ ក្រោយត្រឡប់ពីការប្រកួតនៅប្រទេសហ្វីលីពីន ជាមួយតំណែង Top 11 តារាស្រីសាច់សខ្ចីបានលេចមុខក្នុងការងារសិល្បៈជាច្រើនផ្នែកដូចជា ការថតស៉្បតពាណិជ្ជកម្ម ការថតប្រ៉ូម៉ូតផលិតផល សម្តែងភាពយន្ត និងការដើរបង្ហាញម៉ូដឱ្យព្រឹត្តិការណ៍ធំៗ។ ឆ្នាំ ២០២២ នេះ នាងបានចូលប្រឡូកវិស័យ Beauty Pageant ម្តងទៀតជាឆ្នាំចុងក្រោយ តាមសន្យាជាមួយហ្វេនៗ។
នាងមិនបានធ្វើឱ្យហ្វេនខកបំណងក្នុងការគាំទ្រឡើយ ដោយនាងដណ្តើមបានជយលាភី 1st Runner Up Miss Grand Cambodia 2022 ត្រៀមតំណាងឱ្យកម្ពុជាចេញទៅប្រកួតកម្មវិធីអន្តរជាតិមួយ ដែលពេលនេះខាងកម្មវិធីនៅមិនទាន់ប្រកាសជាផ្លូវការនៅឡើយទេ។ គេរំពឹង កញ្ញា សូរិយាន់ នឹងកាន់តែមានប្រជាប្រិយភាពខ្លាំង ក្រោយជាប់ជយលាភីនេះ ព្រោះនាងជាមនុស្សមានសមត្ថភាព ទេពកោសល្យ ដោយភាពមុះមុតអង់អាច៕



ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកសរសេរពត៌មានផ្នែកសិល្បៈកម្សាន្តក្នុងស្រុកច្រើនឆ្នាំ រួមមាន សិល្បៈបុរាណ និង សិល្បៈសហសម័យ។ យ៉ាដា ធ្លាប់បម្រើការងារឱ្យក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយដូចជា វេបសាយ និងទូរទស្សន៍។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
រដូវភ្លៀងមកដល់ អ្នកមានកូនតូច អាចប្រើប្រាស់វិធីសាស្រ្តទាំង ៥នេះ ដេញមូសបានតាមបែបធម្មជាតិ
បំណិនជីវិត, បទយកការណ៍, សុខភាពនិងសម្រស់
• 09/04/2026

ត្រឹម ២០២៥ មួយឆ្នាំ G-Dragon រកចំណូលបានជាង ៤៤ លានដុល្លារ
បទយកការណ៍, របាយការណ៍ព័ត៌មានកម្សាន្ត, សង្គមសិល្បៈ
• 08/04/2026
យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Galaxy Corporation បានបង្ហាញថា កាលវិលត្រឡប់មកក្នុងវិស័យខេប៉ុបជាថ្មីរបស់ G-Dragon អាចបង្កើតចំណូលឱ្យតារាប្រុសរូបនេះយ៉ាងហោចណាស់ ៦៥ ប៊ីលានវ៉ុន ឬ ៤៤លាន

ពេលវេលាទាំង ៥ ដែលអ្នកមិនគួរងូតទឹក ព្រោះអាចមានផលប៉ះពាល់ដល់សុខភាព
បំណិនជីវិត, បទយកការណ៍, សុខភាពនិងសម្រស់
• 10/03/2026

សមនឹងកេរ្តិ៍ឈ្មោះមែន! តារាចម្រៀង ៨ រូបនេះ ជាសេដ្ឋីនីសម្បូរទ្រព្យសម្បត្តិច្រើនបំផុតលើពិភពលោក
បទយកការណ៍, របាយការណ៍ព័ត៌មានកម្សាន្ត, សង្គមសិល្បៈ
• 19/08/2025

មកស្គាល់តារា K-pop ដើមកំណើតជាជនជាតិចិនទាំង ៩រូប ល្បីល្បាញលំដាប់ពិភពលោក
បទយកការណ៍, របាយការណ៍ព័ត៌មានកម្សាន្ត, សង្គមសិល្បៈ
• 19/08/2025

កុំជឿពាក្យមនុស្សប្រុសបោក បើមាត់និយាយថាស្រឡាញ់តែមិនបង្ហាញទង្វើទាំង ៥ នេះ
បទយកការណ៍, របាយការណ៍រសនិយម, ស្នេហានិងទំនាក់ទំនង
• 19/08/2025
អត្ថបទកម្សាន្ត
មើលទាំងអស់ ➧
Kon Ant នាំបវរកញ្ញា Catalina Duque ទស្សនាចម្លាក់នៅជញ្ជាំងប្រាសាទអង្គរវត្ត និងបញ្ជាក់ពីស្បៃខ្មែរ ដែលមានតាំងពីយូរលង់
ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍, សង្គមសិល្បៈ
• 13/07/2026
បន្ទាប់ពីបញ្ចប់ការបំពាក់មកុដដល់បវរកញ្ញាខ្មែរ សុខគា គីមលាង ជា Miss International Cambodia 2026 ផ្លូវការហើយនោះ ក៏ជាពេលដែលនាំឲ្យបវរកញ្ញា Catalina Duque ជនជាតិកូឡុំប៊ីរូបនេះបានឃើញ និងបានស្គាល់ពីអច្ឆរិយវត្ថដ៏អស្ចារ្យរបស់ពិភពលោក

សុខគា គីមលាង អ្នកតំណាងរូបសម្រស់នារីខ្មែរ ក៏ជាអ្នកយកកេរដំណែលវប្បធម៌ សិល្បៈ អត្តសញ្ញាជាតិខ្មែរទៅលើឆាកអន្តរជាតិ
ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍, សង្គមសិល្បៈ
• 10/07/2026
ការតែងតាំង សុខគា គីមលាង មិនត្រឹមតែនឹងជាអ្នកតំណាងសម្រស់នារីខ្មែរតែមួយមុខលើឆាកអន្តរជាតិមានបរទេសជាច្រើនឃើញប៉ុណ្ណោះឡើយ ការតែងតាំងនេះនឹងនាំយកអ្នកបង្ហាញវប្បធម៌ដ៏ល្អឥតខ្ចោះ ដើម្បីសម្ដែងរបាំបុរាណខ្មែរនាវគ្គណាមួយក្នុងកម្មវិធី។

បន្ទាប់ពី «Rise for Khmer» នាំវប្បធម៌ខ្មែរនៅបារាំងល្បីខ្ទរខ្ទារ ពេលនេះកំពុងរៀបចំ «Rise for Khmer 2026»
ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍, វប្បធម៌ ប្រពៃណី
• 09/07/2026
ព្រឹត្តិការណ៍ «Rise for Khmer» ដែលរៀបចំឡើងកាលពីចុងឆ្នាំ ២០២៥ នៅទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីផ្សព្វផ្សាយវប្បធម៌ ប្រពៃណីខ្មែរនៅទឹកដីអឺរ៉ុប ជាពិសេសដើម្បីឲ្យកូនខ្មែរដែលធំធាត់នៅបរទេស។ «Rise for

Justin Bieber នឹងចូលរួមជាមួយ Shakira និង BTS ក្នុងការសម្ដែងនៅវគ្គផ្ដាច់ព្រ័ត្រ World Cup 2026 រំពឹងរកថវិកាបាន ១០០លានដុល្លារជួយដល់ការអប់រំពិភពលោក
ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍, ភាពយន្តនិងតន្រ្តី
• 09/07/2026
ស្ថាប័ន FIFA និងអង្គការ Global Citizen បានប្រកាសនៅថ្ងៃទី៩ ខែកក្កដានេះថា កំពូលតារាចម្រៀងប៉ុប Justin Bieber នឹងចូលរួមជាតួឯកសំខាន់ម្នាក់ទៀត ក្នុងកម្មវិធី Halftime Show នៃវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA World

ចៅហ្វាយក្រុងអាមេរិកឈាមជ័រខ្មែរបង្កើតប្រវត្តិសាស្ត្រក្រុង Terre Haute ឡើងកាន់តំណែងក្នុងវ័យ ២៧ ឆ្នាំ
ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍, សង្គមសិល្បៈ
• 08/07/2026
ងវ័យ ២៧ ឆ្នាំ កូនខ្មែរ-ចាម៉ៃកា ដែលជាមានសញ្ជាតិអាមេរិក Brandon Sakbun បានឡើងកាន់តំណែងជាអភិបាលក្រុងទី៤៣ នៃទីក្រុង Terre Haute រដ្ឋ Indiana ហើយបានក្លាយជាអ្នកដឹកនាំដែលមានវ័យក្មេងជាងគេនៅក្នុងប្រវត្តិសាស្ត្ររបស់ទី

ជឿថាជាព្រះអង្គម្ចាស់ឌូបៃពិត នារីម្នាក់ចាញ់ល្បិចលង់ស្នេហ៍ ខូចទាំងចិត្ត អស់ទាំងលុយ
ព័ត៌មានកម្សាន្ត, ព័ត៌មានកម្សាន្តប្លែកៗ, ព្រឹត្តិការណ៍
• 08/07/2026
Maria បានជឿជាក់ថា នាងកំពុងមានទំនាក់ទំនងស្នេហាជាមួយព្រះអង្គម្ចាស់មួយអង្គមកពីទីក្រុងឌូបៃ ដោយមានការទាក់ទងគ្នាតាមរយៈវីដេអូខល (Video Call) ជាអ្នកផ្ដល់ទំនុកចិត្ត។ យ៉ាងណាមិញ Maria មិនបានដឹង

ក្មេងអាយុ ១១ ឆ្នាំ ត្រូវឡើងតុលាការជុំវិញករណីលេងឈើគូសបង្កគ្រោះអគ្គិភ័យឆេះផ្សារទំនើប ស្លាប់មនុស្ស ៧២ នាក់
ព័ត៌មានកម្សាន្ត, ព័ត៌មានកម្សាន្តប្លែកៗ, ព្រឹត្តិការណ៍
• 08/07/2026
ក្មេងប្រុសអាយុ ១១ ឆ្នាំម្នាក់ ត្រូវបានកំណត់ឱ្យឡើងសវនាការនៅតុលាការអនីតិជន បន្ទាប់ពីត្រូវបានចោទប្រកាន់ថាបានលេងឈើគូស ហើយបានបង្កជាគ្រោះអគ្គិភ័យយ៉ាងសន្ធោសន្ធៅឆាបឆេះផ្សារទំនើប Gul Plaza នៅ

កម្ពុជានាំយករបាំអប្សរា និងភាពយន្តខ្មែរ បង្ហាញក្នុងកម្មវិធីផ្លូវការនៅប្រទេសចិន
ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍, ភាពយន្តនិងតន្រ្តី
• 07/07/2026
បង្ហាញវត្តមានក្នុងសប្ដាហ៍ផ្លាស់ប្ដូរភាពយន្តកម្ពុជា-ចិន ឆ្នាំ ២០២៦ ដែលរៀបចំធ្វើនៅប្រទេសចិនលើកនេះ កម្ពុជាបានពាំនាំយកនូវសិល្បៈវប្បធម៌ ព្រមទាំងភាពយន្តខ្មែរទៅបង្ហាញនិងបញ្ចាំងលើផ្ទាំងសំពត់ស ដែលមាន

អនុញ្ញាតឱ្យកូនៗចេញធ្វើការក្រៅម៉ោងតាំងពីវ័យជំទង់ ពួកគេនឹងទទួលបានមេរៀនជីវិត ១០ យ៉ាងនេះ
បំណិនជីវិត, ព័ត៌មានកម្សាន្ត, ព័ត៌មានរសនិយម, ព្រឹត្តិការណ៍
• 07/07/2026
កាលពីមុន ឪពុកម្ដាយជាច្រើនអាចនឹងគិតថា "កូនៗគ្រាន់តែផ្តោតលើការសិក្សាគឺគ្រប់គ្រាន់ហើយ"។ ប៉ុន្តែសព្វថ្ងៃនេះឪពុកម្តាយជាច្រើនកំពុងចាប់ផ្តើមផ្តល់ការងារក្រៅម៉ោងដល់កូនៗរបស់ពួកគេ មិនមែនដោយសារតែ

ហ្វេននៅអាស៊ីអាគ្នេយ៍សរសើរព្រះនាង ជេនណា Cover បទ «Hate that I made you love me» ពីរោះខ្លាំង
ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍, សង្គមសិល្បៈ
• 07/07/2026
ព្រះនាង នរោត្តម ជេនណា ដែលជាសែរាជវង្សខ្មែរដែលមានសមត្ថភាពក្នុងវិស័យសិល្បៈដ៏សម្បូរបែប ហើយក៏ទទួលបានការអប់រំ ចំណេះជំនាញទូលំទូលាយ ដោយអាចឲ្យទ្រង់បង្កើនទំនាក់ទំនងការងារជាមួយបរទេសយ៉ាងងាយ
កម្មវិធីពិសេសរបស់ AMS INFOTAINMENT
ក្លឹបស្នេហ៍ ជាកម្មវិធីបែបឌីជីថលថ្មីមួយ ដែលបានផ្តល់កន្លែងយល់ចិត្តសម្រាប់យុវវ័យយករឿងក្នុងចិត្តមកចែករំលែក ពិភាក្សា និងរកដំណោះស្រាយ ទៅលើរឿងរ៉ាវស្នេហា គ្រាប់រសជាត។ ក្លឹបស្នេហ៍ នឹងដើរតួជាមិត្តភក្តិដ៏ស្និតស្នាលដែលបងប្អូនអាចប្រាប់រឿងក្នុងចិត្ត ពិភាក្សាចែករំលែកបទពិសោធន៍ ស្នេហ៍ ជូនដល់អ្នកទស្សនាទាំងអស់គ្នា។
ជាមាតិការឌីជីថល ដែលនិយាយពីភាពយន្តទាំងក្នុង និងក្រៅស្រុកមកជូនអ្នកដែលនិយមចូលចិត្តភាពយន្ត។ ការបង្កើតនូវកម្មវិធីនេះក្នុងគោលបំណងដើម្បី ពាំនាំនៅភាពយន្តប្លែកៗ សាច់រឿង តួរសម្តែង អំពីការផលិតផ្សេងៗដែលទស្សនិកជនមិនធ្លាប់បានដឹង។ មិនត្រឹមតែប៉ុណ្ណោះក៏ចូលរួមចំណែកផ្សព្វផ្សាយភាពយន្តក្នុងស្រុកឲ្យបានដល់ទស្សនិកជន និងអ្នកគាំទ្រផងដែរ។
ជាកម្មវិធីដែលប្រមូលផ្ដុំចងក្រងយ៉ាងលម្អិត ពីប្រវត្តិសិល្បករ-សិល្បការិនីល្បីៗនៅជុំវិញពិភពលោក។ នៅក្នុងកម្មវិធីនេះ នឹងនាំអ្នកទស្សនាដឹងនូវរឿងរ៉ាវអាថ៌កំបាំងជាច្រើន នៅពីក្រោយភាពល្បីល្បាញ និងការបាត់មុខពីវិស័យសិល្បៈនៃសិល្បករទាំងនោះ។
ជាកម្មវិធីសម្រាប់អ្នកដែលចូលចិត្តទស្សនាប្រភេទរឿងខ្លីៗដែលមានតួអង្គរៀបរាប់វែកញែករឿងរ៉ាវប្លែកៗបែបអបិយជំនឿដែលពួកគេបានដឹង និងបានជួបប្រទះតាមរយៈរូបភាពផ្សេងៗដូចជាការអានសៀវភៅការរៀននៅសាលាការជួបជាមួយមិត្តភ័ក្ដិ និងបទពិសោធន៍នៅក្នុង Social Media។
ជាកម្មវិធីប្រមូលផ្ដុំដោយព័ត៌មានកម្សាន្តដ៏សម្បូរបែប។ យើងនឹងនាំអ្នកទាំងអស់គ្នាស្វែងយល់នូវរឿងរ៉ាវប្រចាំថ្ងៃ របស់តារាល្បីៗទាំងថ្នាក់ជាតិ-អន្តរជាតិ តំបន់ទេសចរណ៍ស្អាតៗ និងព័ត៌មានកម្សាន្តប្លែកៗជុំវិញពិភពលោក។
ជាកម្មវិធីដែលប្រមូលផ្ដុំចងក្រងយ៉ាងលម្អិត ពីប្រវត្តិសិល្បករ-សិល្បការិនីល្បីៗនៅជុំវិញពិភពលោក។ នៅក្នុងកម្មវិធីនេះ នឹងនាំអ្នកទស្សនាដឹងនូវរឿងរ៉ាវអាថ៌កំបាំងជាច្រើន នៅពីក្រោយភាពល្បីល្បាញ និងការបាត់មុខពីវិស័យសិល្បៈនៃសិល្បករទាំងនោះ។
កម្មវិធីតាមចិត្ត ម៉ូម៉ូ ជាតួអង្គម្នាក់ដើរតួជាមិត្តភ័ក្ដិរបស់អ្នកទស្សនា ដែលនាងនឹងនិយាយពីបទពិសោធន៍អាហារថ្មីៗ និងកន្លែងដើរលេងប្លែកៗ ក្នុងក្រុងភ្នំពេញ។ កម្មវិធីនេះ មិនមែនផ្ដោតតែលើការបង្ហាញពីអាហារមួយមុខប៉ុណ្ណោះទេ វាជាបទពិសោធន៍ Vlog ខ្លីរបស់ក្មេងស្រីម្នាក់បង្កើតឡើងក្នុងបំណងអោយអ្នក ទស្សនាស្គាល់ពីអ្វីដែលនាងចូលចិត្ត ហើយអាចទទួលបានព័ត៌មានគ្រប់ជ្រុងពីកន្លែងទាំងនោះ។
ភ្នាក់ងារស៊ីកាដា (CICADA Agent) គឺជាភាពយន្តកំប្លែងបែបយុវវ័យនិយាយពីការបើកអាជីវកម្មខ្នាតតូចមួយ ដែលមានសេវាកម្មរៀបចំកម្មវិធី និងជំនាញទីផ្សារឌីជីថល ដោយមានបុគ្គលិក៦នាក់ មានអត្តចរិក និងជំនាញផ្សេងៗគ្នា ។ លោកធីម ប៉ គឺជា CEO ពុលអាវធំ ជាបុគ្គលខ្វះបទពិសោធន៍ និងឲ្យតម្លៃទ្រឹស្តីច្រើនជាងការអនុវត្តន៍ ។ លោកភី ភូ បុគ្គលិកច្បាស់លាស់ខ្លាំងកាន់ខាងផ្នែកប្រតិបត្តិការជាមនុស្សឈាមត្រជាក់មិនសូវយល់មុខអ្នកណា ធ្វើឱ្យគ្រប់គ្នាមិនសូវចូលចិត្តជាពិសេសគឺស្រីគុជ បុគ្គលិកផ្នែកជំនួយការទូទៅ។ ស្រីគុជ ពូកែអួតចេះសព្វចេះគ្រប់ទាំងមិនដឹងថាច្បាស់លាស់មួយណាឱ្យប្រាកដតែឧស្សាហ៍ព្យាយាម តែងនិយាយដើមភី ភូសឹងតែរាល់ថ្ងៃជាមួយនឹងដេវីដ អ្នកទទួលខុសត្រូវផ្នែកមាតិកា។ ដេវីដ ត្បិតតែពូកែរកគំនិតថ្មីៗទាំងទំនងនិងអត់ទំនង ក៏មានបញ្ហាផ្ទាល់ខ្លួននៅក្នុងគ្រួសារដែលប៉ះពាល់ដល់ការងារផងដែរ មិនខុសពីវាចា បុគ្គលិកផ្នែកទំនាក់ទំនងអតិថិជន ជាស្រីស្អាតប្រចាំក្រុមហ៊ុននោះទេ។ ក្រៅពីបញ្ហាគ្រួសារ វាចាក៏មានរឿងមិនចេះតិចនៅក្រុមហ៊ុនដែរ ព្រោះនាងជាស្រីស្អាត អីចឹងហើយតែងមានអតិថិជនតាមញ៉ែរហូតមានរឿងឈ្លោះគ្នាក្នុងក្រុមហ៊ុនជាមួយធីម ប៉ផង ប៉ះពាល់ផ្លូវអារម្មណ៍វណ្ណរ៉ុង អាយធីក្រអើតក្រទម ដែលលួចស្រឡាញ់វាចា។ ពួកគេតែងតែឈ្លោះគ្នា តែសហការគ្នាបានយ៉ាងល្អក្នុងការបំពេញការងារជាក្រុម។ ពួកគេបានយល់ឃើញថាឱ្យតែមានឆន្ទៈ ខិតខំប្រឹងប្រឺងធ្វើការ មានជំនាញនិងក្តីស្រម៉ៃរួមគ្នា នោះនឹងអាចសម្រេចបាននូវគោលដៅរួមមួយរបស់ក្រុមហ៊ុន ហើយនឹងធ្វើឱ្យអាជីវកម្មទទួលបានជោគជ័យ។ ក៏ប៉ុន្តែភាពជាក់ស្តែងមិនដូចជាការគិតនោះទេ កង្វះបទពិសោធនិងជំនាញជាក់លាក់ សកម្មភាពស្តែងចេញពីបុគ្គលិកលក្ខណៈ ភាពក្មេងខ្ចីក្នុងការប្រឈមនឹងឧបសគ្គ របៀបក្នុងការដោះស្រាយបញ្ហាក្នុងក្រុមនិងបញ្ហាជាមួយអតិថិជន បានធ្វើឱ្យក្រុមហ៊ុនរបស់គេនៅទីបំផុតឈានដល់ការផ្អាកមួយរយៈ…។
ព្រះនាងកង្កែប ជាសាច់រឿង និយាយពីយុវវ័យមួយក្រុម ធ្វើការក្នុងការិយាល័យស្ថាបត្យកម្ម និង Interrior design។ ព្រះនាងកង្កែប ជាបុគ្គលិកចូលចិត្តជួយ និងយកចិត្តទុកដាក់មនុស្សជុំវិញខ្លួន ប៉ុន្តែអត្តចរិតរបស់នាងកង្កែប បែរជាមិនត្រូវចិត្តនឹងតួអង្គប្រុសទៅវិញ។ ទោះយ៉ាងណាក៏ដោយ ទង្វើល្អរបស់នាងកង្កែប បានធ្វើឲ្យកម្លោះសង្ហាក្នុងការិយាល័យរបស់នាង ដណ្ដើមយកបេះដូងនាងបន្តិចម្ដងៗ បូករួមទាំងតួឯកប្រុសផងដែរ។ ព្រះនាងកង្កែប ជាខ្សែភាពយន្ដ ផលិតដោយ AMS Infotainment មាន ២០ ភាគ សម្រាប់ផ្សាយទស្សនា ក្នុងមួយភាគពី ១៥ នាទី ទៅ ២០ នាទី។
ព្រះនាងកង្កែប បង្កើតឡើងក្នុងគោលបំណង ចង់បង្ហាញពីទិដ្ឋភាពពិតរបស់យុវវ័យ ដែលចាប់ផ្ដើមប្រឡូកចូលវិស័យការងារលើកដំបូង។ ជាធម្មតាជីវិតការងារ តែងមានមនុស្សជាច្រើនប្រភេទ ធ្វើការជាមួយគ្នា ហើយយុវវ័យបច្ចុប្បន្ននេះ មានសមត្ថភាពច្រើន និងខ្លាំងរៀងៗខ្លួន ប៉ុន្តែពេលខ្លះពួកគេអាចនឹងខ្វះចន្លោះផ្នែកណាមួយក្នុងការធ្វើការជាមួយអ្នកផ្សេងទៀត។ ដូច្នេះបូកផ្សំនឹងជីវិតការងារ និងស្នេហាបែបយុវវ័យ « ព្រះនាងកង្កែប » បង្កើតឡើងដើម្បីបង្ហាញអ្នកទស្សនាពីទស្សនៈវិជ្ជមានក្នុងជីវិតការងារ និងស្នេហាបែបយុវវ័យ។ អតិថិជនគោលដៅក្នុងខ្សែភាពយន្ដនេះ ផ្ដោតសំខាន់តែលើយុវវ័យ អាយុចាប់ពី ១៨ ដល់ ២៥ ឆ្នាំ។
នយាត្រា ជាកម្មវិធីកំសាន្តបែបដំណើរកំសាន្តផ្សងព្រេងរវាងតួអង្គ ២ នាក់ ដែលពួកគាត់បានទទួលបេសកកម្ម ក្នុងកម្មវិធី វនយាត្រា ក្នុងការរុករកស្វែងរក ធ្វើដំណើរឆ្ពោះទៅកាន់តំបន់ធម្មជាតិ ដ៏ស្រស់ស្អាតជាច្រើន ទូទាំងប្រទេសកម្ពុជា។
មិនត្រឹមតែនាំអ្នកទាំងអស់គ្នាអោយស្គាល់ក៏ដូចជា ទស្សនាតំបន់ កំសាន្ត បែបធម្មជាតិដ៏ល្អអស្ចារ្យនោះទេពួកគាត់ក៏ នឹងបង្ហាញផងដែរអំពីតិចនិក ក៏ដូចជាគន្លឹះសំខាន់ៗ ជាច្រើនផងដែរ ពីការរៀប ចំខ្លួន ក៏ដូចជាការរៀបចំ សំភារៈសំរាប់ទុកប្រើប្រាស់ ជាជំនួយក្នុងការ ដើរកំសាន្ត ក្នុងព្រៃ កោះ សមុទ្រ ទន្លេ ជ្រោះ ព្រែក ដងស្ទឹង ដងអូរ ផងដែរ។
បន្ថែមពីលើនេះតួអង្គទាំង២ និងចែករំលែក នូវបទ ពិសោធន៍ល្អៗការយល់ដឹង បន្ថែមអំពី បរិស្ថាន ជំរុញ អោយមាន ការថែរក្សា ក៏ដូចជាការ ស្រលាញ់បរិស្ថាន យល់ដឹង បន្ថែមពី គុណសម្បត្តិ គុណតំលៃ នៃ សម្បត្តិ ធម្មជាតិ និង ជីវភាព ទំនៀម ទំលាប់របស់ប្រជាជនក្នុងតំបន់ និង សហគមន៍ ផងដែរ។
កម្មវិធីបង្ហាញភាពច្នៃប្រឌិត ក្នុងការបង្កើតជាសិល្បៈក្នុងការស្លៀកពាក់ប្រចាំថ្ងៃដល់យុវវ័យកម្ពុជា។ រាល់គំនិតថ្មីៗ សុទ្ធតែចេញពីអ្នករចនាម៉ូតក្មេងៗ និង Instagram celebrity។ មិនត្រឹមតែអ្នកផ្ដល់គំនិតថ្មីៗនោះទេ កាឡៃម៉ូត ក៏ជាកន្លែងមួយដែលប្រមូលផ្ដុំ និងលើកតម្កើងអ្នករចនាម៉ូតក្នុងស្រុកខ្មែរ ឲ្យកាន់តែទទួលបានការចាប់អារម្មណ៍ពីមហាជនផងដែរ។
កម្មវិធី “ចង់ដឹងរឿងគេ” រដូវកាលទី១ គឺជាកម្មវិធីសំភាសន៍ ជជែកកម្សាន្តបែបយុវវ័យ ដែលនាំយកនូវភាពសប្បាយរីករាយ បំផ្លាញអស់ទុក្ខកង្វល់ ភាពតានតឹង តាមរយៈការចង់ដឹងរឿង ការលេងហ្គេមសប្បាយៗ ការទទួលពិន័យហួសចិត្តៗ ពីតារាកិត្តិយស ដែលមានសមត្ថភាព ប្លែកៗ លើសពីការរំពឹងទុក សាមញ្ញ តែទាក់ទាញ គ្រប់រឿងរ៉ាវ របស់តារាកិត្តិយស នឹងត្រូវលាតត្រដាងនៅក្នុងកម្មវិធី។ គោលគំនិតសំខាន់គឺចង់បង្ហាញ់ពីទេពកោសល្យតារាកិត្តិយសដែលខុសប្លែកពីអ្នកដទៃ ព្រមទាំងផ្តល់កិច្ចសំភាសន៍ដែលគិតបែបវិជ្ជាកម្សាន្តសប្បាយរីករាយ ។
ការថែទាំសុខភាពគឺជារឿងសំខាន់សម្រាប់មនុស្សគ្រប់រូប។ សុខភាពត្រូវបានគេផ្តល់តម្លៃនិងចាត់ចំណាត់ថ្នាក់លេខ១សម្រាប់ការរស់នៅរបស់មនុស្ស ក៏ប៉ុន្តែដោយសារតែកត្តាជីវភាព និងភាពមមាញឹកនៃការប្រកបអាជីវកម្ម ឬ ការបំពេញការងារប្រចាំថ្ងៃ ធ្វើអោយមនុស្សភាគច្រើនមិនសូវបានខ្វល់ខ្វាយ ឬ ភ្លេចពីការថែទាំសុខភាព ដែលនេះគឺជាកត្តាដែលធ្វើអោយការរស់នៅរបស់មនុស្សបច្ចុប្បន្ន ប្រឈមមុខទៅនឹងការកើតជំងឺផ្សេងៗ ម្យ៉ាងវិញទៀត ដោយសារតែកំណើនប្រជាជនធ្វើអោយតម្រូវការម្ហូបអាហារនិងរបស់ប្រើប្រាស់ផ្សេងៗមានការកើនឡើង ជាហេតុធ្វើអោយការដាំដុះឬការផលិតអាហារនិងរបស់ប្រើប្រាស់ផ្សេងៗបន្ថែមនូវសារធាតុគីមីដែលប៉ះពាល់ដល់សុខភាពរបស់អ្នកបរិភោគនិងប្រើប្រាស់។ Green Box គឺជាកម្មវិធីមួយដែលផ្តោតលើបញ្ហាសុខភាពជាចំបង ក្នុងកម្មវិធីនេះនឹងនិយាយពីអត្ថប្រយោជន៍នៃបន្លែផ្លែឈើ របបអាហារ គន្លឹះសុខភាព និង ផលប៉ះពាល់ផ្សេងៗ ដើម្បីអោយទស្សនិកជនទទួលបានចំណេះដឹងពីការថែទាំសុខភាព។
ការថែទាំសុខភាពគឺជារឿងសំខាន់សម្រាប់មនុស្សគ្រប់រូប។ សុខភាពត្រូវបានគេផ្តល់តម្លៃនិងចាត់ចំណាត់ថ្នាក់លេខ១សម្រាប់ការរស់នៅរបស់មនុស្ស ក៏ប៉ុន្តែដោយសារតែកត្តាជីវភាព និងភាពមមាញឹកនៃការប្រកបអាជីវកម្ម ឬ ការបំពេញការងារប្រចាំថ្ងៃ ធ្វើអោយមនុស្សភាគច្រើនមិនសូវបានខ្វល់ខ្វាយ ឬ ភ្លេចពីការថែទាំសុខភាព។
មិនថាអ្នកប្រកបរបរទទួលទានអ្វី អ្នករកប្រាក់ចំណូលបានច្រើនកំរិតណា សុខភាពរបស់អ្នកគឺជារឿងសំខាន់បំផុតដែលអ្នកត្រូវតែដឹង និងអនុវត្តថែទាំ។
ស្ទូឌីយ៉ូ១១ COVER ៖ បង្កើតឡើងបែបច្នៃប្រឌិតឡើងវិញពីសាច់ភ្លេង និងការច្រៀងដោយរក្សានូវទម្រង់បទចម្រៀងម្ចាស់ដើមទាំងស្រុង។ មាតិកានេះ នឹងបញ្ជ្រាបអត្ថន័យ និងរូបភាពនៃគ្រប់រឿងរ៉ាវរបស់ជិវិតយុវវ័យ ដោយបន្ថែមនូវការអប់រំបែបប្រយោល រួមជាមួយការបង្ហាញទីតាំងស្រស់ស្អាតនានា ដើម្បីជាគ្រឿងកំដរអារម្មណ៍ដល់អ្នកស្ដាប់ និងអ្នកទស្សនា ឲ្យបានធូរស្រាលជាប្រចាំថ្ងៃ។
កម្មវិធីអផ្សុក ជាបណ្ដុំមាតិកាឌីជីថលបែបកម្សាន្ដប្លែកៗសម្រាប់អ្នកទស្សនាក្រោយពីការមមាញឹកពីការងារ សម្រាកនៅផ្ទះទំនេរ អាចទស្សនាកម្មវិធីអផ្សុកក្នុងការផ្ដល់ជាគំនិតថ្មីៗ ដើម្បីបង្កើតជាមុខម្ហូបងាយៗច្រើនប្រភេទផ្សេងៗគ្នា ។
មិនត្រឹមតែបង្ហាញពីវិធីធ្វើម្ហូបនោះទេ អផ្សុកក៏នឹងបង្ហាញពីមាតិកាជាច្រើនទៀតដែលពាក់ព័ន្ធនឹងការច្នៃវត្ថុប្រើប្រាស់(DIY) ដែលមានស្រាប់នៅក្នុងផ្ទះ ឬរបស់ប្រើប្រាស់ដែលត្រូវបានបោះចោល យកមកកែច្នៃឲ្យក្លាយជារបស់ប្រើប្រាស់ដ៏មានប្រយោជន៍ឡើងវិញផងដែរ។
កម្មវិធីផ្ដល់ចំណេះដឹងខ្លីៗ បង្កើតឡើងដើម្បីផ្ដល់ជាការយល់ដឹងមួយ ចំណាយពេលតិច លើមាតិការអនឡាញ។ មាតិការដែលមកនិយាយមានច្រើនបែបដូចជា ចំណេះដឹងអបិយជំនឿ ការអប់រំ និងវប្បធម៌ប្រពៃណីជាដើម។ រាល់ចម្ងល់ពិតឬមិនពិត ដែលមានការបកស្រាយច្បាស់លាស់ ពីប្រភពនៃប្រធានបទ។
នៅក្នុងសង្គមកម្ពុជាយើង មនុស្សភាគច្រើនមិនសូវហានបញ្ចេញឬបង្ហាញរឿងរ៉ាវអាថ៌កំបាំងផ្ទាល់ខ្លួនជាសាធារណៈនោះទេ ជាហេតុធ្វើអោយរឿងមួយចំនួនក្លាយជារឿងដែលនាំបញ្ហាបន្ថែមដល់សង្គម ឬនៅតែកើតមានឡើងដដែលៗចំពោះបុគ្គលដទៃ រីឯ បុគ្គលខ្លះ មានប្រវត្តិតស៊ូគួរអោយកោតសរសើ និង ជាគំរូល្អសម្រាប់បុគ្គលដទៃ តែគួរអោយស្តាយ ដែលពេលខ្លះពួកគេមិនមានឳកាសចែករំលែកដល់អ្នកដទៃ។ ដូច្នេះវាជាមូលហេតុ ដែលជំរុញអោយខ្ញុំនិងក្រុមការងារផលិតកម្មវិធីបើកសោជីវិត-Unlock the Life នេះឡើង។ បើកសោជីវិត-Unlock the Life ជាប្រភេទវីដេអូបង្ហាញពីខ្សែរជីវិតពិតរបស់បុគ្គលណាម្នាក់ដែលបង្ហាញពីភាពតស៊ូអត់ធ្មត់ ក្នុងជីវិត ដែលមានទាំងភាពរីករាយ និង ជូចត់។ កម្មវិធីនេះផលិតឡើងក្នុងគោលបំណងដើម្បីជំរុញនិងលើកទឹកចិត្តអោយទាំងបុរសនិងស្រ្តីព្រមទាំងភេទទី៣មានភាពក្លាហានក្នុងការបង្ហាញរឿងពិតដែលជាប្រយោជន៍ដល់សង្គម និង ដើម្បីចែករំលែកបទពិសោធន៍របស់បុគ្គលជោគជ័យដល់សាធារណៈជនព្រមទាំងផ្តល់មេរៀនជីវិតល្អៗដល់អ្នកទស្សនា ក៏ដូចជាំផ្តល់សារអប់រំ និង ការជំរុញលើកទឹកចិត្តដល់អ្នកគាំទ្រ។



































Account
Security
Favourite Content