រូបមន្តថែរក្សាសម្រស់ពីតួស្រីរឿង Gangubai កំពុងល្បីក្នុង Netflix

ខ្សែភាពយន្ត Gangubai Kathiawadi គឺជាខ្សែភាពយន្តឥណ្ឌាមួយដែលបាននិងកំពុងបានគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន។ ក្នុងរឿងនេះផងដែរគឺនិយាយអំពីភាពខ្លាំងរបស់ស្រ្តីម្នាក់ដែលខំតស៊ូជម្នះនឹងសង្គមមួយពោរពេញដោយអំពើពុករលួយ ការជួញដូរផ្លូវភេទ និងការមើលងាយរើសអើងស្រ្តីរកស៊ីផ្លូវដែលត្រូវបានគេយកមកលក់។ ក្រៅពីសាច់រឿងល្អ និងមានអត្ថន័យអប់រំហើយ អ្វីដែលគួរឱ្យចាប់អារម្មណ៍ទៀតនោះគឺសមត្ថភាព និងសម្រស់របស់តួឯកស្រី Gangubai សម្ដែងដោយ Alia Bhatt។ បច្ចុប្បន្នអ្នកនាងមានអាយុ ២៩ ឆ្នាំហើយ ប៉ុន្តែមើលទៅហាក់ដូចជាក្មេងស្រីដែលមានវ័យទើបតែ ២១ ទៅ ២២ ឆ្នាំប៉ុណ្ណោះ។ ចង់ដឹងអ្នកនាងមានរូបមន្តថែរក្សាសម្រស់បែបណា​ សាកមើលប៉ុន្មានចំណុចខាងក្រោមនេះ៖

១. ម៉ាស្សាមុខមុនពេលលាប skin care

មុនពេលចាប់ផ្តើមប្រើប្រាស់ផលិផលថែរក្សាស្បែក Alia Bhatt តែងតែប្រើម៉ាស៊ីនម៉ាស្សាមុខជាមុនសិនមិន​ថា​នៅ​ជុំវិញ​មុខ ឬ​ក្រោម​ភ្នែកនោះទេ ដើម្បី​កាត់​បន្ថយ​ការ​ហើមក្រោយភ្ញាក់ពីគេង។

២. ចាំបាច់ត្រូវប្រើក្រែមលាបក្រោមភ្នែក

អ្នកនាងក៏បានបន្តថាការប្រើប្រាស់ក្រែមលាបក្រោមភ្នែកពិតជាសំខាន់ណាស់ព្រោះវាអាចជួយកាត់បន្ថយស្នាមដក់ខ្មៅក្រោមភ្នែក និងកាត់បន្ថយភាពស្ងួតដែលអាចធ្វើឱ្យភ្នែកឡើងស្នាមជ្រួញ។

៣. ប្រើប្រាស់ផលិតផលថែរក្សាស្បែកមានផ្ទុកសារធាតុ Niacinamide

ផលិតផលថែរក្សាស្បែកដែលនាងចូលចិត្តបំផុតរបស់គឺផលិតផលដែលមានសារធាតុ niacinamide ដោយសារវាជាគ្រឿងផ្សំថែរក្សាស្បែកដ៏អស្ចារ្យអាចជួយកាត់បន្ថយស្នាមជ្រួញ បណ្ដេញជាតិពុលចេញពីស្បែក និងជួយបន្ថែមសំណើមដល់ស្បែកធ្វើអោយស្បែកស្រស់ថ្លាថែមទៀតផង។ ​នាង​ក៏​បានបន្ត​​ថាក្រោយលាបលើមុខហើយ កុំភ្លេច​លាប​លើ​ក និង​ដៃ​ផង។

៤. ប្រើសេរ៉ូមដែលមានសារធាតុកាហ្វេអ៊ីន

ក្រៅពីលាបសេរ៉ូមលើផ្ទៃមុខហើយ Alia Bhatt ក៏បានប្រើប្រាស់សេរ៉ូមនៅក្រោមភ្នែកផងដែរ។ ចំពោះសេរ៉ូំមនោះវិញគឺជាសេរ៉ូមដែលមានសារធាតុកាហ្វេអ៊ីនអាចជួយ​សម្រួល​សរសៃ​ឈាម និងកាត់បន្ថយការហើមនៅក្រោមភ្នែក។

៥. ប្រើផលិតផលដែលបន្ថែមសំណើមដល់ស្បែក

បន្ទាប់ពីការប្រើប្រាស់សេរ៉ូមហើយ អ្នកនាងក៏មិនភ្លេចជាមួយនឹងការប្រើប្រាស់ផលិតផលផ្ដល់សំណើមដល់ស្បែកដែរ។ ជាពិសេសរាល់ពេលចេញថតម្ដងៗ ស្បែកតែងតែត្រូវជាមួយពន្លឺថ្ងៃច្រើនបូករួមនឹងការផាត់មុខជាប្រចាំ ទើបអ្នកនាងបានបញ្ជាក់ថាការប្រើផលិតផលផ្ដល់សំណើមគឺជាការចាំបាច់។

៦. ចាំបាច់ត្រូវប្រើឡេការពារកម្ដៅថ្ងៃ

Alia Bhatt បាននិយាយថាឡេការពារកម្ដៅថ្ងៃគឺជារឿងសំខាន់មិនអាចខ្វះបានដោយពេលដែលស្បែកត្រូវជាមួយពន្លឺថ្ងៃច្រើននឹងបណ្ដាលទៅជាមូលហេតុនៃភាពជ្រីវជ្រួញលើផ្ទៃមុខ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សិល្បករជាច្រើនពាន់នាក់ចូលរួមកម្មវិធី ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយស

នា​ថ្ងៃ​ទី​២៥​ ខែ​ មេសា ​ឆ្នាំ ​២០២៤​ សិល្ប​ករ សិល្ប​ការិនី គ្រប់​ទម្រង់​បាន​អញ្ជើញ​ជា​កិត្តិយស​ចូល​រួម​ក្នុង​កម្មវិធី “ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ

សមាជិកក្រុមចម្រៀងនារីល្បីៗ រួមទាំង Girls’ Generation និង Apink ត្រូវដកហូតយកលិខិតឆ្លងដែន និងជាប់នៅឯកោះ បាលី

ក្រុមការងារ និងសមាជិកក្នុងកម្មវិធី “Pick Me Trip” បានកំពុងជាប់គាំងនៅលើ កោះបាលី ប្រទេស ឥណ្ឌូនេស៊ី បន្ទាប់ពីបានចូលទៅថតកម្មវិធីទាំងខុសច្បាប់ ..

មិនធម្មតា! ពូកែទាំងរឿងវិនិយោគ Kim SooHyun ក្ដោបក្ដាប់អចលនទ្រព្យក្នុងដៃរាប់សិបលានដុល្លារ

Kim SooHyun ជាតារាសម្ដែងប្រុសដ៏លេចធ្លោម្នាក់ក្នុងប្រទេសកូរ៉េខាងត្បូង ក្រោយបង្ហាញមុខក្នុងរឿង “Queen Of Tears” ភាពល្បីល្បាញរបស់លោក បានឡើងដល់កម្រិតខ្ពស់បន្ថែមមួយទៀត ដែលធ្វើឲ្យតារាប្រុសក្មេងៗ

Miss Grand ភ្នំពេញ បញ្ចេញទេពកោសល្យជាកញ្ចប់ទាក់ការគាំទ្រ បែរមានអ្នកឱ្យកែចំណុចនេះ

ស្របពេលដែលសមភូមិ Miss Grand Cambodia 2024 កំពុងចាប់ផ្តើមឡើងកម្ដៅស្រឺតៗ កញ្ញា លឹម ចាន់សេរីរ័ត្ន Miss Grand Phnom Penh មិនបន្ធូរដៃឱ្យបេក្ខភាពផ្សេងទៀតឡើយ

ទៅការបងប្រុស វណ្ណដា ត្រូវអ្នក​​ព្រែកពោធិ​ ចោមរោមសុំថតព្រោងព្រាត

តារារ៉េបល្បីឈ្មោះលំដាប់ប្រទេស ម៉ាន់ វណ្ណដា ​ត្រូវ​ហ្វេន​ៗ​​ និង​អ្នកឃុំព្រែក​ពោធិ​ ចោម​រោម​សុំ​ថត​ព្រោង​ព្រាត ​ខណៈ​ចូល​រួម​ពិធី​មង្គល​ការ​បង​ប្រុស​បង្កើត​​ កាល​ថ្ងៃ​​​២៥ ​ខែ ​មេសា ឆ្នាំ ២០២៤

ចំណងស្នេហ៍រឹងមាំរយៈពេល ២៥ ឆ្នាំ របស់តួ យ៉ាងគួ និងសៀវឡុងនី ផ្អែមល្ហែមដូចព្រេងនិទាន

គូស្នេហ៍តារាស្រី Fann Wong និងតារាប្រុស Christopher Lee ត្រូវបានគេចាត់ទុកជា ជាគូស្នេហ៍ផ្អែមល្ហែម និងគម្រូមួយក្នុងពិភពសិល្បៈរបស់ប្រទេសសឹង្ហបុរី។ មិនត្រឹមតែមានទេពកោសល្យ និងជំនាញរៀងៗ ខ្លួន ថែមទាំងមានសម្រស់ស្រស់ស្អាត សង្ហា ស័កិ្ដសម គ្នាយ៉ាងខ្លាំង។ ជាពិសេស អ្នកទាំងពីរបានរៀបការបង្កើតគ្រួសារ ព្រមទាំងរក្សាចំណងស្នេហាអស់រយៈពេលជាង ២៥ ឆ្នាំមកហើយ។

ច្បាស់ៗពីគោលបំណងនៃការចូលរួមប្រកួត Miss Grand Cambodia 2024 របស់ រី ស្រីនេត

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា កញ្ញា រី ស្រីនេត ហៅ រី លីណា បានសម្រេចចិត្តដាក់ពាក្យប្រកួតប្រជែងកម្មវិធី Miss Grand Cambodia 2024 ដោយនាងត្រូវបានជ្រើសតាំងជា ...

ខ្លោចចិត្ដ! អតីតសមាជិកក្រុម Super Junior ទទូចចង់ជួបអ្នកគាំទ្ររហូតសុខចិត្ដឡើងច្រៀងមិនយកប្រាក់

ថ្មីៗ នេះ អតីតសមាជិកក្រុម Super Junior គឺតារាប្រុស Sungmin បានធ្វើការ live និយាយជជែកកម្សាន្ដជាមួយអ្នកគាំទ្រលើបណ្ដាញសង្គមយូធូបរប

ពូឃ្លាំង តារាចាស់វស្សាកំពូលកូរ ចូលទៅកូរដល់ក្នុងឡានអ្នកឈ្នះរបស់គ្រុឌ

រំភើបអស់ស្ទះ! ឡូយហ្ម៎ង បងប្រុស ឌុល សំបូរ រស់នៅភ្នំពេញ ឈ្នះរង្វាន់ឡានដ៏ថ្មីសន្លាងពីស្រាបៀរ គ្រុឌ ថែមទាំងបានជិះឡានថ្មីដើរលេងយ៉ាងសប្បាយរីករាយ