ជួបមនុស្សពេញចិត្ត តែអតីតសមាជិកក្រុម S.H.E Selina ប្រាប់ពីមូលហេតុមិនព្រមរៀបការម្ដងទៀត

បើរំលឹកទៅកាលពីជាង ១០ ទៅ ១៥ ឆ្នាំមុន ក្រុមចម្រៀងនារីតៃវ៉ាន់ S.H.E ពិតជាមានភាពល្បីល្បាញខ្លាំង ខណៈចិត្តសមាជិកទាំង ៣ រូប Selina Jen, Hebe Tien និង Ella Chen សុទ្ធតែមានភាពលេចធ្លោខុសៗគ្នា។ ថ្វីបើក្រុមចម្រៀងនារីនេះបានប្រកាសរំសាយចោលហើយក្ដីតាំងតែពីឆ្នាំ ២០១៨ ប៉ុន្ដែអ្នកទាំងបីនៅតែមានភាពល្បីល្បាញ និងតែងត្រូវមហាជនចាប់អារម្មណ៍។

ក្នុងចំណោមសមាជិកទាំងបីផងដែរគឺមានតែតារាស្រី Selina Jen ម្នាក់គត់ដែលបានរៀបការក្នុងឆ្នាំ ២០១១ ប៉ុន្ដែដោយសារបញ្ហាផ្ទាល់ខ្លួនរូបនាងនិងស្វាមីលោក Rechard Chang បានលែងលះគ្នាក្នុងឆ្នាំ ២០១៦។ អ្នកទាំងពីរបន្ដរាប់អានគ្នាធម្មតាមិនមានជម្លោះអ្វីឡើយ។

បន្ទាប់ពីចំណាយពេលផ្ដោតលើការងារសិល្បៈ ក៏ដូចជំនួញផ្ទាល់ខ្លួនអស់ជាច្រើនឆ្នាំ កាលពីដើមឆ្នាំ ២០២២ តារាស្រីវ័យ ៤០ ឆ្នាំក៏ត្រូវបានក្រុមអ្នកកាសែតថតបានដើរផ្សារយ៉ាងផ្អែមល្ហែមជាមួយបុរសក្រៅសិល្បៈម្នាក់។ ក្រោយមករូបនាងក៏ចេញប្រកាសតែម្ដងថាពេលនេះខ្លួនកំពុងមានស្នេហាថ្មី និងសេពគប់ជាមួយបុរសដែលក្មេងជាងនាងដល់ទៅ ៧ ឆ្នាំ។

ស្របពេលជាមួយគ្នា រូបនាងក៏បានលើកឡើងថាគូស្នេហ៍ថ្មីរបស់នាងពិតជាល្អលើសពីអ្វីដែលនាងបានរំពឹងទុក។ ដោយរូបគេតែងតែសម្របតាមនាង និងយល់ពីទុក្ខធុរៈផ្សេងៗ សេពគប់ជាមួយគ្នាមួយរយៈធំឃើញថាគេជាមនុស្សដែលល្អម្នាក់ពិតជាធ្វើឱ្យរូបនាងកក់ក្ដៅ។តែយ៉ាងណាមិញ នាងបានលើកឡើងថា បើទោះជានាងរកបានមនុស្សល្អប៉ុន្ដែនាងសម្រេចចិត្តថានឹងមិនរៀបការម្ដងទៀតឡើយ។ បច្ចុប្បន្នរូបនាងពិតជារីករាយណាស់ មិនចង់បានអ្វីច្រើនជាងហ្នឹងឡើយ។ ណាមួយបើរៀបការចុះអ៊ីតាស៊ីវិលពិតជាពិបាកដល់ភាគីទាំងសងខាងប្រសិនជាត្រូវបែកគ្នាច្បាស់ជាស្មុគស្មាញឡើងដល់តុលាការ។

រូបនាងបន្ថែមថា គឺមិនត្រូវការចំណងអាពាហ៍ពិពាហ៍ដើម្បីឱ្យខ្លួនមានអារម្មណ៍ស្ងប់ចិត្តទេ បើមនុស្សស្រឡាញ់គ្នា យល់ពីគ្នាពិតមិនចាំបាច់ត្រូវការរបស់អស់នោះទេ។។ ណាមួយបើអស់ចិត្តស្រឡាញ់គ្នា ចង់ឈប់ទាក់ទងគ្នាក៏ងាយស្រួល។

គួរបញ្ជាក់ Selina និងមិត្តប្រុសថ្មីរបស់នាងបានទាក់ទងគ្នាចាប់តាំងពីដើមឆ្នាំ​ ២០១៩ ម៉្លេះ ប៉ុន្ដែអ្នកទាំងពីរទាក់ទងបែបស្ងប់ស្ងាត់ ហើយមិត្តប្រុសរបស់នាងគឺជាអ្នកគាំទ្ររបស់នាងតែម្ដង។ មុនជួបមិត្តប្រុសថ្មីរបស់ខ្លួន នាងបានរៀបការជាមួយនឹងមេធាវីល្បីឈ្មោះម្នាក់គឺលោក Rechard Chang ក្នុងឆ្នាំ ២០១១ និងលែងលះគ្នាក្នុងឆ្នាំ ២០១៦៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សិល្បករជាច្រើនពាន់នាក់ចូលរួមកម្មវិធី ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយស

នា​ថ្ងៃ​ទី​២៥​ ខែ​ មេសា ​ឆ្នាំ ​២០២៤​ សិល្ប​ករ សិល្ប​ការិនី គ្រប់​ទម្រង់​បាន​អញ្ជើញ​ជា​កិត្តិយស​ចូល​រួម​ក្នុង​កម្មវិធី “ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ

សមាជិកក្រុមចម្រៀងនារីល្បីៗ រួមទាំង Girls’ Generation និង Apink ត្រូវដកហូតយកលិខិតឆ្លងដែន និងជាប់នៅឯកោះ បាលី

ក្រុមការងារ និងសមាជិកក្នុងកម្មវិធី “Pick Me Trip” បានកំពុងជាប់គាំងនៅលើ កោះបាលី ប្រទេស ឥណ្ឌូនេស៊ី បន្ទាប់ពីបានចូលទៅថតកម្មវិធីទាំងខុសច្បាប់ ..

មិនធម្មតា! ពូកែទាំងរឿងវិនិយោគ Kim SooHyun ក្ដោបក្ដាប់អចលនទ្រព្យក្នុងដៃរាប់សិបលានដុល្លារ

Kim SooHyun ជាតារាសម្ដែងប្រុសដ៏លេចធ្លោម្នាក់ក្នុងប្រទេសកូរ៉េខាងត្បូង ក្រោយបង្ហាញមុខក្នុងរឿង “Queen Of Tears” ភាពល្បីល្បាញរបស់លោក បានឡើងដល់កម្រិតខ្ពស់បន្ថែមមួយទៀត ដែលធ្វើឲ្យតារាប្រុសក្មេងៗ

Miss Grand ភ្នំពេញ បញ្ចេញទេពកោសល្យជាកញ្ចប់ទាក់ការគាំទ្រ បែរមានអ្នកឱ្យកែចំណុចនេះ

ស្របពេលដែលសមភូមិ Miss Grand Cambodia 2024 កំពុងចាប់ផ្តើមឡើងកម្ដៅស្រឺតៗ កញ្ញា លឹម ចាន់សេរីរ័ត្ន Miss Grand Phnom Penh មិនបន្ធូរដៃឱ្យបេក្ខភាពផ្សេងទៀតឡើយ

ទៅការបងប្រុស វណ្ណដា ត្រូវអ្នក​​ព្រែកពោធិ​ ចោមរោមសុំថតព្រោងព្រាត

តារារ៉េបល្បីឈ្មោះលំដាប់ប្រទេស ម៉ាន់ វណ្ណដា ​ត្រូវ​ហ្វេន​ៗ​​ និង​អ្នកឃុំព្រែក​ពោធិ​ ចោម​រោម​សុំ​ថត​ព្រោង​ព្រាត ​ខណៈ​ចូល​រួម​ពិធី​មង្គល​ការ​បង​ប្រុស​បង្កើត​​ កាល​ថ្ងៃ​​​២៥ ​ខែ ​មេសា ឆ្នាំ ២០២៤

ចំណងស្នេហ៍រឹងមាំរយៈពេល ២៥ ឆ្នាំ របស់តួ យ៉ាងគួ និងសៀវឡុងនី ផ្អែមល្ហែមដូចព្រេងនិទាន

គូស្នេហ៍តារាស្រី Fann Wong និងតារាប្រុស Christopher Lee ត្រូវបានគេចាត់ទុកជា ជាគូស្នេហ៍ផ្អែមល្ហែម និងគម្រូមួយក្នុងពិភពសិល្បៈរបស់ប្រទេសសឹង្ហបុរី។ មិនត្រឹមតែមានទេពកោសល្យ និងជំនាញរៀងៗ ខ្លួន ថែមទាំងមានសម្រស់ស្រស់ស្អាត សង្ហា ស័កិ្ដសម គ្នាយ៉ាងខ្លាំង។ ជាពិសេស អ្នកទាំងពីរបានរៀបការបង្កើតគ្រួសារ ព្រមទាំងរក្សាចំណងស្នេហាអស់រយៈពេលជាង ២៥ ឆ្នាំមកហើយ។

ច្បាស់ៗពីគោលបំណងនៃការចូលរួមប្រកួត Miss Grand Cambodia 2024 របស់ រី ស្រីនេត

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា កញ្ញា រី ស្រីនេត ហៅ រី លីណា បានសម្រេចចិត្តដាក់ពាក្យប្រកួតប្រជែងកម្មវិធី Miss Grand Cambodia 2024 ដោយនាងត្រូវបានជ្រើសតាំងជា ...

ខ្លោចចិត្ដ! អតីតសមាជិកក្រុម Super Junior ទទូចចង់ជួបអ្នកគាំទ្ររហូតសុខចិត្ដឡើងច្រៀងមិនយកប្រាក់

ថ្មីៗ នេះ អតីតសមាជិកក្រុម Super Junior គឺតារាប្រុស Sungmin បានធ្វើការ live និយាយជជែកកម្សាន្ដជាមួយអ្នកគាំទ្រលើបណ្ដាញសង្គមយូធូបរប

ពូឃ្លាំង តារាចាស់វស្សាកំពូលកូរ ចូលទៅកូរដល់ក្នុងឡានអ្នកឈ្នះរបស់គ្រុឌ

រំភើបអស់ស្ទះ! ឡូយហ្ម៎ង បងប្រុស ឌុល សំបូរ រស់នៅភ្នំពេញ ឈ្នះរង្វាន់ឡានដ៏ថ្មីសន្លាងពីស្រាបៀរ គ្រុឌ ថែមទាំងបានជិះឡានថ្មីដើរលេងយ៉ាងសប្បាយរីករាយ