ម៉ាក​ទូរស័ព្ទ ៥ ប្រភេទ​ដែល​គេ​ប្រើ​ច្រើន​បំផុត​ក្នុង​លោកក្នុងឆ្នាំ២០២២

ទូរស័ព្ទ​ដៃ​ទំនើប​បាន​ក្លាយ​ជា​ផ្នែក​ដ៏​ធំ​មួយ​នៃ​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​យើង​។ បច្ចុប្បន្ន​នេះ​មាន​ម៉ាក​ទូរស័ព្ទ​ដៃ​ល្បី​ៗ​ជា​ច្រើន​កំពុង​ប្រកួត​ប្រជែង​ដណ្ដើម​ចំណែក​ទី​ផ្សារ​ដែល​​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​អតិថិជន និង​បាន​កែ​ប្រែ​អាកប្បកិរិយា​អតិថិជន​ឲ្យ​ងាក​មក​ជ្រើស​រើស​ទូរស័ព្ទ​ដែល​មាន​គុណភាព​ខ្ពស់ និង​បច្ចេកវិទ្យា​ចុង​ក្រោយ។ យ៉ាង​ណា​ថ្ងៃ​នេះ​យើង​ក្រឡេក​មក​មើល​ម៉ាក​ទូរស័ព្ទ​ កំពូលចំនួន ​៥​ក្នុង​ឆ្នាំ ២០២២នេះ។

៥ Vivo

Vivo ជា​ម៉ាក​ផលិតផល​ទូរស័ព្ទ គ្រឿង​បន្លាស់​ទូរស័ព្ទ និងsoftware ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​ចិន​គ្រប់គ្រង​ដោយ​ក្រុម​ហ៊ុន BBK Electronics ។ Vivo បាន​ចាប់​ផ្តើម​នៅ​ក្នុង​ឆ្នាំ ២០០៩ និង​ជោគជ័យ​ខ្លាំង​នៅ​ពាក់​កណ្ដាល​ឆ្នាំ ២០១៧ ដោយ​ដណ្ដើម​យក​ចំណែក​ទី​ផ្សារ​បាន​ចំនួន ១០.៧ ភាគរយ។

៤ Oppo

ក្រុម​ហ៊ុន​ Oppo ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ២០១១ ដែល​មាន​ការិយាល័យ​កណ្ដាល​នៅ​ក្នុង​ប្រទេស​ចិន និង​ជា​ក្រុម​ហ៊ុន​មួយ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​នៅ​ក្នុង​ឧស្សាហកម្ម​ទូរស័ព្ទ​ដៃ។ ​យុទ្ធសាស្ត្រ​ទីផ្សារ និងស្លាកយីហោ​ដ៏​ទាក់ទាញ​ ព្រម​ជា​មួយ​នឹង​ផលិត​ផល​គុណភាព​ខ្ពស់​របស់​ខ្លួន​បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​មួយ​នេះ​ស្ថិត​ក្នុង​ចំណោម​កំពូល​ក្រុមហ៊ុន​ទូរស័ព្ទ​ដៃ​ទាំង​ ៥​ដែល​ក្ដោបក្ដាប់​ចំណែក​ទី​ផ្សារ​បាន​១០ភាគរយ។

៣ Xiaomi

Xiaomi ជា​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ទូរស័ព្ទ​ដៃ​ដែល​រីក​ចម្រើន​បំផុត​នៅ​ក្នុង​ពិភពលោក​ដែល​ផលិត​ទូរស័ព្ទ​ដៃ កម្មវិធី​ទូរស័ព្ទ​ដៃ និង​កុំព្យូទ័រ​ជា​ដើម។ Xiaomi ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក Lei Jun ក្នុង​ឆ្នាំ ២០១០ និង​បាន​បញ្ចេញ​ទូរស័ព្ទ​ដៃ​ដំបូង​បង្អស់​របស់​ខ្លួន​ក្នុង​ឆ្នាំ​ ២០១១។ ម៉ាក​យីហោ​មួយ​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ Apple របស់​ប្រទេស​ចិន និង​ទទួល​បាន​ជោគជ័យ​ធំធេង​ទាំង​ក្នុង​ស្រុក​នឹង​បណ្ដា​ប្រទេស​ផ្សេង​ទៀត​ក្នុង​ពិភព​លោក​ជា​ពិសេស​អាស៊ី​ដោយ​កាន់​កាប់​ចំណែក​ទី​ផ្សារ​ទូរស័ព្ទ​ដៃ​ពិភព​លោក​ចំនួន ១៥.៥ ភាគរយ​បើ​គិត​ត្រឹម​ឆ្នាំ ២០១៧។

២ Apple

មិន​ចាំ​បាច់​បក​ស្រាយ​ច្រើន​ក៏​អ្នក​ទាំង​អស់​គ្នា​បាន​ដឹង ឬ​យ៉ាង​ហោច​ណាស់​ធ្លាប់​ឭ​ពី​គុណភាព និង​យីហោ​ដ៏​ល្បី​បំផុត​ក្នុង​លោក​ដែល​តែង​តែ​ពាំនាំ​មក​នូវ​បច្ចេកវិទ្យា​ចុង​ក្រោយផុត ការ​រចនា និង​មុខងារ​ថ្មីៗ​ប្លែកៗ។ Apple ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក​ Steave Job និង​ Ronald Wayne និង​បច្ចុប្បន្ន​នេះ​មាន​នាយក​ប្រតិបត្តិ​គឺ​លោក Tim Cook។ បច្ចុប្បន្ន​នេះ​ Apple គ្រប់​គ្រង​ចំណែក​ទីផ្សារ​ទូរស័ព្ទ​ដៃ​ពិភព​លោក​ចំនួន ១៨ ភាគ​រយ​នៅ​លំដាប់​ទី ២។

១ Samsung

ជា​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ឈាន​មុខ​មួយ​របស់​ប្រទេស​កូរ៉េ​ និង​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ Samsung Group។ Samsung ជា​ក្រុម​ហ៊ុន​ទូរស័ព្ទ​ដៃ​កំពូល​ទី​១ របស់​ពិភព​លោក​ដែល​ក្ដោបក្ដាប់​​ចំណែក​ទីផ្សារ​រហូត​ដល់ ២០ ភាគរយ​។ Samsung ត្រូវ​បាន​គេ​ទទួល​ថា​ជា​ប្រភេទ​ Smart Phone ដែល​មាន​បច្ចេកវិទ្យា​កំពូល​មួយ​និង​ព្រម​ទាំង​មាន​តម្លៃ​សមរម្យ​ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​មួយ​នេះ​ក្លាយ​ជា​ក្រុម​ហ៊ុន​ទូរស័ព្ទ​ដៃ​ទី១ របស់​ពិភព​លោក៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

BTS ត្រៀមអបអរខួប ១៣ ឆ្នាំ ជាមួយនឹងមហោស្រពខ្នាតធំនៅឯទីក្រុងប៊ូសាន

BTS គ្រោងរៀបចំគម្រោងដ៏ធំមួយនៅទូទាំងទីក្រុងប៊ូសាន ក្រោមការសហការជាមួយរដ្ឋបាលក្រុងប៊ូសាន ដើម្បីអបអរសាទរខួប ១៣ ឆ្នាំនៃការបង្ហាញខ្លួនដំបូងរបស់ក្រុមនៅខែមិថុនា ខាងមុខនេះ។ នេះបើយោងតាមការ

មោទកភាពកម្ពុជា! តួ​សម្ដែង​ ៣រូបក្នុងភាពយន្ត «តោពីរ» បង្ហាញវត្តមានក្នុងមហោស្រពកាន ២០២៦

ពិត​ជា​មោទកភាព​​សម្រាប់​កម្ពុជា ខណៈ​ដែល​តារា​សម្ដែង​ប្រុស​ស្រី​ដែល​មាន​សញ្ជាតិ​ខ្មែរ​ប៉ុន្មានរូបនេះ កំពុង​បង្ហាញ​វត្តមាន​លើ​កម្រាល​ព្រំ​ក្រហម​នៃ​ព្រឹត្តិការណ៍មហោស្រព​លំដាប់​អន្តរជាតិ Festival Du Canne នៅ​ឯ​ប្រទេស​

BTS បំបែកកំណត់ត្រា Taylor Swift លើតារាង Billboard Global ជាមួយបទ “SWIM”

ក្រុមចម្រៀងខេប៉ុប BTS នៅតែរក្សាបានតំណែងកំពូល​នៅលើឆាកអន្តរជាតិ ខណៈដែលបទ «SWIM» បន្តជាប់ចំណាត់ថ្នាក់លេខ ១ នៅលើតារាង Billboard Global Excl. U.S. ដែលជាតារាង

ហេតុអ្វី Subunits ក្លាយជាយុទ្ធសាស្រ្តកំពុងពេញនិយមក្នុងឧស្សាហកម្មខេប៉ុប?

ឧស្សាហកម្មខេប៉ុបកំពុងតែងាកមកផ្ដោតលើការបង្កើតក្រុមរង ឬ Subunits កាន់តែច្រើនជាងមុន។ ការបង្កើតក្រុមដែលមានសមាជិកតិចជាងមុននេះ គឺដើម្បីអនុញ្ញាតឱ្យពួកគេអាចសាកល្បងការច្នៃប្រឌិតថ្មី ទម្រង់

ទីបំផុត កុយ អេនណា បង្ហាញវត្តមាន ដើរលើកម្រាលព្រំក្រហមមហោស្រពភាពយន្តកាន ២០២៦ ហើយ

កញ្ញា កុយ អេនណា តារា​បង្ហាញ​ម៉ូដ ក៏​ដូចជា​បវរកញ្ញា​កម្ពុជា​ម្នាក់​ផងដែរ​នោះ​បាន​បង្ហាញ​វត្តមាន​នៅ​លើ​កម្រាល​ព្រំ​ក្រហម​មហោស្រព​ភាពយន្ត​ទីក្រុង​កាន ឆ្នាំ ២០២៦ នេះ​ពិតមែន ហើយ​ក៏​ដូច​ការ​សង្ស័យ​ពី​អ្នក​គាំទ្រ​របស់​វិស័យ​

ATEEZ នឹងជាសិល្បករនាំមុខក្នុងព្រឹត្តិការណ៍មហោស្រពតន្ត្រី BST Hyde Park 2026 នៅទីក្រុងឡុងដ៍

អាចរាប់ថាជាជំហានដ៏សំខាន់ថ្មីមួយទៀតសម្រាប់ក្រុមចម្រៀងបុរសខេប៉ុប ATEEZ ខណៈពេលដែលពួកគេកំពុងត្រៀមខ្លួនឡើងជាសិល្បករនាំមុខ (Headliner) សម្រាប់

បវរកញ្ញាម្នាក់ទៀតហើយ យកឈុតស្បៃខ្មែរ ទៅដើរបង្ហាញតាមផ្លូវ នៅបរទេស

កញ្ញា អ៊ិន លក្ខិណា បាន​នាំ​យក​ឈុត​ស្បៃ​ខ្មែរ ដែល​ជា​កេរដំណែល​បន្សល់​ទុក​តាំង​ពី​ដូនតា​ទៅ​បង្ហាញ​នៅ​ប្រទេស​វៀតណាម។ ដោយ​គ្រង​ឈុត​ពណ៌​ស្វាយ លាយ​ទឹកប្រាក់​ស័ក្ដិសម​នឹង​សម្បុរ​ស្បែក​ពណ៌​ស្រអែម​ស្រស់ និង​ធ្វើឲ្យ​មនុស្ស​ជាច្រើន​តាម​ផ្លូវ​ចាប់អារម្មណ៍

ក្រុមហ៊ុនផលិតនំ Calbee ប្តូរមកប្រើកញ្ចប់ពណ៌សខ្មៅ ដោយសារសង្គ្រាមអ៊ីរ៉ង់ជះឥទ្ធិពលលើការផ្គត់ផ្គង់ទឹកថ្នាំ

ក្រុមហ៊ុនផលិតនំយក្សរបស់ជប៉ុន Calbee បានប្រកាសថា ខ្លួននឹងផ្លាស់ប្តូរទៅប្រើប្រាស់កញ្ចប់វេចខ្ចប់ពណ៌សខ្មៅជាបណ្តោះអាសន្ន សម្រាប់ផលិតផលល្បីៗមួយចំនួន ដោយសារតែការផ្គត់ផ្គង់សារធាតុផ្សំដែលប្រើក្នុងទឹកថ្នាំ

ការបង្ហាញខ្លួនលើកដំបូងរបស់តារាសម្ដែង Tian Xuning នៅមហោស្រព Cannes ផ្ទុះការសរសើរខ្លាំងទាំងហ្វេនក្នុងស្រុក និងអន្តរជាតិ

ថ្មីៗនេះតារាសម្ដែងប្រុសចិនដែលកំពុងមានប្រជាប្រិយភាពខ្លាំង លោក Tian Xuning បានបង្កើតការភ្ញាក់ផ្អើលយ៉ាងខ្លាំងតាមរយៈការបង្ហាញខ្លួនជាលើកដំបូង

បវរកញ្ញាកម្ពុជាដើរម៉ូតបង្ហាញឈុត «ស្បៃបុរាណខ្មែរ» រំលេចអត្តសញ្ញាណជាតិ

ក្រោម​ហេតុផល​នៃ​ក្ដី​ស្រលាញ់ និង​ចង់​បន្ត​ថែ​រក្សា​អត្តសញ្ញាណ​វប្បធម៌​ជាតិ បណ្ដា​សិល្បករ​វ័យ​ក្មេង និង​បវរ​កញ្ញា​ល្បីៗ​នៅ​ក្នុង​ស្រុក​ជា​ច្រើន​រូប​បាន​ចូលរួម​ការ​ដើរ​បង្ហាញ​ម៉ូត​សម្លៀក​បំពាក់​បុរាណ​ឈុត «ស្បៃ​ខ្មែរ» ក្នុង​កម្មវិធី​

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី