ឆ្នាំនេះរាំលែងខ្ចីចេញពីវង់! ចម្រៀងប៉ុន្មានបទនេះ ត្រៀមអង្រួនអ្នករាំធុងបាស់

ឆ្នាំ​នេះ​ស្ថានភាព​ប្រទេស​កូវីដ-១៩ បាន​ប្រសើរ​ឡើង​វិញ រាជរដ្ឋាភិបាល​លែង​មាន​ការ​បិទ​ប្រទេស​ដូចកាល ២ ឆ្នាំ​មុន​ទៀត​ហើយ។ អ្វី​ដែល​ប្រជាពលរដ្ឋ​ទូទៅ​ទន្ទឹង​រង់ចាំ​នោះ គឺ​អាច​បាន​ទៅ​លេង​ស្រុក​កំណើត​ជួបជុំ​ក្រុម​គ្រួសារ យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ ហើយ​ពិសេសបំផុតនោះបាន​ដើរលេង​រាំ​កម្សាន្ត​តាម​ភូមិឋាន។ ចំណែក​បទ​ចម្រៀង​ដែល​កំពុង​ល្បី​ប៉ុន្មាន​បទ​នេះ ធានា​ថា​ចាក់​មិន​ឈប់ ហើយ​អ្នក​រាំ​ក៏​មិន​ខ្ចី​ចេញ​ពី​វង់​ដូច​គ្នា ព្រោះ​សុទ្ធតែ​ជា​បទ​ញាក់ កន្ទ្រឹម ត្រូវ​ចិត្ត​យុវវ័យ។

១. អូនលែងប្តីហើយ – ខាត់ សុឃីម/ រាជ ប្រាថ្នា

២. ផ្លូវណា​ទៅ​ផ្ទះ​ម៉ែ​ក្មេក- ថាន់ នឿថង

៣. ស្រារាំ – រាប៊ី

៤. រាំតោង – យូរី

៥. BOK KALO – VANNDA

៦. Who Ride With Us – Kurupt

៨. ក្រមុំដេកយំមេម៉ាយដេសើចគង់ ចំរើន – ឈីន រតនៈ

មិន​ទាន់​ចូល​ឆ្នាំ​ផង ចម្រៀង​ទាំង​ប៉ុន្មាន​នេះ​ត្រូវ​បាន​គេ​ចាក់​កង​រំពង​បាត់​ទៅ​ហើយ ហើយ​ក្រៅ​ពី​ចម្រៀង​ទាំង​អស់​ខាង​លើ នៅ​មាន​បទ​ចម្រៀង​ជាច្រើន​ទៀត​ដែល​សុទ្ធសឹងតែ​ត្រៀម​ខ្លួន​អង្រួន​បងប្អូន​អ្នក​រាំ​កម្សាន្ត​នា​ឱកាស​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នា​ពេល​ខាង​មុខ​នេះ ជាពិសេស​បទ​រាំ​វង់ រាំក្បាច់ សារាវ៉ាន់ កន្ទ្រឹម និង​ចង្វាក់​ផ្សេង​ៗ​ច្រើនទាំងចាស់ថ្មី គឺ​ត្រូវ​នឹង​បរិយាកាស​នោះ​បំផុត៕