បើមិនចង់ឱ្យស្នេហាដើរដល់ផ្លូវបែកលឿន គួរផ្លាស់ប្ដូរការគិតខុសរឿងទាំង ៥ នេះ

ពិតណាស់ស្នេហាមួយដែលអាចនៅគង់វង្សបានយូរដូចដែកថែបគឺលុះត្រាតែអ្នកទាំងពីរចេះអធ្យាស្រ័យឱ្យគ្នា​ មានចិត្តធ្ងន់ គិតឱ្យបានវែងឆ្ងាយ និងព្យាយាមយល់ពីគ្នាឱ្យបានច្រើនជាដើម។ ប៉ុន្តែបើក្រឡេកមកមើលពេលបច្ចុប្បន្នយើងសង្កេតឃើញថាមានមនុស្សភាគច្រើនបាននិងកំពុងគិតថាស្នេហាដ៏ល្អមួយចាំបាច់ត្រូវតែមានភាគីម្ខាងលះបង់ឱ្យអ្នកម្ខាងទៀតឱ្យច្រើនតាមតែអាចធ្វើបានដូចក្នុងរឿងនិទាន។ បែបនេះហើយទើបវាបង្កជាភាពរកាំរកូសគ្នារហូតឈានដល់បែកបាក់គ្នាថែមទៀតផង។ ដូចនេះតើការគិតខុស ឬការយល់ច្រឡំនោះមានអ្វីខ្លះបានជាធ្វើឱ្យស្នេហាឈានដល់ផ្លូវបំបែកយ៉ាងនេះ?

១. មនុស្សប្រុសចាំបាច់ត្រូវតែជាអ្នក take care មនុស្សស្រី

ស្នេហាជាការបំពេញឱ្យគ្នាទៅវិញទៅមកដោយគ្មានលក្ខខណ្ឌ​ ឬព្រំដែនច្បាស់លាស់ពេកនោះទេ។ មានន័យថាអ្នកទាំងពីរសុទ្ធតែអាចមើលថែគ្នា យកទុកដាក់ចំពោះគ្នា និងព្រួយបារម្ភពីគ្នាបានរាល់ពេលដែលភាគីម្ខាងទៀតកំពុងត្រូវការការលើកទឹកចិត្តនិងជំនួយពីយើង។ ជាពិសេសមនុស្សស្រីផ្ទាល់តែម្ដងគឺមិនមែនអង្គុយចាំតែការមើលថែនិងព្រួយបារម្ភគ្រប់ពេលវេលាពីមនុស្សប្រុសនោះទេ ពោលមនុស្សប្រុសក៏មានបេះដូងជាសាច់មានឈាមចេះទន់ខ្សោយ ចេះអស់កម្លាំង និងត្រូវការជំនួយពីមនុស្សដែលពួកគេស្រឡាញ់ដែរ។ ដូចនេះកុំគិតថាការមើលថែនិងយកចិត្តទុកដាក់សុទ្ធតែជាតួនាទីរបស់មនុស្សប្រុសតែម្នាក់ឯង។

២. ស្រឡាញ់គ្នាត្រូវតែនៅជាមួយគ្នា ២៤ ម៉ោង

មិនមានអ្នកណាម្នាក់ដែលមិនត្រូវការពេលវេលាផ្ទាល់ខ្លួននោះទេ កុំថាឡើយដល់ស្នេហាសូម្បីពេលនៅជាមួយក្រុមគ្រួសារក៏ដោយ។ ក្ដីស្រឡាញ់ពិតប្រាកដមិនចាំបាច់ទាល់តែនៅស្អិតជាប់គ្នា ២៤ ម៉ោងនោះទេ ហើយការដែលតែងតែទាមទារឱ្យភាគីម្ខាងនៅជាប់ជាមួយខ្លួនរហូតបែបនេះគេមិនហៅថាក្ដីស្រឡាញ់ទេតែវាជាភាពអាត្មានិយមទៅវិញទេ។ ពិតណាស់នៅពេលស្រឡាញ់គ្នាដំបូងៗគឺវាអាចនឹងពិបាកនៅឃ្លាតគ្នាបន្តិចមែន តែយូរទៅយើងក៏នៅតែអាចសម្របខ្លួនបានពេលវេលាដដែល។

៣. ស្រឡាញ់គ្នាគឺត្រូវតែប្រកាសឱ្យពិភពលោកបានដឹង

ហេតុអីបានជាអ្នកផ្សេងគេស្រឡាញ់គ្នាគេហ៊ានបង្ហោះលើបណ្ដាញសង្គម ហើយមើលមកខ្លួនរកតែ status ផ្អែមល្ហែមដូចគេតែមួយគ្មាន? ហើយក៏តាំងកើតកូនចិត្តមួយនឹកថាតើគេចង់ private ដល់ពេលណា? ប៉ុន្តែសាកទាញការគិតមកវិញ ហើយសួរថាតើគេបង្ហោះនោះដោយចិត្តរបស់គេចង់បង្ហាញ ឬដោយបង្ខំចិត្ត។ បណ្ដាញសង្គមមិនមែនជាកន្លែងដែលយើងត្រូវបើកបង្ហាញរឿងផ្ទាល់ខ្លួនច្រើនពេកនោះទេ ហើយវាក៏មិនអាចកំណត់ថាស្នេហានោះនឹងនៅបាន ១០០ ឆ្នាំ ឬក៏អត់ដែរ។ ផ្ទុយទៅវិញ យើងនឹងខាតបង់ទាំងពេលវេលានិងកិត្តិយសនៅពេលដែលស្នេហាមួយនោះដើរដល់ផ្លូវបែកហើយ។ បើគេជាស្រឡាញ់យើងពិតប្រាកដជាគូជីវិតគេនឹងបង្ហាញឱ្យយើងឃើញតាមផ្លូវច្បាប់ហើយ មិនចាំបាច់ត្រូវខ្ជះខ្ជាយពេលវេលាទៅបង្ហាញក្នុងបណ្ដាញសង្គមនោះទេ។

៤. យកកូនធ្វើជាចំណងទើបចងស្នេហានេះបានជាប់

សម្រាប់មនុស្សស្រីម្នាក់ចង់ចងជើងមនុស្សដែលខ្លួនស្រឡាញ់ឱ្យជាប់ គេអាចនឹងយកកូនមកធ្វើជាសម្អាង នេះបើនិយាយបកទៅកាលពី ៣០ ឬ ៤០ ឆ្នាំមុន។ ប៉ុន្តែក្នុងពេលបច្ចុប្បន្នបើចង់ឱ្យស្នេហាមួយនោះបានគង់វង្សមួយជីវិតហើយយកកូនមកចងជើងគេ អត្រាដែលជោគជ័យគឺទាបខ្លាំងមែនទែន។ វាអាចនឹងទទួលបានផលក្នុងលក្ខខណ្ឌដែលមនុស្សប្រុសម្នាក់នោះជាមនុស្សដែលមានទំនួលខុសត្រូវខ្ពស់ហើយគេស្រឡាញ់យើងពិតប្រាកដ បើមិនដូចនោះទេគេនឹងវាយតម្លៃថាយើងជាមនុស្សស្រីចិត្តងាយ ខ្លួនងាយជាមិនខាន។ ដូចនេះបើទំនាក់ទំនងនេះវាប្រុងនឹងបែកទៅហើយក៏លែងដៃទៅ ព្រោះគូជីវិតពិតនឹងបង្ហាញខ្លួនតាមក្រោយជាមិនខាន។

៥. ទាល់តែថ្ងៃសំខាន់ទើបជាថ្ងៃពិសេស

នេះក៏ជាមូលហេតុធំមួយក្នុងចំណោមមូលហេតុជាច្រើនដែលបណ្ដាលឱ្យគូស្នេហ៍ឈានដល់ការចែកផ្លូវគ្នា។ ភាគច្រើនពួកគេគិតមានតែថ្ងៃសំខាន់ណាមួយដូចជាថ្ងៃគម្រប់ខួបនៃក្ដីស្រឡាញ់​ (anniversary) ថ្ងៃបុណ្យនៃក្ដីស្រឡាញ់ ថ្ងៃខួបកំណើតជាដើមទើបជាថ្ងៃពិសេសរបស់ពួកគេ។ ប៉ុន្តែហេតុអីបានជាមិនគិតថារាល់ថ្ងៃគ្រប់វិនាទីដែលមានវត្តមានក្នុងជីវិតរបស់យើងសុទ្ធតែជាថ្ងៃពិសេស? ដូចនេះគួរតែសាកផ្លាស់ប្ដូរការគិតបែបនេះមកជាការលើកទឹកចិត្តគ្នាទៅវិញទៅមកហើយចាប់ដៃគ្នាដើរទៅរកគោលដៅ កសាងក្រុមគ្រួសារ និងរស់នៅជាមួយគ្នារហូតដល់វិនាទីនៃចុងក្រោយរបស់់យើងទាំងពីរវិញទៅ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សុខគា គីមលាង អ្នកតំណាងរូបសម្រស់នារីខ្មែរ ក៏ជាអ្នកយក​កេរដំណែលវប្បធម៌ សិល្បៈ អត្តសញ្ញាជាតិខ្មែរទៅលើឆាកអន្តរជាតិ

ការ​តែងតាំង សុខគា គីមលាង មិន​ត្រឹមតែ​នឹង​ជា​អ្នក​តំណាង​សម្រស់​នារី​ខ្មែរ​តែ​មួយ​មុខ​លើ​ឆាក​អន្តរជាតិ​មាន​បរទេស​ជាច្រើន​ឃើញ​​ប៉ុណ្ណោះ​ឡើយ ការ​តែងតាំង​នេះ​នឹង​នាំ​យក​អ្នក​បង្ហាញ​វប្បធម៌​ដ៏​ល្អ​ឥត​ខ្ចោះ ដើម្បី​សម្ដែង​របាំ​បុរាណ​ខ្មែរ​នា​វគ្គ​ណា​មួយ​ក្នុង​កម្មវិធី។

បន្ទាប់ពី «Rise for Khmer» នាំវប្បធម៌ខ្មែរនៅបារាំងល្បី​ខ្ទរខ្ទារ ពេលនេះកំពុងរៀបចំ «Rise for Khmer 2026»

ព្រឹត្តិការណ៍ «Rise for Khmer» ដែល​រៀបចំ​ឡើង​កាលពី​ចុង​ឆ្នាំ ២០២៥ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌ ប្រពៃណី​ខ្មែរ​នៅ​ទឹកដី​​អឺរ៉ុប ជាពិសេស​ដើម្បី​ឲ្យ​កូន​ខ្មែរ​ដែល​ធំធាត់​នៅ​បរទេស។ «Rise for

Justin Bieber នឹងចូលរួមជាមួយ Shakira និង BTS ក្នុងការសម្ដែងនៅវគ្គផ្ដាច់ព្រ័ត្រ World Cup 2026 រំពឹងរកថវិកាបាន ១០០លានដុល្លារជួយដល់ការអប់រំពិភពលោក

ស្ថាប័ន FIFA និងអង្គការ Global Citizen បានប្រកាសនៅថ្ងៃទី៩ ខែកក្កដានេះថា កំពូលតារាចម្រៀងប៉ុប Justin Bieber នឹងចូលរួមជាតួឯកសំខាន់ម្នាក់ទៀត ក្នុងកម្មវិធី Halftime Show នៃវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA World

ចៅហ្វាយក្រុងអាមេរិកឈាមជ័រខ្មែរបង្កើតប្រវត្តិសាស្ត្រក្រុង Terre Haute ឡើងកាន់តំណែងក្នុងវ័យ ២៧ ឆ្នាំ

ង​វ័យ ២៧ ឆ្នាំ កូន​ខ្មែរ-ចាម៉ៃកា ដែលជាមានសញ្ជាតិអាមេរិក Brandon Sakbun បាន​ឡើង​កាន់​តំណែង​ជា​អភិបាល​ក្រុង​ទី​៤៣ នៃ​ទី​ក្រុង Terre Haute រដ្ឋ Indiana ហើយបាន​ក្លាយ​ជា​អ្នក​ដឹក​នាំ​ដែល​មាន​វ័យ​ក្មេង​ជាង​គេ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ទី

ជឿថាជាព្រះអង្គម្ចាស់ឌូបៃពិត នារីម្នាក់ចាញ់ល្បិចលង់ស្នេហ៍ ខូចទាំងចិត្ត អស់ទាំងលុយ

Maria បានជឿជាក់ថា នាងកំពុងមានទំនាក់ទំនងស្នេហាជាមួយព្រះអង្គម្ចាស់មួយអង្គមកពីទីក្រុងឌូបៃ ដោយមានការទាក់ទងគ្នាតាមរយៈវីដេអូខល (Video Call) ជាអ្នកផ្ដល់ទំនុកចិត្ត។ យ៉ាងណាមិញ Maria មិនបានដឹង

ក្មេងអាយុ ១១ ឆ្នាំ ត្រូវឡើងតុលាការជុំវិញករណីលេងឈើគូសបង្កគ្រោះអគ្គិភ័យឆេះផ្សារទំនើប ស្លាប់មនុស្ស ៧២ នាក់

ក្មេងប្រុសអាយុ ១១ ឆ្នាំម្នាក់ ត្រូវបានកំណត់ឱ្យឡើងសវនាការនៅតុលាការអនីតិជន បន្ទាប់ពីត្រូវបានចោទប្រកាន់ថាបានលេងឈើគូស ហើយបានបង្កជាគ្រោះអគ្គិភ័យយ៉ាងសន្ធោសន្ធៅឆាបឆេះផ្សារទំនើប Gul Plaza នៅ

កម្ពុជា​នាំ​យក​របាំ​អប្សរា និង​ភាពយន្ត​ខ្មែរ បង្ហាញ​ក្នុង​កម្មវិធី​ផ្លូវ​ការ​នៅ​ប្រទេស​ចិន

បង្ហាញ​វត្តមាន​ក្នុង​សប្ដាហ៍​ផ្លាស់​ប្ដូរ​ភាពយន្ត​កម្ពុជា-ចិន ឆ្នាំ ២០២៦ ដែល​រៀប​ចំ​ធ្វើ​នៅ​ប្រទេស​ចិន​លើក​នេះ កម្ពុជា​បាន​ពាំនាំ​យក​នូវ​សិល្បៈ​វប្បធម៌ ព្រម​ទាំង​ភាពយន្ត​ខ្មែរ​ទៅ​បង្ហាញ​និង​បញ្ចាំង​លើ​ផ្ទាំង​សំពត់​ស ដែល​មាន​

អនុញ្ញាតឱ្យកូនៗចេញធ្វើការក្រៅម៉ោងតាំងពីវ័យជំទង់ ពួកគេនឹងទទួលបានមេរៀនជីវិត ១០ យ៉ាងនេះ

កាលពីមុន ឪពុកម្ដាយជាច្រើនអាចនឹងគិតថា "កូនៗគ្រាន់តែផ្តោតលើការសិក្សាគឺគ្រប់គ្រាន់ហើយ"។ ប៉ុន្តែសព្វថ្ងៃនេះឪពុកម្តាយជាច្រើនកំពុងចាប់ផ្តើមផ្តល់ការងារក្រៅម៉ោងដល់កូនៗរបស់ពួកគេ មិនមែនដោយសារតែ

ហ្វេននៅអាស៊ីអាគ្នេយ៍សរសើរព្រះនាង ជេនណា Cover បទ «Hate that I made you love me» ពីរោះខ្លាំង

ព្រះនាង នរោត្តម ជេនណា ដែល​ជា​សែ​រាជវង្ស​ខ្មែរ​ដែលមាន​សមត្ថភាព​ក្នុង​វិស័យ​សិល្បៈ​​​ដ៏​សម្បូរ​បែប ហើយ​ក៏​ទទួលបាន​ការអប់រំ ​ចំណេះជំនាញ​ទូលំទូលាយ​ ដោយ​អាច​ឲ្យ​ទ្រង់​បង្កើនទំនាក់ទំនង​ការងារ​ជា​មួយ​​បរទេស​យ៉ាង​ងាយ​

Miss Cambodia 2024 ឡូយ ច័ន្ទរស្មី បង្ហាញខ្លួនក្នុងឈុតស្បៃ ថត Pre-Wedding ត្រៀមចូលរោងការឆាប់ៗ

ឡូយ ច័ន្ទរស្មី Miss Cambodia 2024 ជា​បវរកញ្ញា​ខ្មែរ ដែល​ចប់​ការ​តំណាង​ជាតិ​លើ​ឆាក​អន្តរជាតិហើយ​ មិន​បាន​ផ្ដោត​សំខាន់​លើ​ការងារ​សិល្បៈ។ នោះ​ក៏​ព្រោះ​តែ​នាង​មាន​សមត្ថភាព ចំណេះដឹង​ផ្នែក​ដទៃ​ខ្លាំង ដូចនេះ​ហើយ​ទើប​ងាក​ទៅ​បម្រើ​ការងារ​ឯកជន