តារាចម្រៀង និងជាតារាសម្ដែងដែលកំពុងមានឈ្មោះបោះសំឡេង លោក នូ ឧសភា នៅថ្ងៃទី៨ ខែមីនា ឆ្នាំ ២០២២ នេះ បានបញ្ចេញបទចម្រៀងថ្មីមួយបទចំណងជើងថា «បេះដូងអ្នកម៉ែ» ដែលបទនេះត្រូវលោកទុកជាចំណងដៃជូនទៅអ្នកម្តាយ និងសុភាពនារីគ្រប់រូប ក្នុងថ្ងៃទិវាសិទ្ធនារីអន្តរជាតិ។
លើ Cover នៃបទនេះ គេឃើញមានការរៀបរាប់ដោយខ្លីៗ ពោរពេញដោយអត្ថន័យថា៖ «សូមផ្ញើបទចម្រៀងមួយបទនេះទៅនារី និងអ្នកម្តាយទាំងអស់ជាចំណងដៃក្នុងថ្ងៃពិសេសមួយនេះ! រីករាយទិវាសិទ្ធនារីអន្តរជាតិ គោរពស្រឡាញ់អ្នកម្តាយជារៀងរហូតណា!»។


ក្រឡេកទៅមើលអត្ថន័យវិញនោះ បទចម្រៀងនេះត្រូវបានតែងនិពន្ធឡើងជាពិសេសសម្រាប់អ្នកម្ដាយ និងបានរៀបរាប់ពីទំហំចិត្តដែលកូនមានចំពោះអ្នកមានគុណ សម្រាប់ការខិតខំចិញ្ចឹមបីបាច់កូនតាំងពីតូចរហូតធំដឹងក្តី។ចង់ដឹងអត្ថន័យជ្រាលជ្រៅប៉ុណ្ណោះនោះ ទស្សនាវីដេអូចម្រៀងបទ «បេះដូងអ្នកម៉ែ» របស់ម្ចាស់បទ ព្រងើយ លោក នូ ឧសភា ខាងក្រោមនេះ។







Account
Security
Favourite Content