និយាយ Bye Bye ភ្លាម បើជួបមិត្តភ័ក្តិ ឬសង្សារមានចរិតអស់នេះ គេកំពុងធ្វើបាបអ្នកដោយស្ងាត់ៗហើយ

វាមិនចម្លែកទេដែលអ្នកមានសង្សារ និងរាប់អានមិត្តភ័ក្ដិជាច្រើន តែអ្វីដែលជាបញ្ហាតើទំនាក់ទំនងរបស់អ្នកជាមួយពួកគេស្ថិតក្រោមរូបភាពបែបណា? អ្នកខ្លះសេពគប់ រាប់អាន មិនត្រឹមតែមិនបានដោះដូរគំនិតល្អៗ និងកែតម្រូវគ្នាទេ បែរជាថែមទាំងលួចធ្វើបាបអ្នកស្ងាត់ៗ ចង់ឱ្យវិនាសទៀតផង។ បើបានជួបមនុស្សមានអត្ដចរិតដូចខាងក្រោមគួរតែនិយាយថា Bye Bye ទៅទើបជារឿងប្រសើរ៖

១. លេងសើចជាមួយផ្លូវអារម្មណ៍របស់អ្នក

គេមានចេតនាធ្វើរឿងជាច្រើនដើម្បីចង់ដឹងថាអ្នកមានប្រតិកម្មបែបណា ពេលខ្លះពួកគេសប្បាយចិត្តនៅពេលដែលឃើញអ្នកក្ដៅក្រហាយមួម៉ៅ​ និងមានអារម្មណ៍ថាមិនស្រណុកចិត្ត។  ជាក់ស្ដែងដូចជា ព្យាយាមនិយាយចាក់អ្នក ឬដឹងថាអ្នកស្អប់អ្វីក៏ទៅធ្វើរឿងនោះ។

. ព្យាយាមគ្រប់គ្រងអ្នក

បើទោះមានឋានៈត្រឹមជាមិត្ត ឬសង្សារ តែគេទាមទារឱ្យអ្នកទុកគេសំខាន់ និងស្ដាប់តាមសម្ដីរបស់គេគ្រប់យ៉ាង បើគេគិតថារឿងនោះល្អ អ្នកត្រូវតែគិតថាល្អដូចគ្នា។ ពេលខ្លះថែមទាំងប្រើប្រាស់អ្នកដើម្បីផលប្រយោជន៍ខ្លួនឯងដូចជាពឹងអ្នកឱ្យជួយរឿងនេះ រឿងនោះឥតឈប់ឈរ។

៣. តែងធ្វើឱ្យអ្នកមានអារម្មណ៍ខុសឆ្គង

តាមពិតទៅអ្នកមិនបានធ្វើខុស ឬជំពាក់គេរឿងអ្វីឡើយ ប៉ុន្ដែគេព្យាយាមបង្កើតរូបភាពធ្វើឱ្យខ្លួនឯងកម្សត់ហើយអ្នកជាបុគ្គលដែលធ្វើឱ្យរឿងអស់នោះកើតឡើង។

. ឱ្យអ្នកធ្វើខ្មោចជំនួស

ពេលខ្លះពួកគេស្អប់​ មិនចូលចិត្តអ្នកណា ឬមិនចូលចិត្តធ្វើអ្វីមួយ ប៉ុន្ដែពួកគេមិនចង់ចេញមុខផ្ទាល់ឡើយ ដូច្នេះធ្វើជានិយាយឱ្យអ្នកខឹង ឬមួម៉ៅទៅជះកំហឹងនោះជំនួសពួកគេ។ ចុងក្រោយអ្នកជាមនុស្សដែលត្រូវរ៉ាប់រងរឿងនោះតែឯង។

. ចង់ឱ្យអ្នកអាក្រក់ដូចពួកគេដែរ

នៅពេលឃើញអ្នកល្អជាង គេចាប់ផ្ដើមមានអារម្មណ៍ភ័យខ្លាចមិនស្រណុកចិត្ត ក៏ចាប់ផ្ដើមនិយាយ ឬធ្វើរឿងផ្សេងៗលួងលោមឱ្យអ្នកដើរផ្លូវខុស ។ បើពួកគេមិនល្អ អ្នកក៏ត្រូវតែមិនល្អដូចពួកគេដែរ។

មែនទែនទៅ មនុស្សសម័យឥលូវស្គាល់មុខមិនស្គាល់ចិត្តមាត់ថាស្រឡាញ់ៗ ចូលចិត្តរាប់អាន តែតាមពិតទៅគេកំពុងបំផ្លាញអ្នកនោះទេដូច្នេះត្រូវប្រយ័ត្នឱ្យបានច្រើន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ