អ្នកមិនសូវចូលចិត្តកន្លែងអ៊ូអរ អាចទៅបារលាក់ខ្លួនម្តុំផាប់ស្ត្រីតនេះបាន

សម្រាប់​អ្នក​ចង់​ដើរលេង​នៅ​តំបន់​ផាប់ស្រ្តីត ហើយ​ចង់​រក​កន្លែង​អង្គុយ ដែល​គេច​ពី​មនុស្ស​ច្រើន ចាក់​ភ្លេង​ខ្លាំង​ៗ អ្នក​គួរ​ពិចារណា​កន្លែង​មួយ​ឈ្មោះ​ថា ជា​បារ​លាក់​ខ្លួន​នៅ​ផ្លូវ​តូច​មួយ។

នៅ​មាត់​ផ្លូវ អ្នក​អាច​សម្គាល់​បាន​ដោយ​ស្លាក​ឈ្មោះ​ដាក់​បង្ហាញ​យ៉ាង​ទាក់​ភ្នែក ខាង​មុខ​ហាង ជា​កន្លែង​សម្រាប់​អ្នក​ពិសា​បារី ឬ​អ្នក​មិន​ចង់​ចូល​ទៅ​ខាង​ក្នុង។ មើល​ពីក្រៅ​ទៅ ក៏​ប្លែកភ្នែក​ដែរ…ការ​តុបតែង​បែប Classic ដោយ​ប្រើ​ឈើ​ជា​គោល មើល​ទៅ​ពិតជា​ប្រកប​ដោយ​គំនិត​សិល្បៈ! បើ​ទៅ​តែ​ម្នាក់ឯង ឬ​មាន​គ្នា​តិច អ្នក​អាច​អង្គុយ​នៅ​ចំ​ពី​មុខ​តុ Cocktail ដែល​មាន​អ្នក​រៀបចំ​ភេសជ្ជៈ​នៅ​រង់ចាំ​ស្វាគមន៍ និង​ទទួល​រាក់ទាក់​តែម្ដង។ បែប Chillៗ មើល​គេ​ក្រឡុក​ស្រា​ផ្ទាល់​ៗ។

តែ​បើ​គ្នា​ច្រើន ហើយ​ចង់​អង្គុយ​ជុំ​គ្នា អាច​រក​មើល​កន្លែង​គួរសម​នៅ​ជ្រុង​ណា​ក៏​បាន…សុទ្ធ​តែ​មាន​ពូក​ទន់​ៗ​សម្រាប់​អង្គុយ និង​ខ្នើយ​សម្រាប់​ឱប​ផង​ដែរ។ ញ៉ាំ​ភេសជ្ជៈ​ដែល​ខ្លួន​ចូលចិត្ត អង្គុយ​ស្ដាប់​ភ្លេង​តិចៗ ហើយ​រឹតតែ​រ៉ូមែនទិក ជាមួយ​នឹង​ភ្លើង​បើក​ស្រឹម​ៗ! នៅ Long’s Bar មាន​ភេសជ្ជៈ​ច្រើន​ប្រភេទ​មាន​ទាំង​ស្រា​ក្រហម ស្រា​ក្រឡុក ស្រាបៀ ហើយ​មាន​សណ្ដែកដី​សម្រាប់​ក្លែម​ទៀត។ តែ​អត់​មាន​បម្រើ​អាហារ​ឡើយ ដូចនេះ​គួរតែ​ញ៉ាំ​អី​ឱ្យ​ហើយ មុន​មក​ទី​នេះ។

រឹតតែ​ពិសេស ដើម្បី​បង្កើន​ភាព​ស្និទ្ធស្នាល និង​បង្កើន​បរិយាកាស​ឱ្យ​កាន់តែ​រីករាយ ត្រូវចិត្ត​ក៏​មាន Board Games ដែល​អាច​យក​លេង​បាន​ដោយ​សេរី ដោយ​គ្រាន់តែ​ត្រូវ​រក្សា​ឱ្យ​នៅ​ល្អ​ទុក​សម្រាប់​អ្នក​លេង​ផ្សេង​ៗ​ទៀត។

ទីតាំង ​៖ https://goo.gl/maps/5vL7z1Wi5ycWFwRTA