«ផ្សារចុងសប្តាហ៍ខេត្តសៀមរាប» បណ្តុំផលិតផលសុវត្ថិភាពពីកសិករនៅជុំវិញខេត្ត

នៅរាល់ថ្ងៃសៅរ៍-អាទិត្យ ពីម៉ោង ៦:០០ ព្រឹក ដល់ម៉ោង ១១:០០ ថ្ងៃត្រង់​នា​បរិវេណ​ទីធ្លា សាធារណៈ ប្របដងស្ទឹងសៀមរាប មិន​ឆ្ងាយ​ពី​ព្រះរាជ​ដំណាក់ អ្នក​អាច​ចាប់​អារម្មណ៍​ឃើញ​មាន​ស្តង់​ពណ៌​ស​ជាច្រើន​តម្រៀប​គ្នា​ជា​ជួរ​រង់ចាំ​ស្វាគមន៍​អ្នក​គាំទ្រ​ផលិតផល​ក្នុង​ស្រុក ដែល​មាន​សុវត្ថិភាព​ល្អ សម្រាប់​ការ​ចម្អិន និង​បរិភោគ​ប្រចាំថ្ងៃ។

កន្លែង​មួយ​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា «ផ្សារ​ចុង​សប្តាហ៍ ខេត្តសៀមរាប» ដែល​ជា​បណ្ដុំ​នៃ​ផលិតផល​កសិកម្ម​រួម​មាន​បន្លែ ផ្លែឈើ ត្រី​ សាច់ ព្រម​ទាំង​គ្រឿង​ទេស​ចាំបាច់​ផ្សេងៗ ជា​ទិន្នផល​នៃ​ការ​ដាំដុះ​របស់​សហគមន៍ សមាគម និង​ក្រុម​កសិករ​មកពី​ជុំវិញ​ខេត្ត​សៀមរាប​ផ្ទាល់។

ចំណែក​ការ​ដាំដុះ​របស់​ពួកគាត់ គឺ​ធ្វើ​ឡើង​ដោយ​គោរព​តាម​គោលការណ៍​កសិកម្ម​ល្អ ក៏​ដូចជា​កសិកម្ម​តាម​បែប​និរន្តរភាព ជា​ចំណែក​នៃ​ការ​បង្កើត​ផល​វិជ្ជមាន​ចំពោះ​ទាំង​អ្នក​ទិញ និង​អ្នក​លក់ ពិសេស​ចូល​រួម​ចំណែក​លើក​កម្ពស់​កសិផល​ក្នុង​ស្រុក​ផង​ដែរ។ ហេតុនេះ​អ្នក​ដែល​ចង់​បាន​បន្លែ ផ្លែឈើ ត្រី សាច់ ស្រស់ៗល្អ ហើយ​មាន​អនាម័យ និង​សុវត្ថិភាព​អាច​រក​ទិញ​បាន​នៅ​ផ្សារ​ចុង​សប្តាហ៍​ខេត្ត​សៀមរាប ជាមួយ​គុណភាព​ជាទី​គាប់ចិត្ត និង​តម្លៃ​សមរម្យ​មែនទែន៕

ហ្វេសប៊ុកផេក ៖ ផ្សារចុងសប្តាហ៍ ខេត្តសៀមរាប https://www.facebook.com/siemreapweeklymarket/?ref=page_internal

ទីតាំង ៖ https://goo.gl/maps/GGav48mEjHnohdFD8


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

D Nation ប្រកាសចែកផ្លូវជាមួយ Park Bom សមាជិកក្រុម 2NE1 ក្រោយរួមការងារអស់រយៈពេល ៨ ឆ្នាំ

តារាចម្រៀង Park Bom សមាជិក 2NE1 បានសម្រេចចិត្តបញ្ចប់កិច្ចសន្យា និងចែកផ្លូវគ្នាជាផ្លូវការជាមួយផលិតកម្ម D Nation ហើយ។

បទចម្រៀងរបស់តារាប្រុស ZIYU ត្រូវបានប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនជ្រើសរើសជាបទលើកទឹកចិត្ត​សិស្សប្រឡងចូលមហាវិទ្យាល័យជាតិ

រយៈពេល ២ ថ្ងៃមុនការប្រឡងចូលមហាវិទ្យាល័យជាតិ បទចម្រៀងទោលរចនាបថចិនបុរាណមានចំណងជើងថា Beyond The Peak របស់តារាចម្រៀង និងសម្ដែងវ័យក្មេង Ziyu ត្រូវបានប្រព័ន្ធផ្សព្វផ្សាយផ្លូវការជាច្រើនដូចជា Anhui Video,

សូម​ប្រយ័ត្ន! ជន​ខិល​ខូច​ប្រើ​ឈ្មោះ «សមាគម​សិល្បករ​ខ្មែរ» ដើររៃ​អង្គាស​ប្រាក់បោក​ប្រាស់​ពលរដ្ឋ

សមាគម​សិល្បករ​ខ្មែរ បាន​ប្រកាស​ជូន​ដំណឹង​ដល់​សាធារណៈ​ជន​ឱ្យ​ប្រុង​ប្រយ័ត្ន ព្រោះ​មាន​ជន​ខិល​ខូច​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ប្រើ​ឈ្មោះ​ សមាគម​សិល្បករ​ខ្មែរ ដើរ​រៃ​អង្គាស​ថវិកា​តាម​ទី​សាធារណៈ ដោយ​ភូតភរ​ថា​​ជួយ​ជន​

ADOR បន្ទាបសំណងជំងឺចិត្តដែលប្ដឹងទាមទារពី Danielle និង Min Hee Jin ពី ២៨ លាន មកត្រឹម ២១ លានដុល្លារ

យោងតាមការចុះផ្សាយរបស់ The Korea Times នៅថ្ងៃទី ៥ ខែមិថុនា នេះ ADOR បានកាត់បន្ថយចំនួនទឹកប្រាក់នៃការទាមទារសំណងជំងឺចិត្ត ក្នុងបណ្ដឹងប្រឆាំងនឹង Danielle អតីតនាយកប្រតិបត្តិ Min Hee-jin និង

Sandara Park ត្រូវបានប្រកាសតែងតាំងជាទូតផ្សព្វផ្សាយ សម្រាប់ការិយាល័យកិច្ចការកូរ៉េនៅក្រៅប្រទេស

កាលពីថ្ងៃទី៥ ខែមិថុនា តារាចម្រៀងចាស់វស្សាសាច់ចាំ Sandara Park ត្រូវបានប្រកាសតែងតាំងជា​ទូតផ្សព្វផ្សាយសម្រាប់ការិយាល័យកិច្ចការកូរ៉េនៅក្រៅប្រទេសរបស់កូរ៉េខាងត្បូង។

Sophy Odom តំណាងឲ្យកម្ពុជាចូលរួមប្រកួត Mrs Tourism Queen International 2026

ប្រទេស​កម្ពុជា​មាន​អ្នក​តំណាង​ចូលរួម​ប្រកួត Mrs Tourism Queen International 2026 ដែល​កំពុង​រៀបចំ​ការ​ប្រកួត​នៅ​ប្រទេស​ថៃ នោះ​គឺ​អ្នកនាង Sophy Odom ជា Mrs. Cambodia Tourism Queen International 2026 ដ៏​លេចធ្លោ និង​

ទូតចិនប្រចាំហ្វីលីពីនអញ្ជើញតារាសម្ដែង Zhang Linghe ឱ្យធ្វើដំណើរទស្សនកិច្ច និងជួបជុំអ្នកគាំទ្រនៅទីក្រុងម៉ានីឡា

ប្រជាប្រិយភាពរបស់តារាសម្ដែងចិនលំដាប់ជួរមុខ និងជាតួឯកប្រុសក្នុងរឿង "Pursuit of Jade"  Zhang Linghe កំពុងតែហក់ឡើងយ៉ាងខ្លាំងនៅលើឆាកអន្តរជាតិ។ ជាក់ស្ដែងកាលពីថ្ងៃពុធ ទី៤ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ លោក Jing Quan

ទ្រព្យសម្បត្តិរបស់ Taylor Swift ហក់ឡើងដល់ ២ ពាន់លានដុល្លារ វ៉ាដាច់តារាស្រីជុំវិញពិភពលោក

ទស្សនាវដ្តី Forbes បានវាយតម្លៃថា Taylor Swift មានទ្រព្យសម្បត្តិសរុបហក់ឡើងដល់ ២ ពាន់លានដុល្លារអាមេរិក ក្លាយជាសេដ្ឋីនីដែលមានទ្រព្យច្រើនបំផុតក្នុងចំណោមតារាចម្រៀងស្រីទាំងអស់នៅលើពិភពលោក។

វណ្ណដា ទៅដល់ណាក៏ក្មេងៗ​ចោលរោមទទួលរាក់ទាក់ ស្រលាញ់មិនប្រែ

មួយ​រយៈ​នេះ​កំពូល​តារា​រ៉េប វណ្ណដា រៀង​ស្ងប់ស្ងាត់​បន្តិច​ពី​ការ​ចេញ​បទ​ចម្រៀង​ថ្មី និង​ការ​សម្ដែង​ផ្សេង​ៗ។ ដោយ​លោក​ផ្ដោត​លើ​ការ​សម្រាក និង​ដើរ​លំហែ​ច្រើន​ជាមួយ​មិត្តភ័ក្តិ​នៅ​តាម​បណ្ដា​ខេត្ត​នានា ពិសេស​គឺ​ខេត្ត​ដែល​មាន​សមុទ្រ និង​

Mark ប្រកាសបើកទីភ្នាក់ងារផ្ទាល់ខ្លួន ក្រោយចាកចេញពី NCT

ក្រោយចាកចេញពីក្រុម NCT បាន ២ ខែ នៅថ្ងៃទី ៤ ខែមិថុនា នេះ តារាខេប៉ុបប្រុស Mark បានប្រកាសជាផ្លូវការនូវការបង្កើតក្រុមហ៊ុនច្នៃប្រតិដ្ឋផ្ទាល់ខ្លួន ក្រោមឈ្មោះថា Upper Room។

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី