តើ Nyotaimori ឬការដាក់ស៊ូស៊ីលើដងខ្លួនជាឧស្សាហកម្មផ្លូវភេទឬ?

មានមនុស្សជាច្រើនឱ្យតែបានឃើញ Nyotaimori ឬការដាក់អាហារនៅលើដងខ្លួនមនុស្សស្រីយល់ច្រឡំថាជាការបម្រើផ្លូវភេទ។ ផ្ទុយទៅវិញ វាគឺជាសិល្បៈនៃម្ហូបអាហារដែលមានដើមកំណើតនៅប្រទេសជប៉ុនតែប៉ុណ្ណោះ។

តើអ្វីទៅជា Nyotaimori? វាគឺជាការបម្រើសេវាម្ហូបអាហារបែបស៊ូស៊ី ឬសាស៊ីមិដោយដាក់នៅលើដងខ្លួនអាក្រាតរបស់មនុស្សស្រី។ មិនត្រឹមតែមនុស្សស្រីនោះទេ សូម្បីតែមនុស្សប្រុសក៏អាចធ្វើបានដែរដោយគេហៅថា Nantaimori។ បច្ចុប្បន្ន Nyotaimori និង​ Nantaimori កំពុងតែពេញនិយមនៅបណ្ដាប្រទេសប៉ែកអ៊ឺរ៉ុបដែរ។

ប្រវត្តិនៃ Nyotaimori៖ មានឯកសារមួយចំនួនអះអាងថា Nyotaimori មានដើមកំណើតចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៦០០ មកម្ល៉េះ។ ក្មុងសម័យសាម៉ូរ៉ៃក្នុងប្រទេសជប៉ុនគេតែងតែទៅផ្ទះ Giesha ដើម្បីអបអរនឹងជ័យជម្នះរបស់ពួកគេទៅកងទ័ពសត្រូវ។ ផ្ទះ Geisha នៅសម័យនោះមិនមែនជាផ្ទះបនបម្រើផ្លូវភេទនោះទេ តែជាផ្ទះដែលគេបម្រើសិល្បៈទៅវិញដូចជាការកំដរផឹកតែ ការរាំកំដរ ឬការលេងភ្លេងកំដរនិងការបម្រើម្ហូបអាហារតែប៉ុណ្ណោះ។ មានឯកសារផ្សេងទៀតបាននិយាយថា Nyotaimori​ គឺបានកើតឡើងដោយគ្រួសារឧក្រិដ្ឋជនមួយចូលចិត្តយករបរនេះទៅបម្រើសមាជិក Yakuza ដែលមានទ្រព្យសម្បត្តិនិងអំណាចទៅវិញ។

តើវាសុវត្ថិភាពដែរ ឬទេ? ចំពោះមនុស្សស្រីដែលដាក់ចិត្តថាធ្វើជា Nyotaimori ហើយពួកគេត្រូវហ្វឹកហាត់ឱ្យបានល្អបំផុតដូចជាត្រូវដេកច្រើនដោយមិនកម្រើកខ្លួនដើម្បីទ្រាំជាមួយនឹងភាពត្រជាក់ដែលហូរមកពីអាហារ។ ម្យ៉ាងវិញទៀត មុនពេលពួកគេបម្រើម្ហូបអាហារបែបនេះគេត្រូវងូតទឹកជាមួយសាប៊ូពិសេសដែលគ្មានក្លិនហើយជម្រះខ្លួនជាមួយទឹកត្រជាក់បំផុត។ ក្នុងករណីតម្រូវឱ្យពួកគេងូតទឹកជាមួយទឹកត្រជាក់ខ្លាំងយ៉ាងនេះគឺដើម្បីរក្សាគុណភាពនៃស៊ូស៊ីដែលដាក់នៅលើខ្លួនពួកគេ។ លើសពីនេះទៅទៀត ពួកគេក៏ត្រូវបានគេការពារដោយមានច្បាប់ទម្លាប់តឹងរឹងបំផុតដោយមិនអនុញ្ញាតឱ្យភ្ញៀវណាម្នាក់ប៉ះពាល់ទៅលើរាងកាយរបស់ពួកគេឡើយ ក្នុងករណីដែលភ្ញៀវល្មើសគេនឹងបណ្ដេញចេញពីកន្លែងភ្លាមៗតែម្ដង។ ដោយមានការដាក់បម្រាមពីផ្នែកអនាម័យនៃរដ្ឋាភិបាលជប៉ុន មុនពេលដាក់អាហារលើខ្លួនគេត្រូវយកស្លឹកឈើភាគច្រើនជាស្លឹកចេក ឬយកផ្លាស្ទិករុំម្ហូបមករុំពីលើជាមួយសិន ដើម្បីបង្ការការឆ្លងមេរោគ ឬបាក់តេរីណាមួយទៅកាន់អាហារ។

ហេតុអ្វីបានជាមនុស្សជាច្រើនគិតថាវាជាការរកស៊ីផ្លូវភេទ? ដោយសារមនុស្សមួយចំនួនបែងចែកមិនដាច់រវាងសិល្បៈ និងការរកស៊ីផ្លូវភេទទើបធ្វើឱ្យពួកគេមានទំនោរទៅលើការរកស៊ីផ្លូវភេទច្រើនជាង។ ដូចនេះហើយទើបជនឆ្លៀតឱកាសមួយចំនួនបានយកសិល្បៈនៃម្ហូបអាហរមួយនេះទៅធ្វើជាអាជីវកម្មទៅវិញ។ ម្យ៉ាងវិញទៀត ជាធម្មជាតិរបស់មនុស្សការដែលឃើញមនុស្សស្រីអាក្រាតកាយនៅទីសាធារណៈបែបនេះត្រូវបានគេវាយតម្លៃថាជាអំពើមិនសមរម្យ ឬអាសអាភាសទើប Nyotaimori មិនត្រូវបានគេឱ្យតម្លៃ និងរើសអើង។

តើគេត្រូវចំណាយប៉ុន្មានសម្រាប់ Nyotaimori? ចំពោះប្រទេសជប៉ុនផ្ទាល់តែម្ដងតម្លៃស្ដង់ដាគឺ 1920$ និងតម្លៃខ្ពស់បំផុតគឺជាង 12000$ ដែលអ្នកមានទ្រព្យសម្បត្តិគេតែងតែនិយាយថាវាសក្ដិសមនឹងតម្លៃបំផុតសម្រាប់សិល្បៈនៃម្ហូបអាហារមួយនេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ