ភ័យណាស់មែនអត់? សល់តែជាងមួយខែប្រលងបាក់ឌុប ប្អូនៗ ទី១២ ត្រូវត្រៀមខ្លួនបែបណា

ដោយសារតែវិបត្ដិកូវីដ ១៩ ដូច្នេះហើយការប្រលងមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប គឺត្រូវធ្វើឡើងយឺតយ៉ាវជាងឆ្នាំមុនៗ ពោលបើគ្មានអ្វីប្រែប្រួលទេគឺនៅថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០២១ នេះហើយ។ បើយើងក្រឡេកមកមើលការសិក្សារបស់ប្អូនៗ ទី ១២ ក៏ឃើញថាមានបញ្ហាលំបាកច្រើន ព្រោះត្រូវសិក្សាតាមប្រព័ន្ធអនឡាញ ពេលខ្លះរៀនមិនសូវយល់តាមមិនទាន់ ខ្លះទៀតបញ្ហាបច្ចេកទេស អ៊ីនធើណេត រអាក់រអួល ហើយក៏ពិបាកសួរគ្រូទៀត។ ដូច្នេះហើយប្អូនៗ ខ្លះ ក៏ប្រហែលជាមិនទាន់ត្រៀមខ្លួនរួចរាល់ដែរ កំពុងដេកភ័យបុកពោះ។

បើរាប់ថ្ងៃទៅគឺនៅសល់តែជាងមួយខែទៀតប៉ុណ្ណោះ ធ្មេចបើកៗ នឹងដល់ហើយ បែបនេះហើយ ប្អូនៗ ដែលរៀនពូកែក៏មិនត្រូវធ្វេសប្រហែស។ រីឯប្អូនៗ​ ដែលមិនសូវមានទំនុកចិត្តលើខ្លួឯងក៏មិនត្រូវអស់សង្ឃឹមដែរ ត្រូវខិតខំប្រឹងប្រែងបន្ថែម ព្រោះមានតែខ្លួនយើងទេ ទើបអាចជួយខ្លួនឯងបាន។

ខាងក្រោមនេះជាគន្លឹះខ្លះៗ សម្រាប់ប្អូនទី ១២ គួរត្រៀមខ្លួនបែបណាមុនប្រលង ១ ខែ៖

១ រៀបចំកាលវិភាគ

កុំខ្ជិលទោះ​សល់ត្រឹមមួយខែក៏ដោយ។ ជាការពិត ការរៀនសូត្រខ្លួនឯងនៅផ្ទះមិនងាយស្រួលទេ ព្រោះតែមានអ្វីមករំខានបន្ដិចបែកអារម្មណ៍ហោះហើរអស់ រៀនលេងច្បាស់ជាចុចទូរសព្ទលេងហើយ។ ដូច្នេះត្រូវធ្វើអារម្មណ៍ឲ្យមូល តាំងចិត្តមាំ ត្រូវរៀបចំកាលវិភាគរៀនដូចជាពេលព្រឹកធ្វើលំហាត់ គណិត ជីវ ឬរូប គីមី និងបែងចែកពេលវេលាសម្រាកឲ្យបានច្បាស់លាស់។

២ ពិនិត្យមើលអក្ខរាវិរុទ្ធ

ប្អូនៗ ខ្លះ សរសេរពាក្យខុសច្រើន ទាំងដែលពេលខ្លះពួកគេឆ្លាត និងមានសមត្ថភាព​ដោះស្រាយលំហាត់នានា ព្រោះមិនចាប់អារម្មណ៍ទម្លាប់សរសេរអ៊ីចឹង។ តែកុំប្រហែសណា ត្រូវពិនិត្យមើលឲ្យច្បាស់កុំចេះសរសេរខុស បើមិនច្បាស់ពាក្យណាឆែកមើលវចនានុក្រមសរសេរឲ្យត្រូវវិញ ប្រយ័ត្នខាតពិន្ទុព្រោះកំហុសដែលមើលរំលង។

៣ យកវិញ្ញាសារចាស់ៗ មកធ្វើឡើងវិញ

ជាចំណុចដែលមិនត្រូវមើលរំលងឡើយ ត្រូវប្រមូលយកវិញ្ញាសារដែលធ្លាប់ចេញប្រលងឆ្នាំមុនៗ យកមកធ្វើ ព្រោះពេលខ្លះអាចនឹងមានលំហាត់ស្រដៀងគ្នាចេញក្នុងការប្រលង។

៤ កុំបណ្ដោយខ្លួនពេក

ហេតុអ្វីទៅ? ព្រោះប្អូនៗ ខ្លះគិតថាខ្លួនចេះអស់ហើយ អ៊ីចឹងហើយសល់ជាង ១ ខែ ក៏យល់ថាខ្លីនឹងបើរៀនក៏មិនបានច្រើនដែរ ហើយក៏លែងខ្វល់តែម្ដង។ បើទោះជាមានជំនឿចិត្តយ៉ាងណាក៏ត្រូវតែព្យាយាមរំឭកៗ មេរៀន ឬធ្វើលំហាត់សម្រាប់មុខវិជ្ជាគិតលេខ យ៉ាងហោចណាស់មួយថ្ងៃឲ្យបាន ១ ទៅ ២ ម៉ោងដែរ។ ដូចពាក្យគេថា កាន់តែអនុវត្ត កាន់តែចេះ កាន់តែយល់។

៥ ថែរក្សាសុខភាព និងកុំចេញដើររហេតរហូត

កុំញ៉ាំរបស់ផ្ដេសផ្ដាស់ ព្យាយាមញ៉ាំអាហារដែលល្អសម្រាប់សុខភាពដូចជាបន្លែ ផ្លែឈើ។ ជាពិសេស តម កុំចេញដើរលេងផ្ដេសផ្ដាស់ជាពិសេសទៅផ្លូវឆ្ងាយៗ ក្រែងជួបគ្រោះថ្នាក់ផ្សេងៗ និងកុំចេញដើរទៅកន្លែងមនុស្សប្រមូលផ្ដុំច្រើនបើមិនចាំបាច់ ខ្លាចឆ្លងកូវីដ ១៩  ព្រោះបើសិនយើងមានបញ្ហាអ្វី មិនបានទៅប្រលង គឺនឹងត្រូវខាតឆ្នាំ រៀនសាថ្មី ឬចាំប្រលងឆ្នាំក្រោយៗ ទៀត។

៦ ទុកឲ្យខួរក្បាលសម្រាកខ្លះ

បន្ទាប់ពីប្រឹងប្រែងសិក្សាអស់រយៈពេល ១២ ឆ្នាំ យើងគួរតែឲ្យខួរក្បាលយើងបានសម្រាកខ្លះហើយ ដើម្បីត្រៀមខ្លួនមុនប្រលង។ ពោលគឺមុនប្រលង ៥ ថ្ងៃ ឬមួយសប្ដាហ៍ គួរតែព្យាយាមធ្វើខ្លួនឲ្យសប្បាយ កុំគិតច្រើនពេក កុំប្រឹងបំបុកមើលមេរៀន ធ្វើលំហាត់ប៉ុន្មានថ្ងៃចុងក្រោយ ឬមុនមួយយប់ព្រោះកាន់តែមើលកាន់តែឈឺក្បាល។ ដូច្នេះឲ្យខួរក្បាលបានសម្រាកផង។

៧ ត្រូវមានទំនុកចិត្តលើខ្លួនឯង

បើសូម្បីខ្លួនអ្នកមិនទុកចិត្តខ្លួនឯងផង មិនដូចជាចាញ់មុនបាត់ទៅហើយ ទាំងមិនទាន់ប្រយុទ្ធ? តែពេលខ្លះមិនស្រួលដូចនិយាយនោះទេ តើនរណាទៅដែលមិនភ័យព្រួយទៅប្រលងបាក់ឌុបណា? តែត្រូវប្រាប់ខ្លួនឯងថា ខ្ញុំអាចធ្វើបាន។ ហើយកុំភ័យបារម្ភជ្រុលហួសហេតុពេក ព្រោះភ័យពេកក៏មិនបានអ្វីមកវិញដែរ មានតែធ្វើឲ្យផ្លូវចិត្តចុះខ្សោយ ដេកមិនលក់ មិនសប្បាយចិត្ត អាចធ្លាក់ខ្លួនឈឺក៏ថាបាន  អ្វីដែលសំខាន់ត្រូវធ្វើចិត្តឲ្យនឹងនរ។

នេះគ្រាន់តែជាគន្លឹះខ្លះៗ ដែល អេតមីន បានធ្វើកាលជំនាន់ប្រលង សង្ឃឹមថានឹងអាចជួយដល់ប្អូនៗ បានខ្លះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ដាណែត មេក្រុមរាំ OMG កំពុងវិវឌ្ឍន៍ខ្លួនទៅជាមេក្រុមហ៊ុន Agency

​ក្រុម​រាំ OMG ដ៏​ល្បី​ដែល​មាន​បទពិសោធន៍​ជាង ១០ ឆ្នាំ និង​ធ្លាប់​តំណាង​ឲ្យ​កម្ពុជា​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស ហើយទទួល​បាន​ជោគជ័យ​ថែម​ទៀត​ផង កំពុងតែ​បោះជំហ៊ាន​ថ្មី​លើ​វិស័យ​សិល្បៈ​ដដែល តែ​ជា​ជំនាញ​ដ៏​ល្អ។ ដោយ​មិន​ចង់​ទុក​ចោល​បទពិសោ

មានលុយទិញទុកមើលបាន! គ្រោងឆ្អឹង T-rex លក់ចេញក្នុងតម្លៃ ៥០.១ លានដុល្លារ នៅការដេញថ្លៃរបស់ Sotheby’s

កាលពីថ្ងៃទី១៤ ខែកក្កដានេះ ក្រុមហ៊ុនដេញថ្លៃ Sotheby’s បានដាក់ដេញថ្លៃគ្រោងឆ្អឹងផូស៊ីលដាយណូស័រ Tyrannosaurus rex ក្នុងទីក្រុងញូវយ៉ក ដោយបានលក់ចេញក្នុងតម្លៃ ៥០.១ លានដុល្លារ ក្លាយជាគ្រោងឆ្អឹងថ្លៃបំផុត

ជូរី ល្អហួស នឹងអង្រួនឆាក Miss Teen icon international 2026 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

ទី​បំផុត​ឆាក​បវរកញ្ញា​អន្តរជាតិ ដែល ជូរី ល្អហួស នឹង​តំណាង​ឲ្យ​កម្ពុជា ត្រូវ​បាន​ប្រកាស​ឲ្យដឹងហើយ។ ដោយ​យុវតី​រូប​នេះ​ត្រូវ​បាន​តែងតាំង​ឲ្យ​ចូលរួម​ប្រកួតប្រជែង Miss Teen icon international 2026 ដែល​ជា​ជា​វេទិកា​ដ៏​

កូនចិញ្ចឹមខ្មែររបស់ Angelina Jolie និងប្អូនស្រីប្រកាសតាមកាសែត ស្នើសុំឈប់ប្រើប្រាស់នាមត្រកូលឪពុកជាផ្លូវការ

Maddox និង Zahara កូនចិញ្ចឹមរបស់ Angelina Jolie និង Brad Pitt ដែលពួកគេបានទទួលចិញ្ចឹមបីបាច់កាលពីពេលនៅរស់នៅជាប្តីប្រពន្ធជាមួយគ្នា បានដើរទៅមុខមួយជំហានទៀតក្នុងការបំពេញនីតិវិធីដើម្បី

ក្រសួង​ប្រើធម៌​ក្ដៅដល់​​អាជីវករ​ជួល​ឈុត​បុរាណ​ច្នៃ​ខុស​ទម្រង់​ដើម និង​ការប្រើកំណាត់សម្លៀកបំពាក់​​ថៃ

ក្រសួង​បាន​ចាប់​ផ្ដើម​ប្រើ​ធម៌​ក្ដៅ​ដល់​អាជីវករ​ដែល​ប្រកប​របរ​ជួល​ឈុត​បុរាណ​ក្នុង​ខេត្ត​សៀមរាប​ដែល​ច្នៃ​ខុស​ទម្រង់​ដើម និង​ប្រកាស​បិទ​ការ​ប្រើប្រាស់​កំណាត់​ដែល​មាន​ប្រភព​មក​ពី​ប្រទេស​ថៃ យ៉ាង​យូរ​ត្រឹម​ដើម​ឆ្នាំ ២០២៧។

ប្រេន ALmée Couture បានបង្ហាញខ្លួនក្នុងកម្មវិធី Bilibili World នៅចិន គ្រងដោយព្រះនាង ជេនណា

សិល្បករ និង​ជា​សែ​រាជវង្ស​ខ្មែរ​ព្រះនាង នរោត្តម ជេនណា បាន​ចូលរួម​កម្មវិធី Bilibili World ឆ្នាំ ២០២៦ កាលពី​ថ្ងៃ ១០ ខែ​កក្កដា ឆ្នាំ ២០២៦ កន្លង​ទៅ​នៅ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​ជាតិ​ក្នុង​ទីក្រុង​សៀងហៃ ប្រទេស​ចិន។ ទ្រង់​ទទួល​បាន​ការ​ចាប់

Kon Ant នាំបវរកញ្ញា Catalina Duque ទស្សនាចម្លាក់នៅជញ្ជាំងប្រាសាទអង្គរវត្ត និងបញ្ជាក់ពីស្បៃខ្មែរ ដែលមានតាំងពីយូរលង់

បន្ទាប់​ពី​បញ្ចប់​ការ​បំពាក់​មកុដ​ដល់​បវរកញ្ញា​ខ្មែរ សុខគា គីមលាង ជា Miss International Cambodia 2026 ផ្លូវ​ការ​ហើយ​នោះ ក៏​ជា​ពេល​ដែល​នាំ​ឲ្យ​បវរកញ្ញា Catalina Duque ជនជាតិ​កូឡុំប៊ី​រូបនេះ​បាន​ឃើញ និង​បាន​ស្គាល់​ពី​អច្ឆរិយ​វត្ថ​ដ៏​អស្ចារ្យ​របស់​ពិភពលោក

សុខគា គីមលាង អ្នកតំណាងរូបសម្រស់នារីខ្មែរ ក៏ជាអ្នកយក​កេរដំណែលវប្បធម៌ សិល្បៈ អត្តសញ្ញាជាតិខ្មែរទៅលើឆាកអន្តរជាតិ

ការ​តែងតាំង សុខគា គីមលាង មិន​ត្រឹមតែ​នឹង​ជា​អ្នក​តំណាង​សម្រស់​នារី​ខ្មែរ​តែ​មួយ​មុខ​លើ​ឆាក​អន្តរជាតិ​មាន​បរទេស​ជាច្រើន​ឃើញ​​ប៉ុណ្ណោះ​ឡើយ ការ​តែងតាំង​នេះ​នឹង​នាំ​យក​អ្នក​បង្ហាញ​វប្បធម៌​ដ៏​ល្អ​ឥត​ខ្ចោះ ដើម្បី​សម្ដែង​របាំ​បុរាណ​ខ្មែរ​នា​វគ្គ​ណា​មួយ​ក្នុង​កម្មវិធី។

បន្ទាប់ពី «Rise for Khmer» នាំវប្បធម៌ខ្មែរនៅបារាំងល្បី​ខ្ទរខ្ទារ ពេលនេះកំពុងរៀបចំ «Rise for Khmer 2026»

ព្រឹត្តិការណ៍ «Rise for Khmer» ដែល​រៀបចំ​ឡើង​កាលពី​ចុង​ឆ្នាំ ២០២៥ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌ ប្រពៃណី​ខ្មែរ​នៅ​ទឹកដី​​អឺរ៉ុប ជាពិសេស​ដើម្បី​ឲ្យ​កូន​ខ្មែរ​ដែល​ធំធាត់​នៅ​បរទេស។ «Rise for

Justin Bieber នឹងចូលរួមជាមួយ Shakira និង BTS ក្នុងការសម្ដែងនៅវគ្គផ្ដាច់ព្រ័ត្រ World Cup 2026 រំពឹងរកថវិកាបាន ១០០លានដុល្លារជួយដល់ការអប់រំពិភពលោក

ស្ថាប័ន FIFA និងអង្គការ Global Citizen បានប្រកាសនៅថ្ងៃទី៩ ខែកក្កដានេះថា កំពូលតារាចម្រៀងប៉ុប Justin Bieber នឹងចូលរួមជាតួឯកសំខាន់ម្នាក់ទៀត ក្នុងកម្មវិធី Halftime Show នៃវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA World