កំលោះសំនៀងផ្អែមទាំង ២ វណ្ណថាន និង Kwan បានសហការគ្នាជាលើកដំបូង ចេញបទថ្មី «Size» ដែលមានស្ទីល៍ថ្មីប្លែក ធ្វើឲ្យស្ដាប់ឮហើយទាក់ចិត្តតែម្ដង។ មិនត្រឹមតែសំឡេងចូលគ្នាល្អទេ វណ្ណថាន និង Kwan បានរៀបចំស្ទីល៍តែងខ្លួនក៏គួរឲ្យចាប់អារម្មណ៍ផងដែរ។

ចង្វាក់ ភ្លេង និង Lyric បទ «Size» ស្ដាប់ហើយធ្វើឲ្យចូលចិត្តភ្លាមៗ គ្មានភាពសាំញ៉ាំ និងចង់រាំតែម្ដង។ ដ្បិតថា Kwan និង វណ្ណថាន ទើបចាប់ដៃគ្នាផលិតបទចម្រៀងរួមគ្នាក៏ពិតមែន តែតារាចម្រៀងប្រុសទាំង ២ នេះស្គាល់គ្នាយូរមកហើយ។ មិនតែប៉ុណ្ណោះការនិពន្ធបទថ្មីនេះ ក៏មានការចូលរួមពីសំណាក់ វណ្ណថាន និង Kwan ផងដែរ។
ការរៀបចំខ្លួនរបស់តារាប្រុសសំឡេងស្រទន់ទាំងទ្វេ មើលទៅដូចកាលពីសម័យឆ្នាំ ៨០-៩០ មើលទៅក៏ប្លែកម្យ៉ាង។ សម្រាប់អត្ថន័យបទចម្រៀងបទ «Size» បានបរិយាយពីនារីរូបស្រស់មានដងខ្លួនតូចស្រឡូន ស្មើនឹងទំហំ Size S រាំទន់ រលាស់ ទាក់ទាញចិត្តបុរស គន់មើលមិនចេះណាយ។

ទាំង Kwan និង វណ្ណថាន គឺជាតារាប្រុសដែលទទួលបានការចាប់អារម្មណ៍ខ្លាំង ពិសេសពេលបាន Featuring ជាមួយ វណ្ណដា។ បើនិយាយពីសមត្ថភាពវិញទាំង វណ្ណថាន និង Kwan ពិតជាមិនអាចរៀបរាប់អស់ឡើយ ចេះទាំងនិពន្ធ លេងឧបករណ៍តន្ត្រី ហើយសំឡេងវិញ ពីរោះផ្អែម ស្រទន់ បែបលួងលោម។
Kwan និង វណ្ណថាន ត្រូវបានអ្នកគាំទ្រសរសើរថាចេះប្រើសំឡេងបានល្អ និងពីរោះចូលគ្នា ស្ដាប់បទចម្រៀងហើយអាចរសាយការហត់នឿយបាន។ បើទោះជាមិនសូវទទួលបានការគាំទ្រខ្លាំងក៏ពិតមែន តែ បទ «Size» ពិតជា unique ទាំងសំឡេង និង MV៕



រូបភាព៖ Vanthan


















































Account
Security
Favourite Content