Mister Supranational Cambodia 2026 យូ ថនវណ្ណៈ បានជួបបញ្ហារអាក់រអួលជាច្រើនក្នុងការដាក់ពាក្យស្នើសុំ ដើម្បីទទួលវីសាចេញទៅប្រកួត Mister Supranational 2026 នៅឯប្រទេសប៉ូឡូញ អំឡុងដើមខែឧសភា ឆ្នាំ ២០២៦។ តែពេលនេះវីសាធ្លាក់មកហើយ និងមានសិទ្ធិចេញទៅប្រកួត Mister Supranational 2026។

អំឡុងពេលនោះ ព្រោះតែឯកសារមួយចំនួនខុសពីឆ្នាំមុន ទើបឆ្នាំនេះដែលជាពេលវេលារបស់ វណ្ណៈ មាន ៣៣ ចំណុច តែខុស ១ ចំណុច ទើបពិបាក ធ្វើឲ្យលោក និងក្រុមការងារសឹងតែអស់សង្ឃឹមទៅហើយ។ បន្ទាប់ពីពុះពារដល់ទីបំផុត Mister Supranational Cambodia 2026 យូ ថនវណ្ណៈ ទទួលបានវីសា ដើម្បីចេញទៅប្រកួតហើយ។
ក្រោយទទួលបានវីសា ដើម្បីចេញទៅប្រកួតរបស់ Mister Supranational Cambodia 2026 យូ ថនវណ្ណៈ ទាំងអ្នកគាំទ្រ និងហ្វេនផេកលោកជាច្រើនបានជូនពរ និងត្រេកអរចំពោះលទ្ធផលប្រសើរនាដំណាក់កាលដំបូងនេះ។ ជាពិសេសសាមីខ្លួនតែម្ដង ញញឹមបិទមាត់មិនជិតឡើយ ព្រោះតែសប្បាយនឹងលទ្ធផលល្អ ដែលខ្លួនខិតខំប្រឹងប្រែង មិនបោះបង់។
ដោយឡែកកញ្ញា ហុក សារីតុលា វិញមិនទាន់ធ្លាប់លទ្ធផលវីសានៅឡើយទេ ដោយត្រូវរង់ចាំនៅថ្ងៃ ២៩ខែមិថុនា ឆ្នាំ ២០២៦ ខាងមុខនេះ ទើបដឹងថាអាចទទួលបាន ឬមិនអាចទទួលបានវីសាចេញទៅប្រកួតនៅប្រទេសប៉ូឡូញ៕








រូបភាព៖ You Thoanvannak

















































Account
Security
Favourite Content