នៅថ្ងៃទី៩ ខែមិថុនា នេះ តារាសម្ដែង Jung Kyung Ho និង Sooyoung សមាជិកក្រុម Girls’ Generation បានបញ្ជាក់ជាផ្លូវការថា ពួកគេបានសម្រេចចិត្តចែកផ្លូវគ្នា ក្រោយទាក់ទងអស់ពេល ១៤ឆ្នាំ។

ជាក់ស្ដែង ផលិតកម្ម SARAM Entertainment ដែលជាទីភ្នាក់ងាររបស់ Sooyoung បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយបញ្ជាក់ពីការបែកបាក់នេះថា៖ “វាជាការពិតដែលពួកគេបានបែកគ្នា។ ពួកគេបានសម្រេចចិត្តបន្តធ្វើជាមិត្តរួមការងារល្អនឹងគ្នា”។
ចំណែកឯផលិតកម្ម Management Allum ដែលជាទីភ្នាក់ងាររបស់ Jung Kyung Ho ក៏បានបញ្ជាក់ពីព័ត៌មាននេះដូចគ្នាថា៖ “វាជាការពិតដែលពួកគេបានបែកគ្នា។ ដោយសារតែនេះ គឺជារឿងបុគ្គល ដូច្នេះ យើងពិបាកក្នុងការផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតណាស់”។

សូមរំឭកថា Jung Kyung Ho និង Sooyoung គឺជាគូស្នេហ៍អ្នកសិល្បករមួយគូដែលសាធារណជនបានចាត់ទុកថាជា គូស្នេហ៍យូរអង្វែង និងល្បីល្បាញបំផុតមួយនៅក្នុងឧស្សាហកម្មកម្សាន្តរបស់កូរ៉េ។ អ្នកទាំងពីរបានចាប់ផ្តើមទាក់ទងគ្នាកាលពីឆ្នាំ ២០១២ មុននឹងប្រកាសទំនាក់ទំនងជាសាធារណនៅក្នុងខែមករា ឆ្នាំ ២០១៤ បន្ទាប់ពីមានពាក្យចចាមអារ៉ាមអំពីការទាក់ទងគ្នានេះបានលេចឡើង៕


















































Account
Security
Favourite Content