បវរកញ្ញាវៀតណាម Nguyễn Huỳnh Kim Duyên ដែលជាមិត្តសម្លាញ់របស់បវរកញ្ញាខ្មែរ អ៊ិន លក្ខិណា បានមកទស្សនាប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា ព្រមទាំងបានតុបតែងខ្លួនជាមួយឈុតស្បៃបុរាណ និងគ្រងឈុតអប្សរាខ្មែរយ៉ាងស្រស់សោភា។

អ៊ិន លក្ខិណា និងបងស្រីបង្កើតព្រមទាំងជាបវរកញ្ញាដូចគ្នាកញ្ញា អ៊ិន ម៉ូលីកា បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងស្និទ្ធស្នាលបំផុតចំពោះការមកដល់របស់ Nguyễn Huỳnh Kim Duyên នាថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយបងប្អូនស្រីនៃត្រកូល អ៊ិន ទាំង ២ បាននាំបវរកញ្ញាវៀតណាមដើរលេងកម្សាន្តជាច្រើនកន្លែង។
មិនតែប៉ុណ្ណោះ អ៊ិន លក្ខិណា និង អ៊ិន ម៉ូលីកា បាននាំកញ្ញា Nguyễn Huỳnh Kim Duyên ទៅលេងសៀមរាប ដែលជាខេត្តសម្បូរទៅដោយប្រាសាទបុរាណ ដែលបានសាងរាប់ពាន់ឆ្នាំមុន ហើយក៏បាននាំបវរកញ្ញាវៀតណាម វ័យ ៣០ រូបនេះគ្រងនូវឈុតបុរាណខ្មែរយ៉ាងស្រស់ស្អាត ក្នុងនោះមាន ២ ឈុត។



១ ឈុតជាអប្សរា និងមួយឈុតទៀតជាឈុតស្បៃខ្មែរ យ៉ាងស្រស់ស្អាត និងបានថតរូបនៅតាមប្រាសាទបុរាណខ្មែរជាច្រើនផងដែរ។ Nguyễn Huỳnh Kim Duyên បានបង្ហោះរូបភាពជាច្រើនរបស់នាង និង លក្ខិណា អំឡុងពេលដំណើរកម្សាន្តនៅខ្មែរ លើបណ្ដាញសង្គមទាំង Facebook និង Instagram។
Nguyễn Huỳnh Kim Duyên បានមកដល់កម្ពុជាកាលពីថ្ងៃ ១៣ ខែមេសា ឆ្នាំ ២០២៦ និងត្រឡប់ទៅវិញកាលពីយប់ថ្ងៃ១៦ ខែមេសា ឆ្នាំ ២០២៦ តែនាងនៅតែមាន content ទាក់ទងនៅកម្ពុជាបង្ហោះលើបណ្ដាញសង្គមជាហូរហែ។
គួរបញ្ជាក់ថា Nguyễn Huỳnh Kim Duyên និង អ៊ិន លក្ខិណា មានមិត្តភាពរឹងមាំដោយមិនប្រកាន់ពីពូជសាសន៍ ពណ៌សម្បុរឡើយ ដោយជារឿយៗអ្នកទាំង ២ បាផ្ដល់ការគាំទ្រដល់គ្នាទៅវិញទៅមក ហើយពេលមានកម្មវិធីនៅប្រទេសមួយណាហើយនោះ ម្ចាស់ផ្ទះបាននាំទៅដើរលេង ញ៉ាំអាហារឆ្ងាញ់ៗ បំពេញតួនាទីយ៉ាងល្អ៕






រូបភាព៖ Nguyễn Huỳnh Kim Duyên























Account
Security
Favourite Content