ទស្សនីយភាពសម្ដែង ការវិវត្តន៍នៃសម្លៀកបំពាក់របាំព្រះរាជទ្រព្យខ្មែរ កាលពីម្សិលមិញ មានវត្តមាន សិល្បករក្នុងស្រុក តារាប្រុសស្រីល្បីៗ ជាច្រើនរូបចូលរួម ក្នុងនោះសូម្បីតែតារារ៉េប វណ្ណដា និងលោក ជី ដេវីត ក៏មានវត្តមានផ្ទាល់នៅក្នុងកម្មវិធីផងដែរ។

នាថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០២៦ ម្សិលមិញនេះ នៅសាលមហោស្រពចតុមុខមានការរៀបចំកម្មវិធីសិល្បៈនៃការសម្ដែងទស្សនីយភាពរបាំ ការវិវត្តន៍នៃសម្លៀកបំពាក់របាំព្រះរាជទ្រព្យខ្មែរ ដោយក្នុងនោះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ អង្គភាពពាក់ព័ន្ធ បណ្ដា តារាប្រុសស្រីល្បីៗជាច្រើនរូបរួមមាន តារារ៉េប វណ្ណដា , លោក ជី ដេវីត , តារាចម្រៀងស្រីដែលតែងលើកស្ទួយវប្បធម៌ អ្នកនាង ទេព បូព្រឹក្ស និងអ្នកច្នៃម៉ូតកម្ពុជា អូលីវ៉ា គង់ ព្រមជាមួយសិល្បករក្នុងស្រុកជាច្រើននាក់ទៀតផងដែរ។










ជាមួយគ្នា សម្រាប់កម្មវិធីប្រពៃណីខាងលើត្រូវបានសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ លើកឡើងផងដែរថា ការវិវត្តន៍នៃសម្លៀកបំពាក់របាំព្រះរាជទ្រព្យខ្មែរ បានឆ្លុះបញ្ចាំងពីដំណើរប្រវត្តិសាស្ត្រ ភាពរុងរឿង ការរស់រានមានជីវិត និងការលើកកម្ពស់វប្បធម៌ និងអរិយធម៌ខ្មែរ «អតីតកាល បច្ចុប្បន្នកាល និងអនាគតកាល» ។
គួរឱ្យដឹងថា ការចូលរួមរបស់សិល្បករក្នុងស្រុក ព្រមជាមួយសាធារណជន និងតំណាងស្ថាប័ន ក្រសួងពាក់ព័ន្ធនានា ក្នុងឱកាសនេះ ជាការបង្ហាញនូវការយកចិត្តទុកដាក់ ចំពោះមរតកវប្បធម៌ប្រពៃណីបុរាណខ្មែរ និងបន្តលើកិច្ចការពារនាពេលខាងមុខ៕
រូបភាព ៖ សម្តេច ម៉ែន សំអន , វណ្ណដា , TBP

























Account
Security
Favourite Content