ស្របពេលរឿងភាគកូរ៉េគុណភាពជាច្រើនត្រូវបានចេញផ្សាយ ព្រមជាមួយបទចម្រៀង K-Pop ដែលឈរនៅលើកំពូលតារាងបន្តបន្ទាប់ ធ្វើឱ្យប្រជាប្រិយភាពតារាល្បីៗរបស់កូរ៉េនៅតែបន្តកើនឡើងជាលំដាប់។យោងតាមចំណាត់ថ្នាក់ដែលបានចងក្រងតារាដែលពេញនិយមបំផុតដែលមានអ្នកតាមដាន Instagram ច្រើនជាងគេគិតត្រឹមដើមខែកុម្ភៈ ឆ្នាំ ២០២៦ ខាងក្រោមនេះគឺជាតារាល្បីៗដែលពេញនិយមបំផុតដែលមានអ្នកតាមដានច្រើនជាងគេនៅកូរ៉េ។

១០. T.O.P (២០.៥ លាននាក់)

T.O.P អាចនឹងរងការខូចខាតកេរ្តិ៍ឈ្មោះដោយសាររឿងអាស្រូវកន្លងមក ប៉ុន្តែប្រជាប្រិយភាពរបស់លោកនៅតែបន្តរក្សាបាន។ អតីតសមាជិក Bigbang រូបនេះបានត្រលប់មកសម្ដែងវិញកាលពីឆ្នាំមុនជាមួយនឹងរឿង Squid Game រដូវកាលទី ២ ហើយបានទម្លាយព័ត៌មានអំពីការចេញបទចម្រៀងបន្ថែមទៀតនៅឆ្នាំនេះ។
៩. Suzy (២១.៤ លាននាក់)

តារាស្រី Bae Suzy ដែលជាតារាសម្ដែងដ៏មានទេពកោសល្យ និងជាសមាជិកពេញនិយមបំផុតរបស់ក្រុម miss A បានសកម្មកាន់តែច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។ ឆាប់ៗនេះ នាងនឹងសម្តែងរួមគ្នាជាមួយ Kim Seon Ho នៅក្នុងរឿងភាគថ្មីរបស់ Disney Plus មានចំណងជើងថា Portraits of Delusion ។
៨. Hwang In Youp (២២.៣៥ លាននាក់)

តារាសម្ដែងពីរឿង Dear X គឺ Hwang In Youp បានធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលជាមួយនឹងមុខមាត់ដ៏ស្រស់សង្ហា និងការសម្ដែងដ៏ខ្លាំងក្លារបស់លោក។ លោកនៅតែបន្តកើនឡើងប្រជាប្រិយភាពបន្ទាប់ពីតួនាទីដ៏លេចធ្លោក្នុងឆ្នាំ ២០២២ ដូច្នេះច្បាស់ជានឹងមានរឿងជាច្រើនទៀតដែលអ្នកគាំទ្រអាចរង់ចាំទស្សនានៅឆ្នាំនេះ។
៧. Song Kang (២២.៥ លាននាក់)

ត្រូវបានគេដាក់រហស្សនាមថា ‘កូនប្រុសសំណព្វ Netflix’ សម្រាប់តួនាទីដ៏លេចធ្លោនៅក្នុងរឿង “Sweet Home” Song Kang បានបញ្ចប់កាតព្វកិច្ចយោធាគិតត្រឹមខែតុលា ឆ្នាំ ២០២៥ ហើយឥឡូវនេះ លោកត្រៀមខ្លួនជាស្រេចដើម្បីបង្កើតភាពលេចធ្លោនៅក្នុងរឿងភាគតន្ត្រីយុវវ័យដែលនឹងមកដល់ឆាប់ៗរបស់ tvN មានចំណងជើងថា “Four Hands” ។
៦. Park Seo Joon (២៥.២៧ លាននាក់)

តារាសម្ដែងពីរឿងភាគដ៏ពេញនិយមរបស់ Netflix រឿង “Bloodhounds” លោក Park Seo Joon ទទួលបានចំណាត់ថ្នាក់កំពូលទី៦ នៅក្នុងបញ្ជីនេះ ខណៈលោកនៅមានគម្រោងជាច្រើននៅឆ្នាំនេះ រួមទាំងរឿងថតតាម Webtoon ដែលអ្នកគាំទ្រមិនគួររំលង។
៥. Lee Jong Suk (២៥.៨៤ លាននាក់)

ចាប់ផ្ដើមល្បីល្បាញដោយសារតួនាទីនៅក្នុងរឿង “Secret Garden” បច្ចុប្បន្ន Lee Jong Suk បានក្លាយជាតារាជួរមុខមួយរូប ហើយនឹងបង្ហាញតួអង្គថ្មីរបស់ខ្លួននៅក្នុងរឿង “The Remarried Empress” នៅឆ្នាំនេះ។
៤. Ji Chang Wook (២៨ លាននាក់)

ប្រឡូកសិល្បៈរាប់ទសវត្សរ៍ តារាសម្ដែងរូបសង្ហា Ji Chang Wook មានបញ្ជីរឿងភាគល្បីៗជាច្រើន ដោយការបង្ហាញខ្លួនចុងក្រោយបង្អស់របស់លោកគឺនៅក្នុងរឿង “Men of The Harem” ។
៣. IU (៣៣.៣ លាននាក់)

IU ត្រូវបានចាត់ទុកថាជាប្អូនស្រីប្រចាំប្រទេសកូរ៉េ ខណៈមានទេពកោសល្យដ៏សម្បូរបែប។ ចាប់ពីអាល់ប៊ុមដែលឈ្នះពានរង្វាន់ រហូតដល់ការសម្តែងដែលមិនអាចបំភ្លេចបាននៅក្នុងរឿង “When Life Gives You Tangerines” IU ពិតជាសមនឹងទទួលបានការគាំទ្រដ៏ច្រើនលើសលប់នេះ។
២. Lee Min Ho (៣៤.៤៦ លាននាក់)

តារាសម្ដែងជើងចាស់រូបនេះមានបញ្ជីគម្រោង និងពានរង្វាន់មិនចេះចប់មិនចេះហើយនៅក្នុងដៃ។ ជាតារាប្រុសក្នុងក្តីស្រមៃនៃរឿងភាគកូរ៉េជាច្រើននាដើមទសវត្សរ៍ឆ្នាំ ២០១០ វាមិនមែនជារឿងភ្ញាក់ផ្អើលទេដែល Lee Min Ho នៅតែស្ថិតក្នុងចំណាត់ថ្នាក់ខ្ពស់ក្នុងបញ្ជី ហើយមិនឆ្ងាយពីចំណាត់ថ្នាក់លេខមួយនោះទេ។
១. Cha Eun Woo (៤៧.៥ លាននាក់)

ទោះបីជាកំពុងមានរឿងអាស្រូវគេចពន្ធក៏ដោយ ក៏ Cha Eun Woo (សមាជិកក្រុម ASTRO និងជាតារាសម្ដែងដែលត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយ) នៅតែរក្សាតំណែងកំពូលក្នុងបញ្ជីនេះដដែល ខណៈរឿងភាគថ្មីបែប Comic-action របស់លោកលើ Netflix រឿង “The Wonderfuls” នៅតែត្រៀមខ្លួនចាក់ផ្សាយ។
តើតារាដែលអ្នកចូលចិត្តមួយរូបណាដែលបានជាប់ក្នុងបញ្ជី? តើចំណាត់ថ្នាក់ណាមួយដែលធ្វើឱ្យអ្នកភ្ញាក់ផ្អើល?























Account
Security
Favourite Content