ស្ងាត់ៗព្រះនាង ជេនណា debut ជាតារាសម្ដែងនៅក្រៅប្រទេស និងថតរឿងភាគបុរាណចិន

លេច​ធ្លាយ​រូបភាព​របស់​ព្រះនាង នរោត្តម ជេនណា ថតត​ខ្សែភាពយន្ត​ភាគចិន​បុរាណ នៅ​ប្រទេស​ចិនកាលពីពេល​ថ្មី​ៗ​។​​នេះ​ជា​ការ debut ជា​តារា​សម្ដែង​នៅ​ក្រៅ​ប្រទេស​របស់​សែ​រាជវង្ស​ខ្មែរ​អង្គ​នេះ ហើយ​ចិន​ក៏​ជា​ប្រទេស​ដែល​ទ្រង់​មាន​អ្នក​គាំទ្រ​ស្រាប់ ព្រម​ទាំង​មាន​ការងារ​ជា​ហូរហែនៅ​ទី​នោះ។

រូបភាព​ព្រះនាង ជេនណា ព្រះជន្ម ១៣ ព្រះ​វស្សា បាន​លេច​ឡើង​កាលពី​យប់​ថ្ងៃ ៥ ខែ​កុម្ភៈ ឆ្នាំ ២០២៦ ដែល​ទ្រង់​កំពុង​គ្រង​ឈុត​បុរាណ​ចិន។ សម្រាប់​​​រឿង​ដែល​ព្រះនាង​ខ្មែរ​អង្គ​នេះ​កំពុង​សម្ដែង​គឺ​ស្ថិត​នៅ​ក្រុមហ៊ុន Iqiyi មាន​ចំណងជើង​ថា “Shadows of Desire” ដែល​មាន​តួឯក​ប្រុស Zhou Ke Yu និង​តួឯក​ស្រី Zhao Qing។

សម្រាប់​តួអង្គ​ព្រះនាង ជេនណា មិន​ទាន់​ត្រូវ​បាន​ទម្លាយ​ថា​ដើរ​ជា​អង្គ​បែប​ណា​ឡើយ។ គួរ​បញ្ជាក់​កាលពី​ពេល​ចុងឆ្នាំ ២០២៥ កន្លង​ទៅ ក៏​ធ្លាប់​ឮ​លេច​ពាក្យ​ចចាមអារ៉ាម​ថា ទ្រង់ នរោត្តម ជេនណា អាច​កំពុង​ថត​រឿង​ណា​មួយ​ក្នុង​ប្រទេស​ចិន ដោយ​គ្រា​នោះ​ព្រះនាង​ក៏​ឧស្សាហ៍​ចេញ​ទៅ​ប្រទេស​ចិន​ជា​ញឹកញាប់​ផង​ដែរ។

សូម​រលឹក​ផង​ដែរ​ថា កាលពី ២-៣ ឆ្នាំ​មុន ​ព្រះនាង ជេនណា ត្រូវ​បាន​សារព័ត៌មាន​ចុះផ្សាយ​អាច​នឹង​ចូល​ប្រឡូក​ក្នុង​វិស័យ K-pop ផងដែរ។ រឿង “Shadows of Desire” គឺ​ជា​រឿង​បែប​ប្រវត្តិសាស្ត្រ និង​មនោសញ្ចេតនា ដែល​ចាប់ផ្ដើម​ថត​តាំង​ពី​ថ្ងៃ ៣១ ខែ​តុលា ឆ្នាំ ២០២៥ និង​បញ្ចប់​ការ​ថត​នៅ​ដើម​ខែ​កុម្ភៈ ឆ្នាំ ២០២៦ នេះ។

សម្រាប់​រឿង “Shadows of Desire” ទើប​នឹង​បញ្ចប់​ការ​ថត​ថ្មី​ៗ​នេះ ដោយ​គេ​រំពឹង​ថា​នឹង​ចាក់​បញ្ចាំង​ក្នុង​ឆ្នាំ​នេះ ហើយ​អ្នក​គាំទ្រ​ព្រះនាង និង​តារា​ប្រុស Zhou Ke Yu និង​តារា​ស្រី Zhao Qing នៅ​ខ្មែរ កំពុង​អន្ទះសា​ចង់​ទស្សនា​រឿង​ស្នាដៃ​ព្រះនាង ព្រម​ទាំង​តារា​ប្រុស​ស្រី​ទាំង​អស់​យ៉ាង​អន្ទះអន្ទែង៕

រូបភាព៖ jannanorodom17



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ



Leave a Reply

Your email address will not be published.Required fields are marked *