បើកបញ្ជីឈ្មោះតារាចិនទាំង ១០រូប មានប្រជាប្រិយភាពនៅលើ Weibo បំផុតក្នុងមួយឆ្នាំចុងក្រោយ

វិស័យកម្សាន្តចិននៅតែបន្តមានសន្ទុះខ្លាំងពីមួយឆ្នាំទៅមួយ ខណៈតារាប្រុសស្រីក៏ជាទីពេញនិយម និងលើកយកមកនិយាយនៅលើបណ្ដាញសង្គមក្នុងស្រុករបស់ចិនផងដែរ។​

នៅដើមខែកុម្ភៈនេះ របាយការណ៍ Weibo Entertainment White Paper 2025 បានបង្ហាញបញ្ជីឈ្មោះតារាដែលមានប្រជាប្រិយភាពបំផុតក្នុងឆ្នាំ ២០២៥ កន្លងទៅ ដោយយោងតាមទិន្នន័យជាក់ស្តែងអាស្រ័យទៅលើប្រជាប្រិយភាព ឥទ្ធិពល និងតម្លៃពាណិជ្ជកម្មរបស់សិល្បករម្នាក់ៗនៅលើកម្មវិធី Weibo។

១. Xiao Zhan

Xiao Zhan ដែលជាម្ចាស់ជើងឯកឆ្នាំ ២០២៤ នៅតែអាចរក្សាតំណែងយ៉ាងរឹងមាំដូចដើម។ ក្នុងឆ្នាំ ២០២៥ កន្លងទៅ លោកមានស្នាដៃលេចធ្លោក្នុងរឿងភាគ Legend of Zang Hai ដែលផ្ទុះការគាំទ្រខ្លាំង បន្ដដោយភាពយន្តធំៗចំនួន ២ គឺ រឿង The Legend of the Condor Heroes ដែលរកចំណូលបានប្រមាណ ១០៥ លានដុល្លារអាមេរិក និងរឿង Gezhi Town ដែលរកចំណូលបានជាង ៥៧ លានដុល្លារអាមេរិក។

២. Bai Lu

ជាប់ចំណាត់ថ្នាក់លេខ ២  Bai Lu គឺជាតារាស្រីដែលគេស្គាល់ថាជា តារាជួរមុខដែលអាចធានានូវភាពជោគជ័យនៃភាពយន្តបាន ខណៈកេរ្តិ៍ឈ្មោះនេះ បានកសាងការជឿទុកចិត្តដោយអ្នកវិយោគទុនមិនតិចរូប។ ក្នុងឆ្នាំ ២០២៥ នាងមានរឿងភាគចេញផ្សាយដល់ទៅ ៣ រឿងគឺ Moonlight Mystique, Northward និង FEUD ដែលសុទ្ធតែទទួលបានសន្ទុះគាំទ្រ និង Rating ខ្ពស់។

៣. Ju Jing Yi

ទោះបីជាគ្មានរឿងថ្មីចាក់ផ្សាយក្នុងឆ្នាំ ២០២៥ និងកំពុងតែមានវិវាទជាមួយនឹងផលិតកម្មចាស់ក៏ពិតមែន ប៉ុន្តែ Ju Jing Yi នៅតែមានប្រជាប្រិយភាពខ្ពស់ ជាប់ឈ្មោះក្នុងចំណាត់ថ្នាក់លេខ ៣លើតារាងនេះ។ ដ្បិតមិនមានស្នាដៃជាភាពយន្ត តែរាល់ពេលលេចមុខចូលរួមក្នុងកម្មវិធីម្ដងៗ នាងនៅតែអាចទាក់ទាញចំណាប់អារម្មណ៍ និងបន្តគ្រឹះអ្នកគាំទ្របានយ៉ាងរឹងមាំ។

៤. Esther Yu

នៅក្នុងឆ្នាំ ២០២៥ Esther Yu មានបញ្ហាចម្រូងចម្រាសជាបន្តបន្ទាប់ ទាំងរឿងផ្ទាល់ខ្លួ​ន និងគ្រួសារ។ ទោះជាយ៉ាងណា ភាពយន្តភាគទាំង​ ២ រឿងគឺ Ski In to Love និង Speed And Love នៅតែបង្ហាញឥទ្ធិពលជាតារាស្រីជួរមុខរបស់តារាស្រីកើតឆ្នាំ ៩៥ ជាមួយនឹងសន្ទុះការគាំទ្រមិនធ្លាក់ចុះ។  

៥. Liu Yuning

ឆ្នាំ ២០២៥ ជាឆ្នាំមាសរបស់ Liu Yuning ។ ក្រៅពីរឿងភាគ ២ រឿងគឺ The Prisoner of Beauty និង A Dream Within A Dream ដែលបង្ហាញពីភាពជោគជ័យក្នុងវិស័យសម្ដែង នៅក្នុងវិស័យចម្រៀងវិញ Liu Yuning ក៏បានរៀបចំការប្រគំតន្ត្រីទេសចរណ៍ដែលលក់សំបុត្រដាច់អស់ក្នុងពេលដ៏ខ្លី ខណៈលោកក៏មមាញឹកនឹងកម្មវិធី The Truth 3 ផងដែរ។

៦. Zi Yu

តារាជំនាន់ក្រោយដែលគួរឱ្យចាប់អារម្មណ៍ Zi Yu បានប្រែខ្លួនពីអតីតអាយដលក្រុមចម្រៀងបុរស ក្លាយជាតួឯកប្រុសក្នុងរឿងភាគ BL ល្បីឈ្មោះក្រោមចំណងជើង Revenged Love។ ភាពយន្តស្នេហារវាងបុរស និងបុរសនេះ បានធ្វើឱ្យលោកទទួលបានការគាំទ្រខ្លាំងពេញទ្វីបអាស៊ី និងក្លាយជាតារារះថ្មីដ៏លេចធ្លោម្នាក់។

៧. Dilraba

ឆ្នាំ ២០២៥ កន្លងទៅ Dilraba នៅតែបន្តឈ្មោះជាតារាស្រីលំដាប់កំពូលដែលលេចធ្លោទាំងសម្រស់ និងសមត្ថភាព។ នាងមានភាពយន្ត ២ ចាក់ផ្សាយចំនួនរឿងគឺ Sword and Rose និង Love on the Turquoise Land ដែលជាភាពយន្តរសជាតិថ្មីប្លែកពីតារាស្រី។ បន្ថែមពីនេះ Dilraba ក៏បានចូលរួមក្នុងកម្មវិធី The Truth 3 បង្ហាញពីមួយផ្នែកទៀតដែលអ្នកគាំទ្រមិនសូវឃើញក្នុងវ័យ ៣៣ឆ្នាំ ខណៈក្នុងវិស័យបង្ហាញម៉ូដ នាងក៏លេចធ្លោមិនធម្មតា។

៨. Cheng Yi

Cheng Yi រាប់ជាតារាប្រុសជួរមុខដែលមានសមត្ថភាពសម្ដែងមិនធម្មតារបស់ចិន។ ឆ្នាំ ២០២៥ កន្លង លោកបានបង្ហាញខ្លួនក្នុងរឿងភាគ The Vendetta of An, The Journey of Legend និង Sword and Beloved។ ទោះបីជាតួអង្គដែល Cheng Yi សម្ដែង​ ភាគច្រើននិយមបញ្ចប់ដោយសោកនាដកម្ម និងភាពសោកសៅ ប៉ុន្តែលោកនៅតែគ្រងចិត្តអ្នកទស្សនា និងរក្សាប្រជាប្រិយភាពបានរហូតមក។

៩. Zhang LingHe

តារាប្រុសរះថ្មីម្នាក់ទៀតដែលមានរូបសម្រស់ស្រស់សង្ហា និងសមត្ថភាពសម្តែងគួរឱ្យចាប់អារម្មណ៍ប្រចាំឆ្នាំ ២០២៥ គឺ Zhang LingHe។ ឆ្នាំកន្លងទៅ លោកមានស្នាដៃរឿងចាក់ផ្សាយ ២រឿង គឺ The Best Thing និង Our Generation ស្របពេលដែលលោកក៏បានលេចវត្តមាននៅក្នុងកម្មវិធី The Truth 3 ផងដែរ។

១០. Chen Zheyuan

មានស្នាដៃរឿងភាគ ២ រឿងគឺ The White Olive Tree និង Fated Hearts តារាប្រុស Chen Zheyuan ទទួលបានតំណែងលេខ​ ១០ក្នុងឆ្នាំនេះ។ ក្រៅពីប្រជាប្រិយភាពក្នុងស្រុកកំណើត Chen Zheyuan ក៏ជាតារាប្រុសមួយរូបដែលមានឈ្មោះបោះសំឡេងខ្លាំង ក្នុងចំណោមអ្នកនិយមទស្សនាភាពយន្តចិននៅក្រៅប្រទេសផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រួសរាន់​ឡើង មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ ចាប់ទទួល​ពាក្យ​ប្រកួត «រឿង​ខ្លី» សម្រាប់ផលិតករវ័យក្មេង

ដោយ​មាន​ការ​សំណូម​ពរ​ពី​សំណាក់​អនាគត​ផលិតករ​ភាពយន្ត​វ័យ​ក្មេង​ជា​ច្រើន​រូប ពេល​នេះ​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ សម្រេច​ពន្យារពេល​ក្នុង​ការ​ទទួល​ពាក្យ​ប្រកួត​ប្រជែង​រឿង​ខ្លី​រហូត​ដល់​ចុង​ខែ កក្កដា ឆ្នាំ ២០២៦ ក្នុង​

ក្លឹបអ្នកគាំទ្រចិន YUNI រួមគ្នាចុះធ្វើសកម្មភាពសប្បុរសធម៌ក្នុងឱកាសថ្ងៃកំណើតរបស់តារាប្រុស ZIYU

ថ្មីៗនេះ YUNI ក្លឹបអ្នកគាំទ្រផ្លូវការរបស់តារាប្រុស ZIYU បានរួមគ្នាប្រើក្ដីស្រឡាញ់របស់ពួកគេទៅធ្វើសកម្មភាពសប្បុរសធម៌មួយក្នុងឱកាស

N.John សហការ​ជាមួយ 1 Million Dance Studio ដែលល្បីពេញកូរ៉េខាងត្បូង

ការ​ទៅ​សម្ដែង​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​របស់ N.John កាលពី​ខែ​ឧសភា ឆ្នាំ ២០២៦ កន្លង​ទៅ ហើយ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ ក៏​ដូចជា​អ្នក​រាំ​អាជីព​នៅ​ទីនោះ។ ក្នុង​នោះ​ក៏​មាន​ក្លឹប​រាំ 1 Million Dance Studio ដ៏​ល្បី​ដែល​តារា

Ariana Grande ប្រកាសបង្កើតមូលនិធិ Brighter Days Ahead Foundation ដើម្បីគាំទ្រសហគមន៍ LGBTQIA+

នៅថ្ងៃទី១២ ខែមិថុនា កន្លងទៅ Ariana Grande បានប្រកាសបើកដំណើរការមូលនិធិ Brighter Days Ahead Foundation ដើម្បីជួយគាំទ្រដល់សិទ្ធិរបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា និងក្រុមអ្នកកែភេទ រួមទាំងការផ្តល់នូវសេវា

Joshua នឹងថ្លែងសុន្ទរកថាលើកទឹកចិត្តដល់យុវជន នៅទីស្នាក់ការកណ្តាលអង្គការ UNESCO នាទីក្រុងប៉ារីស

Joshua សមាជិកក្រុមខេប៉ុបបុរស Seventeen នឹងថ្លែងសុន្ទរកថានៅទីស្នាក់ការកណ្តាលរបស់អង្គការ UNESCO នៅទីក្រុងប៉ារីស នាថ្ងៃ ២៥ ខែមិថុនា ឆ្នាំ ២០២៦ ខាងមុខ ក្នុងនាមជាទូតសុឆន្ទៈយុវជន។

ប្អូនស្រីសាន់ឆាយទម្លាយសារដ៏ក្ដុកក្ដួល រយៈពេលមួយឆ្នាំក្រោយមរណភាពបងស្រី

ទោះបីជាសិល្បការិនីតៃវ៉ាន់ Barbie Hsu ឬភាគច្រើនបានស្គាល់ជាតួ សាន់ឆាយ បានលាចាកលោកទៅអស់រយៈពេលជាងមួយឆ្នាំហើយក៏ដោយ ក៏ប្អូនស្រីបង្កើតរបស់នាងនៅតែបន្តបង្ហាញពីក្តីស្រឡាញ់ និងការនឹករឭកយ៉ាង

TREASURE បង្កើតប្រវត្តិសាស្ត្រថ្មី! ឈ្នះពានរង្វាន់ដំបូង ស្របពេល MV ផ្ទុះដល់ ១០០ លាន VIEW ក្នុងរយៈពេលត្រឹម ១១ ថ្ងៃ

ថ្មីៗនេះ TREASURE ក្រុមចម្រៀងបុរសរបស់ YG Entertainment បានត្រលប់មកវិញជាមួយនឹងអាល់ប៊ុមខ្នាតតូចទី ៤ មានចំណងជើង "NEW WAV" ចេញផ្សាយនៅថ្ងៃទី ១ ខែមិថុនា ដោយមានបទចម្រៀងចំណងជើង "IF I" ជាបទចម្រៀងភាសាអង់គ្លេស

បវរកញ្ញាខ្មែរកូនកាត់អ៊ីតាលី Angelia Dougherty កំពុងក្រសោបបានប្រជាប្រិយភាពពីអ្នកគាំទ្រនៅកម្ពុជា

Angelia Dougherty ដែល​ជា​កូន​ខ្មែរ​កាត់​អ៊ីតាលី និង​បាន​ធំធាត់​ឡើង​នៅ​សហរដ្ឋអាមេរិក តែ​កញ្ញា​មាន​ចិត្ត​ចង់​ថែរក្សា​វប្បធម៌​ខ្មែរ​ បើ​ទោះ​រស់នៅ​នាយ​សមុទ្រក៏ដោយ ក៏​នាង​ចេះ​​រាំ​របាំ​ខ្មែរ​យ៉ាង​ស្ទាត់​ជំនាញ​ និង

Oliver Tree ម្ចាស់បទ Life Goes On ទទួលមរណភាព ដោយសារគ្រោះថ្នាក់ឧទ្ធម្ភាគចក្របុកគ្នា

Oliver Tree បានទទួលមរណភាពក្នុងវ័យ ៣២ ឆ្នាំ ដោយសារគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ កាលពីព្រឹកថ្ងៃទី ១៤ ខែមិថុនា នេះ នៅក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។

ការប្រគំតន្រ្ដីរបស់ ZIYU នៅ Xiamen ក្ដោបបានពានរង្វាន់ជាង ១ លានយ័ន ខណៈបំបែកកំណត់ត្រាសេដ្ឋកិច្ចវប្បធម៌ទេសចរណ៍

សមជាគ្រាប់ពេជ្ររបស់ Jiangsu ដោយនៅក្នុងខែមិថុនា ឆ្នាំ ២០២៦ នេះ ការិយាល័យវប្បធម៌ និងទេសចរណ៍ក្រុង Xiamen បានប្រកាសផ្តល់រង្វាន់លើកទឹកចិត្តលំដាប់កំពូលដែលមានតម្លៃ ១.២ លានយ័នដែលជារង្វាន់

Leave a Reply

Your email address will not be published.Required fields are marked *