«លម្ហែបៃតងភ្នំខ្នងផ្សារ» កំពុងបង្អួតសម្រស់នៅជើងភ្នំខ្នងផ្សារ ត្រៀមចាំទេសចរទៅកម្សាន្ត

គម្រោងអភិវឌ្ឍន៍លម្ហែ​បៃតង​នៃ​ភ្នំ​ខ្នង​ផ្សារ​បាន​សម្រេច​ជា​លទ្ធផល ១០០ ភាគ​រយ​ហើយ គិត​ត្រឹម​ថ្ងៃ​ទី ១ ខែ កុម្ភៈ ឆ្នាំ ២០២៦ នេះ។ បើ​តាម​ការ​បង្ហោះ​ជូន​ដំណឹង​លើ​ផេក​ផ្លូវ​ការ​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពង់ស្ពឺ។

ភ្នំ​ខ្នង​ផ្សារ​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​ដែល​មាន​ទេសភាព​ស្រស់​ស្អាត ប្រៀប​បី​ឋាន​សួគ៌​ក្រោម​មេឃ និង​ជា​ទី​ចាប់​អារម្មណ៍​នៃ​អ្នក​ចូល​ចិត្ត​ដំណើរ​ផ្សង​ព្រេងក្នុង​ខេត្ត​កំពង់ស្ពឺ ពេល​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​បន្ថែម​លើ​ការ​អភិវឌ្ឍ​លម្ហែ​បៃតង​ភ្នំ​ខ្នង​ផ្សារ នៃទី​តាំង​ដំណាក់​ដំរី (ជើង​ភ្នំ​ខ្នង​ផ្សារ) ដោយ​គិត​មក​ត្រឹម​ថ្ងៃ​ទី ១ ខែកុម្ភៈ ឆ្នាំ ២០២៦ បាន​បញ្ចប់​សព្វ​គ្រប់​និង​រួច​រាល់​ជា​ស្ថាពរ ១០០ ភាគ​រយ​ហើយ។

សមិទ្ធផលដែលសម្រេចបាន​រួមមាន៖ ផ្លូវលំក្រាលគ្រួសដែលនឹងបន្តក្រាលកៅស៊ូដោយក្រសួងអភិវឌ្ឍន៍ជនបទ មណ្ឌល ព័ត៌មានជាមួយនឹងទីសង្គ្រោះបន្ទាន់ ផ្សារសហគមន៍ ហាងកាហ្វេសហគមន៍ ចំណតរថយន្តក្រុង-រថយន្តទេសចរណ៍- ទោចក្រ​យានយន្ត ប្រព័ន្ធទឹកអណ្តូងអនាម័យដើរដោយថាមពលពន្លឺព្រះអាទិត្យ ប្រព័ន្ធអគ្គិសនីដើរដោយថាមពល ពន្លឺព្រះអាទិត្យ សួនច្បារ បន្ទប់ងូតទឹកប្រុស-ស្រី បន្ទប់អនាម័យ ប្រុស-ស្រី-ជនពិការ ផ្ទះស្នាក់នៅរបស់ប្រជា សហគមន៍ដែលជាអ្នកគ្រប់គ្រងគោលដៅលម្លែបៃតង និងផ្លូវថ្មើរជើងឡើងទៅ ទីតាំងដានព្រះអង្គ ដែលមានកន្លែង ដាក់សំរាម និងកន្លែងអង្គុយសម្រាកតាមដងផ្លូវក្រោមម្លប់ឈើដ៏ត្រឈឹងត្រឈៃ។

គួរ​ឱ្យ​ដឹង​ថា គោលដៅនៃការអភិវឌ្ឍន៍លម្លែបៃតងភ្នំខ្នងផ្សារ គឺដើម្បីលើកកម្ពស់ជីវភាពសហគមន៍ មូលដ្ឋានឱ្យកាន់តែប្រសើរ តាមរយៈ ការផ្តល់សេវាកម្មជូនភ្ញៀវទេសចរ ការអភិរក្សធនធានធម្មជាតិ ការលើកកម្ពស់ សម្រស់ធម្មជាតិ ការអនុវត្តកសិកម្មវៃឆ្លាត និងការប្រែក្លាយប្រជាសហគមន៍ឱ្យទៅជាសហគ្រិន គ្រប់គ្រងអាជីវកម្ម គោលដៅលម្លែបៃតងនៅមូលដ្ឋានរបស់ខ្លួនដោយផ្ទាល់។ លម្ហែ​បៃតង​ភ្នំ​ខ្នង​ផ្សារ មានទីតាំងស្ថិតនៅ​ភូមិ​តាំង​បំពង់ ឃុំ​តា​សាល ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ៕

រូបភាព ៖ មន្ទីរ​ទេសចរណ៍​ខេត្ត​កំពង់ស្ពឺ


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តារាប្រុសជើងចាស់ ទេព រិនដារ៉ូ បើកមុខរបរថ្មី ដែលមិនសូវមានសិល្បករណា​ប្រកប​អាជីព​នេះណាស់

ទើបតែ​ផ្ទុះ​ព័ត៌មាន​ថា​តារា​ប្រុស​ជើង​ចាស់ ទេព រិនដារ៉ូ បាន​បើក​ហាង​ធំ​មួយ​យ៉ាង​ស្ងៀមស្ងាត់ ក្រៅ​ពី​អាជីព​តារា​ជា​អ្នក​សិល្ប។ នោះ​គឺ​សេវាកម្ម​ថែទាំ រថយន្ត ដោយ​ដំណើរការ​តាំងពី​ចុង​ឆ្នាំ ២០២៥ មក​ម្ល៉េះ និង​មាន​តែ​សិល្បករ​គ្នាឯង​ប៉ុណ្ណោះ​ដែល​ស្គាល់

ដោយសារជឿលើប្រផ្នូលញាក់ភ្នែក បុរសចិនម្នាក់ទះភ្នែកខ្លួនឯងរហូតប៉ះពាល់ដល់បាតភ្នែក

បុរសជនជាតិចិនម្នាក់ បានរងគ្រោះកើតជំងឺរបើកបាតភ្នែក (Retinal Detachment) បន្ទាប់ពីបានយកដៃទះត្របកភ្នែកខាងស្តាំដែលញាក់ជាច្រើនដង ព្រោះជឿថាជាប្រផ្នូលដែលអាចនាំឱ្យជួបរឿងអាក្រក់។

ចំណងដៃដ៏មានន័យ! Taylor Swift និងគូដណ្ដឹងបរិច្ចាគ ២៦ លានដុល្លារ ទៅកាន់អង្គការសប្បុរសធម៌ ២០ កន្លែង ខណៈជិតដល់ថ្ងៃរៀបការ

គូស្នេហ៍តារាចម្រៀងអាមេរិក Taylor Swift និងកីឡាករបាល់ឱប Travis Kelce បានបរិច្ចាគថវិកាចំនួន ២៦ លានដុល្លារអាមេរិក ទៅកាន់អង្គការសប្បុរសធម៌នានានៅក្នុងសប្តាហ៍នេះ ខណៈដែលពិធីអាពាហ៍ពិពាហ៍របស់

នាយកប្រតិបត្តិធនាគារ J Trust Royal លើកឡើងពីហេតុផលដែលបន្តបរិច្ចាគ បន្តគាំទ្រ ដល់សមាគមសិល្បករខ្មែរ

នៅ​រសៀល​ថ្ងៃ ២ ខែ​កក្កដា ឆ្នាំ ២០២៦ នេះ​សមាគម​សិល្បករ​ខ្មែរ ដែល​ដឹកនាំ​ដោយ​លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​ចូលរួម​ក្នុង​វិធី​ប្រគល់-ទទួល​ឧបត្ថម្ភ​ប្រចាំ​ឆ្នាំ ១០ ម៉ឺន​ដុល្លារ​ពី J Trust Royal Bank ហើយ​ក៏​ជា​ឆ្នាំ​ទី ៣

កុយ អេនណា អំពាវនាវសប្បុរសជនជួយសាលាដាច់ស្រយាលមួយនេះ ត្បិតមិនមានថ្នាក់រៀនគ្រប់គ្រាន់

រោង​ដែក​ប្រក់​ស័ង្កសី​បាន​ក្លាយ​ជា​កន្លែង​ក្មេង​តូចៗ​ក្នុង​ភូមិ​ដាច់​ស្រយាល​មួយ​កន្លែង​ហៅ​ថា​ជា​សាលារៀន ហើយ​បាន​ក្លាយ​ជា​ថ្នាក់​រៀន​ដែល​ពួក​គេ​អង្គុយ​ក្រប​យក​ចំណេះ​ដឹង​ពី​លោក​គ្រូ-អ្នក​គ្រូ​ស្ទើររៀង​រាល់​ថ្ងៃ។

តួឯកប្រុស​ចិនបែរមកលក់បន្លែនៅស្រុកកំណើត ក្រោយ AI ដណ្តើមទីផ្សាររឿងភាគខ្លីសឹងទាំងស្រុង

តារាសម្ដែង Xu Peng បានប្រែប្រួលជីវិតពីការថតកុន ១៥ ម៉ោងក្នុងមួយថ្ងៃ មកជាគ្មានការងារសម្តែងទាល់តែសោះ ហើយបច្ចុប្បន្នបានត្រឡប់ទៅស្រុកកំណើតរបស់លោកនៅតាមជនបទនៃខេត្តសានទុង ដើម្បីធ្វើការនៅ

អ្នក stream បទ Pop Out ដែល N.John feat ជាមួយតារា K-Pop កំពុងឡើង view បណ្ដើរៗលើ Spotify

មក​ដល់​ពេល​នេះ​បទចម្រៀង «Pop Out» របស់ N.John ដែល​បាន​ផលិត​ឡើង​វិញ ដោយ​មាន Featuring ជាមួយ​តារា K-Pop ស្រី Heyoon Jeong កំពុងល្បី​ទាំង​នៅ​កូរ៉េ និង​នៅ​អាមេរិក​នោះ ​ទទួល​បាន​ការ​ចាប់អារម្មណ៍​​

ត្រឹមមួយខែរកបាន ១២៨ លានដុល្លារ! BTS បំបែកកំណត់ត្រាពិភពលោកម្ដងទៀតក្នុងតារាងចំណូល​ការប្រគំតន្ត្រីទេសចរណ៍ Billboard

ក្រុមចម្រៀងខេប៉ុប BTS បានបំបែកកំណត់ត្រាដែលបានរក្សាយ៉ាងរឹងមាំអស់រយៈពេល ៧ ឆ្នាំមកហើយរបស់ក្រុមចម្រៀងអង់គ្លេស Rolling Stones នៅលើតារាងកំពូលការប្រគំតន្ត្រីទេសចរណ៍ (Top Tours Chart) របស់

ក្រសួង​រៀប​ចំ​មហោស្រព​ជាតិ​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជាលើកទី៥ ប្រកាសជ្រើស​បេក្ខភាព​ចូលរួម​ប្រកួត​

នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំបើកមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៥ ឆ្នាំ២០២៦ ក្រោមពាក្យស្លោក «ភាពយន្តខ្នាតខ្លីជាជំហានឆ្ពោះទៅកាន់

ឥទ្ធិពលរបស់ BTS ប្រមូលផ្ដុំអ្នកប្រាជ្ញពីជុំវិញពិភពលោកចូលរួមសន្និសីទស្តីពីជំពូកថ្មីនៃរលកវប្បធម៌កូរ៉េ

ក្រុមអ្នកប្រាជ្ញ បណ្ឌិតមកពីជុំវិញពិភពលោកនឹងជួបជុំគ្នានៅក្នុងប្រទេសកូរ៉េ នៅថ្ងៃទី២ និងទី៣ ខែកក្កដានេះ ដើម្បីចូលរួមសន្និសីទកម្រិតសកល ដើម្បីសិក្សាអំពីឥទ្ធិពលវប្បធម៌របស់ក្រុម BTS តាមរយៈក្រុមអ្នកគាំទ្រ បច្ចេកវិទ្យា នយោបាយ និង

Leave a Reply

Your email address will not be published.Required fields are marked *