ប្រាសាទបុរាណខ្មែរ ២ របស់កម្ពុជាបានជាប់នៅក្នុងតារាងលំដាប់កំពូលទាំង ២០ នៃតំបន់ទេសចរណ៍ពេញនិយមក្នុងតំបន់អាស៊ី ដែលមានទេសចរចូលចិត្តទៅលេងបំផុត ក្នុងនោះមានប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន។ នេះបើតាមការចុះផ្សាយលើគេហទំព័រ tripadvisor។

តាមរយៈការជ្រើសរើសដោយភ្ញៀវទេសចរជុំវិញពិភពលោកនៅក្នុងគេហទំព័រ Trip Adviser ដែលជាគេហទំព័រទេសចរណ៍ដ៏ល្បីរបស់ពិភពលោក ប្រាសាទអង្គរវត្តរបស់កម្ពុជាស្ថិតនៅលំដាប់លេខរៀងទី១ នាំមុខលំដាប់កំពូលទាំង ២០ នៃតំបន់ទេសចរណ៍ពេញនិយមបំផុតក្នុងតំបន់អាស៊ី។
ដោយឡែក ក្នុងលំដាប់កំពូលទាំង ២០ ក៏មានប្រាសាទ១ទៀតរបស់ខ្មែរនោះគឺប្រាសាទបាយ័នដែលឈរនៅលំដាប់ទី១៧ ផងដែរ។ តាមរយៈការចុះផ្សាយនៅលើគេហទំព័រខាងលើបានបង្ហាញថាប្រាសាទអង្គរវត្តគឺជាអច្ឆរិយរបស់ពិភពលោក ទាំងសំណង់ស្ថាបត្យកម្មដ៏ល្អឯក ហើយរមណីយដ្ឋានប្រវត្តិសាស្ត្រដ៏អស្ចារ្យរបស់កម្ពុជាមួយនេះគឺជាទីតាំងមើលថ្ងៃរះស្អាតបំផុតនៅលើពិភពលោកដែលទេសចរមិនគួររំលងពេលមកប្រទេសកម្ពុជា។



គួរឱ្យដឹងថាលំដាប់កំពូលទាំង ២០ នៃតំបន់ទេសចរណ៍ដែលទាក់ទាញបំផុតប្រចាំឆ្នាំ ២០២៥ ក្នុងតំបន់អាស៊ីមានដូចជា៖ ប្រាសាទអង្គរវត្ត កម្ពុជា , Utianyu Great Wall-ចិន , Taj Mahal-ឥណ្ឌា, Fushimi Inari-taisha Shrine-ជប៉ុន , War Remnants Museum-វៀតណាម , Hoi An Ancient Town-វៀតណាម , Wat Phra Chetuphon-ថៃ, Sacred Monkey Forest Sanctuary ឥណ្ឌា , Temple of Dawn (Wat Arun)-ថៃ , Qutub Minar-ថៃ , Kinkakuji Temple-ជប៉ុន , Big Buddha Phuket-ថៃ , The Grand Palace-ថៃ , Tegalalang Rice Terrace-ឥណ្ឌា , Singapore Botanic Gardens-សឹង្ហបុរី , Cloud Forest-សឹង្ហបុរី , ប្រាសាទបាយ័ន-កម្ពុជា , Gyeongbokgung Palace-កូរ៉េ , Victoria Peak (The Peak)-ហុងកុង , Temple of the Sacred Tooth Relic-ស្រីលង្កា៕
ប្រភព ៖ https://www.tripadvisor.com/TravelersChoice-ThingsToDo-cTopAttractions-g2
រូបភាព ៖ tripadvisor & MEAS






















































Account
Security
Favourite Content