ដៃគូដៃកង់! មាលា និង ពេជ្រ វត្តី ដើរម៉ូតឱ្យប្រ៊េនខ្មែរ ALmée Couture នៅចិន

ក្រោយ​បង្ហាញ​វត្តមាន​នៅ New York Fashion Week 2025 នៃ​ទឹក​ដី​សហរដ្ឋ​អាមេរិក ពេល​នេះ​ប្រ៊េន​ខ្មែរ ALmée Couture បាន​ទៅ​ដល់​ទឹក​ដី​នៃ​ប្រទេស​ចិន លើ​ឆាក Sanya Bridal Fashion Week 2025 អម​ជាមួយ​ម៉ូដែល​ស្រស់​ស្អាត​របស់​កម្ពុជា ២ រូប គឺ មាលា និង ពេជ្រ វត្តីសារ៉ាវឌ្ឍី ។

កាល​ពី​ម្សិលមិញ ស្រី​ស្អាត​ទាំង ២ បាន​បង្ហោះ​នៅ​លើ​អាខោន​ហ្វេសបុក​ ព្រម​ជាមួយ​រូបភាព​ខ្យូតៗ​ជា​ច្រើន​សន្លឹក​នៅ​ប្រទេស​ចិន។ រូបភាព​ស្អាតៗ​របស់​ម៉ូដែល​កូន​កាត់​បារាំង មាលា និង​ស្រី​ស្រស់ ពេជ្រ វត្តី បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​បណ្ដា​អ្នក​លេង​ក្នុង​បណ្ដាញ​សង្គម​ជ្រួលជ្រើម​ចុច Like និង ស៊ែរ ព្រោងព្រាត។ សម្រាប់​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន​នា​ពេល​នេះ អ្នក​ទាំង​ពីរ​ត្រូវ​បាន​ជ្រើស​រើស​ជា​ពិសេស​ដោយ ALmée Couture សម្រាប់​ការ​ដើរ​ម៉ូត​លើ​ឆាក​អន្តរជាតិ Sanya Bridal Fashion Week 2025 ដោយ​បង្ហាញ​ពី “Spirit Of The Forgotten” — Spring/Summer ’26 Collection។

ក្នុង​ការ​ដើរ​ម៉ូត​នៅ​ចិន​លើក​នេះ កូន​កាត់​បារាំង-ខ្មែរ មាលា ត្រូវ​បាន​ជ្រើស​ឱ្យ​ដើរ​បើក Show ដំបូង​គេ​នៅ​ក្នុង​ឈុត​ពណ៌​ទឹក​សមុទ្រ​ដ៏​ស្រស់​ស្អាត​ប្រៀប​បាន​ទៅ​នឹង​ព្រះ​នាង​នៅ​ក្នុង​រឿង​និទាន។ រី​ឯ​កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ជា​អ្នក​បិទ Show អម​ជាមួយ​ដំណើរ​ទន់ល្វតល្វៃ ទាក់ទាញ មាន​ភាព​ជឿជាក់​ក្នុង​នាម​ជា​ម៉ូដែល​ជំនាញ​មួយ​រូប។

ប្រណីត​ភាព​ទាក់ទាញ​នៃ​ម៉ូដែល​ទាំង ២ រូប​នៅ​លើ​ឆាក Sanya Bridal Fashion Week 2025 មិនត្រឹម​បង្ហាញ​ពី​ភាព​ស្រស់​ស្អាត​នៅ​លើសម្លៀកបំពាក់ តែ​​បាន​បង្ហាញ​ឱ្យ​អន្តរជាតិ​បាន​ឃើញ​ពី​ភាព​អស្ចារ្យ​របស់​ស្នាដៃ​​កូន​ខ្មែរ។ គួរ​ឱ្យ​ដឹង​ថា ALmée Couture ជា​ប្រ៊េន​សម្លៀកបំពាក់​ដែល​បង្កើត​ឡើង​ដោយ​កូន​ខ្មែរ និង​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​ក្នុង​វិស័យ​ដើរ​ម៉ូត មិន​ថា​ក្នុង​ឬ​ក្រៅ​ស្រុក៕

ចុចទីនេះដើម្បីទស្សនាវីដេអូ ៖ https://www.facebook.com/reel/1190586892444195

រូបភាព ៖ ALmée Couture , Mélia Constantin, Pich Votey Saravody


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្រស់ស្អាត សមសួន តារាស្រីៗនាំគ្នាតុបតែងជាតួអង្គទេវតាឆ្នាំមមី ព្រះនាង «រាក្យៈសាទេវី»

ជា​រៀង​រាល់​ឆ្នាំ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​​ខ្មែរ តែង​ឃើញ​តារា​ស្រីៗ​នៅ​កម្ពុជា​តុបតែង​ជា​តួអង្គ​ទេវតា ក្នុង​ទម្រង់​ និង​ស្ទីល៍​ប្លែកៗ​គ្នា។ ឆ្នាំ​នេះ​ក៏​មិន​ខុស​ពី​ឆ្នាំ​ទៅ​មិញ ដោយ​មាន​តារា​ស្រី​ល្បីៗ​ជា​ច្រើន​បង្ហាញ​កាយ​ក្នុង​ឈុត​ទេព្ដាឆ្នាំថ្មី

កន្លែងបញ្ចុះសពឡើងថ្លៃខ្ពស់ ជនជាតិចិនទិញអាផាតមិនទុកតម្កល់ធាតុ រហូតដល់មានច្បាប់ហាមឃាត់

ខណៈដែលទីបញ្ចុះសពនៅប្រទេសចិនកាន់តែមានតម្លៃថ្លៃ មនុស្សជាច្រើនបានចាប់ផ្ដើមទិញអាផាតមិនដើម្បីតម្កល់ធាតុសពសាច់ញាតិ ដែលបង្កឱ្យមានការជជែកដេញដោលជាសាធារណៈ រហូតរដ្ឋាភិបាលប្រទេសចិនចេញ

កម្ពុជាធ្វើបានហើយ! គីម ច័ន្ទជីញហ្វា ក្លាយជាម្ចាស់មកុដ Miss Preteen Global 2026

ទង់​ជាតិ​កម្ពុជា​ត្រូវ​បាន​លើក​គ្រវី​ឡើង​ទាំង​មោទកភាព​ដោយ​បវរ​កញ្ញា គីម ច័ន្ទជីញហ្វា ក្រោយ​ការ​ប្រកាស​លទ្ធផល​ក្លាយ​ជា​ម្ចាស់​ជយលាភី Miss Preteen Global 2026 លើ​ឆាក​ប្រកួត​អន្តរជាតិ​នៅ​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​រា

វីរសិល្បករជួបជុំគ្នា សប្បាយរីករាយមុនថ្ងៃចូលឆ្នាំ ក្រោមការរៀបចំរបស់សមាគមសិល្បករខ្មែរ

សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ជួបជុំ​ដ៏​ធំ​ប្រចាំ​ឆ្នាំ សម្រាប់​វីរ​សិល្បករ​ជើងចាស់​ជាច្រើន ដែល​បាន​បើក​ផ្លូវ​ដល់​អ្នក​ជំនាន់​ក្រោយ។ កម្មវិធី​កាលពី​ថ្ងៃ ៩ ខែ​មេសា ឆ្នាំ ២០២៦ ម្សិលមិញ​នេះ​រៀបចំ​ឡើង​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ដោយ​មាន​ការ​

រូបភាពផ្លូវការរបស់អ្នកអង្គម្ចាស់​ក្សត្រិយ៍ នរោត្តម ចេណ្ណា ក្នុងឈុតទេព្ដាឆ្នាំថ្មី ឆ្នាំមមី « ព្រះនាង «រាក្យសាទេវី»

កាលពី​ម្សិលមិញ ចំពោះ​សែ​រាជវង្ស​មាន​ដំណឹង​ល្អ​ដែល កែវ នរោត្តម​ ចេណ្ណា ដែល​មហជន​ស្គាល់​ថា ព្រះនាង នរោត្តម ជេនណា ត្រូវ​បាន​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រោស​ព្រះរាជទាន​ដំឡើង​ព្រះឋានៈ

ជិតដល់ថ្ងៃចូលឆ្នាំថ្មី គួរដឹងពីរបៀបរៀប “រណ្ដាប់ទទួលទេវតាឆ្នាំមមី ព្រះនាងរាក្យសាទេវី” កុំឱ្យរំលង

នៅថ្ងៃទី១៤ ខែមេសា ខាងមុខ គឺជាដំណើរមកដល់នៃការផ្លាស់ឆ្នាំចាស់ប្ដូរចូលឆ្នាំថ្មី​ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ជាការយាងចុះមកជម្ពូទ្វីបរបស់ទេវតាឆ្នាំថ្មី ព្រះនាម ព្រះនាងរាក្យសាទេវី វេលាម៉ោង ១០ និង ៤៨

Cha Eun Woo ចេញមុខទទួលខុសត្រូវ ចំពោះរឿងអាស្រូវគេចពន្ធជាង ១៣ លានដុល្លារ

នៅថ្ងៃទី៨ ខែមេសា នេះ Cha Eun Woo បានចេញមុខបកស្រាយអំពីបញ្ហាពន្ធដារនាពេលថ្មីៗនេះ និងបានបញ្ជាក់ថា ខ្លួនបានបង់បង្គ្រប់លើប្រាក់ពន្ធ ២០ប៊ីលានវ៉ុន ឬ ១៣លានដុល្លារដែលមានបញ្ហា រួចរាល់ហើយ។

ចាប់ផ្ដើមជំពូកថ្មី Heeseung អតីតសមាជិកក្រុម ENHYPEN ប្តូរឈ្មោះទៅជា EVAN

ក្រោយចាកចេញពីក្រុម ENHYPEN តារាខេប៉ុបប្រុស Heeseung បានចាប់ផ្ដើមជំពូកថ្មីក្នុងអាជីពដដែលនេះ ដោយណែនាំខ្លួនជាសិល្បករទោល ក្រោមឈ្មោះថា EVAN។

ព្រះនាង នរោត្តម អេម៉ា នឹងសហការជាមួយ Immersion Community រៀបចំព្រឹត្តិការណ៍ពិសេសមួយនៅកម្ពុជា

ថ្មី​ៗ​នេះ​ព្រះនាង នរោត្តម អេម៉ា ដែល​ត្រូវជា​ម្ចាស់​បង​របស់​ព្រះនាង ជេនណា កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​ត្រូវ​បាន​ក្លាយ​ជា​តំណាង​នៃ​កម្ពុជា​ផង​ដែរ។ ដោយ​នៅ​ពេល​ខាង​មុខ​នេះ ទ្រង់​នឹង​សហការ​ជាមួយ Immersion

បទ «Pop Out» របស់ N.John កំពុងផ្អើលនៅកូរ៉េ ល្បីរហូតសូម្បី G-dragon ក៏ចូលចិត្ត

កាលពីម្សិលមិញនេះ ​អ្នក​គាំទ្រ​វិស័យ​ចម្រៀង K-Pop នៅ​ខ្មែរភ្ញាក់ផ្អើល ព្រោះតែ​ឃើញ​កំពូល​តារា K-Pop G-dragon បាន​ចុច Like លើ​ផុស​បទ «Pop Out» របស់ N.John។ នោះ​ក៏​ដោយសារ​តែ​មួយ​រយៈ​នេះ​តារា K-Pop ជាច្រើន​ទាំង​ស្រី​ទាំង​ប្រុស​បាន​រាំលេង

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)
Leave a Reply

Your email address will not be published. Required fields are marked *