អ្នកជូនដំណើរ Miss Universe Cambodia 2025 ក្រុមការងាររៀបចំឡានក្រុងដឹកទៅព្រលានថ្មីទាំងអស់គ្នា

Miss Universe Cambodia 2025 ថៃ នារីសុជាតា កាន់តែ​កៀក​ដល់​ថ្ងៃ​ឡើង​យន្តហោះ​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​មែនទែន​ហើយ ដោយ​សល់​តែ ៣​ថ្ងៃ ទៀត​ប៉ុណ្ណោះ។ ក្រុមការងារ​របស់ ថៃ នារីសុជាតា បាន​គិតគូរ​ពី​អ្នក​គាំទ្រ ដែល​ចង់​ជូន​ដំណើរ​អ្នកនាង តែ​ខ្វះ​មធ្យោបាយ ព្រោះ​ព្រលាន​យន្តហោះ​អន្តរជាតិ​តេជោ នៅ​ឆ្ងាយ ដូចនេះ​នាងបាន​ត្រៀម​ឡាន​ក្រុង​ជាច្រើន​គ្រឿងទុក​ដឹក​ជញ្ជូន។

ថៃ នារីសុជាតា Miss Universe Cambodia 2025 នឹង​ត្រូវ​ចេញ​ដំណើរ​ទៅ​ប្រកួត​កម្មវិធី Miss Universe លើក​ទី៧៤ ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​ប្រទេស​ថៃ ហើយ ហ្វីយ៉ាតា នឹង​ចាកចេញ​ពី​ខ្មែរ​នា​ថ្ងៃ ២​ខែ​វិច្ឆិកា ឆ្នាំ ២០២៥ ខាង​មុខ​នេះ។ សម្រាប់​អ្នក​ចង់​ជូន​ដំណើរ Miss Universe Cambodia 2025 ក្រុម​ការងារ​នាង មាន​ឡាន​ក្រុង ៤ គ្រឿង​រង់ចាំ​ចេញ​ដំណើរ​ជុំ​គ្នា​ពី​កោះ​ពេជ្រ​ទៅ។

ម្ចាស់​មកុដ​បវរកញ្ញា​ចក្កវាឡ​កម្ពុជា ២០២៥ បាន​រៀបរាប់​ឲ្យ​ដឹង​ថា ដំណើរ​ឆ្ពោះ​ទៅ​កាន់​ឆាក​អន្តរជាតិ​របស់​នាង​តែ​កៀក​មក​ដល់​ហើយ ប៉ុន្តែ​ក្នុង​ដំណើរ​មួយ​នេះ មិន​អាច​ធ្វើ​ទៅ​បាន​ដោយ​គ្មាន​វត្តមាន​អ្នក​គាំទ្រ​ទាំងអស់​គ្នា។

បវរកញ្ញា​ដែល​ជា​មាតា​រូប​នេះ សំណូមពរឲ្យ​អ្នក​គាំទ្រ​ទាំងអស់​ចូលរួម​ផ្ដល់​ជា​កម្លាំង​ចិត្ត និង​ក្ដី​ស្រលាញ់​ឲ្យ​បាន​ច្រើន​កុះករ ដោយ​អាច​ទៅ​ជូន​ដំណើរ​នាង ដើម្បី​ឆ្ពោះ​ទៅ​កាន់​ឆាក​អន្តរ​ជាតិ​នៅ​ថ្ងៃ​អាទិត្យ ទី ២ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ វេលា​ម៉ោង ៩ ព្រឹក នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​តេជោ។ បើ​អ្នក​គាំទ្រ​ណា​មិន​មាន​មធ្យោបាយ​ធ្វើដំណើរ ហើយ​ចង់​ចូលរួម​​ជូន​ដំណើរ អាច​ជិះ​ឡាន​ក្រុង​ដែល​រៀបចំ​ដោយ​ក្រុម​ការងារ​អ្នកនាង​បាន។

សម្រាប់​អ្នក​ដែល​ចង់​ជិះ​ឡាន​ក្រុង ត្រូវ​មក​ជួបជុំ​គ្នា​នៅ​អគារ CONNEXION កោះពេជ្រ វេលា​ម៉ោង ៨ ព្រឹក​យូរ​បំផុត។ ក្រុម​ការងារ ថៃ នារីសុជាតា Miss Universe Cambodia 2025 បាន​រៀប​ចំ​ឡានក្រុង ៤ គ្រឿង​ចត​ចាំ​អ្នក​ទាំងអស់​គ្នា។ គួរ​បញ្ជាក់​ផងដែរ​ថា ហ្វីយ៉ាតា មាន​វ៉ាលី​សម្រាប់​ដាក់​សម្លៀកបំពាក់ និង​សម្ភារៈ​ផ្សេង​ៗ​រហូត​ទៅ​ដល់ ៣០ ឯ​ណោះ តែ​ថ្ងៃ​ចេញ​ទៅ យក​តាម​ខ្លួន​តែ ២០ វ៉ាលី ចំណែក ១០ វ៉ាលី​ទៀត ក្រុម​ការងារ​នឹង​យក​ទៅ​នៅ​ពេល​ក្រោយ៕

រូបភាព៖ Fiyata


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Tom Holland យល់ថា Owen Cooper ស័ក្តិសមសម្រាប់បន្តវេនតួអង្គ Spider-Man តពីលោក

Tom Holland បានចែករំលែកពីចក្ខុវិស័យរបស់លោកនាពេលអនាគតសម្រាប់តួអង្គ Spider-Man ដោយយល់ថា តារាជំនាន់ប្អូន Owen Cooper ស័ក្តិសមនឹងទទួលបានឱកាសសម្ដែងជាតួអង្គវីរបុរសមួយនេះបន្តពីលោក។

លោកស្រី សុភា បុត្រឈរ ឧបត្ថម្ភ​ថវិកា ១ ម៉ឺនដុល្លារ ដល់អតីតតារាសម្ដែងជើងចាស់ ចាន់រិទ្ធ មេធានី

លោកស្រី សុភា បុត្រឈរ ដែល​ទើប​ទទួល​បាន​ងារ​ជា​ឧកញ៉ា ណូ សុភា កាលពីពេលថ្មីៗនេះ ក្រោយ​បាន​ឃើញ​ពី​ទុក្ខ​លំបាក​របស់​អតីត​តារា​សម្ដែង​ប្រុស​លោក ចាន់រិទ្ធ មេធានី ជួប​ការ​លំបាក​ក្នុង​ជីវិត ព្រម​ទាំង​មាន​ជំងឺ​ប្រចាំ​កាយ​

ឱក សុគន្ធកញ្ញា បង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិរបស់ក្រសួងអប់រំកម្ពុជា

ក្នុង​នាម​ជា​ទូត​សុឆន្ទៈ​កាយ​រិទ្ធិ​ជាតិ តារា​ចម្រៀង ឱក សុគន្ធ​កញ្ញា បាន​បង្ហាញ​វត្តមាន​ចូល​រួម​សម្ដែង និង​ច្រៀង​នៅ​ក្នុង​ព្រឹត្តិការណ៍​ជាតិ​មួយ​ដែល​រៀប​ចំ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា របស់​កម្ពុជា នៅ​ក្នុង​ពហុកីឡាដ្ឋាន​

រឿង Teach You a Lesson ត្រូវចិត្តទស្សនិកជន ដោយសារឆ្លុះបញ្ចាំងពីវិបត្តិពិតក្នុងប្រព័ន្ធអប់រំ

ខ្សែភាពយន្តភាគរបស់ Netflix ចំណងជើង Teach You a Lesson កំពុងទទួលបានប្រជាប្រិយភាពលំដាប់សកល ដោយមានសាច់រឿងបានឆ្លុះបញ្ចាំងពីបញ្ហាក្នុងប្រព័ន្ធអប់រំពីសង្គមពិត ព្រមទាំងបង្ហាញដំណោះស្រាយដែល

Dilraba Dilmurat ធ្វើឱ្យអ្នកគាំទ្រចំហមាត់ជាមួយការត្រឡប់មកកម្រាលព្រំក្រហមវិញក្រោយបាត់មុខជិត ២ ឆ្នាំ

តារាសម្តែងស្រីចិនលំដាប់ជួរមុខ Dilraba Dilmurat បានធ្វើការវិលត្រឡប់មកកាន់ពន្លឺភ្លើងកាមេរ៉ាវិញយ៉ាងកក្រើក នៅក្នុងកម្មវិធីរាត្រីភាពយន្ត និងទូរទស្សន៍ចិនឆ្នាំ ២០២៦ (China Film & Television Night) នាទី

២០ ឆ្នាំក្រោយចេញស្នាដៃដំបូង Taylor Swift ទទួលងារជាកំពូលអ្នកនិពន្ធស្រីវ័យក្មេងបំផុតក្នុងបញ្ជីកិត្តិយស Songwriters Hall of Fame

Taylor Swift ថ្មីៗនេះបានក្លាយជាស្ត្រីមានអាយុក្មេងជាងគេបំផុត ដែលត្រូវបានចាត់បញ្ចូលទៅក្នុងបញ្ជីកំពូលអ្នកនិពន្ធបទចម្រៀង Songwriters Hall of Fame ក្នុងវ័យ ៣៦ ឆ្នាំ ដែលជាជោគជ័យដ៏សំខាន់មួយទៀតនៅក្នុង

រួសរាន់​ឡើង មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ ចាប់ទទួល​ពាក្យ​ប្រកួត «រឿង​ខ្លី» សម្រាប់ផលិតករវ័យក្មេង

ដោយ​មាន​ការ​សំណូម​ពរ​ពី​សំណាក់​អនាគត​ផលិតករ​ភាពយន្ត​វ័យ​ក្មេង​ជា​ច្រើន​រូប ពេល​នេះ​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ សម្រេច​ពន្យារពេល​ក្នុង​ការ​ទទួល​ពាក្យ​ប្រកួត​ប្រជែង​រឿង​ខ្លី​រហូត​ដល់​ចុង​ខែ កក្កដា ឆ្នាំ ២០២៦ ក្នុង​

ក្លឹបអ្នកគាំទ្រចិន YUNI រួមគ្នាចុះធ្វើសកម្មភាពសប្បុរសធម៌ក្នុងឱកាសថ្ងៃកំណើតរបស់តារាប្រុស ZIYU

ថ្មីៗនេះ YUNI ក្លឹបអ្នកគាំទ្រផ្លូវការរបស់តារាប្រុស ZIYU បានរួមគ្នាប្រើក្ដីស្រឡាញ់របស់ពួកគេទៅធ្វើសកម្មភាពសប្បុរសធម៌មួយក្នុងឱកាស

N.John សហការ​ជាមួយ 1 Million Dance Studio ដែលល្បីពេញកូរ៉េខាងត្បូង

ការ​ទៅ​សម្ដែង​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​របស់ N.John កាលពី​ខែ​ឧសភា ឆ្នាំ ២០២៦ កន្លង​ទៅ ហើយ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ ក៏​ដូចជា​អ្នក​រាំ​អាជីព​នៅ​ទីនោះ។ ក្នុង​នោះ​ក៏​មាន​ក្លឹប​រាំ 1 Million Dance Studio ដ៏​ល្បី​ដែល​តារា

Ariana Grande ប្រកាសបង្កើតមូលនិធិ Brighter Days Ahead Foundation ដើម្បីគាំទ្រសហគមន៍ LGBTQIA+

នៅថ្ងៃទី១២ ខែមិថុនា កន្លងទៅ Ariana Grande បានប្រកាសបើកដំណើរការមូលនិធិ Brighter Days Ahead Foundation ដើម្បីជួយគាំទ្រដល់សិទ្ធិរបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា និងក្រុមអ្នកកែភេទ រួមទាំងការផ្តល់នូវសេវា

Leave a Reply

Your email address will not be published.Required fields are marked *