បន្ទាប់ពីស្រលាញ់គ្នាមក ៥ ឆ្នាំ ថ្មីៗនេះកូនតារាកំប្លែង យាយ យយ គឺនាយ នាយព្រែក បានសម្រេចចិត្តលុតជង្គង់សុំមិត្តស្រីរៀបការ ដោយមានការចូលរួមពីសំណាក់មិត្តភ័ក្ដិរួមអាជីពជាច្រើនរូប ដើម្បីជាសាក្សីនៃអ្នកទាំង២។

នាយព្រែក បាននាំកញ្ញា ឈិន មុន្នីនាថ ទៅញ៉ាំអាហារពេលល្ងាច និងរៀបចំកន្លែងសុំរៀបការនៅទីនោះតែម្ដង។ សម្រាប់តួឯកស្រីរឿង «អ្នកម៉ាក់វ័យក្មេង» ក៏បានឆ្លើយតបទាំងអារម្មណ៍រំភើប ត្រេកអរ លាយឡំជាមួយទឹកភ្នែក ព្រោះតែសប្បាយចិត្តដែលអាចដឹកដៃគ្នាឈានទៅរករោងជ័យតាមបែបប្រពៃណីនាពេលខាងមុខ។
ក្រោយ នាយព្រែក proposal បានសម្រេច គូស្នេហ៍ទាំង ២ ក៏បង្ហាញថ្ងៃរៀបការតែម្ដង ដែលនឹងត្រូវធ្វើឡើងនាចុងឆ្នាំ ២០២៥ នេះ។ គូស្នេហ៍ជាអ្នកសិល្បៈទាំងគូ បានជ្រើសរើសយកថ្ងៃ ១៧ ខែធ្នូ ឆ្នាំ ២០២៥ តែម្ដង ដើម្បីចូលរោងជ័យ និងបញ្ចប់ឈ្មោះជាសង្សារ ហើយចាប់ដៃគ្នាក្នុងនាមជាប្ដីប្រពន្ធវិញម្ដង។



ក្រោយវីដេអូសុំរៀបការរបស់ ខេង រតនៈ ហៅ នាយព្រែក បានបង្ហោះលើបណ្ដាញសង្គមជាសាធារណៈ អ្នកគាំទ្របានចូលរួមអបអរសាទរ និងជូនពរគូស្នេហ៍ទាំង ២ ឲ្យកាន់តែស្រលាញ់គ្នាខ្លាំងជាងមុនថែមទៀត។
នាយព្រែក និង ឈិន មុន្នីនាថ មានទំនាក់ទំនងស្នេហាកាលពីអំឡុងឆ្នាំ ២០២០ មកម្ល៉េះ ហើយទំនាក់ទំនងនោះទៀតសោត ក៏ត្រូវបានចាស់ទុំទាំងសងខាងដឹងឮផងដែរ។ ក្រោយទាក់ទងគ្នាជាផ្លូវការ នាយព្រែក និងតារាស្រីវ័យក្មេង ឈិន មុន្នីនាថ តែងតែទទួលការងាររួមគ្នា និងបណ្ដើរគ្នាទៅកម្មវិធី៕



រូបភាព៖ នាយ ព្រែក និង Chhin Monineath




















































Account
Security
Favourite Content