Peypey Dy សម្ពោធ​រឿង «ភូមិគ្រឹះ​អាគម» ផ្អើលផ្សារទំនើប K-mall ល្ងាចមិញ

ខ្សែ​ភាព​យន្ត​របស់ Peypey Dy ដែល​ចេញ​ថត​កាលពី​ឆ្នាំ​មុន ពេលនេះ​ក្រោម​ការ​ដឹកនាំ​របស់​ផលិតករ​ឆ្នើម​លោក កៅ សីហា និង​ស្ថិត​ក្រោម​ផលិតកម្ម Film Corner បាន​សម្ពោធ​ជា​ផ្លូវការ​ហើយ​នា​ល្ងាច​ថ្ងៃ ២៥ ខែ​សីហា ឆ្នាំ ២០២៥ នេះ។

តារា​សម្ដែង និង​ជា​ម្ចាស់​អាជីវកម្ម​ចំណី​អាហារ​ដ៏​ពេញ​និយម Peypey Dy ព្រម​ទាំង​ក្រុម​ការងារ Film Corner បាន​អញ្ជើញ​ភ្ញៀវ​ជា​សិល្បករ content creator ល្បី​ៗ​ដែល​មាន​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ក្នុង​ប្រទេស។ មិន​ត្រឹម​តែ​អ្នក​សិល្បៈ​ដែល​ចូលរួម​សម្ពោធ​រឿង​ប៉ុណ្ណោះ​ទេ មនុស្សម្នា​ជាច្រើន​ដែល​ទៅ​ដើរ​ផ្សារ​ក៏​បាន​ចោមរោម​មើល​ការ​សម្ពោធ​ជា​ផ្លូវការ​នៃ​រឿង «ភូមិគ្រឹះ​អាគម» ផង​ដែរ។

តួឯក​ប្រុស​ស្រី​ទាំង ៤ រូប​បាន​រៀបចំ​ខ្លួន​សម័យ​អាណានិគម និង​បាន​បង្ហាញ​វត្តមាន​នៅ​កន្លែង​រៀបចំ​កម្មវិធី​តាំងពី​ថ្ងៃ​ត្រង់ ធ្វើឲ្យ​ណា​ឲ្យ​ការ​រៀបចំ​ដំណើរ​ការ​យ៉ាង​ល្អ។ តួ​ក្នុង​រឿង «ភូមិគ្រឹះ​អាគម» វិញ គឺជា​តារា​ប្រុស​ស្រី​ល្បី​ៗ​ដូចជា ប្រុស​ខួច, តារា​ចម្រៀង វី ឌីណែត, ម៉ែសេះ, ម៉ូ ព្រម​ទាំង​តារា​ក្នុង​ផលិតកម្ម​របស់ Peypey Dy ផ្ទាល់។

សំឡេង​ស្រែក​ហ៊ោកញ្ជ្រៀវ​របស់​អ្នក​គាំទ្រ​ពេញ​រំពង​ផ្សារ K-mall ៣ ជាន់​ព្រម​ជាមួយ​កន្លែង​ប្រារព្ធ​ពិធី ធ្វើឲ្យ Peypey Dy និង​ក្រុម​ការងារ Film Corner សប្បាយ​រីករាយ ព្រម​ទាំង​ក្ដី​អំណរ។ សម្រាប់ Peypey Dy បាន​ឲ្យ​ដឹង​ថា រឿង​កុន​ដំបូង​របស់​ផលិតកម្ម​លោក គឺ​បាន​សម្រិតសម្រាំង​ខ្លាំង ដោយ​សង្ឃឹម​ធ្វើឲ្យ​ទស្សនិកជន​ទទួល​បាន​អារម្មណ៍​ថ្មី នៃ​ការ​ទស្សនា​ភាពយន្ត​បែប​សម័យ​អាណានិគម​បារាំង។

តារា​ប្រុស​ដែល​មាន​ឈ្មោះ​ពិត សែម ឡុងឌី ក៏​បាន​បន្ថែម​ទៀត​ដែរ​ថា ខ្លួន​ក៏​ត្រៀម​ខ្លួន​ស្រេច​​​ទទួល​យក​ការ​រិះគន់ ដើម្បី​ស្ថាបនា និង​អភិវឌ្ឍន៍​កុន​ក្រោយ​ៗ​ទៀត។ ម្ចាស់​ផលិតកម្ម Film Corner ក៏​​បាន​បន្ថែម​ទៀត​ដែរ​ថា «ភូមិគ្រឹះ​អាគម» លោក​ចំណាយ​ដើមទុន​ជាង ១០ ម៉ឺន​ដុល្លារ ផលិត​រឿង​បែប​រន្ធត់ និង​មាន​លាយឡំ​កំប្លែង​សើច​រឹង​ពោះ​នេះ​ឡើង។

ជាចុងក្រោយ Peypey Dy ក៏​ឧទ្ទិស​ស្នាដៃ​រឿង «ភូមិគ្រឹះ​អាគម» ដល់​អ្នក​ដឹក​នាំ កៅ សីហា ដែល​បាន​ចែកឋាន​កាលពី​ខែ ១០ ឆ្នាំ ២០២៤ កន្លង​ទៅ ដោយ​​បាន​បញ្ជាក់​ថា​លោក កៅ សីហា បាន​លះបង់​កម្លាំង​កាយ​ចិត្ត​ក្នុង​ការ​សម្រិតសម្រាំង​រឿង​នេះ​ឡើង។ បើតាមការបញ្ជាក់ពីម្ចាស់ផលិតកម្ម រឿង «ភូមិគ្រឹះ​អាគម» នឹងចាក់ផ្សាយនៅគ្រប់រោងកុនខ្មែរទាំងអស់គ្រប់ខេត្តក្រុងនៅថ្ងៃ ២៨ ខែសីហា ឆ្នាំ ២០២៥ ខាងមុខនេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Dilraba Dilmurat ធ្វើឱ្យអ្នកគាំទ្រចំហមាត់ជាមួយការត្រឡប់មកកម្រាលព្រំក្រហមវិញក្រោយបាត់មុខជិត ២ ឆ្នាំ

តារាសម្តែងស្រីចិនលំដាប់ជួរមុខ Dilraba Dilmurat បានធ្វើការវិលត្រឡប់មកកាន់ពន្លឺភ្លើងកាមេរ៉ាវិញយ៉ាងកក្រើក នៅក្នុងកម្មវិធីរាត្រីភាពយន្ត និងទូរទស្សន៍ចិនឆ្នាំ ២០២៦ (China Film & Television Night) នាទី

២០ ឆ្នាំក្រោយចេញស្នាដៃដំបូង Taylor Swift ទទួលងារជាកំពូលអ្នកនិពន្ធស្រីវ័យក្មេងបំផុតក្នុងបញ្ជីកិត្តិយស Songwriters Hall of Fame

Taylor Swift ថ្មីៗនេះបានក្លាយជាស្ត្រីមានអាយុក្មេងជាងគេបំផុត ដែលត្រូវបានចាត់បញ្ចូលទៅក្នុងបញ្ជីកំពូលអ្នកនិពន្ធបទចម្រៀង Songwriters Hall of Fame ក្នុងវ័យ ៣៦ ឆ្នាំ ដែលជាជោគជ័យដ៏សំខាន់មួយទៀតនៅក្នុង

រួសរាន់​ឡើង មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ ចាប់ទទួល​ពាក្យ​ប្រកួត «រឿង​ខ្លី» សម្រាប់ផលិតករវ័យក្មេង

ដោយ​មាន​ការ​សំណូម​ពរ​ពី​សំណាក់​អនាគត​ផលិតករ​ភាពយន្ត​វ័យ​ក្មេង​ជា​ច្រើន​រូប ពេល​នេះ​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ សម្រេច​ពន្យារពេល​ក្នុង​ការ​ទទួល​ពាក្យ​ប្រកួត​ប្រជែង​រឿង​ខ្លី​រហូត​ដល់​ចុង​ខែ កក្កដា ឆ្នាំ ២០២៦ ក្នុង​

ក្លឹបអ្នកគាំទ្រចិន YUNI រួមគ្នាចុះធ្វើសកម្មភាពសប្បុរសធម៌ក្នុងឱកាសថ្ងៃកំណើតរបស់តារាប្រុស ZIYU

ថ្មីៗនេះ YUNI ក្លឹបអ្នកគាំទ្រផ្លូវការរបស់តារាប្រុស ZIYU បានរួមគ្នាប្រើក្ដីស្រឡាញ់របស់ពួកគេទៅធ្វើសកម្មភាពសប្បុរសធម៌មួយក្នុងឱកាស

N.John សហការ​ជាមួយ 1 Million Dance Studio ដែលល្បីពេញកូរ៉េខាងត្បូង

ការ​ទៅ​សម្ដែង​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​របស់ N.John កាលពី​ខែ​ឧសភា ឆ្នាំ ២០២៦ កន្លង​ទៅ ហើយ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ ក៏​ដូចជា​អ្នក​រាំ​អាជីព​នៅ​ទីនោះ។ ក្នុង​នោះ​ក៏​មាន​ក្លឹប​រាំ 1 Million Dance Studio ដ៏​ល្បី​ដែល​តារា

Ariana Grande ប្រកាសបង្កើតមូលនិធិ Brighter Days Ahead Foundation ដើម្បីគាំទ្រសហគមន៍ LGBTQIA+

នៅថ្ងៃទី១២ ខែមិថុនា កន្លងទៅ Ariana Grande បានប្រកាសបើកដំណើរការមូលនិធិ Brighter Days Ahead Foundation ដើម្បីជួយគាំទ្រដល់សិទ្ធិរបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា និងក្រុមអ្នកកែភេទ រួមទាំងការផ្តល់នូវសេវា

Joshua នឹងថ្លែងសុន្ទរកថាលើកទឹកចិត្តដល់យុវជន នៅទីស្នាក់ការកណ្តាលអង្គការ UNESCO នាទីក្រុងប៉ារីស

Joshua សមាជិកក្រុមខេប៉ុបបុរស Seventeen នឹងថ្លែងសុន្ទរកថានៅទីស្នាក់ការកណ្តាលរបស់អង្គការ UNESCO នៅទីក្រុងប៉ារីស នាថ្ងៃ ២៥ ខែមិថុនា ឆ្នាំ ២០២៦ ខាងមុខ ក្នុងនាមជាទូតសុឆន្ទៈយុវជន។

ប្អូនស្រីសាន់ឆាយទម្លាយសារដ៏ក្ដុកក្ដួល រយៈពេលមួយឆ្នាំក្រោយមរណភាពបងស្រី

ទោះបីជាសិល្បការិនីតៃវ៉ាន់ Barbie Hsu ឬភាគច្រើនបានស្គាល់ជាតួ សាន់ឆាយ បានលាចាកលោកទៅអស់រយៈពេលជាងមួយឆ្នាំហើយក៏ដោយ ក៏ប្អូនស្រីបង្កើតរបស់នាងនៅតែបន្តបង្ហាញពីក្តីស្រឡាញ់ និងការនឹករឭកយ៉ាង

TREASURE បង្កើតប្រវត្តិសាស្ត្រថ្មី! ឈ្នះពានរង្វាន់ដំបូង ស្របពេល MV ផ្ទុះដល់ ១០០ លាន VIEW ក្នុងរយៈពេលត្រឹម ១១ ថ្ងៃ

ថ្មីៗនេះ TREASURE ក្រុមចម្រៀងបុរសរបស់ YG Entertainment បានត្រលប់មកវិញជាមួយនឹងអាល់ប៊ុមខ្នាតតូចទី ៤ មានចំណងជើង "NEW WAV" ចេញផ្សាយនៅថ្ងៃទី ១ ខែមិថុនា ដោយមានបទចម្រៀងចំណងជើង "IF I" ជាបទចម្រៀងភាសាអង់គ្លេស

បវរកញ្ញាខ្មែរកូនកាត់អ៊ីតាលី Angelia Dougherty កំពុងក្រសោបបានប្រជាប្រិយភាពពីអ្នកគាំទ្រនៅកម្ពុជា

Angelia Dougherty ដែល​ជា​កូន​ខ្មែរ​កាត់​អ៊ីតាលី និង​បាន​ធំធាត់​ឡើង​នៅ​សហរដ្ឋអាមេរិក តែ​កញ្ញា​មាន​ចិត្ត​ចង់​ថែរក្សា​វប្បធម៌​ខ្មែរ​ បើ​ទោះ​រស់នៅ​នាយ​សមុទ្រក៏ដោយ ក៏​នាង​ចេះ​​រាំ​របាំ​ខ្មែរ​យ៉ាង​ស្ទាត់​ជំនាញ​ និង

Leave a Reply

Your email address will not be published.Required fields are marked *