តារាចម្រៀងស្រីសំនៀងផ្អែម សុគន្ធ និសា ត្រូវបានមហាជនលើកឡើងថា ជាមនុស្សស្រីដែលមិនខ្ចីចាស់តាមវ័យ បើទោះជាឆ្នាំនេះអាយុជាង ៤០ ឆ្នាំទៅហើយក្ដី។ តាមរយៈរូបភាពកាលពី ១៥ ឆ្នាំ មកនេះ រូបសម្រស់អ្នកនាងនៅតែស្រស់ស្អាតដដែលគ្មានប្រែឡើយ។


រូបភាពកាលពី ១៥ឆ្នាំមុនរបស់កំពូលតារាចម្រៀងសំឡេងស្រទន់ សុគន្ធ និសា បង្ហោះឡើងដោយអ្នកស្រី ថន ធីនី ឬមហាជនទូទៅស្គាល់ហៅថា ម៉េងនី ដែលជាម្ចាស់សម្អាងការប្រណិតនារី ហើយក៏ជាមិត្តជិតស្និទ្ធរបស់ម្ចាស់បទ «ចាក់ក្រឡេកទយ» ផងដែរ។ ម្ដាយ ស្រីនា បានបង្ហោះរូបភាពអ្នកនាង និសា នាថ្ងៃខួបកំណើតខ្លួន កាលពីថ្ងៃ ១៧ ខែសីហា ឆ្នាំ ២០២៥ កន្លងទៅ។
អ្នកស្រី ម៉េងនី បានបង្ហោះរូបភាព ២ សន្លឹករបស់អ្នកនាង និសា ដែល១សន្លឹកគឺរូបកាល ១៥ ឆ្នាំមុន ដែលអតីតតារាចម្រៀងហង្សមាសរូបនេះ បីកូនប្រុសពៅអ្នកស្រី។ ចំណែក១ សន្លឹកទៀត គឺរូបភាពថ្មីៗ ដែលកូនប្រុសពៅអ្នកស្រី បីតារាចម្រៀង និសា វិញម្ដង។ ប្រៀបធៀបទៅ រូបភាពទាំង ២ សន្លឹកនោះ ដ្បិតកន្លងមកជាយូរហើយ តែមុខមាត់ រូបរាងម្ចាស់បទ «បើជាគូ» នៅដដែលគ្មានប្រែបន្តិចសោះឡើយ ទោះជាង ១០ ឆ្នាំមុនបច្ចេកទេសកាមេរ៉ាមិនសូវទំនើបដូចឥឡូវ ក៏នៅតែបង្ហាញយ៉ាងច្បាស់ថា សុគន្ធ និសា ស្អាតមិនខុសពីមុន។


អ្នកស្រី ម៉េងនី បានសរសេរសារលើបណ្ដាញសង្គមថា “15 ឆ្នាំកន្លងផុតទៅ…Before: មីងពរក្មួយ After: ក្មួយពរមីងវិញម្តង“។ ចំណែកសាមីខ្លួនវិញ ក៏បានតបវិញដែរថា “លឿនណាស់បងអេីយ ក្មួយពរវិញហើយ”។
តារាស្រីវ័យ ៤២ ឆ្នាំហើយ តែបើនិយាយពីសម្រស់មហាជនតែងកត់សំគាល់ឃើញថាអ្នកនាងហាក់គ្មានប្រែទៅណាសោះ ដោយរក្សាបានសម្រស់ស្អាត រាងតូចច្រឡឹង ស្បែកភ្លឺរលោងដូចនារីវ័យ២០ ឆ្នាំ៕

រូបភាព៖ Meng Ny និង Sokun Nisa























Account
Security
Favourite Content