ថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬហៅកាត់ឌីប្លូម ឆ្នាំ ២០២៥ កៀកជិតមកដល់ហើយ។ ក្នុងនោះតារាស្រី និងជាបវរកញ្ញាវ័យក្មេងកូនកាត់ខ្មែរ-រុស្សី ឌៀប សុហ្វៀរ៉ា ក៏កំពុងត្រៀមខ្លួនយ៉ាងពេញទំហឹងបំពេញ ដើម្បីតួនាទីជាសិស្សតាមក្បួនដែលកំណត់ដោយក្រសួងអប់រំដូចគ្នាផងដែរ។


កាលពីម្សិលមិញនេះ ឌៀប សុហ្វៀរ៉ា បានបង្ហោះរូបថតកាតសិស្ស ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង ព្រោះថា នាងមើលទៅនៅតែស្រស់ស្អាត និងស្បែកភ្លឺថ្លា សរលោង ដូចពេលតុបតែងមុខសម្ដែងមុខកាមេរ៉ាថតរឿងដែរ។ គ្រាន់តែរូបកាត១សន្លឹកនោះ មានអ្នកចុច Like រហូតទៅដល់ជាង ២ ម៉ឺននាក់ឯណោះ។
ទោះជារវល់ការងារសិល្បៈយ៉ាងណា ក៏ សុហ្វៀរ៉ា មិនបានបោះបង់ការសិក្សាដែរ ដោយឆ្នាំនេះនឹងបញ្ចប់ឆាប់ៗ ក្រោយប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិនា ថ្ងៃ ២៤-២៥ ខែកក្កដា ឆ្នាំ ២០២៥ មុខមុខ។ តារាស្រីវ័យ ១៥ ឆ្នាំបានបានសរសេរសំណេរខ្លីមួយ ភ្ជាប់នឹងរូបថតកាតនោះថា “3 ថ្ងៃទៀតអូនដល់ថ្ងៃប្រឡង ឌីប្លូម ហើយបងបងសុំពាក្យជូនពរម្នាក់មួយមកអ៊ុំពូមីង”។


គួរបញ្ជាក់ថា ឌៀប សុហ្វៀរ៉ា ជា 2nd Runner Up Little Miss Junior Idol 2023 ដែលរៀបចំឡើងនៅប្រទេសថៃ ថ្ងៃ ៨ ខែមករា ឆ្នាំ២០២៣កន្លេងទៅ។ បវរកញ្ញាខ្មែរកាត់រុស្សីរូបនេះ មិនត្រឹមតែមានសម្រស់ និងទេពកោសល្យសិល្បៈប៉ុណ្ណោះឡើយ នាងត្រូវបានអ្នករួមការងារជាច្រើនកោតសរសើរការឱនលំទោនដល់ រៀមច្បង និងឫកពាថ្លៃថ្នូរ។ ក្រៅពីមាន Title ជាបវរកញ្ញា សុហ្វៀរ៉ា ក៏ទទួលទាំងការងារដើរម៉ូដ សម្តែង ថតប្រម៉ូតសម្អាងការ និងផលិតផលថែរក្សាសម្រស់ផ្សេងៗ៕


រូបភាព៖ Sofira Deab























Account
Security
Favourite Content