តួឯកប្រុសក្នុងរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» លោក ប៉ាន់ ខែមម៉ានូ បានបង្ហាញវត្តមានកូនប្រុសដំបូងរបស់លោកនិងភរិយាខណៈដែលដៃគូសម្ដែង អ្នកនាង ហុិន ច័ន្ទនីរ័ត្ន ក៏កៀកថ្ងៃសម្រាលកូនប្រុសដំបូងដូចគ្នា។


កាលពីថ្ងៃទី ២ ខែ កក្កដា ម្សិលមិញនេះ លោក ប៉ាន់ ខែមម៉ានូ ដែលសម្ដែងជាតួអង្គលោកមេបញ្ជាការ សំរេច នៅក្នុងខ្សែរឿងនៃជីវិតពិតរបស់សម្ដេច តេជោ ហ៊ុន សែន ក្រោមចំណងជើងថា «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» បានប្រកាសស្វាគមន៍វត្តមានកូនប្រុសដំបូងក្នុងគ្រួសារដែលជាចំណងដៃអាពាហ៍ពិពាហ៍រវាងលោក និងភរិយា។ ខណៈដែល អ្នកនាង ហុិន ច័ន្ទនីរ័ត្ន ដែលជាដៃគូសម្ដែង និងជាតួឯកស្រីក្នុងខ្សែរឿងខាងលើក៏ទទួលបានកូនប្រុសដំបូងជាចំណងដៃអាពាហ៍ពិពាហ៍ផងដែរ។










ពិតជាគាប់ជួនដែលតួអង្គឯកក្នុងរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ទាំងពីរសុទ្ធតែទទួលបានកូនប្រុសដំបូងជាចំណងដៃអាពាហ៍ពិពាហ៍។ គ្រាន់តែថាតួឯកស្រី អ្នកនាង ហុិន ច័ន្ទនីរ័ត្ន មិនទាន់សម្រាលកូនឡើយ។ នៅក្នុងខ្សែរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» អ្នកទាំងពីរត្រូវបានជ្រើសជាតួអង្គសំខាន់ដោយលោក ប៉ាន់ ខែមម៉ានូ សម្ដែងជាតួ មេបញ្ជាការ សំរេច ខណៈអ្នកនាង ហុិន ច័ន្ទនីរ័ត្ន សម្ដែងជាតួ ម៉ារ៉ានី ។ គួរឱ្យដឹងដែរថា ដៃគូជីវិតរបស់តួសម្ដែងទាំងពីរ ពោលគឺភរិយាលោក ប៉ាន់ ខែមម៉ានូ និងស្វាមីអ្នកនាង ហុិន ច័ន្ទនីរ័ត្ន សុទ្ធសឹងជាអ្នកនៅក្រៅរង្វង់សិល្បៈ៕
រូបភាព ៖ Pann Khemmanou & Hin Channiroth



















































Account
Security
Favourite Content