មុនពេលបញ្ចប់ភារកិច្ចក្នុងជួរទាហានមួយថ្ងៃ ពោលគឺកាលពីថ្ងៃទី៩ ខែមិថុនានេះ V បានចែករំលែករូបភាពជាមួយនឹង Song Kang ស្របពេលដែលតារាសម្ដែងប្រុសរូបនេះនឹងបញ្ចប់ភារកិច្ចតែមួយនៅថ្ងៃទី១ ខែតុលា ខាងមុខ។
ជាក់ស្ដែង សមាជិក BTS រូបនេះ បានចែករំលែកថតនៅកន្លែងហាត់ប្រាណជាមួយនឹង Song Kang នៅលើបណ្ដាញទំនាក់ទំនងសង្គមផ្ទាល់ខ្លួន ប្រៀបបានជានេះគឺជាការហាត់ប្រាណជុំគ្នាចុងក្រោយ សម្រាប់អ្នកទាំងពីរក្នុងនាមជានាយទាហាន។
នៅព្រឹកថ្ងៃទី១០ ខែមិថុនានេះ V រួមគ្នានឹងសមាជិកក្រុមម្នាក់ទៀត គឺ RM បានបញ្ចប់ភារកិច្ចនៅក្នុងជួរយោធាជាផ្លូវការ ដោយតារាខេប៉ុបទាំងពីររូបក៏បានទៅជួបជុំនឹងអ្នកគាំទ្រសម្រាប់ការវិលត្រឡប់មកប្រឡូកក្នុងវិស័យសិល្បៈ នៅឯទីក្រុង Chuncheon ផងដែរ។


ក្នុងជំនួបជាមួយនឹងអ្នកគាំទ្រ តារាប្រុសវ័យ ២៩ឆ្នាំ បានលើកឡើងថា៖ “ ខ្ញុំចង់ថ្លែងអំណរគុណចំពោះ ARMY ដែលបានរង់ចាំខ្ញុំ។ ពួកខ្ញុំសុំពេលតែបន្តិចទៀតទេ ដើម្បីត្រឡប់មករួមក្រុមវិញជាមួយនឹងស្នាដៃល្អៗ។ ខ្ញុំនឹងខិតខំធ្វើជាមនុស្សម្នាក់ដែលសក្តិសមឱ្យសង្គមសរសើរខ្ញុំ”។
“ខ្ញុំចង់សម្ដែង។ ខ្ញុំចង់បង្កើតអាល់ប៊ុមថ្មី និងចង់ឡើងឆាកឱ្យបានលឿនបំផុតតាមដែលអាចធ្វើ” V បានបង្ហាញពីអារម្មណ៍នឹករឭកដល់ការងារសិល្បៈបែបនេះ។
និយាយពីសមាជិក BTS ដទៃទៀតវិញ បន្ទាប់ពី RM និង V គឺ Jimin និង Jungkook ដែលត្រូវបញ្ចប់ភារកិច្ចតែមួយនៅថ្ងៃបន្ទាប់ គឺថ្ងៃទី ១១ ខែមិថុនា។ ស្របពេលដែល Suga នឹងក្លាយជាសមាជិក BTS ចុងក្រោយគេ ដោយភារកិច្ចក្នុងជួរទាហាននេះនឹងបញ្ចប់នៅថ្ងៃទី២១ ខែមិថុនាដូចគ្នា៕



























Account
Security
Favourite Content