នាវេលាម៉ោង ៥ ល្ងាច ថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២៥ Miss Supranational Cambodia 2025 ឈុំ ចាន់ដារ៉ា នឹងបង្ហាញវត្តមាននៅប្រលានអន្តរជាតិភ្នំពេញដើម្បីចេញដំណើរទៅកាន់ប្រទេសប៉ូឡូញចូលរួមប្រកួតកម្មវិធី Miss Supranational។

ទីបំផុតបវរកញ្ញារូបនេះបានសម្រេចគោលដៅបន្ទាប់របស់ខ្លួនហើយ។ ក្នុងដំណើរចាកចេញទៅកាន់ប្រទេសប៉ូឡូញនាពេលនេះបវរកញ្ញា ឈុំ ចាន់ដារ៉ា បានត្រៀមយ៉ាងរួចរាល់ក្នុងការនាំយកទង់ជាតិកម្ពុជាទៅបង្ហាញលើឆាកអន្តរជាតិ។ ត្បិតថា កាលឆ្នាំទៅមិញ ឈុំ ចាន់ដារ៉ា ខកខានមិនបានចេញទៅប្រកួតនៅប៉ូឡូញ ដោយសារតែបញ្ហាទិដ្ឋាការពិតមែន ប៉ុន្តែបវរកញ្ញាជើងខ្លាំងរូបនេះនៅតែបន្តពុះពារមិនចុះចាញ់ចូលរួមប្រកួតម្ដងទៀតរហូតទទួលបានផ្លែផ្កាគួរឱ្យកត់សម្គាល់ក្លាយជាម្ចាស់ជយលាភីគ្រងមកុដ Miss Supranational Cambodia 2025។






បន្ថែមពីនេះកញ្ញាបានត្រៀមខ្លួនជាស្រេចចំពោះការរៀបចំទិដ្ឋាការឆ្លងប្រទេស ដើម្បីចៀសវាងការកើតឡើងបញ្ហាដូចឆ្នាំទៅមិញ។ ជាលទ្ធផល បវរកញ្ញាវ័យ ២៦ ឆ្នាំរូបនេះក៏ធ្វើបានពិតមែន ទាំងក្លាយជាម្ចាស់មកុដនិងទទួលបានវីសា ដើម្បីទៅប្រកួតនៅប៉ូឡូញ។
សម្រាប់ដំណើរចាកចេញពីមាតុប្រទេសទៅកាន់ប្រទេសប៉ូឡូញនាល្ងាចនេះ សង្ឃឹមថានឹងមានការចូលរួមជូនដំណើរពីបណ្ដាអ្នកគាំទ្រឱ្យបានច្រើនកុះករដើម្បីជាកម្លាំងចិត្តដល់បវរកញ្ញារូបនេះ ក៏ដូចជាការបង្ហាញទៅកាន់ឆាកអន្តរជាតិពីឥទ្ធិពលនៃការគាំទ្រវិស័យបវរកញ្ញានៅកម្ពុជាផងដែរ។ គួរបញ្ជាក់ដែរថា ការប្រកួត Miss Supranational 2025 នៅប្រទេសប៉ូឡូញនឹងចាប់ផ្ដើមពីថ្ងៃទី ៩ ដល់ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៥៕
រូបភាព ៖ Chhum Chandara




















































Account
Security
Favourite Content