ទ្រព្យក្រាស់ក្រែល! បើកបង្ហាញមុខតារាសម្ដែងស្រីដែលមានទ្រព្យសម្បត្តិច្រើនបំផុតប្រចាំឆ្នាំ ២០២៥

ពីទឹកដីហូលីវូដ ឆ្លងមកដល់ទីកដីអាស៊ី តារាសម្ដែងម្នាក់ៗទាមទារឱ្យមានទេពកោសល្យ និងប្រជាប្រិយភាព ដើម្បីទទួលបានភាពជោគជ័យនៅលើវិថីសិល្បៈ។​ ទន្ទឹមគ្នានេះ តារាល្បីជាច្រើនរូបបានក្ដោបឱកាសពីភាពជោគជ័យនេះ សន្សំទ្រព្យសម្បត្តិរហូតអាចមានទ្រព្យហូរហៀរ ឈានដល់ឈ្មោះជា សេដ្ឋីនៅក្នុងវិស័យសិល្បៈ។

ផ្អែកតាម KBIZOOM ថ្ងៃនេះ AMS សូមបើកបង្ហាញបញ្ជីឈ្មោះតារាសម្ដែងស្រីទាំង ១០ រូប មាននាមជាសេដ្ឋីនីកំពូលទ្រព្យ។

១០. Julia Louis-Dreyfus – ២៥០ លានដុល្លារអាមេរិក

Julia Louis-Dreyfus គឺជាតារាសម្តែងដ៏ជោគជ័យម្នាក់របស់សហរដ្ឋអាមេរិកជាមួយនឹងទ្រព្យសម្បត្តិសរុប ២៥០ លានដុល្លារអាមេរិក។ ទទួលបានប្រជាប្រិយភាពជាលើកដំបូងក្នុងនាមជាតួអង្គ Elaine Benes នៅក្នុងរឿងកំប្លែង Seinfeld តារាស្រីវ័យ ៦៤ឆ្នាំរូបនេះ​ គឺជាម្ចាស់ពានរង្វាន់រហូតដល់ទៅ ៦ ពីកម្មវិធី Emmy Awards។ ក្រៅពីនាមជាតារា Julia Louis-Dreyfus ក៏ជាទាយាទរបស់គ្រួសារអ្នកជំនួញដ៏ជោគជ័យមួយផងដែរ។

៩. Jessica Biel – ២៥០ លានដុល្លារអាមេរិក

ចាប់ផ្ដើមអាជីពជាតារាសម្ដែងវ័យក្មេងនៅក្នុងរឿងភាគ 7th Heaven, Jessica Biel បានបង្ហាញទេពកោសល្យជាតារាសម្ដែងពេញដោយសមត្ថភាព នៅក្នុងរឿងដូចជា​ The Sinner និង The Illusionist។ ក្រោយរៀបការជាមួយនឹងតារាសម្ដែង Justin Timberlake គូស្វាមីភរិយាគូនេះបានចាប់ផ្ដើមប្រែខ្លួនជាអ្នកជំនួញ ដោយវិនិយោគទៅលើភោជនីយដ្ឋាន អចលនទ្រព្យ និងវិស័យធុរកិច្ចថ្មី រហូតអាចប្រមូលទ្រព្យសម្បត្តិដល់ទៅ ២៥០ លានដុល្លារអាមេរិក។

៨. Christa Miller – ២៥០ លានដុល្លារអាមេរិក

លើសពីនាមជាតារាស្រីលើកម្រាលព្រំក្រហម Christa Miller និងស្វាមីផលិតករ Bill Lawrence ក៏ជាអ្នកជំនួញនៅក្នុងវិស័យទូរទស្សន៍ផងដែរ។ ដ្បិតមិនសូវបានដើរជាតួឯកក្ដី តែលោកស្រីក៏បានចាប់យកឱកាសវិនិយោគទៅលើវិស័យទូរទស្សន៍ និងវិស័យអចលនទ្រព្យ រហូតធ្វើឱ្យតារាស្រីវ័យ ៦១ឆ្នាំរូបនេះ ក្លាយខ្លួនជាសេដ្ឋីនីជាមួយនឹងទ្រព្យសម្បត្តិ ២៥០ លានដុល្លារអាមេរិក។

៧. Jennifer Aniston – ៣២០ លានដុល្លារអាមេរិក

អ្នកនិយមទស្សនាភាពយន្តហូលីវូដ ជាពិសេសរឿងកំប្លែងចំណងជើង Friend ប្រហែលជាគ្មាននរណាមិនស្គាល់ Jennifer Aniston នោះទេ។ តារាស្រីរូបនេះ បានឈរជើងនៅលើវិស័យសម្ដែងយូរណាស់មកហើយ និងធ្លាប់មានឈ្មោះក្នុងចំណោមតារាសម្ដែងដែលមានថ្លៃខ្លួនខ្ពស់បំផុត គឺ ១លានដុល្លារអាមេរិកក្នុងរឿងមួយភាគទៀតផង។ ក៏ប៉ុន្តែក្រៅពីភាពជោគជ័យនេះ Jennifer Aniston ក៏បានចាប់ផ្ដើមបើកយីហៅថែរក្សាសក់ LolaVie ផ្ទាល់ខ្លួនផងដែរ។ ក្នុងវ័យ ៥៦ឆ្នាំ តារាសម្ដែងរូបនេះ មានទ្រព្យសម្បត្តិសរុបចំនួន ៣២០ លានដុល្លារអាមេរិក។

៦. Victoria Principal – ៣៥០ លានដុល្លារអាមេរិក

ប្រឡូកក្នុងវិស័យភាពយន្តតាំងតែពីឆ្នាំ ៧២ តួឯកស្រី Pamela នៅក្នុងរឿង Dallas បានផ្លាស់ប្ដូរនាមជាតារាសម្ដែង ទៅជាសហគ្រិនស្រីម្នាក់។ តារាស្រីវ័យ ៧៥ ឆ្នាំរូបនេះ បានបង្កើតយីហោថែរក្សាស្បែក Principal Secret ដែលទទួលបានភាពជោគជ័យជាមួយនឹងប្រាក់ចំណូលរាប់រយលាន។ ផ្គួបជាមួយនឹងការវិនិយោគលើវិស័យអចលនាទ្រព្យទៀត ទើបធ្វើឱ្យតារាស្រីចាស់វស្សារូបនេះមានទ្រព្យគិតជាសាច់ប្រាក់សរុប ៣៥០ លានដុល្លារអាមេរិក។

៥. Reese Witherspoon – ៤០០ លានដុល្លារអាមេរិក

តារាស្រីកម្រិត A ម្ចាស់ពានរង្វាន់អូស្ការ Reese Witherspoon បានយកភាពជោគជ័យរបស់ខ្លួន ទៅកសាងអាណាចក្រផលិតភាពយន្ដផ្ទាល់ខ្លួនរបស់នាងជាមួយ Hello Sunshine ដោយបានបង្កើតភាពយន្តដែលរំលេចពីភាពខ្លាំងក្លារបស់ស្រ្ដីជាច្រើនចំណងជើង ដូចជា Big Little Lies, Little Fires Everywhere និង The Morning Show។ នៅក្នុងឆ្នាំ២០២១ តារាស្រីវ័យ ៤៩ឆ្នាំរូបនេះបានសម្រេចលក់ផ្នែកខ្លះរបស់ក្រុមហ៊ុនខ្លួន ក្នុងតម្លៃជិត ១ពាន់លានដុល្លារអាមេរិក ដែលនាំឱ្យបច្ចុប្បន្ននេះ នាងមានទ្រព្យសម្បត្តិសរុបដល់ទៅ ៤០០ លានដុល្លារអាមេរិក។

៤. Jennifer Lopez – ៤០០ លានដុល្លារអាមេរិក

មិនប្លែកទេដែលថា តារាស្រីជនជាតិឡាទីនដែលជោគជ័យបំផុតក្នុងហូលីវូដរូបនេះ មានទ្រព្យសម្បត្តិច្រើនកម្រិតនេះ។ ចាប់ផ្ដើមពីអាជីពជាអ្នករាំ Jennifer Lopez បានក្ដោបឱកាសបង្ហាញសមត្ថភាពជាអ្នកចម្រៀង និងបន្តជាអ្នកសម្ដែង។ ក៏ប៉ុន្តែតារាស្រីវ័យ ៥៥ឆ្នាំ មិនបានបញ្ឈប់ដំណើររបស់ខ្លួនត្រឹមនេះទេ ដោយនាងបានឈានជើងចូលវិស័យជំនួញ ជាមួយនឹងយីហោទឹកអប់ ហ្វេសសិន និងវិនិយោគលើអចលនាទ្រព្យផ្សេងទៀត។ នៅក្នុងឆ្នាំ ២០២៥ Jennifer Lopez មានទ្រព្យសរុបដល់ទៅ ៤០០ លានដុល្លារអាមេរិក។

៣. Zhao Wei – ១ ពាន់លានដុល្លារអាមេរិក

តារាសម្ដែងអាស៊ីតែមួយគត់ដែលមានឈ្មោះក្នុងបញ្ជីនេះ គឺតារាសម្ដែងចិនកំពូលប្រជាប្រិយភាពនាចុងទសវត្សរ៍ឆ្នាំ ១៩៩០ គឺ Zhao Wei។ តួឯកស្រីពីរឿង ព្រះនាងយេយេ ឬ My Fair Princess រូបនេះ មិនត្រឹមតែជោគជ័យលើការងារសម្ដែងប៉ុណ្ណោះទេ តែនាងក៏ទទួលបានភាពជោគជ័យលើជីវិតក្រោយកាមេរ៉ាផងដែរ ពោលគឺក្នុងនាមជា អ្នកដឹកនាំរឿង ផលិតករ និងអ្នកវិយោគដែលកាន់ភាគហ៊ុនធំនៅក្នុង Alibaba Pictures។ នៅក្នុងឆ្នាំ ២០២៥ តារាស្រីវ័យ ៤៩ឆ្នាំរូបនេះមានទ្រព្យសម្បត្តិដល់ទៅ ១ពាន់លានដុល្លារអាមេរិក។

២. Oprah Winfrey – ៤ ពាន់លានដុល្លារអាមេរិក

ពីក្មេងស្រីស្បែកខ្មៅដែលមានកុមារភាពដ៏លំបាក Oprah Winfrey បានក្លាយទៅជា ម្ចាស់ក្សត្រីនៃប្រព័ន្ធផ្សព្វផ្សាយ របស់អាមេរិក តាមរយៈភាពជោគជ័យដំបូងក្នុងភាពយន្តរឿង The Color Purple តាមដោយភាពយន្តបន្តបន្ទាប់ទៀត។ យ៉ាងណាមិញ ទ្រព្យសម្បត្តិជាង ៤ ពាន់លានដុល្លារអាមេរិកនេះមិនមែនបានមកពីការងារសម្ដែងតែមួយមុខនោះទេ ភាគច្រើននៃទ្រព្យទាំងនេះគឺបានមកពីអាណាចក្រប្រព័ន្ធផ្សព្វផ្សាយដែលលោកស្រីបានបង្កើតដោយផ្ទាល់ដៃ រួមមាន The Oprah Winfrey Show, Harpo Productions និង OWN (Oprah Winfrey Network)។ ជាមួយនឹងភាពជោគជ័យនេះ បាននាំឈ្មោះឱ្យ Oprah Winfrey ក្លាយជាស្ត្រីជនជាតិស្បែកខ្មៅរូបដំបូង ឈរឈ្មោះលើតារាងមហាសេដ្ឋីប្រាក់ពាន់លាន។

១. Jami Gertz – ៨ ពាន់លានដុល្លារអាមេរិក

Jami Gertz អាចនឹងមិនមែនជាតារាស្រីដែលទស្សនិកជនស្គាល់ច្រើនក៏ពិតមែន តែលោកស្រីគឺជាតារាសម្ដែងស្រីដែលមានទ្រព្យសម្បត្តិច្រើនបំផុតនៅក្នុងឆ្នាំនេះ ក្នុងទំហំ ៨ពាន់លានដុល្លារអាមេរិក។ តារាវ័យ ៥៩ ឆ្នាំ មានភាពល្បីល្បាញក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ តាមរយៈការសម្ដែងនៅក្នុងរឿង The Lost Boys, Twister និងរឿងភាគដូចជា Square Pegs។ ជាជោគវាសនា Jami Gertz បានរៀបការនឹងអ្នកវិយោគប្រាក់ពាន់លាន Tony Ressler ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

TREASURE បង្កើតប្រវត្តិសាស្ត្រថ្មី! ឈ្នះពានរង្វាន់ដំបូង ស្របពេល MV ផ្ទុះដល់ ១០០ លាន VIEW ក្នុងរយៈពេលត្រឹម ១១ ថ្ងៃ

ថ្មីៗនេះ TREASURE ក្រុមចម្រៀងបុរសរបស់ YG Entertainment បានត្រលប់មកវិញជាមួយនឹងអាល់ប៊ុមខ្នាតតូចទី ៤ មានចំណងជើង "NEW WAV" ចេញផ្សាយនៅថ្ងៃទី ១ ខែមិថុនា ដោយមានបទចម្រៀងចំណងជើង "IF I" ជាបទចម្រៀងភាសាអង់គ្លេស

បវរកញ្ញាខ្មែរកូនកាត់អ៊ីតាលី Angelia Dougherty កំពុងក្រសោបបានប្រជាប្រិយភាពពីអ្នកគាំទ្រនៅកម្ពុជា

Angelia Dougherty ដែល​ជា​កូន​ខ្មែរ​កាត់​អ៊ីតាលី និង​បាន​ធំធាត់​ឡើង​នៅ​សហរដ្ឋអាមេរិក តែ​កញ្ញា​មាន​ចិត្ត​ចង់​ថែរក្សា​វប្បធម៌​ខ្មែរ​ បើ​ទោះ​រស់នៅ​នាយ​សមុទ្រក៏ដោយ ក៏​នាង​ចេះ​​រាំ​របាំ​ខ្មែរ​យ៉ាង​ស្ទាត់​ជំនាញ​ និង

Oliver Tree ម្ចាស់បទ Life Goes On ទទួលមរណភាព ដោយសារគ្រោះថ្នាក់ឧទ្ធម្ភាគចក្របុកគ្នា

Oliver Tree បានទទួលមរណភាពក្នុងវ័យ ៣២ ឆ្នាំ ដោយសារគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ កាលពីព្រឹកថ្ងៃទី ១៤ ខែមិថុនា នេះ នៅក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។

ការប្រគំតន្រ្ដីរបស់ ZIYU នៅ Xiamen ក្ដោបបានពានរង្វាន់ជាង ១ លានយ័ន ខណៈបំបែកកំណត់ត្រាសេដ្ឋកិច្ចវប្បធម៌ទេសចរណ៍

សមជាគ្រាប់ពេជ្ររបស់ Jiangsu ដោយនៅក្នុងខែមិថុនា ឆ្នាំ ២០២៦ នេះ ការិយាល័យវប្បធម៌ និងទេសចរណ៍ក្រុង Xiamen បានប្រកាសផ្តល់រង្វាន់លើកទឹកចិត្តលំដាប់កំពូលដែលមានតម្លៃ ១.២ លានយ័នដែលជារង្វាន់

មោទកភាពភាពយន្តក្នុងស្រុក! ទីបំផុត «សំនៀងលើវាលខ្សាច់» បង្ហាញវត្តមានលើឆាកអន្តរជាតិ

ជា​មោទកភាព​មួយ​សម្រាប់​ភាពយន្ត​ខ្មែរ ក៏​ដូច​ជា​វិស័យ​ភាពយន្ត​នៅ​កម្ពុជា ខណៈ​ដែល​ភាពយន្ត​ចំណង​ជើង «សំនៀង​ផ្កា​លើ​វាល​ខ្សាច់» ដែល​ជា​សមិទ្ធផល​របស់​ផលិតករ​ខ្មែរក្នុងនោះ រ៉េត សារីតា ក៏ជាបុគ្គលសំខាន់

ថ្វីបើកំពុងបំពេញកាតព្វកិច្ចយោធា Hoshi នៅតែមានបទចម្រៀងថ្មីជូនអ្នកគាំទ្រក្នុងថ្ងៃខួបកំណើតខ្លួន

Pledis Entertainment បានឱ្យដឹងថា នៅថ្ងៃទី១៥ ខែមិថុនា ត្រូវនឹងថ្ងៃខួបកំណើតរបស់ Hoshi ផ្ទាល់ សមាជិកក្រុម Seventeen រូបនេះនឹងបញ្ចេញបទចម្រៀងទោលថ្មីមួយ ក្រោមចំណងជើងថា “Snapback”។

ស្រីនា និង វិសាល ទៅ​ទទួលពានរង្វាន់ Stellar Creator Award នៅប្រទេសចិន

នេះ​មិនមែន​ជា​លើក​ទី​១​សម្រាប់​គូ​ស្វាមី​ភរិយា ជា ស្រីនា និង ហេង សុខវិសាល ដែល​បាន​ទៅ​ទទួល​ពាន​រង្វាន់​នៅ​ក្រៅ​ប្រទេស។ ដូច​ថ្មី​ៗ​នេះ​ថៅកែ We Young ទាំង ២ បាន​ដឹក​ដៃ​គ្នា​ទៅ​ចូលរួម​កម្មវិធី​ពិព័រណ៍​ចិន-អាស៊ីខាងត្បូង

នាដកា-សមាគមកាយឫទ្ធិនារីកម្ពុជាហាត់សម ត្រៀមស្វាគមន៍គណៈប្រតិភូក្នុងនាមជាម្ចាស់ផ្ទះ

កម្ពុជា​មាន​សេចក្ដី​រីករាយ​និង​មោទកភាព​បំផុត​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​នៃ​ការ​រៀប​ចំ មហា​សន្និបាត​កាយឫទ្ធិ​នារី​ពិភពលោក លើកទី៣៩ និង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ លើកទី៤២ របស់​សហគមន៍ OB-PS ក្រោម​ប្រធានបទ «យើង​

Ariana Grande ពន្លះសេតវិមានធ្ងន់ៗ ក្រោយយកចម្រៀងនាងដាក់ក្នុងវីដេអូវាយខ្នោះជនអន្តោប្រវេសន៍

តារាចម្រៀងប៉ុបអាមេរិក Ariana Grande បានស្នើឱ្យសេតវិមានកុំប្រើប្រាស់តន្ត្រីរបស់នាង បន្ទាប់ពីស្ថាប័ននេះបានយកបទចម្រៀងរបស់នាងទៅប្រើក្នុងវីដេអូលើបណ្ដាញសង្គម ដើម្បីផ្សព្វផ្សាយអំពីគោលនយោបាយអន្តោប្រវេសន៍។ វីដេអូខ្លីលើ TikTok ដែលបានបង្ហោះកាលពីថ្ងៃច័ន្ទ បានបង្ហាញរូបភាពភ្នាក់ងារព្រំដែនកំពុងដាក់ខ្នោះលើមនុស្សជាច្រើន ដោយប្រើបទចម្រៀង “Bye” ដែលជាបទល្បីប្រចាំឆ្នាំ ២០២៤ របស់ Grande ជាភ្លេងអម។ វីដេអូនោះមានចំណងជើងថា៖ “Bye-bye… ប្រធានាធិបតី

ការសម្ដែងដ៏លេចធ្លោពី Shakira ញ៉ាំងឱ្យពិធីបើកការប្រកួត World Cup 2026 នៅម៉ិកស៊ីកូកាន់តែអធិកអធម

វត្តមានរបស់កំពូលតារាចម្រៀង Shakira, លោក Andrea Bocelli, តារាចម្រៀង K-pop Ejae ពីរឿង ‘Kpop Demon Hunters’ និងការបង្ហាញខ្លួនដ៏ភ្ញាក់ផ្អើលពីសំណាក់តារាស្រីហូលីវូដ Salma Hayek បានធ្វើឱ្យពិធី

Leave a Reply

Your email address will not be published.Required fields are marked *