វណ្ណដា ​​ទាយក្រុមឈ្នះ Champions League 2025 ច្បាស់ដូចថ្ងៃ!

ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល វណ្ណដា បាន​ព្យាករ​​​ក្រុម​​ឈ្នះ Champions League 2025 ត្រឹមត្រូវ​ តាំង​ពី​មុន​ការ​ប្រកួត​ជិត​១ខែ​មុន​មក​ម្ល៉េះ។ ពេល​ការ​ប្រគំ​តន្ត្រី​ត្រី​វិស័យ​របស់​ខ្លួន​​កាលពី​ដើម​ខែ​មុន វណ្ណដា បាន​ពាក់​អាវ I love Paris ហើយ​ក៏​មាន​អ្នក​គាំទ្រ​សួរ​ថា ឆ្នាំនេះ Paris Saint Germain អាច​លើក​ពាន UCL អត់?

ម្ចាស់​បទ «អាត្មា» បាន​តប comment ដោយ​ប្រើប្រាស់ Facebook ផ្ទាល់​ខ្លួន​​មិន​ស្ទាក់ស្ទើរ​ថា ១០០%។ ជាក់ស្ដែង​លទ្ធផល​នៃ​ការ​ប្រកួត​រវាង​ក្រុម PSG និង Inter Milan កាលពី​វេលា​ម៉ោង២ រំលង​អាធ្រាត្រ​ថ្ងៃ ៣១ ខែ​ឧសភា ឆ្នាំ ២០២៥ កន្លង​ទៅ បាន​លើក​ពាន Champions League 2025 លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប ជាមួយ​នឹង​គ្រាប់​បាល់ ៥-០ ទល់​ជា​មួយ​ក្រុម​អ៊ីតាលី Inter Milan។

វណ្ណដា ឯណោះ គ្រាន់​តែ​ចប់​លទ្ធផល​ប្រកួត​ភ្លាម បាន​បង្ហោះ Caption ខ្លី តែ​មាន​ន័យ​ជ្រៅ​ដែល​សំដៅ​ការ​ព្យាករ​មុន​កាល​ប្រកួត​ដែល​ថា Paris Saint Germain លើក​ពាន UCL ១០០% មែន។ អ្នក​គាំទ្រ​កំពូល​តារា​រ៉េប និង​ខ្លះ​ទៀត​ជា​អ្នក​គាំទ្រ​ក្រុម PSG ពិតជា​សប្បាយ​ជាមួយ​លទ្ធផល​ការ​ប្រកួត ហើយ​ខ្លះ​ទៀត​បញ្ចេញ​មតិ​របៀប​លេងសើច តែ​ក្នុង​ន័យ​សរសើរ​ថា វណ្ណដា ពិត​ជា​ពូកែ​ខ្លាំង​មិន​ត្រឹម​ក្នុង​វិស័យ​តន្ត្រី​ហ៊ីបហ៊ប សូម្បី​តែ​ជ្រើស​ក្រុម​លើក​ពាន​ក៏​ត្រូវ​ដែរ។

ពិត​ណាស់​ថា​តារា​រ៉េប​ជួរ​មុខ​ក្នុង​ប្រទេស វណ្ណដា ជ្រើសរើស PSG ជា​ក្រុម​ឈ្នះ​ពាន Champions League 2025 ដោយសារ​តែ​គាំទ្រ ហើយ​មួយ​វិញ​ទៀត Rapper ជួរ​មុខ​រូប​នេះ ធ្លាប់​បាន​ទៅ​សម្ដែង​នៅ​ប៉ារីស​ប្រទេស​បារាំង​កាលពី​ឆ្នាំ ២០២៤ ក្នុង​ពិធី​បិទ​កីឡា​អូឡាំពិក​រដូវ​ក្ដៅ រហូត​សាយភាយ​ឈ្មោះ​តារា​ខ្មែរ​រូប​នេះ​លើ​អឺរ៉ុប​ផង​ដែរ៕

រូបភាព៖ Vann Da និងអ៊ីនធឺណេត


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រួសរាន់​ឡើង មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ ចាប់ទទួល​ពាក្យ​ប្រកួត «រឿង​ខ្លី» សម្រាប់ផលិតករវ័យក្មេង

ដោយ​មាន​ការ​សំណូម​ពរ​ពី​សំណាក់​អនាគត​ផលិតករ​ភាពយន្ត​វ័យ​ក្មេង​ជា​ច្រើន​រូប ពេល​នេះ​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ សម្រេច​ពន្យារពេល​ក្នុង​ការ​ទទួល​ពាក្យ​ប្រកួត​ប្រជែង​រឿង​ខ្លី​រហូត​ដល់​ចុង​ខែ កក្កដា ឆ្នាំ ២០២៦ ក្នុង​

ក្លឹបអ្នកគាំទ្រចិន YUNI រួមគ្នាចុះធ្វើសកម្មភាពសប្បុរសធម៌ក្នុងឱកាសថ្ងៃកំណើតរបស់តារាប្រុស ZIYU

ថ្មីៗនេះ YUNI ក្លឹបអ្នកគាំទ្រផ្លូវការរបស់តារាប្រុស ZIYU បានរួមគ្នាប្រើក្ដីស្រឡាញ់របស់ពួកគេទៅធ្វើសកម្មភាពសប្បុរសធម៌មួយក្នុងឱកាស

N.John សហការ​ជាមួយ 1 Million Dance Studio ដែលល្បីពេញកូរ៉េខាងត្បូង

ការ​ទៅ​សម្ដែង​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​របស់ N.John កាលពី​ខែ​ឧសភា ឆ្នាំ ២០២៦ កន្លង​ទៅ ហើយ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ ក៏​ដូចជា​អ្នក​រាំ​អាជីព​នៅ​ទីនោះ។ ក្នុង​នោះ​ក៏​មាន​ក្លឹប​រាំ 1 Million Dance Studio ដ៏​ល្បី​ដែល​តារា

Ariana Grande ប្រកាសបង្កើតមូលនិធិ Brighter Days Ahead Foundation ដើម្បីគាំទ្រសហគមន៍ LGBTQIA+

នៅថ្ងៃទី១២ ខែមិថុនា កន្លងទៅ Ariana Grande បានប្រកាសបើកដំណើរការមូលនិធិ Brighter Days Ahead Foundation ដើម្បីជួយគាំទ្រដល់សិទ្ធិរបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា និងក្រុមអ្នកកែភេទ រួមទាំងការផ្តល់នូវសេវា

Joshua នឹងថ្លែងសុន្ទរកថាលើកទឹកចិត្តដល់យុវជន នៅទីស្នាក់ការកណ្តាលអង្គការ UNESCO នាទីក្រុងប៉ារីស

Joshua សមាជិកក្រុមខេប៉ុបបុរស Seventeen នឹងថ្លែងសុន្ទរកថានៅទីស្នាក់ការកណ្តាលរបស់អង្គការ UNESCO នៅទីក្រុងប៉ារីស នាថ្ងៃ ២៥ ខែមិថុនា ឆ្នាំ ២០២៦ ខាងមុខ ក្នុងនាមជាទូតសុឆន្ទៈយុវជន។

ប្អូនស្រីសាន់ឆាយទម្លាយសារដ៏ក្ដុកក្ដួល រយៈពេលមួយឆ្នាំក្រោយមរណភាពបងស្រី

ទោះបីជាសិល្បការិនីតៃវ៉ាន់ Barbie Hsu ឬភាគច្រើនបានស្គាល់ជាតួ សាន់ឆាយ បានលាចាកលោកទៅអស់រយៈពេលជាងមួយឆ្នាំហើយក៏ដោយ ក៏ប្អូនស្រីបង្កើតរបស់នាងនៅតែបន្តបង្ហាញពីក្តីស្រឡាញ់ និងការនឹករឭកយ៉ាង

TREASURE បង្កើតប្រវត្តិសាស្ត្រថ្មី! ឈ្នះពានរង្វាន់ដំបូង ស្របពេល MV ផ្ទុះដល់ ១០០ លាន VIEW ក្នុងរយៈពេលត្រឹម ១១ ថ្ងៃ

ថ្មីៗនេះ TREASURE ក្រុមចម្រៀងបុរសរបស់ YG Entertainment បានត្រលប់មកវិញជាមួយនឹងអាល់ប៊ុមខ្នាតតូចទី ៤ មានចំណងជើង "NEW WAV" ចេញផ្សាយនៅថ្ងៃទី ១ ខែមិថុនា ដោយមានបទចម្រៀងចំណងជើង "IF I" ជាបទចម្រៀងភាសាអង់គ្លេស

បវរកញ្ញាខ្មែរកូនកាត់អ៊ីតាលី Angelia Dougherty កំពុងក្រសោបបានប្រជាប្រិយភាពពីអ្នកគាំទ្រនៅកម្ពុជា

Angelia Dougherty ដែល​ជា​កូន​ខ្មែរ​កាត់​អ៊ីតាលី និង​បាន​ធំធាត់​ឡើង​នៅ​សហរដ្ឋអាមេរិក តែ​កញ្ញា​មាន​ចិត្ត​ចង់​ថែរក្សា​វប្បធម៌​ខ្មែរ​ បើ​ទោះ​រស់នៅ​នាយ​សមុទ្រក៏ដោយ ក៏​នាង​ចេះ​​រាំ​របាំ​ខ្មែរ​យ៉ាង​ស្ទាត់​ជំនាញ​ និង

Oliver Tree ម្ចាស់បទ Life Goes On ទទួលមរណភាព ដោយសារគ្រោះថ្នាក់ឧទ្ធម្ភាគចក្របុកគ្នា

Oliver Tree បានទទួលមរណភាពក្នុងវ័យ ៣២ ឆ្នាំ ដោយសារគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ កាលពីព្រឹកថ្ងៃទី ១៤ ខែមិថុនា នេះ នៅក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។

ការប្រគំតន្រ្ដីរបស់ ZIYU នៅ Xiamen ក្ដោបបានពានរង្វាន់ជាង ១ លានយ័ន ខណៈបំបែកកំណត់ត្រាសេដ្ឋកិច្ចវប្បធម៌ទេសចរណ៍

សមជាគ្រាប់ពេជ្ររបស់ Jiangsu ដោយនៅក្នុងខែមិថុនា ឆ្នាំ ២០២៦ នេះ ការិយាល័យវប្បធម៌ និងទេសចរណ៍ក្រុង Xiamen បានប្រកាសផ្តល់រង្វាន់លើកទឹកចិត្តលំដាប់កំពូលដែលមានតម្លៃ ១.២ លានយ័នដែលជារង្វាន់

Leave a Reply

Your email address will not be published.Required fields are marked *