កូនស្រីពិធីការិនី គង់ សុជាតិ កញ្ញា នីម៉ូ រៀនក៏ពូកែ ថ្វីដៃឌីហ្សាញម៉ូដសម្លៀកបំពាក់ទាក់ទាញមិនធម្មតា

ម៉ៅ សាលភាពនែលលី ដែល​គេ​ឯង​គ្រប់​គ្នា​ស្គាល់​ថា​ជា​កូនស្រី​ពិធី​ការិនី​សាច់​ស​ខ្ចី គង់ សុជាតិ មិនត្រឹមតែជាសិស្សរៀនពូកែខ្លាំង ធ្លាប់ទទួល​បាន​ពាន​រង្វាន់ច្រើន ព្រម​ទាំង​មេដាយ​ផ្សេងៗពី​ការ​សិក្សា និង​ការ​ប្រកួត​ប្រជែង​​​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ កញ្ញា​ថែម​ទាំង​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ឌីហ្សាញ​ម៉ូដ​សម្លៀកបំពាក់​យ៉ាង​ប្រណីត​ប្រកប​ដោយ​គំនិត​ច្នៃ​ប្រតិដ្ឋ​ទៀត​ផង។

ព្រឹត្តិការណ៍ UNFILTERED Fashion Show របស់​សាលាផ្នែកច្នៃម៉ូដអន្ដរជាតិ Raffles International College Phnom Penh បាន​បញ្ចប់​ទៅ​យ៉ាង​ជោគជ័យ និង​ភាព​អស្ចារ្យ​គួរ​ជា​ទី​ចង់ចាំំ។ ក្នុង​នោះ មហាជន​នៅ​តែ​ជាប់ចិត្ត​ជាមួយ​ម៉ូដ​សម្លៀកបំពាក់​ប្លែក​ៗ​ដែល​ជា​ស្នាដៃ​របស់​កូនស្រី​ពិធី​ការិនី​កំពូល​វោហារ អ្នកនាង គង់ សុជាតិ គឺ ម៉ៅ សាលភាពនែលលី ហៅ នីម៉ូ និង​មិត្ត​រួមថ្នាក់​របស់នាង ដែល​បាន​បង្ហាញ​​នា​រាត្រី​ដ៏​អស្ចារ្យ​នោះ។

សម្លៀកបំពាក់​ដ៏​ស្រស់​ស្អាត​ជាច្រើន​ៗ​ផុស​ឡើង​ពី​គំនិត​របស់​និស្សិត ៦ នាក់ មក​ផ្នែក Fashion Designer បាន​រួមគ្នា​បញ្ចេញ​ស្នាដៃ​ម៉ូដ​សម្លៀក​បំពាក់​នេះ​ឡើង ក្រោម​ការ​ណែនាំ និង​ផ្ដល់​ការ​ប្រឹក្សា​ផ្ទាល់​ពី​សំណាក់​សាស្ត្រាចារ្យ​បរទេស​ប្រចាំ​សាលា Raffles ដែល​រួម​គ្នា​បង្កើត​កម្មវិធី​លំដាប់អន្តរជាតិនោះឡើង។

នីម៉ូ ដ្បិត​នៅ​ក្មេង តែ​មាន​ទេពកោសល្យ​ពិត​ៗ បូក​រួម​ការ​រៀន​សូត្រ​ចំ​ជំនាញ​ទៀត បាន​ញ៉ាំង​ឲ្យ​នាង​មាន​ភាព​លេចធ្លោ ក្លាយជាទីចាប់អារម្មណ៍ទាំងភ្ញៀវជាតិ និងអន្តរជាតិក្នុង​ព្រឹត្តិការណ៍ UNFILTERED Fashion Show។

ពិធី​ការិនី គង់ សុជាតិ ​បានលើកឡើងថា «ទាំងនោះគឺជាស្នាដៃការងារដែលបានបង្កើតឡើងដោយស្នាដៃ កូនស្រី នីម៉ូ និងមិត្តរួមថ្នាក់ សម្រាប់​មុខជំនាញ Fashion Marketing & Management របស់ Raffles International College»។ ក្នុង​នាម​ជា​ម្ដាយ ពេល​ឃើញ​សមិទ្ធផល​ហើយ សប្បាយ​ចិត្ត ហើយ​កោត​សរសើរ​ពី​ភាព​អស្ចារ្យ ​ដែល​កូនស្រី ម៉ៅ សាលភាពនែលលី និង​ក្រុម​ការងារ​សម្រេច​បាន។

នេះមិនមែនជាលើកដំបូងដែលអ្នកម្តាយរូបនេះបង្ហាញមោទនភាពចំពោះកូនស្រីរបស់ខ្លួន ព្រោះ​កន្លង​មក​អ្នកនាង គង់ សុជាតិ និង​ស្វាមី តែងបង្ហាះសារអបអរសាទរចំពោះភាពជោគជ័យ និង​​ស្នាដៃ​ដែល​កូនស្រី​រូប​នេះ​សម្រេច​បាន មិន​ថា​ការ​សិក្សា ការងារ​ជា MC ​នោះ​ឡើយ នីម៉ូ ធ្វើ​បាន​យ៉ាង​ល្អ ជាពិសេស​គឺ​ការ​សិក្សា នាង​រៀន​ពូកែ​ខ្លាំង និង​តែងតែ​ទទួល​បាន​ពានរង្វាន់ ហើយ​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ច្រើន​ដង ព្រម​ទាំង​នាំ​លទ្ធផល​ល្អ​មក​វិញ។

កញ្ញា​ស្រអែម​ស្រស់ ម៉ៅ សាលភាពនែលលី ហៅ នីម៉ូ ត្រូវ​បាន​មហា​ជន​ចាប់​អារម្មណ៍ ទាំង​រូប​សម្រស់ ចំណេះដឹង និង​ស្ទីល៍​តុបតែង​ខ្លួន មើល​ទៅ​ស៊ិចស៊ី​ដូច​នារី​អឺរ៉ុប ពិសេស​នាង​តែង​រក្សា​អត្តសញ្ញាណ​ស្បែក​បែប​ខ្មែរ៕

រូបភាព៖ ផ្ដល់ឲ្យ


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មេរៀនពី BTS ទៅ ARMY៖ «ដួលហើយ ត្រូវក្រោកឈរ» ព្រោះភាពជោគជ័យមិនមែនជាការលោតផ្លោះត្រឹមតែមួយយប់

ពីក្រុមដែលគ្មានអ្នកស្គាល់ធ្លាប់ដើរអង្វរគេឱ្យមកមើលការសម្ដែងរបស់ខ្លួនដោយឥតគិតថ្លៃនៅលើដងផ្លូវមួយនៅទីក្រុង Los Angeles ថ្ងៃនេះក្លាយជាមនុស្ស

ម្ដងនេះ N.John លេងមែនទែនហើយ ដោយសង្ស័យត្រៀមចាប់ដៃជាមួយតារា K-Pop ស្រីរូបនេះ

ជា​ថ្មី​ម្ដង​ទៀត ដែល N.John ធ្វើឲ្យ​អ្នក​គាំទ្រ​ក្រោយ​ប្រកាស​សហការ​ជាមួយ​តារា K-Pop នារី​ទោល បន្ទាប់ពី​មាន​ការ Challenge រាំ​បទ «Pop Out» ជាមួយ​សិល្បករ​កូរ៉េ​ជាច្រើន​រូប​ទាំង​បុរស និង​នារី។ មិន​តែ​ប៉ុណ្ណោះ​តារា​ប្រុស​ដែល​

ត្រចៀកខាងឆ្វេងរបស់ Olivia Rodrigo បាត់បង់សមត្ថភាពក្នុងការស្តាប់ឮជាង ៦០%

មានវត្តមានចូលរួមក្នុងកម្មវិធីវិទ្យុ Kiss FM តារាចម្រៀង Olivia Rodrigo បានផ្តល់បទសម្ភាសន៍ដើម្បីផ្សព្វផ្សាយអាល់ប៊ុម “You Seem Pretty Sad for a Girl So in Love” ដែលទើបតែចេញផ្សាយកាលពីថ្ងៃទី១២ ខែមិថុនា កន្លងទៅ

វិលមកសិល្បៈវិញត្រឹម ៦ ខែ Zhao Lusi ក្ដាប់បានកុងត្រាផ្សាយពាណិជ្ជកម្ម ១៤ ប្រេនម្នាក់ឯង

តារាសម្ដែងចិន Zhao Lusi កំពុងតែរីករាយនឹងការងើបឡើងវិញយ៉ាងខ្លាំងក្លានៃអាជីពសិល្បៈ បន្ទាប់ពីបានឆ្លងកាត់ការតស៊ូជាមួយបញ្ហាសុខភាព និងជម្លោះជាមួយក្រុមហ៊ុនគ្រប់គ្រង ដោយនៅក្នុងនោះនាងក្តោបបានកិច្ច

ENHYPEN ត្រៀមវិលត្រឡប់ក្នុងនាមជាក្រុមមានសមាជិក ៦ នាក់លើកដំបូង បន្ទាប់ពីការចាកចេញរបស់ Heeseung

បន្ទាប់ពីមានការសង្ស័យអស់រយៈពេលជាច្រើនខែជុំវិញការចាកចេញរបស់សមាជិកម្នាក់រួចមក ក្រុមចម្រៀងបុរស K-pop ដ៏ល្បីល្បាញ ENHYPEN ត្រូវបានកំណត់ថានឹងធ្វើការវិលត្រឡប់មកវិញជាលើកដំបូងក្នុងនាមជាក្រុម

Tom Holland យល់ថា Owen Cooper ស័ក្តិសមសម្រាប់បន្តវេនតួអង្គ Spider-Man តពីលោក

Tom Holland បានចែករំលែកពីចក្ខុវិស័យរបស់លោកនាពេលអនាគតសម្រាប់តួអង្គ Spider-Man ដោយយល់ថា តារាជំនាន់ប្អូន Owen Cooper ស័ក្តិសមនឹងទទួលបានឱកាសសម្ដែងជាតួអង្គវីរបុរសមួយនេះបន្តពីលោក។

លោកស្រី សុភា បុត្រឈរ ឧបត្ថម្ភ​ថវិកា ១ ម៉ឺនដុល្លារ ដល់អតីតតារាសម្ដែងជើងចាស់ ចាន់រិទ្ធ មេធានី

លោកស្រី សុភា បុត្រឈរ ដែល​ទើប​ទទួល​បាន​ងារ​ជា​ឧកញ៉ា ណូ សុភា កាលពីពេលថ្មីៗនេះ ក្រោយ​បាន​ឃើញ​ពី​ទុក្ខ​លំបាក​របស់​អតីត​តារា​សម្ដែង​ប្រុស​លោក ចាន់រិទ្ធ មេធានី ជួប​ការ​លំបាក​ក្នុង​ជីវិត ព្រម​ទាំង​មាន​ជំងឺ​ប្រចាំ​កាយ​

ឱក សុគន្ធកញ្ញា បង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិរបស់ក្រសួងអប់រំកម្ពុជា

ក្នុង​នាម​ជា​ទូត​សុឆន្ទៈ​កាយ​រិទ្ធិ​ជាតិ តារា​ចម្រៀង ឱក សុគន្ធ​កញ្ញា បាន​បង្ហាញ​វត្តមាន​ចូល​រួម​សម្ដែង និង​ច្រៀង​នៅ​ក្នុង​ព្រឹត្តិការណ៍​ជាតិ​មួយ​ដែល​រៀប​ចំ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា របស់​កម្ពុជា នៅ​ក្នុង​ពហុកីឡាដ្ឋាន​

រឿង Teach You a Lesson ត្រូវចិត្តទស្សនិកជន ដោយសារឆ្លុះបញ្ចាំងពីវិបត្តិពិតក្នុងប្រព័ន្ធអប់រំ

ខ្សែភាពយន្តភាគរបស់ Netflix ចំណងជើង Teach You a Lesson កំពុងទទួលបានប្រជាប្រិយភាពលំដាប់សកល ដោយមានសាច់រឿងបានឆ្លុះបញ្ចាំងពីបញ្ហាក្នុងប្រព័ន្ធអប់រំពីសង្គមពិត ព្រមទាំងបង្ហាញដំណោះស្រាយដែល

Dilraba Dilmurat ធ្វើឱ្យអ្នកគាំទ្រចំហមាត់ជាមួយការត្រឡប់មកកម្រាលព្រំក្រហមវិញក្រោយបាត់មុខជិត ២ ឆ្នាំ

តារាសម្តែងស្រីចិនលំដាប់ជួរមុខ Dilraba Dilmurat បានធ្វើការវិលត្រឡប់មកកាន់ពន្លឺភ្លើងកាមេរ៉ាវិញយ៉ាងកក្រើក នៅក្នុងកម្មវិធីរាត្រីភាពយន្ត និងទូរទស្សន៍ចិនឆ្នាំ ២០២៦ (China Film & Television Night) នាទី

Leave a Reply

Your email address will not be published.Required fields are marked *