ប្រព័ន្ធផ្សព្វផ្សាយពិភពលោក​ កោតសរសើររឿង The Haunted Palace​ ជាភាពយន្តរសជាតិប្លែក បែបរន្ធត់អាថ៌កំបាំង

យោងតាមសារព័ត៌មាន The Korea Times ភាពយន្តភាគរឿង The Haunted Palace មិនមែនទទួលបានភាពជោគជ័យនៅលើឆាកអន្តរជាតិ តែពីអ្នកគាំទ្រប៉ុណ្ណោះទេ តែក៏ទទួលបានការកោតសរសើរពីប្រព័ន្ធផ្សព្វផ្សាយក្រៅស្រុកផងដែរ។

ចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ SBS រៀងរាល់ថ្ងៃសុក្រ និងថ្ងៃសៅរ៍ The Haunted Palace ជារឿងរ៉ាវរបស់គ្រូបញ្ជាន់រូប Yeo-ri និង imugi ដែលជាសត្វពស់ ស្ថិតនៅក្នុងខ្លួនរបស់ Yoon Gap ជាមនុស្សប្រុសដែល Yeo-ri ធ្លាក់ក្នុងអន្លង់ស្នេហ៍។ ក្នុងនាមជាមនុស្សដែលមានលក្ខណៈពិសេសលើសពីមនុស្ស អ្នកទាំងពីរត្រូវចូលខ្លួនទៅជាប់ពាក់ព័ន្ធនឹងខ្មោចកម្ពស់ ៨ហ្វីត ដែលជាម្ចាស់គំនុំក្នុងត្រកូលរាជរង្សមួយ។

ដោយមានការច្របាច់បញ្ជូលគ្នានៃភាពគួរឱ្យខ្លាច និងអាថ៌កំបាំងនៃរាជវាំង ភាពយន្តដែលសម្ដែងដោយតួឯកស្រី Kim Ji-yeon និងតួ​ឯកប្រុស Yook Sung-Jae មួយចំណងជើងនេះ ទទួលបានការគាំទ្រយ៉ាងក្រាស់ក្រែលពីទស្សនិកជនក្នុងស្រុក ដោយមានតំណែងជាភាពយន្តភាគកំពូល ៣សប្ដាហ៍ជាប់គ្នា ជាតឹកតាង។

ដោយឡែក បច្ចុប្បន្ននេះ The Haunted Palace កំពុងតែបោះជំហានទទួលភាពជោគជ័យនៅលើឆាកអន្តរជាតិ។ ជាក់ស្ដែង រឿងខាងលើទទួលបានចំណាត់ថ្នាក់លេខ ១ នៅក្នុងប្រទេសចំនួន ៨៩ផ្សេងគ្នា រួមមានសហរដ្ឋអាមេរិក បារាំង និងអូស្ត្រាលី។ ឯភាពជោគជ័យក្នុងអាស៊ីវិញ​​​ ភាពយន្តនេះក៏ទទួលបានតំណែងតែមួយ នៅឯប្រទេសជប៉ុន ឥណ្ឌូណេស៊ី និងកោះតៃវ៉ាន់ជាដើម។

បើប្រៀបធៀបនឹងភាពយន្តដែលបានចាក់ផ្សាយក្នុងពេលតែមួយ The Haunted Palace ទទួលបានពិន្ទុខ្ពស់ជាងគេ។ គិតត្រឹមរសៀលថ្ងៃទី៨ ខែឧសភា ភាពយន្តនេះទទួលបានពិន្ទុ ៨.៦ នៅលើ IMDb និង ៩.៧ នៅលើ Rakuten Viki។​​​​

នេះជាឱកាសល្អសម្រាប់វិស័យភាពយន្តកូរ៉េខាងត្បូង ក្នុងការពង្រីកកេរ្តិ៍ឈ្មោះភាពយន្តបែបអាថ៌កំបាំង K-occult បន្ថែមពីលើភាពល្បីល្បាញនៃភាពយន្តបែបមនោសញ្ចេតនាដែលមានស្រាប់។​ តួយ៉ាង កាសែតហុងកុង South China Morning Post បានរាយការណ៍ថា រឿងដែលដឹកនាំដោយលោក Yun Seong-sik មួយនេះ បានរួមបញ្ចូលប្រភេទសាច់រឿងផ្សេងៗគ្នាបានយ៉ាងល្អ និងល្អិតល្អន់។​

ស្របគ្នាដែរ Leisurebyte បានសរសើរថា រឿងនេះអាចធ្វើឱ្យទស្សនិកជនទទួលបានសំណើច និងភាពកក់ក្ដៅតាមរយៈទំនាក់ទំនងរបស់តួអង្គ imugi ដែលមានអាយុមួយពាន់ឆ្នាំ និងបញ្ជាន់រូប Yeo-ri។ សារព័ត៌មានកម្សាន្តមួយនេះ បានបន្តថា ទោះបីជាសាច់រឿងមានពាក់ព័ន្ធនឹងព្រលឹងវិញ្ញាណ និងភាពចលាចលនៃការដោះដូររាងកាយច្រើនក្ដី តែសាច់រឿងនៅតែល្អ និងមានភាពទាក់ទាញ។​

គួរ​ឱ្យដឹងផងដែរថា ភាពយន្តដែលមានសរុប ១៦ភាគនេះ បច្ចុប្បន្នបានចាក់ផ្សាយដល់ភាគទី ៦ហើយ ដោយទស្សនិកជនអាចស្វែងរកទស្សនាបាន នៅលើកញ្ចក់ទូរទស្សន៍ SBS និងវេទិកាទស្សនាមាតិកាកម្សាន្តផ្សេងទៀត ដូចជា Netflix Viu និង​ Rakuten Viki ជាដើម៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ដំណឹងល្អសម្រាប់ Carat! SEVENTEEN ប្រកាសបន្ដកិច្ចសន្យាគ្រប់សមាជិកទាំង ១៣ នាក់ដដែល

ក្រុមចម្រៀងបុរសលំដាប់ពិភពលោក SEVENTEEN បានធ្វើឱ្យអ្នកគាំទ្រ ជាពិសេស Carat នៅទូទាំងសកលលោករំភើប និងកក់ក្តៅជាខ្លាំងបន្ទាប់ពី S.Coups

ព្រះនាង ជេនណា ក្នុងឈុតទេវតាឆ្នាំថ្មី ព្រះនាម ព្រះនាង « រាក្យសាទេវី»

TVC ថ្មី​របស់​ព្រះនាង នរោត្តម ជេនណា នៅ​ក្នុង​ការ​អបអរ​ឱកាស​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ដែល​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ គេ​សង្កេត​ឃើញ​ថា​ទ្រង់​បាន​សម្ដែង ២ តួ​អង្គ ក្នុង​នោះ​មាន​១​គឺ​ជា​តួអង្គ​ទេវតា ព្រះនាង «រាក្យសាទេវី»។ បើ​ទោះ​

មានហេតុផលបែបនេះ ទើប Tiffany សម្រេចចុះអេតាស៊ីវិលជាមួយ Byun Yo Han មុនចូលរោងមង្គល

នៅក្នុងកម្មវិធី Please Take Care of My Refrigerator ដែលបានចាក់ផ្សាយកាលពីថ្ងៃទី ៥ ខែមេសា កន្លងទៅ Tiffany សមាជិកក្រុម Girls' Generation បានចែករំលែករឿងរ៉ាវដ៏ផ្អែមល្ហែមអំពីជីវិតអាពាហ៍ពិពាហ៍របស់នាង

Angelina Jolie ប្ដេជ្ញានឹងចូលរួមផ្សព្វផ្សាយទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក

ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​លើក​នេះ​កំពូល​តារា​ហូលីវូដ Angelina Jolie បាន​ជួប​ជាមួយ​ថ្នាក់​ដឹកនាំ​តាម​ស្ថាប័ន​ក្រសួង និង​ថ្នាក់​ខេត្ត​ជាច្រើន​រូប​រួច​មក​ហើយ។ ដោយ​ថ្មី​ៗ​នេះ​ក្រៅពី​ទៅ​មើល​វិទ្យាល័យ​សំឡូត ក្នុង​គោល​បំណង​​

តួឯកស្រីរឿង Cinderella កញ្ញា Lily James បានមកទស្សនកិច្ចនៅកម្ពុជា និងបានលេងល្បែងប្រជាប្រិយខ្មែរ

​​តួ​ឯក​ស្រីក្នុង​រឿង​ដ៏​ល្បី​ល្បាញ​ជុំ​វិញ​ពិភពលោក «Cinderella» ឆ្នាំ ២០១៥ កញ្ញា Lily James បាន​មក​ធ្វើ​ដំណើរ​មក​ទស្សនកិច្ច​នៅ​កម្ពុជា កាល​ពី​ពេល​ថ្មីៗកន្លង​ទៅ​នេះ តាម​រយៈ​អង្គការ unicef ដែល​នាងជាអ្នក​គាំទ្រ UNICEF UK ហើយបាន

Carmen សមាជិកក្រុមនារី Heart2Heart របស់ផលិតកម្ម SM សរសេរជាភាសាខ្មែរនៅក្នុង weverse

កាលពីរសៀលថ្ងៃទី ៤ ខែឧសភា នេះអ្នកគាំទ្រកម្ពុជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីបានឃើញ Carmen សមាជិកនៃក្រុមចម្រៀងនារី Heart2Heart

បានទាំង Date បានទាំងចំណូល! យុវជនចិនចាត់ទុកការងារ Delivery ជាការណាត់ជួបសង្សារ

យុវជននៅក្នុងប្រទេសចិនកំពុងចាត់ទុកការងារជាអ្នកដឹកជញ្ជូនអាហារ ជាទម្រង់នៃការណាត់ជួបជាមួយដៃគូ ដែលអាចចំណាយពេលជាមួយគ្នា កាត់បន្ថយភាពហត់នឿយ តានតឹង និងបានកម្រៃក្នុងគ្រាតែមួយ។

Mark បញ្ចប់កិច្ចសន្យាជាមួយ SM សម្រេចចាកចេញពីក្រុម NCT

នៅថ្ងៃទី៣ ខែមេសា​ នេះ​ SM Entertainment បានប្រកាសថា Mark នឹងបញ្ចប់កិច្ចសន្យាផ្ដាច់មុខជាមួយនឹងផលិតកម្ម ខណៈបញ្ចប់សកម្មភាពការងារទាំងស្រុងក្នុងនាមជាសមាជិក NCT រួមទាំងក្រុម NCT 127 និង

ក្រសួងធំៗ៣ រួមគ្នាអំពាវនាវឱ្យបញ្ឈប់ផលិតមាតិកាអសីលធម៌ ប៉ះពាល់តម្លៃស្ត្រីខ្មែរ

ក្រសួង​ធំៗ ៣ របស់​កម្ពុជា រួម​មាន ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ, ក្រសួង​ព័ត៌មាន និង​ក្រសួង​កិច្ច​ការី បាន​រួម​គ្នា​ជា​ធ្លុង​មួយ ធ្វើ​ការ​ហាម​ឃាត់​នូវ​ការ​ផលិត ផ្សព្វផ្សាយ និង​ចែក​ចាយ​មាតិកា​នៅ​លើ​គ្រប់​បណ្ដាញ​សង្គម ដែល​បង្ក​ការ​ប៉ះពាល់​ដល់ វប្បធម៌ ប្រពៃណី ទំនៀម

យុវជននាំគ្នាប្រើរូប Kris Jenner ដើម្បីបន់ស្រន់សុំភាពមានបាន ជោគជ័យ និងសំណាងល្អ

យុវជនចិននាំគ្នាប្ដូររូប Profile នៅលើបណ្តាញសង្គមទៅជារូបថតរបស់ Kris Jenner ដែលជាអ្នកម្ដាយគ្រួសារត្រកូល Kardashian-Jenner ដើម្បីបន់ស្រន់សុំឱ្យទទួលបានភាពជោគជ័យ សំណាងល្អ និងភាពស៊ីវិល័យ ក្លាយជានិន្នាការថ្មី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី
Leave a Reply

Your email address will not be published. Required fields are marked *