Taecyeon ក្រុម 2PM និង Seohyun ក្រុម Girls’ Generation ត្រៀមបង្ហាញមុខរួមគ្នាក្នុងរឿងភាគថ្មីបែបឆ្លងភព

រឿងភាគថ្មីរបស់ទូរទស្សន៍កូរ៉េ KBS2 មានចំណងជើងថា “The First Night With the Duke” ដែលមាន Taecyeon ក្រុម 2PM និង Seohyun ក្រុម Girls’ Generation សម្ដែងជាតួឯក ទើបតែបង្ហាញរូបភាពផ្សព្វផ្សាយផ្លូវការដំបូងកាលពីពេលថ្មីៗនេះ។

“The First Night With the Duke” គឺជាប្រភេទរឿងបែបមនោសញ្ចេតនាអភិនីហារនិយាយពីរឿងរ៉ាវរបស់និស្សិតមហាវិទ្យាល័យសាមញ្ញម្នាក់ដែលព្រលឹងរបស់នាងបានប្រែក្លាយជាតួអង្គតូចមួយក្នុងប្រលោមលោកស្នេហា ហើយក៏បានចំណាយពេលមួយយប់ជាមួយតួឯកប្រុសដែលខ្លួនឈ្លក់វង្វេង។

តួឯកស្រីដែល Seohyun សម្ដែងមានឈ្មោះថា Cha Sun Chaek ។ ថ្វីត្បិតតែ Cha Sun Chaek ជាតួអង្គតូចតាចដែលមិនមានតួនាទីសំខាន់ក្នុងរឿងប្រលោមលោក ក៏ប៉ុន្តែនាងកើតចេញពីគ្រួសារដែលមានឋានៈ និងអំណាចដ៏អស្ចារ្យ។ ក្តីស្រមៃរបស់នាងគឺចង់រស់នៅក្នុងជីវិតដ៏ស្ងប់ស្ងាត់ និងសុខស្រួល ប៉ុន្តែអ្វីៗបានផ្លាស់ប្ដូរ 180 ដឺក្រេ នៅពេលដែលព្រលឹងនិស្សិតមហាវិទ្យាល័យបានចូលក្នុងខ្លួនរបស់នាង និងបានចំណាយពេលមួយយប់ដោយអចេតនាជាមួយតួឯកប្រុស។

ចំណែក Taecyeon ដើរ​តួជាតួឯក​ប្រុសឈ្មោះ Yi Beon ​ជា​សមាជិក​រាជវង្ស​ដែល​ព្រះមហាក្សត្រ​ពេញ​ចិត្ត។ មិនត្រឹមតែមានរូបរាងសង្ហាប៉ុន្តែតួឯកប្រុសរូបនេះក៏ចេះក្បាច់គុនយ៉ាងស្ទាត់ជំនាញដែរ។ យ៉ាង​ណា​មិញ Yi Beon បានលាក់​ស្លាកស្នាម​ដ៏​ឈឺចាប់​ពី​អតីតកាល​របស់​ខ្លួន​ដែល​បង្ក​ឡើង​ដោយ​ពាក្យ​ចចាមអារ៉ាម​ចម្លែកៗ​ជាច្រើន។ ទោះ​បី​មានចរិតសោះកក្រោះ ប៉ុន្តែ​រូបគេ​មាន​ចិត្ត​ស្មោះ​ត្រង់ និងហ៊ាន​លះបង់គ្រប់យ៉ាង​ចំពោះ​មនុស្ស​ស្រី​ដែលខ្លួន​ស្រលាញ់។

ក្រៅពីតួឯកទាំងពីរ រឿងភាគថ្មីនេះក៏មានការចូលរួមសម្ដែងពីសំណាក់តារាល្បីៗជាច្រើនទៀតដូចជាតារាស្រី Kwon Han Sol ដែលសម្ដែងជាតួឯកស្រីដើមក្នុងប្រលោមលោក តារាប្រុស Seo Bum June សម្ដែងជាតួរងប្រុស និងតារាស្រី Ji Hye Won សម្ដែងជាតួចិត្តអាក្រក់។

ចង់ដឹងថាស្នាដៃថ្មីនេះនឹងល្អមើលបែបណានោះ មានតែរង់ចាំតាមដានទស្សនាទាំងអស់គ្នា ដោយរឿងភាគ “The First Night With the Duke” នឹងចាប់ផ្ដើមចាក់ផ្សាយផ្លូវការនៅថ្ងៃទី ១១ ខែមិថុនាខាងមុខនេះហើយ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ



Leave a Reply

Your email address will not be published.Required fields are marked *