ព្រះនាង នរោត្តម ជេនណា គឺជានាដកា និងជាតារាចម្រៀង សម្ដែងដែលមានអ្នកគាំទ្រទាំងក្នុង និងក្រៅប្រទេស។ ជារឿយៗសែរាជវង្សអង្គនេះ បង្ហាញខ្លួនជាមួយឈុតអប្សរា ជាការចូលរួមផ្សព្វផ្សាយពីវប្បធម៌ខ្មែរ ដែលបង្ហាញឲ្យឃើញច្បាស់ៗពីសម្រស់ដ៏ស្រស់ត្រកាល។

អ្វីដែលកាន់ប្លែក និងរឹតតែឲ្យអ្នកគាំទ្រមើលហើយមិនដាក់ភ្នែក គឺវីដេអូដែលព្រះនាង នរោត្តម ជេនណា ប៉ះគ្នាជាមួយម្ចាស់មកុដទាំង២របស់ Miss Planet International 2024 គ្រងឈុតអប្សរាដូចគ្នា។ ទាំងព្រះនាងខ្មែរ ដុកទ័រ Mahra Lutfri និង Olla levinaa ម្ចាស់មកុដ Miss Angel Planet International 2024 ព្រមទាំងម្ចាស់ sponsor ឧកញ៉ា ស្រី ណារួម ហៅ ម៉ែរួយ ស្រស់ស្អាតដូចគ្នា។
អ្នកគាំទ្រសរសើរហើយសរសើរទៀតពីរូបឆោមលោមពណ៌ដ៏ស្រស់ត្រកាលរបស់ ព្រះនាង ជេនណា។ ប៉ុន្តែមកលើកនេះរឹតតែស្អាត និងមើលទៅប្លែក ព្រោះឈុតអប្សរាលើកនេះ ដែលមានអ្នកគ្រងជាជនជាតិខ្មែរ អារ៉ាប់រួម និងឥណ្ឌូណេស៊ី សុទ្ធសឹងជាកំពូលសម្រស់តែម្ដង។


ក្រោយតុបតែងខ្លួន និងថតរូបជុំគ្នាជាមួយរាជិនីសម្រស់ Mahra Lutfri និង Olla levinaa ហើយនោះ ព្រះនាងតូច បានបង្ហោះវីដេអូ និង caption យ៉ាងវែងថា “ពុកម៉ែបងប្អូនប្រហែលជាបានស្គាល់គាត់ទាំងពីរហើយ ដែលគាត់គឺជាបវរកញ្ញាពិភពលោក Miss Planet International ដោយម្នាក់មកពីឌូបៃ និងម្នាក់ទៀតមកពីឥណ្ឌូណេស៊ី ដែលគាត់ទាំងពីរបានទទួលនូវជ័យលាភីដូចគ្នា។ អ្វីដែលកាន់តែគួរឱ្យរំភើបនោះបងស្រី ណារួម ហៅ ម៉ែរួយ ក៏បានរៀបចំនូវស្ទូឌីយោ ដើម្បីថតរូបជុំគ្នាដោយគ្រងនូវឈុតបុរាណខ្មែរយើងទៀតផង មើលទៅទឹកមុខគាត់ទាំងពីរពិតជារីករាយណាស់ មិនតែប៉ុណ្ណោះគាត់ថែមទាំងបានសរសើរថាឈុតបុរាណខ្មែរយើងពិតថាស្រស់ស្អាតណាស់! ខ្ញុំសូមចូលរួមអបអរសាទរបងទាំងពីរ សម្រាប់ការទទួលបាននូវជ័យលាភីដោយបងៗពិតជាមានសម្រស់ សមត្ថភាព ទេពកោសល្យល្អដូចគ្នា ព្រមទាំងសូមអរគុណបងៗដែលបានចូលរួមផ្សព្វផ្សាយវប្បធម៌ខ្មែរ ជាពិសេសអរគុណបងស្រី ណារួម ហៅ ម៉ែរួយ ដែលបងបានផ្ដួចផ្ដើម និងបង្កើតព្រឹត្តិការណ៍នេះឡើង ដើម្បីរួមចំណែកលើកស្ទួយវប្បធម៌យើង។ Srey Narourm ម៉ែរួយ”។
ងាកទៅមើលម្ចាស់មកុដទាំង២ Mahra Lutfri និង Olla levinaa ត្បិតតែជាជាតិសាសន៍ដទៃ ប៉ុន្តែពេលគ្រងឈុតបុរាណខ្មែរ ដែលជាតួអង្គទើបអប្សរនោះ ស្រស់ស្អាត ប្លែក បែបស្រទន់ៗសមសួនមិនចាញ់នារីខ្មែរឡើយ។ អ្នកគាំទ្រដែលបានឃើញវីដេអូរបស់ព្រះនាង ជេនណា លាន់មាត់សរសើរថា ពេលទ្រង់គ្រឿងហើយ មើលសឹងមិនដឹងថា បវរកញ្ញា ២ រូបទៀតជាជនជាតិគេឡើយ កាយវិការ ឫកពាសមសួន ទន់ភ្លន់ដូចខ្មែរ៕










រូបភាព៖ Jenna Norodom




















































Account
Security
Favourite Content