កំពូលកូនក្រមុំ! សុភ័ក្រ កុសុម៉ា ចូលច្រៀងលេងជាមួយក្រុមអ្នកភ្លេងបុរាណក្នុងថ្ងៃពិសេសខ្លួនឯង

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

ធ្លាប់​តែ​ជា​អ្នក​ច្រៀង​ និង​ជា​អ្នក​​ចាត់​ចែង​កម្មវិធី​មង្គល​នៅ​ក្នុង​ថ្ងៃ​ពិសេស​របស់​អ្នក​ដទៃ​ ស្រាប់​តែ​ម្សិលមិញ​​ សុភ័ក្ត្រ កុសុម៉ា​ រត់​ចូល​ច្រៀង​លេង​ជាមួយ​ក្រុម​ភ្លេង​បុរាណ​ក្នុង​ថ្ងៃ​ពិសេស​របស់​ខ្លួន​ ក្នុង​ថ្ងៃ​ចូលរោង​ជ័យ​សិរី​មង្គល។

មហាជន​ប្រាកដ​ជា​បានដឹង​ហើយ​ថា​នា​ល្ងាច​ថ្ងៃ​ ៣ ​ខែ​តុលា ឆ្នាំ ២០២៤ ​ជា​ថ្ងៃ​ចូល​រោង​របស់​ម្ចាស់​ KOSOMA Entertainment ជាមួយ​ស្វាមី​រូប​សង្ហា​លោក ​កែវ ​ផុន​ផល្លា​។​ នៅ​ក្នុងកម្មវិធីដ៏​សែន​រីករាយ​កាល​ពី​ម្សិលមិញ​នេះ​ដែរ​ តារា​​​ស្រី​សម្ដី​ចាក់​ទឹក​មិន​លិច​រូប​នេះ​បាន​ធ្វើ​ឱ្យ​អ្នក​ចូលរួម​នៅ​ក្នុង​ពិធី​មង្គល​របស់​កញ្ញា​មាន​ការ​អស់​ពាក្យ​និយាយ​ ខណៈ​កូន​ក្រមុំ​រប៉ិលរប៉ូច​រូប​នេះ​ហាក់​មិន​នៅ​ស្ងៀម​មួយ​កន្លែង​ ដោយ​គ្រាន់​តែ​ថត​រូប​ចប់​ភ្លាម​រត់​ចូល​ច្រៀង​លេង​ជាមួយ​ក្រុម​ភ្លេង​បុរាណ​ពី​១​បទ​ចូល​១​បទ​​ មិន​តែ​ប៉ុណ្ណោះ​​ហៅ​​ទាំងកូន​កំលោះ​ចូលរួម​ជាមួយ​ខ្លួន​ទៀត​។

​ទិដ្ឋភាព​ដ៏​សែន​កម្រ​មួយ​នេះ​បាន​ញ៉ាំង​កម្មវិធី​ឱ្យ​កាន់​តែ​អធិកអធម​ និងសប្បាយ​រីករាយ​ជាមួយ​ភាព​កំប្លុក​កំប្លែង​របស់​តារា​ស្រី​សម្បុរ​ស្រអែម​ស្រស់​នេះ ជា​ពិសេស​ទៀត​​​នោះ​បាន​ធ្វើ​ឱ្យ​កូន​កំលោះ​លេច​ចេញ​នូវ​ស្នាម​ញញឹម​ដែល​ពោរពេញ​ដោយ​ក្ដី​សុខ​ទៀត​ផង​។​

យ៉ាង​ណា​មិញ ​ម្សិលមិញ​នេះ​ដែរក៏មាន​វត្តមាន​តារា​ប្រុស​ស្រី​ល្បី​ៗ​ជា​ច្រើន​បាន​អញ្ជើញ​ចូលរួម​ជា​ភ្ញៀវ​កិត្តិយស​ក្នុង​កម្មវិធី​ចូលរោង​របស់​តារា​ស្រី​រូប​នេះ ​និង​អនាគត​ស្វាមី​រូប​សង្ហា​ ខណៈ​ព្រឹក​​ថ្ងៃ​ ៤ ​ខែ​តុលា​ ឆ្នាំ​ ២០២៤​ ជា​ពិធី​មង្គល​របស់​អ្នក​ទាំង​ពីរ​តែ​ម្ដង៕

ប្រភពរូបភាព ៖ The ring wedding cambodia 

ទស្សនាវីដេអូ កុសុម៉ា ចូលច្រៀងជាមួយក្រុមភ្លេងបុរាណ ៖ https://www.facebook.com/nikaonlineshop99/videos/1670367850197628/?rdid=1NhOCbx0KZoqWJt8


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ឱក សុគន្ធកញ្ញា បង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិរបស់ក្រសួងអប់រំកម្ពុជា

ក្នុង​នាម​ជា​ទូត​សុឆន្ទៈ​កាយ​រិទ្ធិ​ជាតិ តារា​ចម្រៀង ឱក សុគន្ធ​កញ្ញា បាន​បង្ហាញ​វត្តមាន​ចូល​រួម​សម្ដែង និង​ច្រៀង​នៅ​ក្នុង​ព្រឹត្តិការណ៍​ជាតិ​មួយ​ដែល​រៀប​ចំ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា របស់​កម្ពុជា នៅ​ក្នុង​ពហុកីឡាដ្ឋាន​

រឿង Teach You a Lesson ត្រូវចិត្តទស្សនិកជន ដោយសារឆ្លុះបញ្ចាំងពីវិបត្តិពិតក្នុងប្រព័ន្ធអប់រំ

ខ្សែភាពយន្តភាគរបស់ Netflix ចំណងជើង Teach You a Lesson កំពុងទទួលបានប្រជាប្រិយភាពលំដាប់សកល ដោយមានសាច់រឿងបានឆ្លុះបញ្ចាំងពីបញ្ហាក្នុងប្រព័ន្ធអប់រំពីសង្គមពិត ព្រមទាំងបង្ហាញដំណោះស្រាយដែល

Dilraba Dilmurat ធ្វើឱ្យអ្នកគាំទ្រចំហមាត់ជាមួយការត្រឡប់មកកម្រាលព្រំក្រហមវិញក្រោយបាត់មុខជិត ២ ឆ្នាំ

តារាសម្តែងស្រីចិនលំដាប់ជួរមុខ Dilraba Dilmurat បានធ្វើការវិលត្រឡប់មកកាន់ពន្លឺភ្លើងកាមេរ៉ាវិញយ៉ាងកក្រើក នៅក្នុងកម្មវិធីរាត្រីភាពយន្ត និងទូរទស្សន៍ចិនឆ្នាំ ២០២៦ (China Film & Television Night) នាទី

២០ ឆ្នាំក្រោយចេញស្នាដៃដំបូង Taylor Swift ទទួលងារជាកំពូលអ្នកនិពន្ធស្រីវ័យក្មេងបំផុតក្នុងបញ្ជីកិត្តិយស Songwriters Hall of Fame

Taylor Swift ថ្មីៗនេះបានក្លាយជាស្ត្រីមានអាយុក្មេងជាងគេបំផុត ដែលត្រូវបានចាត់បញ្ចូលទៅក្នុងបញ្ជីកំពូលអ្នកនិពន្ធបទចម្រៀង Songwriters Hall of Fame ក្នុងវ័យ ៣៦ ឆ្នាំ ដែលជាជោគជ័យដ៏សំខាន់មួយទៀតនៅក្នុង

រួសរាន់​ឡើង មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ ចាប់ទទួល​ពាក្យ​ប្រកួត «រឿង​ខ្លី» សម្រាប់ផលិតករវ័យក្មេង

ដោយ​មាន​ការ​សំណូម​ពរ​ពី​សំណាក់​អនាគត​ផលិតករ​ភាពយន្ត​វ័យ​ក្មេង​ជា​ច្រើន​រូប ពេល​នេះ​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ សម្រេច​ពន្យារពេល​ក្នុង​ការ​ទទួល​ពាក្យ​ប្រកួត​ប្រជែង​រឿង​ខ្លី​រហូត​ដល់​ចុង​ខែ កក្កដា ឆ្នាំ ២០២៦ ក្នុង​

ក្លឹបអ្នកគាំទ្រចិន YUNI រួមគ្នាចុះធ្វើសកម្មភាពសប្បុរសធម៌ក្នុងឱកាសថ្ងៃកំណើតរបស់តារាប្រុស ZIYU

ថ្មីៗនេះ YUNI ក្លឹបអ្នកគាំទ្រផ្លូវការរបស់តារាប្រុស ZIYU បានរួមគ្នាប្រើក្ដីស្រឡាញ់របស់ពួកគេទៅធ្វើសកម្មភាពសប្បុរសធម៌មួយក្នុងឱកាស

N.John សហការ​ជាមួយ 1 Million Dance Studio ដែលល្បីពេញកូរ៉េខាងត្បូង

ការ​ទៅ​សម្ដែង​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​របស់ N.John កាលពី​ខែ​ឧសភា ឆ្នាំ ២០២៦ កន្លង​ទៅ ហើយ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ ក៏​ដូចជា​អ្នក​រាំ​អាជីព​នៅ​ទីនោះ។ ក្នុង​នោះ​ក៏​មាន​ក្លឹប​រាំ 1 Million Dance Studio ដ៏​ល្បី​ដែល​តារា

Ariana Grande ប្រកាសបង្កើតមូលនិធិ Brighter Days Ahead Foundation ដើម្បីគាំទ្រសហគមន៍ LGBTQIA+

នៅថ្ងៃទី១២ ខែមិថុនា កន្លងទៅ Ariana Grande បានប្រកាសបើកដំណើរការមូលនិធិ Brighter Days Ahead Foundation ដើម្បីជួយគាំទ្រដល់សិទ្ធិរបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា និងក្រុមអ្នកកែភេទ រួមទាំងការផ្តល់នូវសេវា

Joshua នឹងថ្លែងសុន្ទរកថាលើកទឹកចិត្តដល់យុវជន នៅទីស្នាក់ការកណ្តាលអង្គការ UNESCO នាទីក្រុងប៉ារីស

Joshua សមាជិកក្រុមខេប៉ុបបុរស Seventeen នឹងថ្លែងសុន្ទរកថានៅទីស្នាក់ការកណ្តាលរបស់អង្គការ UNESCO នៅទីក្រុងប៉ារីស នាថ្ងៃ ២៥ ខែមិថុនា ឆ្នាំ ២០២៦ ខាងមុខ ក្នុងនាមជាទូតសុឆន្ទៈយុវជន។

ប្អូនស្រីសាន់ឆាយទម្លាយសារដ៏ក្ដុកក្ដួល រយៈពេលមួយឆ្នាំក្រោយមរណភាពបងស្រី

ទោះបីជាសិល្បការិនីតៃវ៉ាន់ Barbie Hsu ឬភាគច្រើនបានស្គាល់ជាតួ សាន់ឆាយ បានលាចាកលោកទៅអស់រយៈពេលជាងមួយឆ្នាំហើយក៏ដោយ ក៏ប្អូនស្រីបង្កើតរបស់នាងនៅតែបន្តបង្ហាញពីក្តីស្រឡាញ់ និងការនឹករឭកយ៉ាង

Leave a Reply

Your email address will not be published.Required fields are marked *