ជម្លោះរវាង HYBE និង Min Hee Jin កំពុងតែជះឥទ្ធិពលអវិជ្ជមានដល់ NewJeans ដោយហេតុថាបច្ចុប្បន្នគ្រប់សកម្មភាពទាំងអស់របស់ក្រុមមួយនេះ រួមទាំងការចេញអាល់ប៊ុមថ្មីត្រូវបានបញ្ឈប់ភ្លាមៗនៅក្នុងពេលនេះ។

កាលពីថ្ងៃទី ២៦ ខែកញ្ញានេះ សារព័ត៌មានរបស់កូរ៉េខាងត្បូង JoongAng Ilbo បានចេញផ្សាយនូវបទសម្ភាសន៍ផ្ទាល់ខ្លួនមួយជាមួយនឹងអតីត CEO របស់ ADOR ដោយនាងបានរៀបរាប់យ៉ាងលម្អិតពីស្ថានភាពបច្ចុប្បន្ននៃជម្លោះរវាងនាង និង HYBE។ ដោយឡែក នៅពេលដែលសួរពីគម្រោងបន្ទាប់របស់ NewJeans នាងបានបង្ហាញការព្រួយបារម្ភពីអនាគតរបស់សមាជិកទាំង៥។
អតីត CEO រូបនេះបានបន្ថែមថា គម្រោងដែលនាងបានរៀបចំសុទ្ធតែទទួលបានផលប៉ះពាល់ពីជម្លោះមួយនេះ ដោយនាងបានលើកឡើងថា៖ “គេបណ្ដេញខ្ញុំចេញនៅពេលដែលកំពុងតែរៀបចំកម្មវិធីជួបជុំជាមួយអ្នកគាំទ្រសម្រាប់អ្នកគាំទ្រកូរ៉េខាងត្បូង។ សម្រាប់ការផលិតអាល់ប៊ុមថ្មីវិញ ក៏ត្រូវបានផ្អាកជាបណ្ដោះអាសន្នដែរ។ នេះជារឿងដែលគួរឱ្យសោកស្ដាយមែនទែន”។

ដោយឡែក សម្រាប់បញ្ហារបស់នាងវិញ Min Hee Jin បានរៀបរាប់ថា ក្រោយពីឈ្នះក្ដីកាលពីខែឧសភា គូបដិបក្ខរបស់នាងបានលើកសំណើជាទឹកប្រាក់ដើម្បីឱ្យនាងបញ្ចប់ជម្លោះ និងលាចេញពីក្រុមហ៊ុន ក៏ប៉ុន្តែនាងបានប្រកែកមិនទទួលយកសំណើនេះ ដោយហេតុ “លុយ” មិនមែនជាអ្វីដែលនាងចង់បាន។ ភ្លាមៗក្រោយពីរឿងនេះបានផ្សព្វផ្សាយ ស្រាប់តែ HYBE បានចេញសេចក្ដីប្រកែកមួយថា ការលើកឡើងរបស់នាងជារឿងប្រតិដ្ឋ។
គួរបញ្ជាក់ផងដែរថា ក្រោយពីបទសម្ភោសន៍នេះចេញផ្សាយ អ្នកគាំទ្រជាច្រើនរូបបានបង្ហាញការព្រួយបារម្ភពីអនាគតរបស់សមាជិកទាំង ៥ក្នុងវិស័យសិល្បៈ ព្រោះពួកនាងសុទ្ធតែនៅក្មេងៗ ហើយកុងត្រារវាងពួកនាង និង ADOR នៅមិនទាន់បញ្ចប់នៅឡើយទេ៕
























Account
Security
Favourite Content