អបអរសាទ! ក្រោយទាក់ទងគ្នា ២ឆ្នាំ Charlie Puth និង Brooke Sansone សម្រេចចិត្តចូលរោងការ

តារាចម្រៀងអាមេរិក Charlie Puth បានចូលរោងអាពាហ៍ពិពាហ៍ជាមួយនឹងគូសង្សារ Brooke Sansone កាលពីថ្ងៃទី៧ ខែកញ្ញា នៅផ្ទះខាងប្រុស ឯរដ្ឋកាលីហ្វ័រញ៉ា។ 

Screenshot

អ្នកនិពន្ធ និងអ្នកចម្រៀងរូបនេះ បានបញ្ចប់ជីវិតនៅលីវរបស់ខ្លួនជាមួយនឹងមិត្តស្រីដែលជាអ្នកសម្របសម្រួលទំនាក់ទំនងសាធារណៈ តាំងពីថ្ងៃទី៧ មកម៉្លេះ តែលោក និងភរិយាទើបតែប្រកាសដំណឹងនេះជាសាធារណៈនៅថ្ងៃទី១៧ ខែសីហា តាមរយៈថតរូបប៉ុន្មានសន្លឹកនៅលើគណនី Instagram ផ្ទាល់ខ្លួន។ 

Screenshot

ជាមួយនឹងកម្រងរូបថតសុភមង្គល តារាចម្រៀងវ័យ ៣២ឆ្នាំរូបនេះក៏បានសរសេរសំណេរដ៏ជ្រួតជ្រាបមួយទៅកាន់ភរិយាវ័យ ២៥ឆ្នាំ​របស់ខ្លួនផងដែរថា៖ “ខ្ញុំស្រឡាញ់អ្នក Brooke… ខ្ញុំតែងតែស្រឡាញ់អ្នករហូតមក។ នៅពេលដែលនៅជាមួយអ្នក ខ្ញុំតែងតែជាខ្លួនខ្ញុំដែលល្អបំផុត។ ខ្ញុំសន្យាថានឹងស្រឡាញ់អ្នកជារៀងរាល់ថ្ងៃ ខ្ញុំនឹងស្រឡាញ់អ្នកខ្លាំងជាងនេះទៅទៀតនៅពេលដែលយើងកាន់ដៃគ្នាដើរទៅមុខ។ Brooke Ashley Sansone ឥឡូវនេះអ្នកក្លាយជា Brooke Ashley Puth ហើយ។  អរគុណដែលធ្វើឲ្យខ្ញុំក្លាយជាបុរសដែលមានសុភមង្គលបំផុត។

ក្រោយពី ដំណឹងនេះបានបង្ហោះអ្នកនិយមស្ដាប់បទចម្រៀងរបស់លោក និងសារព័ត៌មានជាច្រើនបានចេញមុខអបអរសាទរដល់អ្នកទាំងពីរ សម្រាប់ការឈានជើងទៅមួយកម្រិតទៀតនៃទំនាក់ទំនងដ៏ស៊ីជម្រៅមួយនេះ។ 

ក្រឡេកមករំឭកពីប្រវត្តិស្នេហារបស់គូស្វាមីភរិយាមួយគូនេះវិញ ទំនាក់ទំនងរបស់អ្នកទាំងពីរ បានលេចឮតាំងតែពីខែកញ្ញា ឆ្នាំ២០២២ មកម៉្លេះ ដោយគេបានប្រទះឃើញអ្នកទាំងពីរដឹកដៃគ្នាចូលរួមក្នុងកម្មវិធី Global Citizen នាទីក្រុងញូវយ៉ក។ 

ក្រោយមក នៅក្នុងខែតុលា ក្នុងឆ្នាំដដែលម្ចាស់បទ See You Again រូបនេះក៏បានលើកយករឿងរ៉ាវភរិយារបស់ខ្លួនមកចែករំលែកក្នុងកម្មវិធី The Howard Stern ថា Sansone គឺជាមិត្តរបស់លោកតាំងតែពីក្មេងនៅពេលដែលលោករស់នៅក្នុងរដ្ឋ New Jersey ។ Charlie Puth ក៏រៀបរាប់បន្ថែមថា៖ “នាងតែងតែធ្វើល្អដាក់ខ្ញុំរហូតមក។ ហើយខ្ញុំក៏សង្ឃឹមដែរថា ក្នុងថ្ងៃអនាគត នៅពេលដែលខ្ញុំជួបព្យុះជួបភ្លៀង នាងនឹងនៅទីនេះដើម្បីខ្ញុំ”។ 

បើទោះបីជា លោកបានចែករំលែករឿងរ៉ាវរបស់លោក និង Sansone ខ្លះរួចទៅហើយក្ដី តែលោកនៅមិនទាន់បានបញ្ជាក់ថា លោក និងនាងមានទំនាក់ទំនងលើសពីមិត្តនោះទេ។ រហូតមកដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ ដែលជាថ្ងៃខួបកំណើតរបស់ខ្លួន ទើប Charlie Puth បានផ្ដល់កាដូដល់ខ្លួនឯង និងអ្នកគាំទ្រដោយប្រកាសទំនាក់ទំនងស្នេហាជាផ្លូវការតាមរយៈរូបថតរបស់អ្នកទាំងពីរនៅក្នុងទូថតរូប។

អ្វីដែលកាន់តែធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល និងរីករាយក្នុងពេលជាមួយគ្នានោះ គឺហេតុការណ៍ដែលកើតឡើងនៅ ៩ខែក្រោយ ដោយម្ចាស់បទ Attention ពិតជាបានទាញយក Attention (ការចាប់អារម្មណ៍) ពីសំណាក់អ្នកស្ដាប់ចម្រៀងរបស់លោកពិតមែន។ នេះក៏ដោយសារតែ Charlie Puth បានចែករំលែកដំណឹងល្អពីជីវិតស្នេហារបស់លោក តាមរយៈរូបសាមញ្ញៗ តែពេញប្រៀបដោយសេចក្ដីសុខជាមួយនឹងសំណេរនាំឱ្យអ្នកគ្រប់គ្នារំភើប ដែលលោកបានរាយរាប់ថា៖ “ខ្ញុំបានហោះមកទីក្រុងញូវយ៉ក ដើម្បីសុំរៀបការជាមួយនឹងមិត្តភក្ដិដ៏ល្អបំផុតរបស់ខ្ញុំ”។ 

ពីរឆ្នាំក្រោយទំនាក់ទំនងស្នេហាបានបើកចំហរ ចុងបញ្ចប់អ្នកទាំងពីរក៏បានកាន់ដៃគ្នាកសាងជីវិតគ្រួសារពេញដោយសុភមង្គល។ AMS សូមជូនពរដល់ស្វាមីភរិយាថ្មីឱ្យកាន់តែស្រឡាញ់គ្នាលើសដើម ហើយ AMS ក៏សង្ឈឹមថានឹងទទួលបានដំណឹងល្អនាពេលឆាប់ៗនេះផងដែរ ៕ 


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

នាដកា-សមាគមកាយឫទ្ធិនារីកម្ពុជាហាត់សម ត្រៀមស្វាគមន៍គណៈប្រតិភូក្នុងនាមជាម្ចាស់ផ្ទះ

កម្ពុជា​មាន​សេចក្ដី​រីករាយ​និង​មោទកភាព​បំផុត​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​នៃ​ការ​រៀប​ចំ មហា​សន្និបាត​កាយឫទ្ធិ​នារី​ពិភពលោក លើកទី៣៩ និង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ លើកទី៤២ របស់​សហគមន៍ OB-PS ក្រោម​ប្រធានបទ «យើង​

Ariana Grande ពន្លះសេតវិមានធ្ងន់ៗ ក្រោយយកចម្រៀងនាងដាក់ក្នុងវីដេអូវាយខ្នោះជនអន្តោប្រវេសន៍

តារាចម្រៀងប៉ុបអាមេរិក Ariana Grande បានស្នើឱ្យសេតវិមានកុំប្រើប្រាស់តន្ត្រីរបស់នាង បន្ទាប់ពីស្ថាប័ននេះបានយកបទចម្រៀងរបស់នាងទៅប្រើក្នុងវីដេអូលើបណ្ដាញសង្គម ដើម្បីផ្សព្វផ្សាយអំពីគោលនយោបាយអន្តោប្រវេសន៍។ វីដេអូខ្លីលើ TikTok ដែលបានបង្ហោះកាលពីថ្ងៃច័ន្ទ បានបង្ហាញរូបភាពភ្នាក់ងារព្រំដែនកំពុងដាក់ខ្នោះលើមនុស្សជាច្រើន ដោយប្រើបទចម្រៀង “Bye” ដែលជាបទល្បីប្រចាំឆ្នាំ ២០២៤ របស់ Grande ជាភ្លេងអម។ វីដេអូនោះមានចំណងជើងថា៖ “Bye-bye… ប្រធានាធិបតី

ការសម្ដែងដ៏លេចធ្លោពី Shakira ញ៉ាំងឱ្យពិធីបើកការប្រកួត World Cup 2026 នៅម៉ិកស៊ីកូកាន់តែអធិកអធម

វត្តមានរបស់កំពូលតារាចម្រៀង Shakira, លោក Andrea Bocelli, តារាចម្រៀង K-pop Ejae ពីរឿង ‘Kpop Demon Hunters’ និងការបង្ហាញខ្លួនដ៏ភ្ញាក់ផ្អើលពីសំណាក់តារាស្រីហូលីវូដ Salma Hayek បានធ្វើឱ្យពិធី

ត្រៀមហើយនៅ? រត់ជាមួយ អេនណា ដើម្បីផ្សព្វផ្សាយទេសចរណ៍រដូវកាលបៃតង និងជួយកុមារកម្ពុជា

ត្រៀម​ខ្លួន​ហើយ​ឬ​នៅ? ចូល​រួម​រត់​ជាមួយ​បវរ​កញ្ញា​ស្រអែម​ស្រស់ កុយ អេនណា លើ​កំពូល​ភ្នំ​គិរីរម្យ នៅ​ក្នុង​ព្រឹត្តិការណ៍​រត់​ដើម្បី​ផ្សព្វផ្សាយ​ទេសចរណ៍​ក្នុង​រដូវ​កាល​​បៃតង និង​រត់​ដើម្បី​ជួយ​ដល់​កុមារ​កម្ពុជា។

ទីបំផុត JayX ម្ចាស់​ជយលាភី The Next Level: RapStar រដូវកាលទី១ ប្រកាសចូលជាតារាក្រោមផលិតកម្មបារមី

បន្ទាប់​ពី​ប្រកួតប្រជែងយ៉ាងស្វិតស្វាញ​អស់​ជាច្រើន​ខែ ហើយ​​ក្លាយ​ជា​ម្ចាស់​ជយលាភី The Next Level: RapStar រដូវកាលទី១កាលពីជាង ១ ខែមុន ពេលនេះ JayX ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​ក្នុង​ការ​ចូល​ជា​តារា​របស់​ផលិតកម្ម​

បំបែកកំណត់ត្រាផ្ទួនៗ! “Lemonade” ក្លាយជាអាល់ប៊ុមទី ៨ ជាប់ៗគ្នារបស់ aespa ដែលលក់ដាច់ខ្ទង់លានបន្ទះ

អាល់ប៊ុមខ្នាតពេញទី ២ របស់ក្រុមចម្រៀងនារី aespa មានចំណងជើងថា "Lemonade" អាចលក់ដាច់បានជាង ១.០៣ លានបន្ទះ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា។ នេះបើតាមការប្រកាសរបស់ផលិតកម្ម SM Entertainment

YouTuber Susanna ដែលជាប្អូនជីដូនមួយរបស់ Seulgi ទទួលមរណភាព

បងប្អូនជីដូនមួយរបស់ Seulgi សមាជិកក្រុម Red Velvet និងជាម្ចាស់គណនី YouTube ឈ្មោះ Susanna បានទទួលមរណភាពក្នុងវ័យ ៣០ ឆ្នាំ កាលពីថ្ងៃទី ៧ ខែមិថុនា កន្លងទៅ ដោយបានបន្សល់ទុកវីដេអូចុងក្រោយរួមគ្នា។

វ័យចូល ៤៥ ឆ្នាំ Bosco Wong បញ្ជាក់ថាគ្មានគម្រោងរៀបការឡើយ ខណៈមានក្តីសុខជាមួយជីវិតបច្ចុប្បន្ន

តារាសម្តែងហុងកុង Bosco Wong បានទម្លាយឱ្យដឹងថា លោកគ្មានបំណងនឹងរៀបការនោះទេ ដោយបានពន្យល់ថា ទស្សនៈរបស់លោកចំពោះទំនាក់ទំនងស្នេហា និងគ្រួសារ ត្រូវបានជះឥទ្ធិពលយ៉ាងជ្រៅពីបទពិសោធន៍

ក្រសួងវប្បធម៌ នឹងរៀបចំកម្មវិធីមហោស្រពល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ក្រោមប្រធានបទ «ចង្កឹះមួយបាច់»

ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ នឹង​រៀបចំ​កម្មវិធី​មហោស្រព​ល្ខោន​និយាយ​ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ក្រោម​ប្រធានបទ «ចង្កឹះ​មួយ​បាច់» រយៈពេល ២ ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ ១-២ ខែ​តុលា ឆ្នាំ ២០២៦ ខាង​មុខ​នេះ នៅ​រាជធានី​ភ្នំពេញ

សម្រាកអស់ ២ឆ្នាំ Red Velvet ជុំគ្នាម្ដងទៀត បញ្ចេញអាល់ប៊ុមថ្មីជូន ReVeluv

ក្រុមចម្រៀង Red Velvet បច្ចុប្បន្នកំពុងផលិតស្នាដៃអាល់ប៊ុមថ្មី ដោយគ្រោងនឹងត្រឡប់មកវិញនៅក្នុងខែ សីហា ខាងមុខ។ នេះបើផ្អែកតាមការចុះផ្សាយរបស់ Allkpop នៅថ្ងៃទី១១ ខែ មិថុនា នេះ។

Leave a Reply

Your email address will not be published.Required fields are marked *