សម្រាប់បេសកកម្ម អ៊ិន លក្ខិណា Miss Cosmo Cambodia 2024 បានកំពុងចូលសមរភូមិប្រកួតបណ្ដើរៗហើយនៅប្រទេសវៀតណាម។ អ្វីដែលកាន់តែធ្វើឲ្យអ្នកគាំទ្រ លក្ខិណា ទាំងក្នុង និងក្រៅប្រទេសភ្លឺភ្នែកកាន់តែច្បាស់នោះ គឺសមត្ថភាពបវរកញ្ញាខ្មែររូបនេះ វិវត្តន៍ទៅមុខជាលំដាប់។

វីដេអូណែនាំខ្លួនជាភាសាអង់គ្លេសរបស់ អ៊ិន លក្ខិណា ដើម្បីត្រៀមចូលរួមប្រកួត សង្កេតឃើញថានាងកាន់តែមានទំនុកចិត្តលើខ្លួនឯង ហើយមុននឹងចូលរួម Miss Cosmo Cambodia បវរកញ្ញាសម្បុរស្រអែមស្រស់រូបនេះក៏ពង្រឹងចំណេះដឹងទូទៅ ឲ្យបានប្រសើរជាងប្រកួតកន្លងមកដែរ។ ដូចនេះហើយឆ្នាំ ២០២៤ លក្ខិណា អាចនឹងហក់ចូលដល់ក្នុង Top ណាមួយជាក់ជាមិនខាន ព្រោះទាំងសម្រស់ ចំណេះដឹង និងសម្លៀកបំពាក់ដែលត្រៀមទៅពីខ្មែរ ពិតជាល្អគ្រប់ជ្រុងជ្រោយ។
បើនិយាយពីម៉ូដសម្លៀកបំពាក់វិញ អ៊ិន លក្ខិណា បានត្រៀមច្រើនឈុតខ្លាំង ហើយរាប់ចាប់ពីឈុតធ្វើដំណើរតាមយន្តហោះទៅ ឃើញថាប្រណីត និងស័ក្ដិសមជាមួយតំណែងជាអ្នកតំណាងជាតិបាត់ទៅហើយ។ នៅពេលដល់វៀតណាម លក្ខិណា បានប្ដូរថែម១ឈុតទៀតហើយ និងយប់ឡើង Dinner First Meet ក៏នៅតែស្រស់ស្អាត ភ្លឺចិញ្ចែងចិញ្ចាចដដែល។

ចូលដល់ថ្ងៃទី២ នៃការជាន់ទឹកដីវៀតណាម Miss Cosmo Cambodia 2024 មិនបន្ធូរដៃឡើយ ដោយកញ្ញាបន្តជ្រើសរើសរ៉ូបដដែល។ ដូចដឹងស្រាប់ថា លក្ខិណា ជាបវរកញ្ញាមានរាងស្អាតខ្លាំង ចង្កេះតូចជើងស្រឡូន កម្ពស់ខ្ពស់១,៧៨ ម៉ែត្រទៅហើយ ពិតណាស់ដាក់ឈុតមួយណា ក៏នាងនៅតែជឿជាក់បានធម្មតា ហើយមិនចាញ់ប្រៀបបវរកញ្ញាដទៃឡើយ។
ចំណែកម៉ូដសក់របស់ លក្ខិណា ឃើញថា មិនច្រើនម៉ូដប៉ុន្មានឡើយ នាងភាគច្រើនជ្រើសរើសមូលរួញ កៀបទម្លាក់ និងលើកចង់ឲ្យស៊ីនឹងម៉ូដសម្លៀកបំពាក់ ត្រូវគ្រង។ សម្រាប់បវរកញ្ញាវ័យ ២៣ ឆ្នាំរូបនេះ ក៏ធ្លាប់បានបង្ហើបថា នាងបានត្រៀមឈុតសរុបទាំងអស់ជាង ១០០ ឯណោះ ដើម្បីស្លៀកពេលចូលរួមប្រកួតនៅវៀតណាមលើកនេះ ហើយមានការជួយជ្រោមជ្រែងពីម្ចាស់ហាងកាត់ដេរល្បីប្រចាំប្រទេសកម្ពុជាច្រើន ដើម្បីឲ្យការតំណាងជាតិលើកនេះ កាន់តែល្អបន្ថែមទៀត។

នេះមិនមែនជាលើកទី១ដែល លក្ខិណា ឱកាសតំណាងកម្ពុជា ទៅប្រកួតលើឆាកអន្តរជាតិ។ នាងបានហ្វឹកហាត់ពង្រឹងសមត្ថភាពជាច្រើនផ្នែក រួមទាំងការប្រើប្រាស់ភាសា ហើយបើការរៀបចំខ្លួនវិញ Miss Cosmo Cambodia 2024 បញ្ជាក់ថាមិនឲ្យចាញ់គេ៕





































Account
Security
Favourite Content